Jump to content

ប្រវត្តិវិទ្យុ

ពីវិគីភីឌា

វិទ្យុ ជាប្រពន្ធផ្សព្វផ្សាយមួយដែលអាចផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័ស ទៅដល់ប្រជាពលរដ្ឋ និងមនុស្សក្នុងសហគមន៍តាមរយៈសំលេង ក្នុងពេលតែមួយគ្រប់ទីកន្លែងដែលបានគ្របដណ្ដប់តាមរយៈ រលកធាតុអាកាសដោយគំនិតតាមសំដី ដូចជាការអាននូវព័ត៌មានជាតិ អន្ដរជាតិ កម្មវិធីកំសាន្ដ បទចំរៀង ការពិភាក្សាគ្នា រឺការចាក់ស្ពតផ្សាយពាណិជ្ជកម្មនូវផលិតផលផ្សេងៗ ដើម្បីអោយប្រជាពលរដ្ឋ រឺប្រិយមិត្តអ្នកស្ដាប់ទទូលបាននូវចំណេះដឹង ការកំសាន្ដ ព័ត៌មាន ផលិតផលផ្សេងៗ

ការបង្កើត

លោកជេម​​​​​​ ក្លឺកម៉ាកវ៉ែល​ បានបង្ហាញយ៉ាងម៉ឺងម៉ាត់ថា​ រលកអេឡិចត្រូម៉ាញេទិចអាចផ្សាយឆ្លងកាត់ទីលំហបាន។​ លោក​ហេនរីច​ រុដូហ្វហឺត​ និង​អ្នកផ្សេងទៀត​ បានពន្យល់បង្ហាញពីការផ្សាយរលកសំលេងវិទ្យុ។ គ្រឿងបញ្ជូននៃកំលាំងហ្វ្រេកង់ស៍វិទ្យុត្រូវបានបង្ហាញជាលក្ខណៈក្នុងពិសោធកម្មដោយលោកនីកូលា តេស្លា Nikola Tesla,ដែលគាត់បានស្នើសុំក្នុងឆ្នាំ១៨៩២និងឆ្នាំ១៨៩៣អាចប្រើបានសំរាប់ផ្សព្វផ្សាយព័ត៌មានតាមទូរគមនាគមន៍។ វិធីរបស់លោក តេស្លា ត្រូវបានផ្សព្វផ្សាយក្នុងទីក្រុងញ៉ូញក ក្នុងឆ្នាំ១៨៩៧។ ក្នុងឆ្នាំ១៨៩៧ លោកតេស្លា បានអនុវត្ដន៍ពីររបៀបគឺ ប្រកាសនីយប័ត្រតក្កកម្មរិទ្យុសហរដ្ឋ US 645576, និងUS 649621។ លោក តេស្លា ក៏ធ្លាប់ប្រើគ្រឿងទទួលរលកសំលេងអេឡិចត្រូម៉ាញេទិចផងដែរ។ ក្នុងឆ្នាំ១៨៩៥ លោក ម៉ាខូនី បានបង្កើតប្រព័ន្ធវ៉ាយអ៊ឺលេស ដែលអាចអោយគ្រឿងបញ្ជូនសញ្ញាបានចម្ងាយឆ្ងាយ(១.៥នាទី/២.៤គម)។ ចំពោះពិសោធកម្មរបស់លោក ម៉ាខូនី, បាតុភូតដែលចំងាយគ្រឿងទទួលសារ គឺសមាមាត្រទៅនឹងកំពស់អង់តែន ដែលត្រូវបានគេស្គាល់ថា ច្បាប់ម៉ាខូនី។ ទំរង់នេះតំណាងអោយច្បាប់នៃធម្មជាតិដែលជាគ្រឿងឧបករណ៍ប្រើរបស់វិទ្យុ។