អ្នកប្រើប្រាស់:ផូងសុផា
Appearance
ផូង សុផា(PhoungSopha) |
---|

ថៃ្ងនេះ ថ្ងៃសុក្រ,ទី១៣ខែមិថុនា ឆ្នាំ ២០២៥
|
ប្រវត្តិ
លោក ផូងសុផា កើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩១ នៅភូមិ ឈ្លីតក្រោម ឃុំឃ្ជាយខាងត្រូង ស្រុកដងទង់ ខេត្តកំពត។ មានបងប្អូនប្រាំនាក់ ស្រីពីរនាក់ ឯរូបលោកជាកូនទីប្រាំ ឪពុកម្តាយជាកសិករ។ កាលនៅពីក្មេងជាក្មេងរពឹស នៅបឋមសិក្សារៀននៅសាលបឋមសិក្សាវត្តខ្សាច់ រយៈពេលប្រាំពីរឆ្នាំ(ឌុបថ្នាក់ទី១)រៀនជាប់ចំណាត់ថ្នាក់លេកមួយ រហូត។ លុះដល់អនុវិទ្យល័យសិក្សានៅ អនុវិទ្យាល័យឧត្តមមានជ័យ រយៈពេលបីឆ្នាំធ្វើដំណើរទៅរៀនដោយ ជិះកង់ចំងាយ ប្រាំពីរគីឡូម៉ែត្រ ពីផ្ទះ។ អស់រយៈពេលបីឆ្នាំឈានដល់វិទ្យាល័យ ទៅបន្តសិក្សានៅ វិទ្យាល័យព្រះបិតាថវិកាជាតិ ទើបបានប្រឡងជាប់ សញ្ញាប័ត្រមសិក្សាបឋមភូមិនៅឆ្នាំ ២០១០ នៅឯមណ្ឌល់ វិទ្យាល័យព្រះបិតាថវិកាជាតិ។