Jump to content

ខណ្ឌមិត្តភាព (ក្រុងព្រះសីហនុ)

ពីវិគីភីឌា
មិត្តភាព
ស្ថិតិ
ខេត្ត: ក្រុងព្រះសីហនុ
ប្រជាជន: ៦៧៤៤០ នាក់ (១៩៩៨)
ឃុំ:
ភូមិ: ១៩
កូដស្រុក: ១៨០១
ផែនទី

'''ខណ្ឌមិត្តភាព'''គីជាខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី(ខណ្ឌមិត្តភាព ខណ្ឌព្រៃនប់ខណ្ឌស្ទឹងហាវ) នៅក្នុងខេត្តព្រះសីហនុហើយនៅក្នុងខណ្ឌ័នេះមាន០៥ឃុំ​​​ ១៩ភូមិ។ខណ្ឌ័មិត្តភាពមានសាលារៀន (សាលាបឋមសិស្សា នឹង​​​ អនុវិទ្យាល័យកម្មករ​ក្រុងព្រះសីហនុ ​សាលាឋបមសិស្សាជាស៊ីម សាលាបឋមសិក្សាផ្សារលើ​ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ បឋមសិស្សាឡាយហ្វ សាលាហ៊ុនសែនមិត្តភាព​​ មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ) សាកលវិទ្យាល័យចំនួន០៤​ (សាកលវិទ្យាល័យBBU​ សាកលវិទ្យាល័យUME​​ សាកលវិទ្យាល័យKUTM​ សាកលវិទ្យាល័យLife )ធនាគារ អង្គការ មន្ទីពេទ្យ ផ្សារនៅតំបន់នេះមាន០៤(ផ្សារលើផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្មនឹងផ្សារឃ្លាំងលើ)ចំនែកឯវត្តអារាមនៅក្នុងតំបន់វិញក៏មានបីដែរ(វត្តលើវត្តក្រោម​​ វត្តអូរត្រេះ) និង​កាស៊ីណូធំចំនួន០៣ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី នឹងកាស៊ីណូហូររីដេ។ហើយ​​​​ពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រ នឹងកោះដែលជាផ្លូវទឹកសមុទ្រធំជាងគេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក​ នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ជាប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះ។ដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែលធ្វើអោយមាន​ឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ចំនួន០៤គឺឆ្នេរអូរឈើទាល ឆ្នេរឋករាជ្យ(អូរតែ៧ជាន់) ឆ្នេរអូរតែសុខា នឹង​ ឆ្នេរអូរត្រេះ​​ដែលធ្វើអោយប្រជាជននៅក្នុង តំបន់នេះមានទឹកមុខស្រស់ញញឹមនឹងជាតំបន់ទេសចរណ៍ហើយនិង សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ ហើយមានផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកនេសាទតាមសមុទ្រ លក់ដូរផ្សេងៗ ហើយអ្នកដែលជាប់នៅតាមមាត់សមុទ្រ ឫ នៅតាមផ្លូវទៅសមុទ្របានបើកជា ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋាន​ ឫ លក់តាមមាត់សមុទ្រ ។ ដោយប្រទេសកម្ពជាមានការីកចំរើន នឹង ជាប្រទេសកំពុងអភិវឌ្ឍន៏ផងដែរនោះបានធ្វើអោយខេត្តនៅក្នុងប្រទេសមានការអភិវឌ្ឍន៏ជាលំដាប់ព្រះរាជាណាចក្រកម្ពុជា Flag of Cambodia.svg Royal Arms of Cambodia.svg ទង់​ជាតិ​កម្ពុជា ​ ព្រះឆាយាល័ក្ខកម្ នៅឆ្នាំ២០០៩ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុត្រូវបានប្តូរទៅជាក្រុងព្រះសីហនុខេត្តព្រះសិហនុ វិញ៕

ស្រុកមិត្តភាពរួមមាន៥ឃុំ និង១៩ភូមិ។

មិត្តភាព
ឃុំ ភូមិ
សង្កាត់១ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់២ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់៣ មណ្ឌល១, មណ្ឌល២, មណ្ឌល៣
សង្កាត់៤ មណ្ឌល១, មណ្ឌល២, មណ្ឌល៣, មណ្ឌល៤, មណ្ឌល៥, មណ្ឌល៦
កោះរុង កោះតូច, ដើមថ្កូវ, ព្រែកស្វាយ, មណ្ឌលកោះរ៉ុងសន្លឹម