ការពិភាក្សារបស់អ្នកប្រើប្រាស់:ម៉េងសៀកលីវ
វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន
វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិនជា វិទ្យាល័យមួយ ក្នុងចំណោមវិទ្យាល័យពីរ នៅខេត្តប៉ៃលិន។ វិទ្យាល័យនេះសាងសង់ឡើងនៅឆ្នាំ១៩៩៩ ហើយកសាងបន្ត នៅឆ្នាំ២០០២ ក្រោមអធិបតេយ្យភាពរបស់ សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុនសែន ។ ចំណែកឯអគារធនធានទើបតែកសាងនៅឆ្នាំ២០១០ ។ វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន មាន៤២ បន្ទប់ មានអគារធនធាន និងមានបុគ្គលិកការងារ ៧៨ នាក់ ដែលមាននាយកសាលាគឺលោកគ្រូ លីសាន ហើយមាននាយករង ៣នាក់គឺអ្នកគ្រូនាយិការង ឡុង វណ្ណះ លោកគ្រូ សុផល លោកគ្រូ ខាំយ៉ារិន។ វិទ្យាល័យនេះមានថ្នាក់សិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយសិស្សរៀនពីម៉ោង ៧ រហូតដល់ម៉ោង ១១ និងពីម៉ោង២ដល់ម៉ោង៤។ វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន ជាថ្នាលបណ្ដុះគំនិតយុវជន និងសម្រាប់អភិវឌ្ឍសង្គមជាតិ។ [[ចំណាត់ថ្នាក់ក្រុម:ខេត្តប៉ៃលិន]] [[Category:សាលាដុនបូស្កូ]]