អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (IATA: PNH, ICAO: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ ៤។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង។
ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រងជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយាន្តដ្ឋានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំនើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១៥ មករា ២០០៣។
ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន
ក្រុមអាកាសចរណ័ដឹកអ្នកដំណើរ
- ក្រុមហ៊ុនអាកាសចរណ៏បារាំង Air France (Paris-Charles de Gaulle)
- ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីអ៊ែរអេស៊ា AirAsia (Kuala Lumpur)
- ក្រុមហ៊ុនអាកាសចរណ៏ថៃអ៊ែរអេស៊ា -Thai AirAsia (Bangkok-Suvarnabhumi)
- ក្រុមហ៊ុនអាកាសចរណ៏អេស៊ាណា -Asiana Airlines (Seoul-Incheon)
- ក្រុមហ៊ុនអាកាសចរណ៏បាងកក -Bangkok Airways (Bangkok-Suvarnabhumi)
- ក្រុមហ៊ុនអាកាសចរណ៏កម្ពុជាអង្គរ -Cambodia Angkor Air (Siem Reap,Ho Chi Minh City)
- ក្រុមហ៊ុនអាកាសចរណ៏ដ្រាហ្គន -Dragonair (Hong Kong)
- ក្រុមហ៊ុនអាកាសចរណ៏ចិន -China Airlines (Taipei-Taiwan Taoyuan)
- ក្រុមហ៊ុនអាកាសចរណ៏ចិនខាងត្បូង -China Southern Airlines (Beijing, Guangzhou)
- ក្រុមហ៊ុនអាកាសចរណ៏ចិនខាងកើត -China Eastern Airlines (Nanning)
- ក្រុមហ៊ុនអាកាសចរណ៏អ៊ីវ៉ា- EVA Air (Taipei-Taiwan Taoyuan)
- ក្រុមហ៊ុនអាកាសចរណ៏ចេតស្តារអេស៊ា -Jetstar Asia Airways (Singapore)
- ក្រុមហ៊ុនអាកាសចរណ៏កូរ៉េ -Korean Air (Seoul-Incheon)
- ក្រុមហ៊ុនអាកាសចរណ៏ឡាវ -Lao Airlines (Vientiane)
- ក្រុមហ៊ុនអាកាសចរណ៏មីយ៉ានម៉ាអន្តរជាតិ -Myanmar Airways International (Yangon)
- ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី -Malaysia Airlines (Kuala Lumpur)
- ក្រុមហ៊ុនអាកាសចរណ៏សៀងហៃ -Shanghai Airlines (Shanghai-Pudong)
- ក្រុមហ៊ុនអាកាសចរណ៏ ស៊ីកអ៊ែរ -SilkAir (Singapore)
- ក្រុមហ៊ុនអាកាសចរណ៏ថៃអន្តរជាតិ-Thai Airways International (Bangkok-Suvarnabhumi)
- ក្រុមហ៊ុនអាកាសចរណ៏វៀតណាម -Vietnam Airlines (Hanoi, Ho Chi Minh City, Vientiane)
ក្រុមអាកាសចរណ័ដឹកទំនិញ
- ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា -Tri-MG Intra Asia Airlines(Bangkok-Suvarnabhumi, Ho Chi Minh City, Singapore)
ស្ថិតិ
ឆ្នាំ | អ្នកដំណើរសរុប | យន្តហោះសរុប |
---|---|---|
១៩៩៨ | 595,432 | 6,244 |
១៩៩៩ | 738,115 | 7,239 |
២០០០ | 860,614 | 8,625 |
២០០១ | 917,367 | 17,364 |
២០០២ | 948,614 | 18,082 |
២០០៣ | 867,190 | 16,346 |
២០០៤ | 1,022,203 | 17,543 |
២០០៥ | 1,081,745 | 17,033 |
២០០៦ | 1,322,267 | 19,042 |
២០០៧ | 1,598,424 | 20,881 |
២០០៨ | 1,692,000 | 20,380 |
២០០៩ | 1,588,000 | 20,350 |
ទែរមីណាល់អន្តរជាតិ
- ផ្ទៃក្រលា១៦០០០ម២
- បន្ទប់រង់ចាំ១៣០០ម២
- បន្ទប់VIP២៥០ម២
- អាហារដ្ឋាននិងភេសជ្ជៈ៣៥០ម២
- ហាងទំនេញរួចពន្ឋ៧០០ម២
- បរិមាណកៅអី៣៦០
- កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)២២
- កន្លែងគយអន្តោប្រវេសន៍និងទិដ្ឋការ៣០
- ចំនូនច្រកច្រកមានស្ពានឆ្លងចូលយន្តហោះ៤ច្រកទៅឡានក្រុងផ្ទេរទៅយន្តហោះ២
- ចំណតរថយន្ត៣៨០
ទែរមីណាល់ក្នុងស្រុក
ផ្នែកចេញដំណើរ
- ផ្ទៃក្រលា១២០០ម២
- ច្រកឡើង៣
ផ្នែកមកដល់
- ផ្ទៃក្រលា២៤៧០ម២
- សួនច្បារ៩០០ម២
ផ្លូវរត់ឡើង
- ប្រវែង៣០០០ម
- ទទឹង៤៥ម
- ទំរង់គ្រឹះបេតុងក្រាលបេទីម