សាលាក្ដីខ្មែរក្រហម
សាលាក្ដីខ្មែរក្រហម គឺជាតុលាការថ្នាក់ជាតិថ្មីពិសេសមួយ ដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងគ្នារវាងភាគី រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ។ តុលាការនេះមានឈ្មោះថា "អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា" ហើយនិងមានគោលដៅកាត់ទោសអ្នកដឹកនាំជាន់ខ្ពស់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចចាប់ពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ រហូតដល់ថ្ងៃទី ០៦ មេសា ឆ្នាំ ១៩៧៩។ នៅក្នុងរបបខ្មែរក្រហមនេះ ដែលនៅសម័យនោះមានឈ្មោះថា “របបកម្ពុជាប្រជាធិបតេយ្យ” មានប្រជាជនជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីរបបនេះបានដួលរលំផុតទៅ ប្រទេសកម្ពុជាក៏បានជួបប្រទះនូវសង្គ្រាមស៊ីវិលជាបន្តទៅទៀត ហើយសង្រ្គាមស៊ីវិលនេះទៀតសោតត្រូវបានបញ្ចប់ទៅតែនៅឆ្នាំ ១៩៩៨ ប៉ុណ្ណោះ គឺនៅបន្ទាប់ពីរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានកំទេចចោល។
នៅឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរអោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
តុលាការមួយក៏បានចាប់បដិសន្ធិឡើង បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់នៅឆ្នាំ ២០០១។ តុលាការនេះមានឈ្មោះថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។ វាត្រូវបានបង្កើតឡើង ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យតុលាការនេះដំណើរការកាត់ក្តីរបស់ខ្លួន នៅប្រទេសកម្ពុជា និងប្រើប្រាស់មន្ដ្រី និងចៅក្រមកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ដោយសារកម្ពុជាយល់ឃើញថាខ្លួននៅមានភាពទន់ខ្សោយនៅឡើយខាងផ្នែកតុលាការ និងចរិត លក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម ហើយដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈស្ដង់ដារអន្ដរជាតិ កម្ពុជាក៏បានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការ ក្នុងការកាត់សេចក្ដីនេះ។ នៅទីបញ្ចប់ នៅខែមិថុនា ឆ្នាំ២០០៣ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ត្រូវបានចុះហត្ថលេខា ដោយនៅក្នុងនោះមានការកំណត់ពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅក្នុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភលើច្បាប់មនុស្សធម៌និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជាបានទទួលស្គាល់ និងដែលបានប្រព្រឹត្តទៅ នៅអំឡុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ មករា ឆ្នាំ១៩៧៩។
ទោះបីជាតុលាការថ្មីហើយពិសេសនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ដោយ ក៏តុលាការនេះជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះអោយរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិនោះទេ។ តុលាការនេះនឹងផ្ដល់ជាគំរូមួយសំរាប់ដំណើរការកាត់ក្ដីនៅកម្ពុជា ។ ការិយាល័យរដ្ឋបាលមួយត្រូវបានបើក ដើម្បីពិភាក្សាបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ហើយនិងចាប់ផ្ដើមរៀបចំដំណើរការកាត់ក្ដីជាផ្លូវការ។
ជនជាប់ចោទ
ឈ្មោះ | ដីកាដំណោះស្រាយ | CCL |
G |
CAH |
WC |
DCP |
CAD |
Transferred to the ECCC |
Current status | Ind. |
---|---|---|---|---|---|---|---|---|---|---|
កាំង ហ្កេកអ៊ាវ | 31 កក្កដា 2007 | — | — | 8 | 5 | — | — | 31 កក្កដា 2007 | Appealing sentence of 35 years' imprisonment[១] | [២] |
នួន ជា | 15 កញ្ញា 2010 | 3 | 2 | 12 | 6 | — | — | 19 កញ្ញា 2007 | Trial began on 27 មិថុនា 2011[៣] | [៤] |
ខៀវ សំផន | 15 កញ្ញា 2010 | 3 | 2 | 12 | 6 | — | — | 19 វិច្ឆិកា 2007 | Trial began on 27 មិថុនា 2011[៣] | [៤] |
អៀង សារី | 15 កញ្ញា 2010 | 3 | 2 | 12 | 6 | — | — | 12 វិច្ឆិកា 2007 | Trial began on 27 មិថុនា 2011[៣] | [៤] |
អៀង ធិរិទ្ធ | 15 កញ្ញា 2010 | 3 | 1 | 10 | 6 | — | — | 12 វិច្ឆិកា 2007 | Trial began on 27 មិថុនា 2011[៣] | [៤] |
តំណភ្ជាប់ខាងក្រៅ
- គេហទំព័រ សាលាក្ដីខ្មែរក្រហម
- កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា
- / ច្បាប់អ.វ.ត.ក.
- [http://www.eccc.gov.kh/sites/default/files/documents/courtdoc/20100726_Judgement_Case_001_KH_PUBLIC.pdf
/ សហក្រម ០០១ :]
- / ដីកាដំណោះស្រាយ ក្នុងសំណុំរឿង ០០២ :
- / វិធានផ្ទៃក្នុង
- / កាសែត
- / DC-Cam (EN)
- Cambodia Tribunal Monitor (EN)
- Khmer Rouge Tribunal Updates from [[Genocide Watch] (EN)]
- The Cambodian Genocide Project (EN)
- General ECCC Watch/ECCC Reparations Process Watch (EN)
- Flickr photostream of the Extraordinary Chambers in the Courts of Cambodia (EN)
- ↑ "001/18-07-2007/ECCC/TC: សាលក្រមនៅក្នុងសំណុំរឿង ០០១" (PDF). Extraordinary Chambers in the Courts of Cambodia. 2010-07-31. Retrieved 2011-05-13.
- ↑ "002/14-08-2006: Closing order indicting Kaing Guek Eav alias Duch" (PDF). Extraordinary Chambers in the Courts of Cambodia. 2008-08-08. Retrieved 2011-05-13.
- ↑ ៣,០ ៣,១ ៣,២ ៣,៣ "Case 002". Extraordinary Chambers in the Courts of Cambodia. Retrieved 2011-06-29.
- ↑ ៤,០ ៤,១ ៤,២ ៤,៣ "002/19-09-2007: Closing order" (PDF). Extraordinary Chambers in the Courts of Cambodia. 2010-09-15. Retrieved 2011-05-13.