Jump to content

ការពិភាក្សា:ខេត្តចំប៉ាសក្តិ

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

គួរ​ហៅ និង​សរសេរ​តាម​សំនៀង​ខ្មែរ​តែ​ម្ដង គឺ "ចម្ប៉ាស័ក" មិន​គួរ​ហៅ​ "ចាំប៉ាស័ក" បែប​នេះ​ទេ។ ខេត្ត​ថៃ និង​លាវ គួរ​ហៅ​តាម​សំនៀង​ខ្មែរ​ទាំង​អស់​ទើប​ត្រឹម​ត្រូវ។

ឈ្មោះស្រុក៖ពីសូរ​សៀង​ឡាវទៅ​ជា​ឈ្មោះ​ខ្មែរ​ឬបាឡី

ខ្ញុំ​បាទ​សូម​សួរ​ដោយសេចក្ដី​ងឿងឆ្ងល់​ត្រង់​ដែល​ស្មេរ លោក​បក​ប្រែ​ឈ្មោះ​ស្រុក​មួយ​ចំនួន​ពីសូរ​សៀង​ឡាវមក​ឈ្មោះ​ខ្មែរឬបាឡី​ ដូចជា"សៈណៈស៊ុំ​ប៊ូន"មកជា"ឈ្នះ​សម្បូរ" "ប៉ៈធុំ​ផន" មកជា"បទុមពរ"ជាដើម ដូច្នេះតើ​លោក​សម្អាង​លើ​អ្វី​ទៅ។ ដ្បិត​យើង​នឹង​មាន​អ្នក​អាន​ជា​ច្រើន​(រួម​ទាំង​ខ្ញុំ​បាទផង)ឆ្ងល់​អំពី​ចំណុច​នេះ ការ​ដាក់​កំណត់​សម្គាល់ឱ្យ​យល់​អំពី​ការបក​ប្រែ​នេះនឹង​មាន​ប្រយោជន៍ទោះ​ជា​ការ​ប្រែនេះ​ផ្អែកលើ​បទពិសោធន៍ក្ដី ផ្អែក​លើ​ឯកសារ​យោង​ណាមួយ​ក្ដី។ ប្រសិន​បើ​យើង​អាច​កត់​សម្គាល់​ពាក្យ​គូ​គ្នា​ដូច្នេះច្រើន ប្រហែល​ជា​ស្មេរ​​អាចបង្កើត​ទំព័រ​មួយ​និយាយ​អំពី​ពាក្យ​គូ​គ្នា​ក្នុង​ភាសា​ទាំង​ពីរ នោះ​រឹត​តែ​ប្រពៃ​ទៅទៀត។ អរគុណ​ច្រើន​ទាន! តាំង ប៊ុនហុង (ការពិភាក្សា) ម៉ោង១០:៥០ ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤ (UTC)[ឆ្លើយតប]