Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ទឹមឈុយផ្នែកទំនាក់់ទំំនងសង្គម

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វិគីភីឌារបស់ខ្ញុំបាទទឹមឈុយដែលជាសិស្សផ្នែកទំនាក់ទំនងសង្គមនឹងសារព័ត៍មាននៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ខ្ញុំបាទមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិតាអៀក ឃុំ សំរោងក្រោម ស្រុក បន្ទាយមាស ខេត្តកំពតហើយខ្ញុំបាទមានបងប្អូន៥នាក់ខ្ញុំជាកូនទី៤។ខ្ញុំបាទកើតនៅថ្ងៃព្រហស្សតិ៍ទី០៣ខែកុម្ភះឆ្នាំ១៩៩៩។













អត្ថបទណែនាំអំពីក្រុងកំពត

​​ ក្រុងកំពត ខេត្តកំពត

រង្វង់មូលធូរេននៅក្រុងកំពត អត្ថបទនេះនិយាយអំពី ក្រុងកំពត ចំណែកខេត្តកំពត សូមចុច នៅទីនេះ ក្រុង​កំពត គឺជាក្រុងមួយដែលស្ថិតនៅ ខេត្តកំពត អតីតកាលជា ស្រុកកំពង់បាយ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងមានប្រជាជនប្រហែលចំនួន ៣៩១៨៦នាក់។[១] ហើយក្រុងនេះមានព្រែកមួយដែលនៅចំកណ្តាលក្រុងហើយមានស្ពាន់៣គឺ ស្ពានចាស់ ស្ពានថ្មី និងស្ពានដែក(ស្ពានរទេះភ្លើង)។ បើយើងចង់ធ្វើដំណើរទៅក្រុងកំពត​យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីភ្នំពេញទៅ​ខេត្តកំពតបន្ទាប់មកយើងនិងទៅដល់ក្រុងកំពត។ នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់ ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ខាន ដូចភ្នំបូកគោ រមណីយទឹកឈូរ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រែក្រុងកំពត និងកន្លែងដែរមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត ។ សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី​​​​​​​​ ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បប្ន។ ម៉្យាងទៀតក្រុងកំពតក៏ជា ក្រុងមួយដែរមានសក្កានុពលផ្នែកសេដ្ឋកិច្ចផងដែរ ពីព្រោះថា ក្រុងកំពតគឺជាក្រុងដែរស្ថិតនៅជិតសមុទ្រ ដូច្នោះទើបក្រុងនេះមានមនុស្ស នៅច្រើនដោយសារតែប្រជាជនងាយស្រួលក្នុងការរស់ នៅ​​​ ហើយនិងប្រកបរបរចិញ្ចឹមជីវិត ហើយពួកគេប្រកបរបរដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំនង់ ធ្វើឡួរ​ ធ្វើការងាររដ្ឋ ហើយនិងមានការងារច្រើនផ្សេងពីនេះថែមទៀត។ ហើយពេលនេះប្រជាពលរដ្ឋដែររស់ខេត្តកំពតមានការសប្បាយដោយសារ តែទំនប់វារីអគ្គីសនីដែលនៅ លើភ្នំកំចាយបានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយសារតែវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ញៃអនាគតទំនប់វារីអគ្គីសនីគឺជា កន្លែងមួយដែរមានសម្រស់ស្រស់ស្អាតដោយសារ តែសម្រស់ព្រៃភ្នំដែលមានពណ៏បៃតង ហើយនិងទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំមានទឹកមានរាប់លានគីប មិនតែប៉ុននិងថែមមានហ្វូងត្រីដែលមានពណ៏ឆើតឆាយបានរស់នៅ ទីនោះយ៉ាងសប្បាយរីករាយ ហើយមានការរំពឹកទុកថាទំនប់វារីគ្គីសនីនេះអាចនិងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់រឺអាចច្រើនជាងនេះ ពីព្រោះទំនប់នេះមានសំរស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាអ្នកតាវល្លឹកពណ៌បៃតងខៀវស្រងាត់ បើនិយាយពីទំនប់វារីអគ្គីសនីវិញ គឺវាមានលក្ខណខ្ពស់ធំត្រដាតផុតកន្ទុយភ្នែក គឺកំពស់ ១០០ ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹកវិញមានប្រវែងរាប់រយម៉ែតបើសិន​មើលពីឡើងគួរអោយ រន្ធត់មែនទែនហើយត្រឹមតែប៉ុណ្តោះនៅមានទិត្ថភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការរូងភ្នំ ការថតហ្វូងសត្វ ការទេសភាពភ្នំព្រៃព្រឹក្សាអ្នកតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។ បើសិនជាអ្នកចុះមកក្រោយប្រហែល ១​ គម និងកន្លែងដែលគេអោយឈ្មោះថា រមណីយដ្ឋានទឹកឈូរដែលនៅ ឆ្ញាយប៉ុន្មានពីទំនប់វារីអគ្គីសនីកំចាយមា ហើយមនុស្សដែររស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូមអាហារនៅរមណីយដ្ឋានទឹកឈូរ ហើយនិងឡើយកាប់ឈើនៅលើភ្នំ ហើយប្រជាជននៅមានជីវភាពធូធារគួរសម។ និយាយពីមានចំងាយ ៥​ ​គីឡូម៉ែត្រពី​ក្រុងកំពត ។ ​ មាតិកា [លាក់] ១ ភ្នំបូកគោហើយនិងរមណីយដ្ឋានទឹកឈូរ ២ ដំនាំកសិកម្មនិងធូរេនក្នុងក្រុងកំពត ៣ ឃុំ ៤ សេចក្ដីបញ្ជាក់ ភ្នំបូកគោហើយនិងរមណីយដ្ឋានទឹកឈូរ[កែប្រែ​កូដ]

ទេសភាពមើលពីកំពូលភ្នំបូកគោមើលទៅខាង ក្រោម សព្វថ្ញៃនេះមានេជនបរទេសបាន​ទៅទស្សនាឧទ្យានជាតិព្រះមុនីវង់បូកគោ(ភ្នំបូកគោ)ហើយភ្នំបូកគោ មាន​ចម្ងាយ​ប្រមាណ​៤២​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អនានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលង​ជ្រោះ​សែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់​១០៧៥​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំនង់​អគារ​ប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​នឹង​ធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​៣​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។ កាលពីមុន បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ...។បើយើងឡើងមើលពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃនិង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ប៉ុន្តែបើនិយាយពីភ្ញៀងអន្តរជាតិវិញភាគច្រើនជា ភ្ញៀវដែលមកពីបណ្តាលប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែល។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូភ្នំតែម្ដង មិនត្រឹមតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះយើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំយើងនិង ឃើញកាស៊ីនូមួយដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរាប់រយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និង​ទេសភាពរុក្ខស្រស់ស្អាតជាច្រើ់នទៀតដែលមាននៅលើនោះ។ រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​៨​គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។​តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការ​ធូរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ធូរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។ ដំនាំកសិកម្មនិងធូរេនក្នុងក្រុងកំពត[កែប្រែ​កូដ] ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ក្រុងកំពត។ ដី​រាប់រយហិនតាត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ច្រើន​តោន​ក្នុង​មួយ​ហិចតា​នៅ​រដូវ​វស្សា​ ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ជាពិសេសទុរេន ដំណាំម្រេច ស្វាយ ដូង​ ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែល។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រង់ច្រើនផងដែលពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោកុ។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលរហូតដល់បានច្រើន តោនក្នុងមួយហិតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ច្រើនហិចតាផងដែល ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៍មានការចិញឹមសត្វបក្សាបក្សីនឹងពាហណៈ ហើយនឹងត្រីផងដែល ដូចជាៈ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។​ ធុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ធូរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ញាយពិសា ហើយតំលៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពត​របស់យើង ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូរ។ នៅទីនោះប្រជាជានមានការងារធ្វើច្រើន ដែរធ្វើអោយជីវៈភាពសមរម្យជាតំបន់ខ្លះៗក្នុងក្រុងកំពតរបស់​​​ ។ ឃុំ[កែប្រែ​កូដ] ក្រុងនេះមាន ឃុំចំនួនប្រាំគឺៈ ១ ឃុំកំពង់កណ្កាល ២ ឃុំក្រាំងអំពិល ៣ ឃុំកំពង់បាយ ៤​ ឃុំអណ្តូងខ្មែរ ៥ ឃុំត្រើយកោះ សេចក្ដីបញ្ជាក់[កែប្រែ​កូដ] ក្រុងកំពត គឹ Jump up ↑ General Population Census of Cambodia, 1998: Village Gazetteer, National Institute of Statistics, February, 2000

Start a discussion with ទឹមឈុយផ្នែកទំនាក់់ទំំនងសង្គម

Start a discussion