Jump to content

ការប្រើប្រាស់ភាសា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
អត្ថបទនេះកំពុងធ្វើ

ការប្រើប្រាស់ភាសាគឺជាវិស័យមួយដែសសិក្សាអំពីភាពដូចគ្នា ការស៊ើបអង្កិត និង ដោះស្រាយនូវបញ្ហាជីវិតពិតដែលមានទំនាក់ទំនងជាមួយនិង​ភាសា។ អ្នកប្រាជ្ញមួយចំនួនបានអោយនិយមន័យការប្រើប្រាស់ភាសាថាគឺជាការអប់រំ ភាសាវិទ្យា ចិត្តវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ នរវិទ្យា និង សង្គមវិទ្យា ខ្មែរ

កម្មសិទ្ធិ

ផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់ភាសាបានរាប់បញ្ចូលដូចជា ទ្វិភាសានិយម និង និយមភាសាច្រើនជាង ម៉ាស៊ីននៃការទំនាក់ទំនងចម្រុះ វិភាគនៃការសន្ទនា ភាសាគរុកោសល្យ ការទទួលយកនូវភាសាទីពីរ សិល្បៈនៃការរៀបចំសន្ទានុក្រម គោលបំណងនៃភាសា និងនយោបាយ ភាពទាន់សម័យ ការសិក្សានូវរប្រៀបប្រើភាសាក្នុងសង្គម និតិវេជ្ជវិទ្យា ភាសាវិទ្យា និង ការបកប្រែផ្នែកមួយដ៏សំខាន់នៃវិស័យសារពត៌មានបានរាប់បញ្ចូលឡើងវិញជាប្រចាំឆ្នាំនៃការប្រើប្រាស់ភាសា មានដូចជា ការស្វែងយល់ពីភាសា រំលឹកឡើងវិញនៃការប្រើប្រាស់ភាសាអន្តរជាតិ ការប្រើប្រាស់ភាសានៃកាសែតអន្តរជាតិ រឿងរាវក្នុងការប្រើប្រាស់ភាសា និង ការសិក្សាអំពីភាសាខ្មែរ

ប្រវត្តិ

ប្រពៃណីនៃការប្រើប្រាស់ភាសាបានបង្កើតឡើងដោយខ្លួនវានៅក្នុងចំណែកមួយនៃការឆ្លើយតបទៅនិង ស្វែងសិក្សាក្នុងភាសាវិទ្យានៅចុងសតវត្ស​១៩៥០ នៃការបង្កើតឡើងនូវភាសាវិទ្យា ហើយតែងតែត្រូវបានរក្សាទុកជាច្បាប់ដើមមួយសំរាប់សិក្សាស្រាវជ្រាវ និង សំរាប់ធ្វើបទបង្ហាញដល់អ្នកសិក្សា ដោយវាមានសារសំខាន់ក្នុងបញ្ហាសិក្សាភាសា។ ការប្រើប្រាស់ភាសាពីដើមឡើយគឺត្រូវបានជាប់ទាក់ទងដោយខ្លួនវាផ្ទាល់ជាមួយនិងគោលការណ៏និងការអនុវត្តន៏ទៅលើមូលដ្ឋានគ្រឹះរបស់ភាសាវិទ្យា។ ក្នុងថ្ងៃដំបូងគេបង្អោះការស្វែងយល់ភាសាត្រូវ បានគិតថាជា “ភាសា-អនុវត្តន៏” តិចតូចត្រឹមតែជាផ្នែកខាងក្រៅនៃមុខវិជ្ជាតែប៉ុណ្ណោះ។ តែយ៉ាង​ណាក៏​ដោយក្នុងសតវត្សន៏១៩៦០ការប្រើប្រាស់ភាសាត្រូវបានចំរើនឡើងអាចរាប់បញ្ចូលទៅនិងភាសានយោបាយ និងភាសាទីពីរ។ ដូចជានៅក្នុងសតវត្សន៏​១៩៧០​ដំបូងការប្រើប្រាស់ភាសាបានក្លាយជាបញ្ហាជាក់លាក់ជាងទ្រឹស្តីភាសាវិទ្យាផងដែរ។ការប្រើប្រាស់ភាសាគឺ​ត្រូ​វ​បានរួម​​បញ្ចូលក្នុង​ដំណោះ​ស្រាយនៃបញ្ហាទំនាក់ទំនងក្នុងពិភពលោកយ៉ាងពិតប្រកដ។ តាមរយៈសតវត្សន៏ទី១៩៩០ ការប្រើប្រាស់ភាសាត្រូវបានពង្រីក​ឡើងវិញដោយ​មានការ​រួម​បញ្ចូលក្នុងការសិក្សាយ៉ាងដិតដល់និងការនិយមសិក្សាភាសាច្រើន។ ការស្វែងរកនៃការប្រើប្រាស់ភាសា​ត្រូវបានផ្លាស់ប្តូរទៅជា” ផ្នែកខាងទ្រឹស្តីនិង​ការអនុវត្តន៏​ជាក់ស្តែងនៃបញ្ហាពាក្យច្បាស់លាស់ក្នុងភាសាមួយដែលគឺជាគោល”។

សហរដ្ឋអាមេរិក

នៅក្នុងសហរដ្ឋអាមេរិក ការប្រើប្រាស់ភាសាត្រូវបានចាប់ផ្តើមស្របទៅនឹងការអនុវត្តយ៉ាងទូលំទួលាយចាប់ពីការរៀបចំនូវភាសាវិទ្យាជាលើកដំបូង​ដើម្បីបង្រៀនភាសាអង់គ្លេសតាមសាលារៀននិងក្រោយមកជាលើកទីពីរតាមរយៈការបង្រៀននូវភាសាបរទេស។ ការប្រើប្រាស់ភាសាបានខិតជិតដល់ការបង្រៀន​ភាសាដែលត្រូវបានប្រកាសឲប្រើប្រាស់ជាសកលដោយLeonard Bloomfield ដែលជានាក់បានអភិវឌ្ឍន៏នៅមូលនិធិសំរាប់ក​ម្មវិធីហ្វឹកហាត់កងទ័ពធ្វើឯកទេសក​ម្ម​​ហើយនិងដោយCharles C។ហ្វ្រីសគឺជាអ្នកដែលបានបង្កើតនៅវិទ្យាស្ថានភាសាអង់គ្លេសនៅឯសាកលវិទ្យាល័យមីឆិហ្គានក្នុង១៩៤១។ ១៩៤៨ ក្រុមស្រាវជ្រាវនៅឯ មីឆិហ្គានបានបង្កើតនៅការសិក្សាភាសា៖ ការប្រើប្រាស់ភាសាសារពត៌មានគឺជាក្រុមប្រើប្រាស់ភាសាសារពត៌មានដំបូងគេ។