Jump to content

ការប្រាស្រ័យទាក់ទងអន្តរបុគ្គល

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គលជាសិល្បះនៃការនិយាយពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ទៅកាន់ មនុស្សម្នាក់ទៀត ឬ ច្រើននាក់ ។

ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ៖

–ការស្វាគមន –ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
–ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
–ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
–ការរក្សាការសំងាត់
–ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
–នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
–តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
–បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

ដំណាក់កាលធ្វើការជាមួយគ្នា ៖

–ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
–ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង ៖

–គាត់អាចមានអារម្មណ័ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសំរាប់យកទៅវិភាគពិចារណា
–ប្រើវិធីដោះស្រាយថ្មីទៅនិងបញ្ហាដែលមាន
–គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណងនិងផែនការ ។
–ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
–ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបស័ក្តក្នុងការធ្វើទំនាក់ទំនង ៖

–ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
–ស្ថានភាពឬឋានះ
–ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព
–មិនមានពេលវេលាគ្រប់គ្រាន់
–បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
–បរិយាកាសមិនអំណោយផល
–ប្រពៃណីផ្សេងគ្នា
–មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង
–សំពាធនយោបាយ
–ឥរិយាបទមិនល្អ
–មិនយកចិត្តទុកដាក់
–គ្មានចិត្តចង់
–ពត៌មានមិនច្បាស់លាស់
–មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
–គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា
–ភាសាកាយ
–មិនមានលទ្ធភាពក្នុងការនិយាយ
–ទទួលពត៌មានដោយមានជំរើស
–ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង
–ស្ថានភាពអារម្មណ៍
–ស្ថានភាពសុខភាព
–ការនិយាយកាត់

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ


1. អ្នកផ្តល់គួរអនុវត្តន៍ ៖

• គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
• ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
• ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
• មិនត្រូវធ្វើការសន្និដ្ឋាន

2. អ្នកទទួលគួរអនុវត្តន៍ ៖

• ផ្តោតអារម្មណ៍
• មិនត្រូវសរុបសេចក្តីភ្លាមៗ
• សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
• ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ

3. ប្រភេទនៃទំនាក់ទំនង ៖

• ទំនាក់ទំនងដោយប្រើពាក្យសំដី
• ទំនាក់ទំនងដោយមិនប្រើពាក្យសំដី

4. ចំណុចសំខាន់ៗដែលត្រូវការ សំរាប់ប្រាស្រ័យទាក់ទងអោយមានប្រសិទ្ធភាពគឺ ៖

• ទំនាក់ទំងល្អ
• ភាពបើកចំហរ និងជីនឿ
• រួមចំណែកការយល់ចិត្ត ឬឆន្ទះ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
• សមត្ថភាពលើការយល់នូវពត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ

5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖

• ប្រើភាសាសាមញ្ញ
• មានការលើកទឹកចិត្ត
• និយាយពីចំនុចសំខាន់ៗឡើង
• ការស្វែងរកបញ្ហា និង ផ្តល់នូវដំណោះស្រាយ
• សង្ខេបសាច់រឿងឡើងវិញ
• ការសាកសួរសំនួរ ៖ ដោយប្រើសំនួរបិទ / ដោយប្រើសំនួរបើក

6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖

• ស្តាប់ដោយយកចិត្តទុកដាក់
• ប្រើកែវភែ្នកសំឡឹង
• ប្រើកាយវិការ
• ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ.....អង្គុយ....)
• សភាពនៃសំលេង
• ភាពស្ងៀមស្ងាត់
• ការបង្ហាញតាមរយះទឹកមុខ
• ការប៉ះ