Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ប៉ូរំដួល

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។ ក្រុង ព្រះសីហនុ គឺជា​ព្រះនាម​របស់​សម្ដេច​ព្រះវររាជបិតាសីហនុ។​​ ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម ។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។ ក្រុងព្រះសីហនុ​ជាខេត្ត​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុង​ព្រះ​សីហនុ​ជាខេត្តមួយដែលមាន​សោភ៏ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសទាក់ទាញ​ អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​អន្តរជាតិ គឺ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រ​​អូរ​តែល​ប្រាំពីរ​ជាន់ ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរ​ម្លប់​ជ្រៃ ទឺកធ្លាក់​ក្បាលឆាយជាដើម.....។ មាន​មនុស្ស​ជា​ច្រើនដែល​តែង​តែ​ទៅ​ទស្សនា​នៅទីនោះ​ជារៀង​រាល់​ថ្ងៃ​ពុំ​សូវ​ដែលលាស់​ទេ ជាពិសេស​ភ្ញៀវ​ទេសចណ៏អន្តរជាតិ​ ព្រម​ទាំង​មាន​បង​ប្អូន​ខ្មែរ​យើង​នៅក្រៅស្រុកនិង​ក្នុង​ស្រុកផង​ដែរ​ ។ ដើម្បីបាន​មកដល់​ក្រុង​ព្រះ​សីហនុ ​យើង​ត្រូវ​ធ្វើដំណើរ​ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ៤​ ។ ​ចំពោះ​ផ្លូវ​វិញគឺមាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់​អារម្មណ៏ជាងគេ​នៅក្រុង​ព្រះ​សីហនុ​ គឹ ឆ្នេរ​អូរឈើ​ទាល​ ។ នៅទីនោះមាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​យ៉ាង​ច្រើនកុះករ​បំផុត​ ជា​ពិសេស​ថ្ងៃឈប់សំរាកពីការងារ​ ថ្ងៃបុណ្យទាន​ ថ្ងៃចុង​សប្ដាហ៏។ ពួកគេទៅលេង​នៅទីនេះដោយ​មាន​អ្នក​ខ្លះ​ជួលតូប ឫ ក៏អង្គុយលំហែកាយ​នៅក្រោម​ដើម​ឈើ លក្ខណ:ជាក្រុមគ្រួសារ​ រឺជាមិត្តភក្ដិ​​ អ្នក​ធ្វើការ​យ៉ាង​សប្បាយ​រីករាយ​ ។ ម្យ៉ាង​វិញ​ទៀត​ស្ពានដែល​ទើប​តែ​កសាង​ឡើង​ពីឆ្នេរ​សមុទ្រ​ដីគោក​តភ្ជាប់​ទៅនឺង​កោះពស់​ មាន​ភាពស្រស់​ស្អាត​ ហើយ​ស្ពាន​ថ្មី​ទើប​តែកសាង​នោះមាន​ឈ្មោះថា​ សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់​ពីដីគោកទៅដីកោះ​គេមាន​គំរោង​សាង​សង់សណ្ឋារ​គារ​ អូរ​តែល​នៅទីនោះដើម្បីធ្វើការ​អភិវឌ្ឍន៏ផ្នែក​ទេសចរណ៏​នៅ ក្រុង​ព្រះសីហនុអោយកាន់​តែមាន​ភាពរីកចំរើនជាង​មុន​ថែមទៀត ។ ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ​ជាឆ្នេរ​ដឬលមានខ្សាច់​សរក្បុស​ ស្រស់​ស្អាតបំផុត​ដែលបានចាត់ចូលជា ឆ្នេរស្អាត​ខ្នាត​​អន្តរជាតិ​ ។ នៅទីនោះមាន​ខ្ចុស​លំហែកាយ​ សំរាប់ជួលមាន​តំលៃ​សមរម ។ ក្រៅពីនេះមាន​ម្ហូមអាហារ​គ្រឿង​សមុទ្រ​ ពិសេសៗ​ ផង​ដែរ​ ។ ទឹកសមុទ្រ​មាន​ពណ៌ខៀវ​ស្រងាត់​ ត្រជាក់ល្ហឺម ភ្ញៀវ​ទេសចរណ៏​ចុះលេង​ទឺក​មាន​ជួល​ពោង​ហែល​ ឬអង្គុយ​លេង​លើ​ឆ្នេរ លេង​ដីខ្សាច់លេង​បាល់​ លេង​សី​ អ្នក​ខ្លះទៀត​រក​កូន​ខ្យង​តូចៗ ជាការ​កំសាន្ត ។ អ្នកខ្លះ​ទៀតមក​ពីតំបន់​ឆ្ងាយៗ អត់បាន​ដឺង​ថា ​ទឺកសមុទ្រ​មាន​រសជាតិ ប្រៃល្វីង​ទេ​ ។ ក្រោពីការ​លេង​កំសាន្ត នៅលើ​ឆ្នេរ​ក៏មាន​ជួល អូរបរ​ ឬទូកាម៉ាស៊ីនទោលេង​លើ​កោះផង​ដែរ​ ជាពិសេស​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ ។ អ្នក​ដែលបាន​មកដល់​តែង​តែ​ថត​រូប នៅតាម​ឆ្នេរ​សមុទ្រ​ឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផង​ដែរ ។ ប្រសិនបើមាន​អ្នក​ចង់​ ធ្វើដំណើរកំសាន្ត​អោយសប្បាយនោះសូមកុំភ្លេច​ទីរមណីយដ្ឋាននៅខេត្ត​ព្រះសីហនុ​ ពិសេស​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ពេលអ្នកមកដល់អ្នក​នឺង​មាន​អារម្មណ៏អស់បាត់នូវទុក្ខ​កង្វល់​ គឺមាន​តែភាពសប្បាយៗ ជានិច្ច។​​

fusion needed ?

Hello I have seen 2 pages which apparently are about the same subject. វីគីភីឌាភាសាខ្មែរ and វិគីភីឌាភាសាខ្មែរ. Shall we merge them? --Io Herodotus (ការពិភាក្សា) ម៉ោង០២:៤៤ ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨ (UTC)[ឆ្លើយតប]

Please add a license

You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:១២ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)[ឆ្លើយតប]