ការពិភាក្សារបស់អ្នកប្រើប្រាស់:ប៊ន សុខា
Appearance
នាព្រឹកថៃ្ងចន្ទ័ទី២៨ខែវិច្ឆិកា ឆ្នាំ២០១១នៅក្នុង ផ្នែកទំនាក់ទំនងសង្គម នៃសាលាបចេ្ចកទេស ដុនបូស្គូខេត្តព្រះសីហនុ បានរៀបចំកិច្ចទទួលលោកឪពុក ROBIN ដែលបានមក ចុះសិក្ខាសិលា នៅសាលាបចេ្ចកទេសដុនបូស្គូ ។ សូមបញ្ជក់ផងដែរថា លោកឪពុកROBIN គឺជាជនជាតិឥណ្ឌាហើយក៏ជាសមាជិកនៃ គ្រួសារសាឡេស៊ាននៅប្រទេសឥណ្ឌាផងដែរ ។ លោកឪពុកROBIN បានចុះមកផ្ដល់បទពិសោធន៍ជាច្រើនទៅឲ្យនិសិ្សត ផ្នែកទំនាក់ទំនងសង្គម ទាំងឆ្នាំទី១និងទី២ ដែលទាក់ទងនិង ការថតរូប និង កិច្ចការសំភោសន៍ ។ លោកឪពុកបានមានប្រសាសន៍ថា ការថតរូបគឺជាកិច្ចការសំខាន់សំខាន់មែនទែនដែលមិនអាចខ្វះបាន នៅក្នុងផែ្នកទំនាក់ទំនងសង្គម គាត់បន្តទៀតថា ប្រសិនបើយើងរៀនផ្នែកទំនាក់ទំនងសង្គមតែបែរ ជាចេះនូវការថតរូបនោះ គាត់ប្រាប់ថាអ្នកនោះគឺមិនមែនជាអ្នករៀនផ្នែកទំនាក់ទំនងសង្គមទេ ។ ម្យ៉ាងទៀតលោកឪពុកក៏បានផ្ដល់ឪកាសឲ្យសិស្សនិសិ្សតសួរនូវសំនួរដែលគេចង់ដឹង