អាហ្វ្រិកខាងត្បូង
Appearance
អាហ្វ្រិកខាងត្បូង (ជាភាសាអង់គ្លេស៖ South Africa, ភាសាអាហ្វ្រិកាអាន៖ Suid-Afrika) មានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋអាហ្វ្រិកខាងត្បូង" គឺជាប្រទេសមួយមានទីតាំងស្ថិតនៅប៉ែកខាងចុងបំផុតនៃភាគខាងត្បូងទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង មានឆ្នេរសមុទ្រ ២,៧៩៨ គីឡូម៉ែត្រ (ជាប់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា) និង មានព្រំប្រទល់ ខាងជើងជាប់នឹង ប្រទេសណាមីប៊ី (Namibia), បូតស្វាណា (Botswana), ហ្ស៊ីមបាវេ (Zimbabwe), មូហ្សំប៊ិក (Muzambique), និង ស្វាហ្ស៊ីឡែន (Swaziland) ចំណែក រាជាណាចក្រឡេសូតូ (Kingdom of Lesotho) គឺជាប្រទេសឯករាជ្យមួយស្ថិតកណ្ដាលទឹកដីអាហ្វ្រិកខាងត្បូង។
សូមមើលផងដែរ
|