ប្រវត្តិវិទ្យុ
វិទ្យុ ជាប្រពន្ធផ្សព្វផ្សាយមួយដែលអាចផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័ស ទៅដល់ប្រជាពលរដ្ឋ និងមនុស្សក្នុងសហគមន៍តាមរយៈសំលេង ក្នុងពេលតែមួយគ្រប់ទីកន្លែងដែលបានគ្របដណ្ដប់តាមរយៈ រលកធាតុអាកាសដោយគំនិតតាមសំដី ដូចជាការអាននូវព័ត៌មានជាតិ អន្ដរជាតិ កម្មវិធីកំសាន្ដ បទចំរៀង ការពិភាក្សាគ្នា រឺការចាក់ស្ពតផ្សាយពាណិជ្ជកម្មនូវផលិតផលផ្សេងៗ ដើម្បីអោយប្រជាពលរដ្ឋ រឺប្រិយមិត្តអ្នកស្ដាប់ទទូលបាននូវចំណេះដឹង ការកំសាន្ដ ព័ត៌មាន ផលិតផលផ្សេងៗ។ វិទ្យុជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រពន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែរសំរាប់ធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ទៅកាន់មនុស្សទាំងអស់ក្នុងសង្គម។ គេចែកប្រភេទរលកសំលេងវិទ្យុជា២ប្រភេទគឺ រលកសំលេងវិទ្យុFM និងរលកសំលេងវិទ្យុAM
ការបង្កើត

លោកជេម ក្លឺកម៉ាកវ៉ែល បានបង្ហាញយ៉ាងម៉ឺងម៉ាត់ថា រលកអេឡិចត្រូម៉ាញេទិចអាចផ្សាយឆ្លងកាត់ទីលំហបាន។ លោក'''ហេនរីច រុដូហ្វហឺត''' និងអ្នកផ្សេងទៀត បានពន្យល់បង្ហាញពីការផ្សាយរលកសំលេងវិទ្យុ។ គ្រឿងបញ្ជូននៃកំលាំងហ្វ្រេកង់ស៍វិទ្យុត្រូវបានបង្ហាញជាលក្ខណៈក្នុងពិសោធកម្មដោយលោកនីកូលា តេស្លា [[Nikola Tesla]],ដែលគាត់បានស្នើសុំក្នុងឆ្នាំ១៨៩២និងឆ្នាំ១៨៩៣អាចប្រើបានសំរាប់ផ្សព្វផ្សាយព័ត៌មានតាមទូរគមនាគមន៍។ វិធីរបស់លោក តេស្លា ត្រូវបានផ្សព្វផ្សាយក្នុងទីក្រុងញ៉ូញក ក្នុងឆ្នាំ១៨៩៧។ ក្នុងឆ្នាំ១៨៩៧ លោកតេស្លា បានអនុវត្ដន៍ពីររបៀបគឺ ប្រកាសនីយប័ត្រតក្កកម្មរិទ្យុសហរដ្ឋ US 645576, និងUS 649621។ លោក តេស្លា ក៏ធ្លាប់ប្រើគ្រឿងទទួលរលកសំលេងអេឡិចត្រូម៉ាញេទិចផងដែរ។ ក្នុងឆ្នាំ១៨៩៥ លោក ម៉ាខូនី បានបង្កើតប្រព័ន្ធវ៉ាយអ៊ឺលេស ដែលអាចអោយគ្រឿងបញ្ជូនសញ្ញាបានចម្ងាយឆ្ងាយ(១.៥នាទី/២.៤គម)។ ចំពោះពិសោធកម្មរបស់លោក ម៉ាខូនី, បាតុភូតដែលចំងាយគ្រឿងទទួលសារ គឺសមាមាត្រទៅនឹងកំពស់អង់តែន ដែលត្រូវបានគេស្គាល់ថា ច្បាប់ម៉ាខូនី។ ទំរង់នេះតំណាងអោយច្បាប់នៃធម្មជាតិដែលជាគ្រឿងឧបករណ៍ប្រើរបស់វិទ្យុ។
ម៉ាស៊ីនទទួលរលកសំលេងវិទ្យុ និងទូរស័ព្ទដំបូង
ទីបំផុត ទូរលេខឥតខ្សែគឺជាប្រវត្តិសាស្រ្ដចុងក្រោយដែលត្រូវបានប្រើសព្វថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងបច្ចេកទេសទំនាក់ទំនងតាមរយៈវិទ្យុ និងការអនុវត្តន៍ ជាពិសេសទូរលេខទាំងនោះបានប្រើក្នុងពេលមានការធ្លាក់ចុះនៃវិទ្យុបីដងដំបូង(១៨៨៧ដល់១៩២០) មុនពេលវិទ្យុត្រូវបានប្រើឡើងវិញ។ លោកហ្គុយហ្កលីអ៊ែលម៉ូ ម៉ាខូនី បានពន្យល់បង្ហាញអំពីការប្រើប្រាស់វិទ្យុ ក្នុងការផ្សព្វផ្សាយការទំនាក់ទំនងកងទ័ពជើងគោកនិងកងទ័ពជើងទឹក, ពាណិជ្ជកម្ម ហើយចាប់ផ្ដើមអភិវឌ្ឍន៍ក្រុមហ៊ុន និងសំរាប់ទំនាក់ទំនងសេវាកម្មផ្គត់ផ្គង់បរិក្ខារ។ ការអភិវឌ្ឍន៍ខាងផ្នែកវិទ្យុ បានធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវជាច្រើន ហើយហេតុផលដ៏ជូចត់ចំពោះសេចក្ដីពិត អ្នកប្រឌិតរបស់វិទ្យុ ឋិតនៅរហូតមកដល់សព្វថ្ងៃនេះ។
ចុងសតវត្សទី២០
នៅក្នុងចុងសតវត្សទី២០ ប្រព័ន្ធឥតខ្សែស្លែប៊ី-អាកូ(Slaby-Arco wireless) ត្រូវបានបង្កើតឡើងដោយលោក អាដោហ្វ ស្លែប៊ី និងលោកជហ្គ វន់អាកូ។ ក្នុងឆ្នាំ១៩០០ លោករីជីនល ហ្វេសសិនដិន(Reginald Fessenden) បានបង្កើតគ្រឿងបញ្ជូនសំលេងខ្សោយមួយតាមៈរលកធាតុអាកាស។ ក្នុងឆ្នាំ១៩០១ ម៉ាខូនី បានធ្វើការផ្សព្វផ្សាយវិទ្យុឆ្លងកាត់មហាសមុទ្រអាត្លង់ទិចបានជោគជ័យ។ ក្នុងឆ្នាំ១៩០៤ សហរដ្ឋអាមេរិចបានប្តូបញ្ជ្រាស់ ដែលលោកម៉ាខូនីទទួលបានពានរង្វាន់ចំពោះការបង្កើតវិទ្យុ ហើយអាចមានអនុភាពចំពោះហិរញ្ញវត្ថុរបស់អ្នកដុតនំក្នុងរដ្ឋ ដែលមានលោកថូម៉ាស អ៊ីឌីសាន់ និងលោកអាន់ដ្រ ខានីជី ផងដែរ។ នេះគឺបានអនុញាតអោយរដ្ឋាភិបាលសហរដ្ឋអាមេរិចកាត់បន្ថយការបង់តំលៃសិទ្ធដែលលោកតេស្លាកំពុងប្ដឹងតវ៉ាសំរាប់ការប្រើប្រកាសនីយប័ត្រតក្កកម្មរិទ្យុរបស់គាត់។ ក្នុងឆ្នាំ១៩០៧ ម៉ាខូនី បានបង្កើតអង់តែនវិទ្យុដំបូងសំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងខ្លីហ្វដិន, អាយរីឡិន ជាមួយនិងទីក្រុងហ្កែស ប៊េ, ញ៉ូហ្វោនដលិន។
លោកជូលីអូ ខាវឺរ៉ា បាវេរ៉ា

លោកជូលីអូ ខាវឺរ៉ា បាវេរ៉ា បានបង្កើតវិទ្យុក្នុងប្រទេសអេស្បាញអំឡុងឆ្នាំ១៩០២។ លោកខាវឺរ៉ា បាវេរ៉ា ទទួលបានប្រកាសនីយប័ត្រតក្កកម្មក្នុងប្រទេសអង់គ្លេស, អាឡឺម៉ង់, ប៊ែលជៀម និងប្រទេសអេស្បាញ។ អំឡុងខែឧសភាដល់ខែមិថុនា លោកខាវឺរ៉ា បានទទួលការអោយពរពីកងទ័ពអេស្បាញ, បានចូលរួមការប្រគល់ដំនែងនៃវិទ្យុទូរលេខរបស់លោកម៉ាខូនី នៅបណ្ដាញផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស, ហើយលោកបានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនរបស់គាត់។ គាត់ចាប់ផ្ដើមសហការជាមួយលោកម៉ាខូនី ចំពោះដំណោះស្រាយនៃប្រព័ន្ធទំនាក់ទំនងឥតខ្សែ, ទទួលបានប្រកាសនីយប័ត្រតក្កកម្មខ្លះៗនៅចុងឆ្នាំ១៨៩៩។ ក្នុងឆ្នាំ១៨៩៩ លោកខាវឺរ៉ា ដែលបានធ្វើការជាមួយលោកម៉ាខូនី និងជំនួយការរបស់គាត់ បានដោះស្រាយបញ្ហាលំបាកៗនៃទូរលេខឥតខ្សែ និងទទួលបានប្រកាសនីយប័ត្រតក្កកម្មដំបូងក្នុងចុងឆ្នាំ១៨៩៩នោះ។ នៅថ្ងៃទី២២ ខែមីនា,១៩០២, លោកខាវឺរ៉ា បានរកឃើញម៉ាស៊ីនទូរលេខឥតខ្សែអេស្បាញ និងសាជីវកម្មទូរស័ព្ទ ហើយបានទិញសំរាប់សាជីវកម្មរបស់គាត់ ដែលគាត់ទទួលបានប្រកាសនីយប័ត្រតក្កកម្មក្នុងប្រទេសអេស្បាញ, ប៊ែលជៀម, អាឡឺម៉ង់ និងប្រទេសអង់គ្លេស់។ គាត់បានបង្កើតវិទ្យុទី២ និងទី៣ក្នុងប្រវត្ដិសាស្រ្ដក្នុងពិភពលោកក្នុងឆ្នាំ១៩០១-១៩០២ ដោយថែរក្សាការបញ្ជូនសាររវាងទីក្រុងតារីហ្វា និងគីអ៊ូតា សំរាប់តភ្ជាប់គ្នាពីរបីខែ ហើយរវាងទីក្រុងជីវៀ និងអាយប៊ីសា។ នេះគឺបន្ទាប់ពីម៉ាខូនីបានបង្កើតសេវាកម្មវិទ្យុទូរលេខរវាងប្រទេសកោះវ៉ាយ និងប្រទេសប៊ូនេម៉ាវស្ស ក្នុងឆ្នាំ១៨៩៨។ ដូចនេះលោកខាវឺរ៉ាទទួលបាននូវជោគជ័យក្នុងការងារក៏ពិតមែន ប៉ុន្ដែវិទ្យុទូរលេខរបស់គាត់បានបញ្ឈប់ភ្លាមៗ, មូលហេតុទាំងអស់នោះមិនទាន់ដឹងច្បាស់នៅឡើយទេ រហូតមកទល់សព្វថ្ងៃនេះ។
ម៉ាខូនីចក្រភពអង់គ្លេស
ដោយការប្រើប្រកាសនីយប័ត្រតក្កកម្មខុសៗគ្នា, ក្នុងឆ្នាំ១៨៩៧ ក្រុមហ៊ុនឈ្មោះថា ម៉ាខូនីចក្រភពអង់គ្លេស ត្រូវបានបង្កើត ហើយចាប់ផ្ដើមទំនាក់ទំនងរវាងស្ថានីយន៍វិទ្យុនៅឆ្នេរសមុទ្រ ទៅនឹងនាវានៅលើសមុទ្រ។ ការច្នៃប្រឌិតជាច្រើន បានបង្កើនគុណភាពវិទ្យុ ហើយពិសោធកម្មនិយមជាមួយផលប្រយោជន៍នៃវិទ្យុ, ដូចនេះការសាបព្រោះការផ្សព្វផ្សាយដំបូងត្រូវបានដំណើរការ។
ការផ្សាយសំលេង
វិទ្យុទទួលសំលេង
ប្រភេទគ្រឿងទទួលសំលេងសមញ្ញៗភាគច្រើនដែលពីមុនប្រើបំពុងសុញ្ញាកាស គឺជាវិទ្យុទទួលសំលេង, បើទោះបីវិទ្យុមួយចំនួនដំបូង បានប្រើប្រភេទវិទ្យុធំៗដោយប្រើចរន្ដអគិ្គសនី រឺអាគុយ។ ការបង្កើតបំពង់សុញ្ញាកាស, ម៉ាស៊ីនបំលែងចរន្ដអគ្គិសនី ហើយប្រដាប់ចាប់សំលេងអាចចាប់សំលេងវិទ្យុបាន។ ផលប្រយោជន៍នៃការប្រើរលកសំលេងមានសញ្ញាខ្ពស់(AM)គឺបានច្រើនជាងស្ថានីយ៍មួយដែលបញ្ជូនសញ្ញាក្នុងពេលតែមួយ គឺត្រូវបានរកឃើញមុនគេដោយលោកហ្វេសិនដិន និងលោកលីដេ ហ្វ៊រិស (អ្នកច្នៃប្រឌិតជនជាតិអាមេរិច)។
សិទ្ធអនុញ្ញាតអោយស្ថានីយ៍វិទ្យុផ្សព្វផ្សាយជាសាធារណៈ
សំនួរដំបូងដែលសិទ្ធឯកជន(ខេឌីខេអា)ចំពោះស្ថានីយ៍វិទ្យុក្នុងសហរដ្ឋអាមេរិច គឺមានចំលើយច្រើនជាងមួយ និងអាស្រ័យទៅលើនិឃន្ដសាស្រ្ដ។ ចំលើយដែលស្របទៅនឹងសំនួរដំបូងនេះ គឺអាស្រ័យទៅនឹងការរៀបចំកម្មវិធីបានទៀងទាត់។
- វាជាការកំណត់ធម្មតាចំពោះសិទ្ធឯកជននៃវិទ្យុក្នុងទីក្រុងពីតស្ប័ហ្គ, ទីក្រុងផេនស៊ីវ៉ាន់នៀ, ដែលក្នុងខែតុលាឆ្នាំ១៩២០ គឺបានទទួលកម្មសិទ្ធរបស់វា និងបានផ្សព្វផ្សាយតាមរយៈរលកធាតុអាកាស ដំបូងដោយស្ថានីយ៍វិទ្យុសហរដ្ឋអាមេរិច។ (វិស្វករបស់ពួកគេ គឺលោកហ្វ្រាន់ ខន់រ៉ាដ បានផ្សព្វផ្សាយចេញពីស្ថានីយ៍របស់គាត់ផ្ទាល់ក្នុងឆ្នាំ១៩១៦)។
- នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ១៩១៩, ស្ថានីយ៍៩អ៊ិចអិម(9xm)នៅសកលវិទ្យាល័យវីសខាន់ស៊ីនក្នុងទីក្រុងម៉ាឌីសាន់ បានផ្សព្វផ្សាយពីការនិយាយស្ដីរបស់មនុស្សទៅកាន់សាធារណៈ។ ស្ថានីយ៍វិទ្យុ៩អ៊ិចអិម គឺជាត្រូវបានទទួលឯកសិទ្ធដំបូងក្នុងឆ្នាំ១៩១៤, ហើយបានចាប់ផ្ដើមដំណើរការបានយ៉ាងល្អក្នុងឆ្នាំ១៩១៦, ហើយបានចាក់ផ្សាយតន្ដ្រីដំបូងក្នុងឆ្នាំ១៩១៧។ ការចាក់ផ្សាយយ៉ាងទៀងទាត់នៃសំលេងនិងតន្ដ្រី បានចាប់ផ្ដើមនៅខែមករាក្នុងឆ្នាំ១៩២១។ ស្ថានីយ៍វិទ្យុនោះគឺនៅបន្ដផ្សព្វផ្សាយរហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ដាប់បែលយូអេកអេ(WHA).