Jump to content

ការប្រកួតចាក់ធុងទឹកកក

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ការ​ប្រកួត​ចាក់​ធុង​ទឹកកក

ការ​ប្រកួត​ចាក់​ធុង​ទឹក​កក (អង់គ្លេស៖ Ice Bucket Challenge ឬ​ ALS Ice Bucket Challenge) គឺ​ជា​កម្មវិធី​ចាក់​ទឹក​កក​មួយ​ធុង​ពី​លើ​ក្បាល ដែល​មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ចលករ (ណឺរ៉ូន​ចលករ) ដែល​ហៅ​ជា​អង់គ្លេស​ថា amyotrophic lateral sclerosis (ALS) និង​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​ជំងឺ​នេះ។ កម្មវិធី​ប្រកួត​នេះ​ចាប់​ផ្ដើម​មាន​ភាព​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ នេះ។

ការ​ប្រកួត​នេះ តម្រូវ​ឲ្យ​អ្នក​ដែល​ចូលរួម​ធ្វើ​រួច​ហើយ​នោះ​បបួល​មនុស្ស​ដទៃ​ទៀត​មក​ប្រកួត​បន្ត ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បបួល​អ្នក​ដទៃ​ទៀត​ដូច្នេះ​ដែរ។ លក្ខខណ្ឌ​នៅ​ក្នុង​កម្មវិធី​នេះ អ្នក​ដែល​ត្រូវ​បាន​គេ​បបួល​មាន​ពេល ២៤ ម៉ោង​ក្នុង​ការថត​វីដេអូ​បង្ហាញ​អំពី​ការ​ចាក់​ទឹក​កក​លើ​ក្បាល បើ​មិន​ដូច្នោះ​ទេ គេ​ត្រូវ​បរិច្ចាក​ប្រាក់​ទៅ​អង្គការ​ដែល​ស្រាវជ្រាវ​អំពី​ជំងឺ​នេះ។