Jump to content

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៤:១៨ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយ ថេង ប្រាជ្ញ (ការពិភាក្សា | ការរួមចំណែក)


មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប
 មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែបបានផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​   ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​

ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

• ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា សំរាប់យុវនារី
• ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
• ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី
• ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
• ដុបូស្កូ ខេត្តកែប ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី ។

ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។

សាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:

• ​ផ្នែកទំនាក់ទំនងសង្គម
•​ ការិយាល័យជួរមុខ
•​ គេហកិច្ជ


សាលាដុនបូស្កូគឺជាទីសង្ឈឹម​ និង​ ជាទំនុកចិត្តរបស់លោកអ្នក!!