ឃុំវត្តអង្គខាងជើង (ខេត្តកំពត)
ឃុំវត្តអង្គខាងជើង គឺជាឃុំមួយស្ថិតនៅក្នុងស្រុកបន្ទាយមាស នៃខេត្តកំពតនៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០២ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០២ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមានអ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំវត្តអង្គខាងជើង មានលក្ខណះរីកចំរើនឡើងដោយសារមនុស្សគ្រប់ៗរូប ចេះរួមសាមគ្គី ជាធ្លុងមួយ ដូចជានៅក្នុងភូមិដែលរៀបរាប់ ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាមដូចនេះហើយនៅ គ្រប់កន្លែងទាំងអស់ នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ភូមិ
រួមមានភូមិចំនួន
- ភូមិស្រែត្រែង
- ភូមិត្នោតរលើង
- ភូមិស្វាយផ្អែម
- ភូមិអំពិល