Jump to content

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
កម្ពុជាកាន់កាប់ដោយជប៉ុន

១៩៤១–១៩៤៥
Flag of កម្ពុជាកាន់កាប់ដោយជប៉ុន
ទង់ជាតិប្រើនៅឆ្នាំ ១៩៤៥
ចក្រភពជប៉ុនឡើង​ដល់កំពូល​នៅឆ្នាំ ១៩៤២។
ចក្រភពជប៉ុនឡើង​ដល់កំពូល​នៅឆ្នាំ ១៩៤២។
ស្ថានភាព{{#if:ការកាន់កាប់​ដោយយោធាចក្រភពជប៉ុន |ការកាន់កាប់​ដោយយោធាចក្រភពជប៉ុន |Military occupation
ធានីភ្នំពេញ
រដ្ឋាភិបាលរដ្ឋអាយ៉ង
ព្រះមហាក្សត្រ 
▪ ២៥​​ មេសា ១៩៤១
នរោត្តម-សីហនុ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២
▪ Established
១៩៤១
សីហា ១៩៤១
▪ ពលប្រហារ
កុម្ភៈ ១៩៤៥
១៥ សីហា ១៩៤៥
▪ ការបង្កើត​ឡើងវិញ​នៃ​អាជ្ញាធរបារាំង

តុលា ១៩៤៥
▪ Disestablished
១៩៤៥
រូបិយវត្ថុរៀល
Preceded by
Succeeded by
សហភាពឥណ្ឌូចិន
សហភាពឥណ្ឌូចិន
ឥឡូវជាផ្នែកនៃ កម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃ​ដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើ​នៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិចឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។[]

សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិន​នៅក្នុងទីតាំងមួយប្រកបដោយភាពទន់ខ្សោយ។ រដ្ឋាភិបាលវិចឈីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និងដាក់ពង្រាយកងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥ ០០០ នាក់។[]

ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងខ្លួនអាស្រ័យតាមសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខែត្រភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខាលើសន្ធិសញ្ញាមួយនៅខែ មីនា ឆ្នាំ ១៩៤១ ដែលបានបង្ខំអោយពួកបារាំងបោះបង់ ខេត្តបាត់ដំបង សៀមរាប ដូចគ្នានេះដែរ ក៏បានបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក[] នៅឯខេត្តស្ទឹងត្រែងផងដែរ។

បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ប្លែកវិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីរបស់ប្រទេសខ្លួន។[]

ការត្រួតត្រារបស់ជប៉ុន

នៅខែ សីហា​ ឆ្នាំ​ ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិចឈី​បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដដែល។

នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃលេចធ្លោមួយអង្គ ព្រះអាចារ្យហែម-ចៀវត្រូវបានចាប់ខ្លួនដោយសារការធ្វើធម្មទេសនាបំបះបំបោរ​ប្រឆាំងនឹងពួកកងជីវពលអាណានិគមដោយត្រង់ៗ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច-ឈឿន និងបាននិរទេសលោកទៅកាន់កោះកុងសឺន (កោះត្រឡាច) កោះឃុំឃាំងមនុស្សរបស់បារាំង។[] លោកប៉ាច-ឈឿនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារព័ត៌មាន នគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ ១៩៣៦ រួមជាមួយលោកស៊ីម-វ៉ា[] អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺន-ង៉ុកថាញ់ (ជាតុលាការីដែលបានរៀនសូត្រនៅប៉ារីស) ត្រូវបានគេចោទប្រកាន់ចំពោះហេតុការណ៍បាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ​ដែលលោកត្រូវបានរួចខ្លួនដោយសារការជួយរបស់ជប៉ុន។

រដ្ឋអាយ៉ងនិយមតូក្យូ

ទង់នៃរដ្ឋអាយ៉ងនិយមជប៉ុនរបស់កម្ពុជា ដែលមានជីវិតខ្លី (មីនា-តុលា ឆ្នាំ ១៩៤៥)

នៅឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើ ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែង​មានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំងស្រុងបានប្រែក្លាយជារបស់ជប៉ុនដោយសារការផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងការដកហូតអាវុធពីកងទ័ពបារាំង។ បំណងរបស់ពួកគេគឺជួយជ្រោងទង់​ប្រជាជនក្នុងស្រុកឡើងវិញដែលជាកិច្ចប្រឹងប្រែងនៃសង្គ្រាមរបស់តូក្យូ​ដោយការជំរុញឱ្យមេដឹកនាំក្នុងស្រុកប្រកាសឯករាជ្យ។

នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រវ័យក្មេង ព្រះបាទនរោត្តម-សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកទៀតរដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យឯករាជ្យកម្ពុជាមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយក៏បានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ។[] ថ្ងៃ ១៣ មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានលុបបំបាត់ចោលឡាតាំងយានកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំង​បានកំពុងចាប់ផ្ដើមបង្ខំ ហើយបានជំនួសមកវិញដោយអក្សរខ្មែរជាផ្លូវការ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល​ដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និងបន្តតៗមកទៀត ចាប់ពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជា​ព្យាយាមធ្វើឡាតាំងយានកម្មភាសាខ្មែរម្ដងទៀតទេ។[]

លោកសឺន-ង៉ុកថាញ់បានវិលត្រឡប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែបន្ទាប់មកទៀត។[] រដ្ឋអាយ៉ងកម្ពុជាជប៉ុនបានបន្តពីខែ មីនា ដល់ តុលា ឆ្នាំ ១៩៤៥។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់​ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែ សីហា ឆ្នាំ ១៩៤៥។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាន​នៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែ តុលា ឆ្នាំដដែល។ បន្ទាប់ពីការចាប់លោកសឺន-ង៉ុកថាញ់ដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំង​នៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង​នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើនដោយអន្លើៗ។[]

សូមមើលផងដែរ

ឯកសារយោង

  1. ១,០ ១,១ មិលថឹន-អស្ប៊ន សីហនុ ព្រះអង្គម្ចាស់នៃពន្លឺ ព្រះម្ចាស់នៃភាពងងឹត។ ដង្កូវនាង ១៩៩៤
  2. "Jean-Philippe Liardet, L'Indochine française pendant la Seconde Guerre mondiale; Les accords de septembre 1940". Archived from the original on 2012-02-05. Retrieved 2012-01-16.
  3. "Jean-Philippe Liardet, L'Indochine française pendant la Seconde Guerre mondiale; La guerre contre le Siam, 1940-41". Archived from the original on 2009-06-30. Retrieved 2012-01-16.
  4. Cambodia, The Japanese Occupation, 1941-45
  5. Ian Harris, Buddhism and politics in twentieth-century Asia
  6. Keat Gin Ooi Southeast Asia: a historical encyclopedia
  7. David P. Chandler, A History of Cambodia, Silkworm 1993
  8. Cambodia, The Emergence of Nationalism
  9. Cambodia, Appendix B - Major Political and Military Organizations

តំណខាងក្រៅ