មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដុនបូស្កូ ខេត្តកែប
Appearance

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែបបានផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ ដែលមកពីជនបទទីដាច់ស្រយាល តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។
ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖
• ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា សំរាប់យុវនារី • ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី • ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី • ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន • ដុបូស្កូ ខេត្តកែប ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី ។
ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។
សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:
• ផ្នែកទំនាក់ទំនងសង្គម • ការិយាល័យជួរមុខ • គេហកិច្ច
សាលាដុនបូស្កូគឺជាទីសង្ឈឹម និង ជាទំនុកចិត្តរបស់លោកអ្នក!!