Jump to content

ការពិភាក្សា:បជាបតិគោតមី

Page contents not supported in other languages.
បន្ថែម​ប្រធានបទ​
ពីវិគីភីឌា
Latest comment: ១៣ ឆ្នាំ​មុន by លឹម សុវណ្ណវិចិត្រ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សួស្ដី នរម បើ​មើល​តាម អក្សរ​ឡាតាំង Mahāpajāpatī Gotamī គួរ​តែ​សរសេរ​ជា​ខ្មែរ​ជា មហា​បជា​បតី គោតមី ។ ត្រង់ បតី គេ​សរសេរ​ប្រើ ស្រៈ អី (ī) មិន​មែន ស្រៈ អិ (i) ទេ ។--លឹម សុវណ្ណវិចិត្រ ម៉ោង១៣:៤៣ ថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១១ (UTC)Reply


សួរស្តី វិចិត្រ ខ្ញុំ​បាន​មើល​ក្នុង​ឯកសារ​ជា​ភាសា​ខ្មែរ "​ផ្លូវ​ព្រះ​និព្វាន" គេ​សរសេរ "បជាបតិ" ។ ហើយ​នៅ​ក្នុង​វចនានុក្រម​បាលី គឺ​មាន​ទាំង​ពីរ​ពាក្យ "​បជាបតិ =​ព្រហ្ម " ,"បជាបតី=ប្រពន្ធ" ។ ចំណែក​ព្រះនាង​គោតមី មាន​ចិត្ត​សន្តោស​មេត្តា (​ដូច​ព្រហ្ម) តែ​ព្រះនាង​ក៏​ជា​ប្រពន្ធ (ជា​មេផ្ទះ​)​ដែរ។ ហេតុ​ដូច្នេះ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​មួយ​ណា​ត្រឹម​ត្រូវ​ដែរ។ ចាំ​ខ្ញុំ​រក​ឯកសារ​បន្ថែម ឬ​ក៏​អ្នក​ណា​ក៏​បាន​ជួយ​រក​ឯកសារ​ផង។ អរគុណ​សំរាប់​ការ​ពិភាក្សា--នរម ម៉ោង១៤:៣៧ ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១១ (UTC)Reply

បើតាមខ្ញុំស្ដាប់ធ៌មជារៀងរាល់ថ្ងៃដែរនោះគឺមិនដែលលឺទេ លឺតែថាបជាបតិ វាស្របទៅតាមបាលីខ្មែរយើង កុំយកតាមសំនៀងបាលីឡាតាំងអី ។(Nisetpdajsankha ម៉ោង១៥:២៥ ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១១ (UTC))Reply

--- នៅ​ក្នុង​វចនានុក្រម​បាលី គេ​មាន​ពាក្យ​ទាំង​ពីរ បជាបតិ និង បជាបតី ដែល​ បជាបតិ ឬ បជា​បតី មាន​ន័យ​ថា ព្រះ​ព្រហ្ម ព្រះ​ឥន្ទ្រ ។ បន្ថែម​ទៀត ពាក្យ បជាបតី មាន​ន័យ​ថា ស្ត្រី (វចនានុក្រម​បាលី អង់គ្លេស, Rhys Davids)។ យើង​ដឹងថា អក្សរ​ឡាតាំង ដែល​គេ​ប្រើ​តាង​អោយ​អក្សរ​បាលីនេះ ឋិត​ក្នុង​ស្តង់ដា IAST ដូច្នេះ មិនមែន​ជា​ការ​តាង​ត្រាប់​តាម​សំឡេង​នោះ​ទេ តែ​ជា​ការ​តាង​អក្សរ​តាម​តួ​អក្សរ​នីមួយៗ​ដោយ​មិន​អោយ​បាត់​ប្រភព​ដើម​ទៅ​វិញ។ Mahāpajāpatī សរសេរ​អោយ​ចំ គឺ មហា​បជាបតី តែ​អាច​ដែរ ដែល​ខ្មែរ​យើង​ហៅ​ឈ្មោះ​ប្លែក​ពី​គេ​បន្តិច (ដូច​ដែល​យើង​កែ​ពាក្យ សភាវ មក​ជា​ សភាព​ ជា​ដើម) រឺ អាច​ដែរ អ្នក​ដែល​សរសេរ​ជា​ឡាតាំងនោះ សរសេរ​ភ្លាត់ ត្រង់​ស្រៈ​អិ និង ស្រៈ​អី នេះ។ ប៉ុន្តែ​សំនួរ​សូរ​ថា បើ​ពាក្យ​គេ​ដើម គេ​សរសេរ មហា​បជាបតី តើ​យើង​គួរ​សរសេរ​អោយ​ត្រូវ​តាម​ពាក្យ​ដើម រឺ អោយ​ត្រូវ​តាម​ទំលាប់​របស់​យើង ដូចជា មហា​បជាបតិ ? អ្នក​ទេស​ខ្លះ​អាច​ទេស​មក​ខុស ភ្លាំង​ភ្លាត់​ត្រង់​ចំនុច​នេះ ព្រោះ ពាក្យ​នេះ មាន​ទាំង​ពីរ ហើយ​ន័យ​ដូច​គ្នា (បជាបតិ និង បជាបតី) (តែ​ឈ្មោះត្រូវ​រក្សាតែ​មួយ ដូចជា ពណ៌ និង វណ្ណៈ ជា​ពាក្យ​ដូច​គ្នា តែ​បើ​គេ​ឈ្មោះ វណ្ណៈ យើង​ត្រូវ​ហៅ​គេ​ វណ្ណៈ មិនមែន ពណ៌​ទេ) ។ ដូច្នេះ មាន​តែ​បើ​អាច យើង​គួរ​នឹង​រក​មើល​ក្នុង​សៀវភៅព្រះត្រៃបិដក​ជា​ដើម តើ​ក្នុង​សៀវភៅ​នោះ​គេ​សរសេរ​យ៉ាង​ម៉េច? បើ​បុព្វបុរស​យើង​សរសេរ​ថា មហាបជាបតិ យើង​គួរ​តែ​រក្សា​តាម​គាត់ មិន​បាច់​កែ​តាម​គេ​ទេ។ តែ​ខ្ញុំ​ខ្លាច​ក្រែង ពួក​គាត់​សរសេរ មហាបជាបតី តែ​យើង​ត្រាប់​ខុស​តៗគ្នាមក ព្រោះ​ថា ឯកសារ​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​ឃើញ ដែល​គេ​សរសេរ​ជា​ឡាតាំង​នោះ គេ​ដាក់​ថា មហាបជាបតី ។ ការ​សរសេរ​ជា​ឡាតាំង​នោះ គឺ​គេ​សរសេរ​ត្រឹម​ត្រូវ​តាម​ប្រភព​ពាក្យ​តែ​ម្ដង មិនមែន​កែប្រែ ពី វ ទៅ ព ។ល។ ដូចក្នុង​ភាសា​ខ្មែរ​យើង​ទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង១៤:៤៤ ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ (UTC)Reply


ខ្ញុំ​បាន​អាន​ព្រះ​ត្រៃ​បិដក​រួច​ហើយ។ ក្នុង​នោះ ផ្នែក​ជា​ភាសា​បាលី គេ​សរសេរថា មហាបជាបតី​ គោតមី តែផ្នែក​ជា​ភាសា​ខ្មែរ គេ​សរសេរ​ជា មហាបជា​បតិ​គោតមី (សុត្តន្ត​បិដក/អង្គុត្តរ​និកាយ/អដ្ឋកនិបាត/បណ្ណាសកាសង្គហិត​វគ្គ​ /សន្ធានវគ្គ ) ។ ដូច្នេះ​អត្ថបទ​ក្នុង Wiki ជា​ខ្មែរ​ គួរ​តែ​ដាក់ មហាបជា​បតិ​គោតមី អ៊ីចឹង​មែន​ហើយ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៨:៤៤ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)

នៅក្នុងព្រះត្រ័យបិដក​ភាគ​៥ ទំព័រ​១៦៥ មានពាក្យ​បជាបតិគោតមី។ ដោយ​ផ្នែកបាលី​សរសេរ​ថា "បជាបតី គោតមី" ព្រោះ​ខាង​បាលី គេ​សរសេរ​ចែក​ជាពីរពាក្យ"បជាបតី" និង​"គោតមី" ចំណែកខាង​ភាសាខ្មែរ​គឺ​គេ​សរសេរ​ជាពាក្យ​តែ​មួយ"បជាបតិគោតមី"។ តាមវេយ្យាករណ៍​បាលី បើ​សរសេរ​ចែក​ជាពី​ផ្នែក គឺ​ត្រូវ​សរសេរ​"តី"​ ដូចខាង​លើ។ ភិក្ខុមួយអង្គ​បាន​ពន្យល់​ដូច្នេះ។--នរម ម៉ោង១០:០០ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)