Jump to content

ការពិភាក្សា:ការអុជធូប

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ជាដំបូងនាងខ្ញុំសូមអភ័យទោសចំពោះម្ចាស់អត្ថបទ និងអ្នកអានទាំងឡាយជាមុន បើមានការនិយាយខុសជ្រុលឆ្គាំឆ្គង។ ខ្ញុំគិតថា ការអុជធូប​ មិនមែនជាលក្ខណៈព្រះពុទ្ធសាសនាទេ។ (គួរតែដាក់ក្នុងចំណាត់ថ្នាក់ "សាសនា"​ ) គឺខ្មែរយើងធ្វើតាមទំលាប់ពីដូនតាប៉ុណ្ណោះ។ (ប្រហែលជាឥទ្ធិពលពីប្រទេសចិន។) ​ ចំពោះគុណឪពុកម្តាយ គឺធំធេងណាស់មិនអាចយកអ្វីមកវាស់បានទេ។ (គុណឪពុក ឬគុណម្តាយ មួយណាច្រើនជាង គឺ អាស្រ័យលើគុណធម៌របស់លោក ​, បើឪពុក និង​ ម្តាយមានគុណធម៌ស្មើគ្នា នោះ​គឺគុណម្តាយធ្ងន់ជាង) ។ ការអុជធូប ប៉ុន្មានសរសៃ ដំណាងអ្វីនោះ ខ្ញុំគិតថា មិនអាចយកជាការបានទេ។ គួរពុំគួរសូមអភ័យទោស សូមទោសម្តងទៀត។

  • ប៉ុន្តែបានជាក្នុងវត្តព្រះពុទ្ធសាសនាមានការអុជធូប?
  • ដូចខ្ញុំបានជំរាបខាងលើ នោះគឺជាទំលាប់អ្នកស្រុក។ បើដាក់ថា កាអុជធូបជាប្រពៃណី​ពុទ្ធសាសនា ហើយ មាន​ ប៉ុន្មា​ស​សៃដំណាង​អ្វីខ្លះ​នោះ ខ្លាចក្រែង​ក្មេងជំនាន់ក្រោយ មិនដឹងការពិត ​ជាពិសេស​គឺអំពីគុណឪពុកម្តាយ​ លោកណាប្រព្រឹត្ត​គុណធម៌ខ្ពស់ជាង លោកនោះ​មានគុណធំជាង (មិនមែន គុណ​ឪពុក តែងធំជាងគុណម្តាយទេ)។--នរម ម៉ោង០៨:២៦ ថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]
  • អាចទទួលយកបាន!