ការពិភាក្សារបស់អ្នកប្រើប្រាស់:Taingchhunheng
រមណីយដ្ឋានភ្នំជីសូរ
'
ភ្នំជីសូរ គឺជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែតខាងជើងទីរួមខេត្តតាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។
ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២ (១០០២ - ១០៥០)វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទត្រូវបានហ៊ុមពទ្ធ័ដោយថែវ ២។ថែវទី១មានប្រវែង៦០ម៉ែត និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏ សំខាន់ ជាមួយទ្វារពីរ និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។
វត្តភ្នំជីសូរត្រូវបានកសាងនៅឆ្នាំ១៩១៧ ហើយបានបំផ្លាញដោយសង្គ្រាមទសវត្សឆ្នាំ ១៩៧០ និងកសាងឡើងវិញនៅឆ្នាំ១៩៧៨ ។ ពីមុនវាគឺជាទួលដែលគេហៅថាសាលា ធម្មសភា កុដិ និងជាកន្លែងសក្ការ:បូជាមួយ។ មានស្រះទឹកមួយកាលពីបុរាណដែលបាន បង្កើតនូវភាពអរូបី។
ជាធម្មតាប្រជាជនច្រើនឡើងតាមទិសខាងលិចនៃភ្នំដែលមានកាំជណ្តើរ៣៩០កាំ និងខាង ត្បូងមាន៤០៨កាំ ហើយក៏មានផ្លូវដែលអាចអោយឡាន ម៉ូតូធ្វើដំណើរទៅដដល់លើភ្នំផង ដែរ ដើម្បីដឹកសម្ភារ:មូយចំនួនយកទៅលើភ្នំ។ នៅភាគខាងកើតភ្នំក៏មានជណ្ដើរមួយដែរ គឺជណ្ដើរនេះធ្វើអំពីថ្មបាយក្រៀមដែលមានលក្ខណ:ចាស់ណាស់ទៅហើយ និង ចោតទៀត ផង។ បើយើងឡើងដល់កំពូលភ្នំ យើងនឹងឃើញបឹងបួននៅជុំវិញភ្នំ។ ចំនែកឯទីធ្លាលើភ្នំ វិញគឺមានទីធ្លាធំទូលាយ មានកន្លែងសម្រាប់សម្ដែងសិល្ប: មានប្រាសាទដ៏ស្រស់ស្អាត នៅប៉ែកឦសាននៃភ្នំ ឯខាងត្បូងវិញគឺមានល្អាងមួយដែលគេអោយឈ្មោះថា ល្អាងចន្ទ័វិមាន។ នៅពេលមានពិធីបុណ្យប្រពៃណីជាតិ ឬ បុណ្យផ្សេងៗតែងតែមានប្រជា ជនទៅលេងកម្សាន្តទីនោះយ៉ាងច្រើនកុះករ និង នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ក៏មានអ្នក ទេសចរណ៍មកពីភ្នំពេញ ឬខេត្តផ្សេងៗមកកម្សាន្តផងដែរ។ នៅតាមផ្លូវចូលនៃជើងភ្នំខាង ត្បូង និង ខាងលិចមានលក់់ម្ហូបអាហារ ផ្លែឈើ នំចំណីជាច្រើនប្រភេទ