ការពិភាក្សារបស់អ្នកប្រើប្រាស់:Phearom(Don Bosco)
ហ្វេសប៊ុក(Facebook)
ហ្វេសប៊ុក(Facebook)គឺជាគេហៈទំព័រមួយដែលកំពុងពេញនិយមនៅក្នុងពិភពលោកដែលគេហៅថាជាប្រភេទបណ្តាញទំនាក់ទំនងសង្គមមួយយ៉ាងទំនើបនិងពេញនិយម។មិនថាតែនៅបរទេសប៉ុណ្ណោះទេ នៅប្រទេសកម្ពុជាយើងក៏មានការពេញនិយមផងដែរនៅសព្វថ្ងៃនេះ។ជារៀងរាល់ថ្ងៃមានប្រជាជនរាប់លានអ្នកបានលេងហ្វេសប៊ុក។ការលេងហ្វេសប៊ុកវាមានប្រយោជន៍ដូចជា យើងនិងបានដឹងពីព័ត៌មានផ្សេងៗតាមរយះការបង្ហោះពីមិត្តភក្តិរបស់អ្នក ជាពិសេសគឺធ្វើអោយយើងមានភាពសប្បាយរីករាយនៅក្នុងចិត្ត និងបំបាត់ស្ត្រេសទៀតផង។មានមនុស្សជាច្រើនយល់ថាការលេងហ្វេសប៊ុកវាមិនល្អទេ ហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺអាស្រ័យទៅលើអ្នកលេងទៅវិញទេ។

ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វីដែលមានប្រយោជន៍នោះគឺវាមានប្រយោជន៍។ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមានដើមកំណើតតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតវា ។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖
ប្រវត្តិនៃហ្វេសប៊ុក(History of Facebook)
ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅដើមឆ្នាំ២០០៣ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរប់លោក។