Jump to content

កម្មវិធីអភិវឌ្ឍន៍ចម្រុះ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

កម្មវិធីអភិវឌ្ឍន៍ចម្រុះ (អង់គ្លេស ៖ integrated development environment ឬ IDE) គឺជាកម្មវិធីដែលផ្តល់មធ្យោបាយងាយស្រួលដល់អ្នកសរសេរកម្មវិធីកុំព្យូទ័រសម្រាប់ការអភិវឌ្ឍឬបង្កើតកម្មវិធី ។ កម្មវិធីនេះជាបណ្ដុំនៃកម្មវិធីដែលមានមុខងារផ្សេងៗគ្នា ហើយជាធម្មតា វាជាបណ្ដុំនៃកម្មវិធីយ៉ាងហោចណាស់ ៣ ដូចជា កម្មវិធីសរសេរកូដ កម្មវិធីបំលែងនិងចងក្រងកូដស្វ័យប្រវត្តិ និងកម្មវិធីសាកល្បងកូដឬកម្មវិធីដែលកំពុងតែត្រូវបានបង្កើតឡើងនោះ ។

យ៉ាងណាមិញ គេពុំឃើញមានការកំណត់ជាក់លាក់ថាតើកម្មវិធីដែលជាបណ្ដុំនៃកម្មវិធីប្រភេទណាខ្លះទើបអាចចាត់ទុកថាជាកម្មវិធីអភិវឌ្ឍន៍ចម្រុះនោះឡើយ ។ កម្មវិធីអភិវឌ្ឍន៍ចម្រុះមួយចំនួនថែមទាំងមានមុខងារគ្រប់គ្រងជំនាន់កំណែ និងមុខងារផ្សេងៗទៀតដែលជួយសម្រួលដល់ការបង្កើតផ្ទៃប្រើប្រាស់ដោយរូបភាព (GUI)

GNU Emacs ជាកម្មវិធីសរសេរកូដដែលអាចបន្ថែមមុខងារផ្សេងៗបាន ហើយជារឿយៗវាត្រូវបានគេប្រើជាកម្មវិធីអភិវឌ្ឍន៍ចម្រុះនៅលើប្រព័ន្ធប្រតិបត្តិការលីនុកស៍ ។