Jump to content

ការប្រកួតបាល់ទាត់ពិភពលោក

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
World Cup
World cup
World cup
ព័ត៌មាន​មួយ​ចំនួន
រកឃើញឆ្នាំ ១៩៣០

World Cup រឺ ពាន​រង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ដែលបាន​បង្កើតឡើងនៅឆ្នាំ​ ១៩៣០​​ ។​ ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធរាល់ ៤ឆ្នាំ​ម្ដង ចាប់តាំងពីការប្រកួត ប្រជែង​លើកដំបូងបំផុតនៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរុយហ្គាយ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ ១៩៤២ និង ១៩៤៦​ ដោយសារសង្គ្រាមលោកលើកទីពីរ ។ ការប្រកួត គឺធ្វើការជំរុះក្រុមទាំង ៣២ រាប់បញ្ចូលទាំងម្ចាស់ផ្ទះ រឺ សហម្ចាស់ផ្ទះ(មាន​សិទ្ធិមិនបាច់ជំរុះ)​ ហើយចែកចេញជា៨ពូល គឺ ១ពូលមាន ៤ក្រុម​ និង​ធ្វើការប្រកួតរហូតដល់រកឃើញម្ចាស់ជើងឯក ។​ចាប់តាំងពីឆ្នាំ ១៩៣០​មក ការប្រកួតបានធ្វើឡើងចំនួន ១៩ ដងមកហើយ​ ហើយក្នុងនោះប្រទេសប្រេស៊ីលឈ្នះចំនួន ៥ ដង ប្រទេសអ៊ីតាលីចំនួន ៤ ដង ប្រទេស​អាល្លឺម៉ង់់ចំនួន ៣ ដង​ ប្រទេសអាហ្សង់ទីន និង ប្រទេសបើកឆាកអ៊ុយរុយហ្គាយចំនួន ២ដង ចំនែក ប្រទេសបារាំង អង់គ្លេស​ និង អេស្ប៉ាញ បាន​ឈ្នះ ១ ដង។ ការប្រកួតបាល់ទាត់ពិភពលោក គឺជា ការប្រកួតកីឡាតែមួយគត់ដែលមានអ្នករង់ចាំទស្សនាច្រើនជាងគេលើពិភពលោក ។ជាក់ស្ដែង ការប្រកួតបាលទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៦ នៅប្រទេស អាល្លឺម៉ង់ រវាង ក្រុមជំរើសជាតិបារាំង និង ក្រុមជំរើសជាតិអ៊ីតាលី ត្រូវបានគេប្រមាណថាមានអ្នករង់ចាំទស្សនា ចំនួន៧១៥.១លាននាក់ ។ ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយបំផុត​ គឺប្រារព្ធនៅប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០១០ ។ ហើយការប្រកួតលើកក្រោយនឹងប្រារព្ធនៅប្រទេសប្រេស៊ីលនៅឆ្នាំ ២០១៤ ,ប្រទេសរុស្ស៊ី នៅឆ្នាំ ២០១៨ ,ប្រទេសកាតារ នៅឆ្នាំ ២០២២ ។

ចាប់ពីឆ្នាំ ១៩៣០​ដល់ឆ្នាំ ១៩៧០​ ពានរង្វាន់ហ្ស៊ុល រីមែត ត្រូវបានប្រគល់ជូនអ្នកឈ្នះ ប៉ុន្ដែវាត្រូវបានស្គាល់ដោយឈ្មោះថា ពានរង្វាន់ពិភពលោក តែប៉ុណ្ណោះ ។លុះដល់ឆ្នាំ ១៩៤៦ វាត្រូវបានដាក់ឈ្មោះឡើងវិញតាម ឈ្មោះលោកប្រធានសហព័ន្ធបាលទាត់ពិភពលោក(FIFA) ហ្ស៊ុល រីមែត ដែលបានរៀបចំការប្រកួតបាលទាត់ពិភពលោកដំបូងបំផុត។

ការប្រកួតជាអន្តរជាតិពីអតីតកាល

ការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិដំបូងបំផុត ត្រូវបានលេងនៅទីក្រុងក្លាសហ្គូវ(Glasgow)នៅឆ្នាំ ១៨៧២​ រវាងក្រុមជំរើសជាតិ ស្កុតឡែន និង ជំរើសជាតិ អង់គ្លេស​ ហើយបានបញ្ចប់ក្នុងលទ្ធផល០-០។ ចាប់តាំងពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបង្កើតនៅឆ្នាំ១៩០៤ មក​ សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានព្យាយាមរៀបចំអោយមានឡើងនូវការប្រកួតបាល់ទាត់ជាលក្ខណៈអន្ដរជាតិ រវាងប្រទេសដែលនៅក្រៅគម្រោងអូឡាំពិក ក្នុងប្រទេសស្វ៊ីស(Switzerland)នៅឆ្នាំ១៩០៦ ។