Jump to content

ភូមិស្រែត្រែង (ឃុំវត្តអង្គខាងជើង ខេត្តកំពត)

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៣:៣១ ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយ ផង់បូរី (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ I.​ ភូមិស្រែត្រែង​:​ប្រជាជនរស់នៅក្នុងភូមិស...)

I.​ ភូមិស្រែត្រែង​:​ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ មានជីវភាពប្រចាំថ្ងៃភាគច្រើន ប្រកបមុខរបរជា ​​កសិសរ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្អរ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើជាមន្ត្រីរាជការ​ ដូចជា​ គ្រូបង្រៀន ប៉ុលិស​ មេឃុំ មេភូមិ។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ ជា​គ្រួសារមានជីវភាពល្អ ចំណែកការធ្វើស្រែវិញ​ គឺ ដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។