ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានអនុម័តដោយរដ្ឋសភាបានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាល ទី២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមលើទំរង់ និង គតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី០១ ខែកុម្ភ ឆ្នាំ២០០១ នាសម័យប្រ ជុំពេញអង្គលើកទី៤ នីតិកាលទី១ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ ប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្តីសំរេចលេខ ០៤១, ០០៣,២០០១ កបធ.ច ចុះថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០០១ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
- មាត្រា ១
ច្បាប់នេះមានគោលដៅកំនត់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា តាមនយោបាយវិមជ្ឈការ ។
- មាត្រា ២
ឃុំ សង្កាត់ជានីតិបុគ្គល ។
- មាត្រា ៣
ប្រព័ន្ធនៃអភិបាលកិច្ចមូលដ្ឋានត្រូវអនុវត្តនៅថ្នាក់ឃុំ សង្កាត់ ។
- មាត្រា ៤
អំនាចដឹកនាំ និងគ្រប់គ្រងឃុំ សង្កាត់បានមកដោយការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយ ស្មើភាព ដោយចំពោះដោយសំងាត់ ក្នុងក្របខ័ណ្ឌនៃឃុំ សង្កាត់នីមួយៗ ។
- មាត្រា ៥
ឃុំ សង្កាត់ គ្រប់គ្រងកិច្ចការមូលដ្ឋានក្នុងដែនដីរបស់ខ្លួនដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ។ អំនាចបញ្ញត្តិ អំនាចប្រតិបត្តិក្នុងការគ្រប់គ្រងមូលដ្ឋានត្រូវផ្តល់អោយឃុំ សង្កាត់ ហើយអំនាចនេះ ត្រូវអនុវត្ត ស្របទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ។
- មាត្រា ៦
ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការប្តូរឈ្មោះរបស់ឃុំ សង្កាត់ ក្នុងករណីមិនប៉ះពាល់ដល់ព្រំប្រទល់របស់ ខេត្ត ក្រុងពាក់ព័ន្ធ ត្រូវសំរេចដោយអនុក្រឹត្យតាមសំនើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងករណីដែលមានការប៉ះពាល់ដល់ព្រំប្រទល់ របស់ខេត្ត ក្រុងពាក់ព័ន្ធ ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការប្តូរឈ្មោះរបស់ឃុំ សង្កាត់ ត្រូវសំរេចដោយព្រះរាជក្រឹ ត្យតាមសំនើរបស់នាយករដ្ឋមន្ត្រី ផ្អែកលើសំនើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
- មាត្រា ៧
កាលបើមានផលវិបាកណាមួយកើតឡើង ក្រោយពេលដែលឃុំ សង្កាត់ត្រូវបានបង្កើត លុបចោល រឺ កែសំរួល រដ្ឋមន្ត្រីក្រសួង មហាផ្ទៃត្រូវចេញប្រកាសដើម្បីដោះស្រាយផលវិបាកនោះស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។
- មាត្រា ៨
ឃុំ សង្កាត់ណាដែលមិនអាចដំនើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់បានដោយករណីប្រធានសក្តិ រាជរដ្ឋា ភិបាលត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ។ បន្ទាប់ពីបានរាយការណ៍ជូនរដ្ឋសភារួចហើយ រាជរដ្ឋាភិបាលត្រូវចាត់អោយក្រសួងមហាផ្ទៃ រៀបចំគ្រប់គ្រងឃុំ សង្កាត់ទាំងនោះជាបន្ដោះអាសន្ន ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនោះ នឹងត្រូវដំនើរការ នៅពេលស្ថានការណ៍ឃុំ សង្កាត់ទាំងនេះមានប្រក្រតីឡើងវិញ ។
ជំពូកទី ២ ក្រុមប្រឹក្សាឃុំ សង្កាត់
- មាត្រា ៩
ឃុំ សង្កាត់នីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយហៅថាក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គការដែលតំនាងប្រ ជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមាន បេសកកម្មបំរើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន ។
- មាត្រា ១០
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ ខ្លួនស្របទៅតាមនី តិវិធីដែលកំនត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
- មាត្រា ១១
ក្រុមប្រឹក្សាឃុំ សង្កាត់មានអានត្ដិ ៥ ឆ្នាំ ហើយត្រូវផុតកំនត់នៅពេលដែលមានក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីចូលកាន់តំនែង។ ក្នុង តំនាក់កាលអន្តរកាលនេះក្រុមប្រឹក្សាឃុំ សង្កាត់ដែលផុតអានត្ដិមានភារកិច្ចសំរួលកិច្ចការ ប្រចាំថ្ងៃតែប៉ុណ្ណោះ ។
- មាត្រា ១២
ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិកពី៥ ទៅ ១១រូប ផ្អែកតាមប្រជាសាស្ត្រ និងភូមិសាស្ត្ររបស់ខ្លួន ។ ចំនួនជាក់ស្តែងនៃសមា ជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវកំនត់ដោយអនុក្រឹត្យតាមសំនើ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ដែលបានកំនត់រួចហើយ អាចធ្វើការផ្លាស់ប្តូរបានដោយ អនុក្រឹត្យតាមសំនើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាស្រ័យដោយការផ្លាស់ប្តូរនៃ ប្រជាសាស្ត្រ និងភូមិសាស្ត្រ ។ សមាជិកបន្ថែមនៃក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសតាមនីតិវិធីដូចសមាជិកដ៏ទៃទៀតដែរ ។
- មាត្រា ១៣
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានប្រធានម្នាក់ ហៅថាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ។ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់មានភារ កិច្ច :
- ធ្វើជាអធិបតីក្នុងសម័យប្រជុំនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន
- ធានាអោយមានកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងតិចអោយបានមួយដងក្នុងមួយខែ
- ធានាអោយសម័យប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនដំនើរការបានត្រឹមត្រូវទៅតាមវិធាន និង បទបញ្ជាដូចបានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំ សង្កាត់ និង
បទបញ្ញត្តិដូចមានចែងក្នុងមាត្រា ២៣ នៃច្បាប់នេះ
- រក្សារបៀបរៀបរយ និង សណ្តាប់ធ្នាប់ក្នុងពេលប្រជុំ ។
- មាត្រា ១៤
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិ និងមានបំនងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបំពេញល័ក្ខខ័ណ្ឌសំខាន់ៗដូចខាងក្រោម :
- មានសញ្ជាតិខ្មែរពីកំណើត
- ចេះអាន និងសរសេរអក្សរខ្មែរ
- បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំនងឈរឈ
- មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមល័ក្ខខ័ណ្ឌដែលកំនត់ដោយច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
- មាត្រា ១៥
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានបោះឆ្នោតជ្រើសរើសឡើងទៅតាមប្រព័ន្ធសមាមាត្រ ។
- មាត្រា ១៦
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនទៅតាមករណីណាមួយក្នុង ចំនោមករណីដូចខាងក្រោម :
- សាម៉ីខ្លួនទទួលមរណភាព
- សាម៉ីខ្លួនបាត់បង់សម្បទានវិជ្ជាជីវ:ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមាន សមត្ថកិច
- សាម៉ីខ្លួនសុំលាលែងជាលាយលក្ខណ៍អក្សរពសីមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
- សាម៉ីខ្លួនត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទអុក្រិដ្ឋ រឺ មជ្ឈឹមណាមួយ
- សមាជិកត្រូវបណ្តេញចេញដោយប្រព្រឹត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំ សង្កាត់ តាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា៨៤ នៃច្បាប់នេះ
- ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ត្រូវរំសាយ ។
- សាម៉ីខ្លួនបាត់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន កាលបើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយត្រូវបាត់បង់សមាជិកភាព ត្រូវជ្រើសរើសបេក្ខជនដែល មានឈ្មោះបន្ទាប់តាមលេខរៀងក្នុងបញ្ជីបេក្ខជនជាមួយមកជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញឡើយ ។
- មាត្រា ១៧
ត្រូវរៀបចំធ្វើការបោះឆ្នោតឡើងវិញក្នុងរយពេល១២០ថ្ងៃយ៉ាងយូរ ដើម្បីធ្វើការជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ក្នុងករណីណាមួយដូចខាងក្រោម :
- ឃុំ សង្កាត់ដែលបង្កើតថ្មីតាមល័ក្ខខ័ណ្ឌដែលបានចែងក្នុងមាត្រា ៦ នៃច្បាប់នេះ
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរំសាយចោលតាមល័ក្ខខ័ណ្ឌដែលបានចែងក្នុងមាត្រា ៥៧ និង មាត្រា៥៨ នៃច្បាប់នេះ ។
- ការបោះឆ្នោតឡើងវិញដូចមានចែងខាងលើនេះ ត្រូវចាត់ចែងធ្វើឡើងអនុលោមទៅតាម បែបបទ និងនីតិវិធីដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលកើតឡើងដោយការបោះឆ្នោតឡើងវិញខាង
លើនេះ មានអានត្ដិស្មើនឹង អានត្ដិដែលនៅសល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតអោយធ្វើឡើយ ប្រ សិនបើអានត្ដិដែលនៅសល់របស់ក្រុមប្រឹក្សា ឃុំ សង្កាត់មានរយពេលមិនលើសពី១៨០ថ្ងៃ ។ ក្នុងរយពេលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវតែងតាំងសមាសភាព និងកំនត់អំពីសមត្ថកិច្ច របៀបរបបដឹកនាំគ្រប់គ្រងឃុំ សង្កាត់នោះ រហូតដល់មានការបោះឆ្នោតជ្រើសរើសក្រុ មប្រឹក្សាឃុំ សង្កាត់នា អានត្ដិបន្ទាប់ ។
- មាត្រា ១៨
ការកែប្រែព្រំប្រទល់របស់ឃុំ សង្កាត់ណាមួយ អាចប្រព្រឹត្តបានតែក្នុងករណីដែលការកែប្រែនោះពុំ បន្ដាលអោយផ្លាស់ ប្តូរដល់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោត ។ ការបង្កើតឃុំ សង្កាត់ថ្មីណាមួយអាចប្រព្រឹត្តបានតែក្នុងករណីដែលការ បង្កើតនោះ ពុំបន្ដាលអោយមាន ផ្លាស់ប្តូរដល់ចំនួនសមាជិកក្រុមប្រឹក្សានៃឃុំ សង្កាត់ដែលពាក់ព័ន្ធ ។ ក្នុងករណីឃុំ សង្កាត់ដែលត្រូវបង្កើ តថ្មី ដែលត្រូវលុបចោល ដែលត្រូវកែប្រែព្រំប្រទល់ ហើយ បន្ដាលអោយមានការផ្លាស់ប្តូរដល់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែ លបានជាប់ឆ្នោត ការបង្កើត ការ លុបចោល ការកែប្រែព្រំប្រទល់ ត្រូវចូលជាធរមានសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស ង្កាត់ នាអានត្ដិបន្ទាប់ ។
- មាត្រា ១៩
ក្នុងអំឡុងពេល១៤ថ្ងៃ ក្រោយពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ត្រូវចាត់អោយមានការ ប្រជុំជាលើកដំបូងនៃ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមអធិបតីភាពមន្ត្រីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដើម្បីប្រកាសសុពលភាពសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង ។
- មាត្រា ២០
មុនចាប់ផ្តើមការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ ត្រូវរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បី កំនត់នូវវិធានទាំងឡាយសំ រាប់អង្គប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួន ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញសេចក្តីណែនាំអំពីគោលការណ៍នានាសំរាប់ជាមូល ដ្ឋានដល់ការ រៀបចំបទបញ្ជាផ្ទៃក្នុងខាងលើនេះ ។
- មាត្រា ២១
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ចំនួនមួយដងក្នុងមួយខែ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវប្រជុំក្នុងសាលា ឃុំ រឺ សាលាសង្កាត់របស់ខ្លួន រឺក្នុងករណីចាំបាច់អធិបតី នៃអង្គប្រជុំអាចជ្រើសយកទីកន្លែងណាមួយក្នុងឃុំ សង្កាត់របស់ខ្លួនដើម្បីប្រជុំ ។
- មាត្រា ២២
ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ នឹងយកជាបានការ លុះត្រាតែមានចំនួនលើសពីពាក់កន្ដាលនៃ សមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ទាំងមូលចូលរួម ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការបោះឆ្នោតអនុម័តដោយសំលេងភាគច្រើនដាច់ខាតនៃសមាជិកក្រុម ប្រឹក្សាទាំងមូ លដើម្បីសំរេចបញ្ហាណាមួយដូចខាងក្រោម :
- អនុម័តលើគំរោងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់
- អនុម័តលើគំរោងថវិកា ឃុំ សង្កាត់
- កំនត់តំលៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និង កំរៃសេវាផ្សេងៗ
- អនុម័តបទបញ្ជាផ្ទៃក្នុង និងដីកាឃុំ សង្កាត់
- កិច្ចការផ្សេងៗទៀតដែលកំនត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងពេលអនុម័ត ប្រសិនបើមានសំលេងឆ្នោតស្មើគ្នា សំលេងរបស់អធិបតីនៃអង្គប្រជុំមានអុត្តមានុភាព ។
- មាត្រា ២៣
ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើជាសមាណ: និងមានលក្ខណប្រជាធិបតេយ្យ ។ ក្រុមប្រឹក្សាឃុំ សង្កាត់អាចប្រជុំជា សំងាត់បាន ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញសេចក្តីណែនាំអំពីរបៀបរបបប្រជុំខាងលើនេះ ។
- មាត្រា ២៤
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានសេរីភាពក្នុងការបញ្ចោញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ។ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់រូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺ ឃុំខ្លួនដោយហេតុពីបានសំដែងយោបល់ រឺ បញ្ចោញមតិក្នុង អង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់បានឡើយ ។
ជំពូកទី ៣ រចនាសម្ព័ន្ធរដ្ឋបាលឃុំ សង្កាត់
- មាត្រា ២៥
រដ្ឋបាលឃុំ សង្កាត់ ត្រូវដឹកនាំគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ។ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ។
- មាត្រា ២៦
មេឃុំ ចៅសង្កាត់ មានអ្នកជំនួយការដូចខាងក្រោម : ចំពោះមេឃុំ អ្នកជំនួយការមានពីររូប :
- ជំទប់ទី១ មួយរូប
- ជំទប់ទី២ មួយរូប ចំពោះចៅសង្កាត់ អ្នកជំនួយការមានពីររូប
- ចៅសង្កាត់រងទី១ មួយរូប
- ចៅសង្កាត់រងទី២ មួយរូប
- មាត្រា ២៧
មេឃុំ ចៅសង្កាត់ មានសិទ្ធិចាត់តាំងគណកម្មាធិការនានាដើម្បីផ្តល់យោបល់ និងជួយកិច្ចការនានា តាមការចាំបាច់ ។ គណ កម្មាធិការខាងលើនេះអាចយកសមាជិកណាម្នាក់ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់អោយធ្វើជាប្រធានក៏ បាន រឺអាចយកប្រជាពលរដ្ឋដែលមាន សិទ្ធិបោះឆ្នោតណាម្នាក់ក្នុងឃុំ សង្កាត់របស់ខ្លួន ក្រៅពីសមាជិកក្រុម ប្រឹក្សាអោយធ្វើជាប្រធានក៏បាន ។
- មាត្រា ២៨
ឃុំ សង្កាត់ត្រូវមានបុគ្គលិកក្របខ័ណ្ឌរដ្ឋបាលនៃក្រសួងមហាផ្ទៃមួយរូប ធ្វើជាស្មៀនឃុំ សង្កាត់ ។ ស្មៀនឃុំ សង្កាត់តែងតាំង ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានភារកិច្ចជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តភាពកិច្ចការរដ្ឋបាលឃុំ សង្កាត់ ។ ស្មៀនឃុំ សង្កាត់ត្រូវ ផ្លាស់ប្តូរក្នុងករណីមានសំនើរបស់មេឃុំ ចៅសង្កាត់ អនុលោមតាមការសំរេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
- មាត្រា ២៩
ឃុំ សង្កាត់អាចជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋដើម្បីជួយកិច្ចការរបស់ខ្លួនតាមសេចក្តីត្រូវការ និងការចាំបាច់នៃការងារ និងតាមសេចក្តីសំរេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងអានត្ដិ ហើយអាចបន្ត ការងារតាមការសំរេចរបស់ក្រុមប្រឹក្សាអានត្ដិបន្ទាប់ ។
- មាត្រា ៣០
ក្នុងគោលដៅលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗត្រូវរៀបចំជ្រើស រើសអោយមានមេ ភូមិម្នាក់សំរាប់ភូមិនីមួយៗ ចំណុះឃុំ សង្កាត់របស់ខ្លួន ។ មេភូមិត្រូវរៀបចំចាត់តាំងអោយមានអនុប្រធានមួយរូប និងសមាជិកមួយរូបជា ជំនួយការ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្តីណែនាំអំពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការ ចូលកាន់តំនែង ការផ្លាស់ ប្តូរមេភូមិ និងការតែងតាំងជំនួយការមេភូមិ ។
- មាត្រា ៣១
មេភូមិមានភារកិច្ច :
- អនុវត្តនូវភារកិច្ចដែលក្រុមប្រឹក្សាឃុំ សង្កាត់ រឺមេឃុំ ចៅសង្កាត់ប្រគល់អោយ ដើម្បីធានា សន្តិសុខសណ្តាប់ធ្នាប់សាធារណ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងភូម
- ផ្តល់យោបល់ដល់ក្រុមឃុំ សង្កាត់អំពីបញ្ហានានាដែលទាក់ទងដល់ផលប្រយោជន៍ក្នុងភូមិ របស់ខ្លួន
- ស្នើសុំយោបល់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ដើម្បីចាត់ចែង និងសម្រប សំរួលកិច្ចការនៅក្នុងភូមិរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញសេចក្តីណែនាំបន្ថែមអំពីរបៀបរបបធ្វើការងារ និងភារកិច្ចរបស់ភូមិ អោយបានសមស្រប។
- មាត្រា ៣២
ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់ត្រូវជ្រើសរើសចេញពីបេក្ខជនលេខរៀងលើ គេបង្អស់ចនៃបញ្ជីបេ ក្ខជនដែលបានទទួលសំលេងឆ្នោតច្រើនជាងគេបង្អស់ ។ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់មានអានត្ដិស្មើនឹងអានត្ដិ របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ។
- មាត្រា ៣៣
ជំទប់ទី១ ចៅសង្កាត់រងទី១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជី បេក្ខជនដែលបានទទួល សំលេងឆ្នោតលំដាប់ទី២ ។ ជំទប់ទី២ ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជី បេក្ខជន ដែលបានទទួលសំលេងឆ្នោតលំដាប់ទី៣ ។
- មាត្រា ៣៤
ក្នុងករណីដែលលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ណា បានផ្តល់ សំលេងគាំទ្រដល់បញ្ជីបេ ក្ខជនតែមួយ ដែលមានលក្ខណសម្បត្តិទទួលបានអាសនទាំងអស់ក្នុងក្រុមប្រឹក្សា ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាពីក្នុងបញ្ជីតែមួយ នោះអោយទទួលតំនែងជាមេឃុំ រឺចៅសង្កាត់ ជំទប់ទី ១ រឺចៅសង្កាត់រងទី១ ជំទប់ទី២ រឺចៅសង្កាត់រងទី២ ។
- មាត្រា ៣៥
ក្នុងករណីដែលលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណាបានផ្តល់សំលេងគាំទ្រដ ល់បញ្ជីបេក្ខជនតែពីរដែលមានលក្ខណសម្បត្តិទទួលបានអាសនក្នុងក្រុម ប្រឹក្សាត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាជាបេក្ខជនដែលមាន ឈ្មោះលេខរៀងបន្ទាប់ពីបេក្ខជនដែលមាន ឈ្មោះលេខរៀងលំដាប់លើគេបង្អស់នៃបញ្ជីដែលបានទទួលសំលេងឆ្នោតគាំទ្រលំដាប់ទីមួយ អោយទទួល តំនែងជាជំទប់ទី១ រឺចៅសង្កាត់រងទី១ និងជ្រើសរើសយកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាបេក្ខជនដែល មានឈ្មោះលេខរៀ ងលើគេបង្អស់នៃបញ្ជីដែលបានទទួលសំលេងឆ្នោតគាំទ្រលំដាប់ទី២អោយទទួលតំនែងជា ជំទប់ទី២ រឺ ចៅសង្កាត់រងទី២ ។
- មាត្រា ៣៦
តំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់ត្រូវបាត់បង់ក្នុងករណីសាម៉ីខ្លួនបាត់ បង់សមាជិកភាពក្រុមប្រឹ ក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌទី១ មាត្រា១៦ នៃច្បាប់ នេះ។
- មាត្រា ៣៧
មុខតំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មុខតំនែងមេឃុំ ចៅសង្កាត់ និងមុខតំនែងជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ កាល បើមុខតំនែងណាមួយត្រូវបាត់បង់មុខតំនែងទាំងអស់ខាងលើរបស់ជននោះក៏ ត្រូវបានបាត់បង់ព្រមពេលជាមួយគ្នាដែរ ។ ក្នុងករណីខាង លើនេះ ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានឈ្មោះតាមលេខរៀង បន្ទាប់នៅក្នុងបញ្ជីរួមជាមួយអតីតប្រធានក្រុមប្រឹ ក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់ ដែលបានបាត់ បង់ពីមុខតំនែងនោះអោយទទួលបន្តតំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជា មេឃុំ ចៅសង្កាត់ និង ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសកន្លែងដែលទំនេរតាមល័ក្ខខ័ណ្ឌដែលបានចែងក្នុងវាក្យខ័ណ្ឌទី២ មាត្រា ១៦ នៃច្បាប់នេះ ។ ក្នុងករណីដែលបញ្ជីបេក្ខជនត្រូវកាន់កាប់តំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅ សង្កាត់អស់សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចេញពីក្នុងបញ្ជី បេក្ខជនជាមួយ ផ្អែកតាមល័ក្ខខ័ណ្ឌដែលបានចែងក្នុ ងវាក្យខ័ណ្ឌទី២ មាត្រា១៦ នៃច្បាប់នេះនិងចាត់អោយ សមាជិកក្រុមប្រឹក្សារូបនេះទទួលបន្តតតំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជា មេឃុំ ចៅសង្កាត់ជំនួស ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់ដែលបាន បាត់បង់ពីមុខតំនែង ។ ផ្អែកតាមល័ក្ខខ័ណ្ឌខាង លើនេះ ការបាត់បង់មុខតំនែង និងការទទួលតំនែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាមេឃុំ ចៅសង្កាត់ត្រូវធ្វើដោយប្រកាសរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃក្នុងរយពេលយ៉ាងយូរ ១៤ថ្ងៃ ។
- មាត្រា ៣៨
តំនែងជាជំទប់ទី១ រឺ ចៅសង្កាត់រងទី១ តំនែងជាជំទប់ទី២ រឺ ចៅសង្កាត់រងទី២ ត្រូវបាត់បង់ពីមុខតំនែងក្នុងករណីដែលសាម៉ី ខ្លួនបាត់បង់សមាជិកភាពក្រុមប្រឹក្សាឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដូចមានចែង ក្នុងវាក្យខ័ណ្ឌទី១ មាត្រា ១៦ នៃច្បាប់នេះ ។ ក្នុងករណីតំនែង ជាជំទប់ទី១ រឺ ចៅសង្កាត់រងទី១ តំនែងជាជំទប់ទី២ រឺ ចៅសង្កាត់រងទី២ ត្រូវបានបាត់បង់មុខតំនែងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ ជននោះក៏ត្រូវបានបាត់បង់ព្រមពេល ជាមួយគ្នាដែរ ។ ក្នុងករណីខាងលើនេះ ត្រូវជ្រើសរើសយកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាបេក្ខ ជនដែលមាន ឈ្មោះតាមលេខរៀងបន្ទាប់នៃបញ្ជីបេក្ខជនរួមជាមួយជំទប់ទី១ រឺចៅសង្កាត់រងទី១ ជំទប់ទី២ រឺចៅសង្កាត់ រងទី២ អោយទទួល តំនែងជំនួសជំទប់ រឺចៅសង្កាត់រង ដែលបានបាត់បង់ពីមុខតំនែង និងត្រូវជ្រើសរើស សមាជិកក្រុមប្រឹក្សាថ្មីជំនួសកន្លែងដែលទំនេរតាមល័ក្ខ ខ័ណ្ឌដែលមានចែងក្នុងវាក្យខ័ណ្ឌទី២ មាត្រា១៦ នៃ ច្បាប់នេះ ។ ក្នុងករណីបញ្ជីបេក្ខជនដែលត្រូវកាន់កាប់តំនែងជាជំទប់ទី១ រឺចៅសង្កាត់ រងទី១ ជំទប់ទី២ រឺចៅ សង្កាត់រងទី២ អស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសបេក្ខជនពីក្នុងបញ្ជីនោះ បញ្ចូលជា សមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ទៅតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌទី២ មាត្រា១៦ នឹងប្រគល់អោយ សមាជិកក្រុមប្រឹក្សារូបនោះទទួលតំនែង ជាជំទប់ទី១ រឺ ចៅសង្កាត់រងទី១ ជំទប់ទី២ រឺចៅសង្កាត់រងទី ២ ជំនួសតំនែងជំទប់ទី១ រឺ ចៅសង្កាត់រងទី១ ជំទប់ទី២ រឺ ចៅសង្កាត់រងទី២ ដែល បានបាត់បង់ពីមុខ តំនែង ។ ផ្អែកតាមល័ក្ខខ័ណ្ឌខាងលើនេះ និងល័ក្ខខ័ណ្ឌដែលបានចែងក្នុងមាត្រា ៣៣ នៃច្បាប់នេះ ការបាត់ បង់មុខតំនែង និងការទទួលតំនែងជាជំទប់ទី១ រឺចៅសង្កាត់រងទី១ ជំទប់ទី២ រឺចៅសង្កាត់រងទី២ ត្រូវ ធ្វើដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង រយពេលយ៉ាងយូរ ១៤ថ្ងៃ ។
- មាត្រា ៣៩
មេឃុំ ចៅសង្កាត់បំពេញតួនាទីភារកិច្ចដូចខាងក្រោម :
- អនុវត្តសេចក្តីសំរេចក្រុមប្រឹក្សាឃុំ សង្កាត់
- អនុវត្តនូវបទប្បញ្ញត្តិ និង គោលការណ៍នានាដែលបានទទួលពីក្រុមប្រឹក្សាឃុំ សង្កាត់
- ធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពការងារជូនក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួនយ៉ាង តិចអោយបានមួយដងក្នុងមួយខែ
- ផ្តល់យោបល់ផ្សេងៗ និង ជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំផែនការហិរញ្ញ វត្ថុ និងក្នុងការចាត់ចែងអនុវត្តនូវតួនាទី មុខងារ សិទ្ធិអំនាច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងកិច្ច ការផ្សេងទៀតដែលក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនប្រគល់អោយ ។
- មាត្រា ៤០
ជំទប់ រឺចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅ សង្កាត់ប្រគល់អោយ និងជំ នួសមេឃុំ ចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ ចៅសង្កាត់រង នៅពេលដែលមេ ឃុំ ចៅសង្កាត់អវត្តមាន ។ ជំទប់ រឺ ចៅសង្កាត់រង ត្រូវ ធ្វើការបែងចែកភារកិច្ចដូចខាងក្រោម : ជំទប់ទី១ រឺ ចៅសង្កាត់រងទី១ ទទួលជួយមេឃុំ ចៅសង្កាត់ លើកិច្ចការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ជំទប់ទី២ រឺ ចៅសង្កាត់រងទី២ ទទួលជួយមេឃុំ ចៅសង្កាត់ លើកិច្ចការរដ្ឋបាល សង្គមកិច្ច សេវា សាធារណ និង សណ្តាប់ធ្នាប់សាធារណ។ មេឃុំ ចៅសង្កាត់ អាចប្រគល់ភារកិច្ចបន្ថែមពីលើភារកិច្ចដែលបានបែងចែងខាងលើនេះដល់ជំទប់ រឺចៅសង្កាត់រងរបស់ខ្លួន។
ជំពូកទី ៤ តួនាទី មុខងារ និងអំនាចនៃរដ្ឋបាលឃុំ សង្កាត់
- មាត្រា ៤១
រដ្ឋបាលឃុំ សង្កាត់មានតួនាទីជំរុញ និងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាន នានាដែលមានប្រកបដោយ ចិរភាព សំរាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បំរើ ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និង គោរពផលប្រ យោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។
- មាត្រា ៤២
រដ្ឋបាលឃុំ សង្កាត់មានតួនាទីពីរប្រភេទគឺ :
- តួនាទីបំរើកិច្ចការមូលដ្ឋានសំរាប់បំរើផលប្រយោជន៍ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុង ឃុំ សង្កាត់របស់ ខ្លួន ។
- តួនាទីជាភ្នាក់ងារតំនាងរដ្ឋ ក្រោមការចាត់តាំង រឺការប្រគល់អំនាចរបស់អាជ្ញាធររដ្ឋ ។
- មាត្រា ៤៣
ក្នុងតួនាទីបំរើកិច្ចការមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់មានភារកិច្ច :
- ធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ
- រៀបចំចាត់ចែងសេវាសាធារណចាំបាច់ និងមើលការខុសត្រូវអោយកិច្ចការទាំងនោះ ដំនើរការបានល្អ
- លើកទឹកចិត្តអោយមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
- ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
- ការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភណ្ឌជាតិ
- សំរបសំរួលទស្សន:របស់ប្រជាពលរដ្ឋដើម្បីអោយមានការយោគយល់ អធ្យាស្រ័យទៅវិញទៅ មក
- បំពេញកិច្ចការជាទូទៅដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
- មាត្រា ៤៤
ក្នុងតួនាទីជាភ្នាក់ងារតំនាងរដ្ឋ រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអនុវត្តទៅតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិត បទដ្ឋានពាក់ព័ន្ធ ។ ក្នុងករណីនេះ អាជ្ញាធររដ្ឋអាចធ្វើប្រតិភូកម្មអំនាចដល់ឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវការបង្កើន សមត្ថភាព និងផ្គត់ផ្គង់ មធ្យោបាយ សំភារ ថវិកា សំរាប់អនុវត្ត ។ ប្រតិភូកម្មខាងលើនេះ ត្រូវផ្តល់ចំពោះតែសមូហភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់តែប៉ុណ្ណោះ។
- មាត្រា ៤៥
រដ្ឋបាលឃុំ សង្កាត់គ្មានអំនាចសំរេចលើវិស័យទាំងឡាយដូចខាងក្រោម :
- ព្រៃឈើ
- ប្រៃសណីយ៍ និងទូរគមនាគមន៍
- ការពារប្រទេស
- សន្តិសុខជាតិ
- រូបិយវត្ថុ
- នយោបាយក្រៅប្រទេស
- គោលនយោបាយសារពើពន្ធ
- និងវិស័យផ្សេងទៀតដែលមានចែងក្នុងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ ។
- មាត្រា ៤៦
តួនាទី មុខងារ និងអំនាចរបស់ឃុំ សង្កាត់ដូចមានចែងក្នុងមាត្រា៤២. ៤៣ និងមាត្រា៤៤ នៃ ច្បាប់នេះ អនុវត្តបានតែក្នុងរង្វង់ ដែនដីឃុំ សង្កាត់របស់ខ្លួនតែប៉ុណ្ណោះ ។ ក្នុងករណីមានបញ្ហាកើតឡើងទាក់ទងសមត្ថកិច្ចរវាងឃុំ សង្កាត់ពីររឺច្រើន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចាត់ការអោយមានការសំរុះសំរួលគ្នារវាងរដ្ឋដែលពាក់ព័ន្ធទាំងនោះ ។
- មាត្រា ៤៧
តួនាទី មុខងារ និងអំនាចរបស់ឃុំ សង្កាត់ដូចមានចែងក្នុងមាត្រា ៤២. ៤៣. ៤៤ និងមាត្រា ៤៥ នៃច្បាប់នេះ អាចកំនត់លំអិត ជាក់ស្តែងបន្ថែមទៀតដោយអនុក្រឹត្យតាមសំនើរបស់រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ។
- មាត្រា ៤៨
ឃុំ សង្កាត់មានអំនាចបញ្ញត្តិ និងអំនាចប្រតិបត្តិ ។ អំនាចបញ្ញត្តិរបស់ឃុំ សង្កាត់ត្រូវធ្វើឡើងតាមរយដីកាឃុំ សង្កាត់ សំរាប់ គ្រប់គ្រងកិច្ចការនានា ក្នុងក្របខ័ណ្ឌ តួនាទី មុខងារ និងអំនាចរបស់ខ្លួន ។ ដីកាឃុំ សង្កាត់ត្រូវធ្វើឡើងតាមការសំរេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយត្រូវចុះហត្ថលេខា ដោយមេឃុំ ចៅសង្កាត់ ។ រដ្ឋបាលឃុំ សង្កាត់ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណ និងជាបន្ទាន់ក្នុងឃុំ សង្កា ត់របស់ខ្លួននូវដីកា ដែលបានសំរេចរួចហើយ ។
- មាត្រា ៤៩
ដីកាឃុំ សង្កាត់មានប្រសិទ្ធភាពអនុវត្តតែក្នុងរង្វង់ដែនដីរបស់ខ្លួនប៉ុណ្ណោះ ។ ដីកាឃុំ សង្កាត់មិនត្រូវផ្ទុយនឹងសន្ធិសញ្ញា អនុស ញ្ញាអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាទទួល ស្គាល់ ស្មារតីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាន ពាក់ព័ន្ធ បានឡើយ ។ ដីកាដែលដាក់ដោយដោយរដ្ឋបាលឃុំ សង្កាត់ ហើយផ្ទុយនឹងសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិដែល ព្រះរាជាណាចក្រ កម្ពុជាទទួលស្គាល់ ស្មារតីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ត្រូវចាត់ទុកជាមោឃដាច់ ខាត ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រវជូនដំនឹងអំពីមោឃភាពនេះជាលាយលក្ខណ៍អក្សរ ដល់ឃុំ សង្កាត់ សាម៉ីនិងត្រូវផ្សព្វផ្សាយជាសាធារ ណ។
- មាត្រា ៥០
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវណែនាំអំពីទំរង់ និងបែបបទ ដើម្បីអោយឃុំ សង្កាត់រៀបចំដីកាស្របទៅ តាមសភាពការណ៍ក្នុ ងឃុំ សង្កាត់របស់ខ្លួន ។
- មាត្រា ៥១
ក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើប្រតិភូកម្មអំនាចអោយដល់មេឃុំ ចៅសង្កាត់តាមសេចក្តីណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ លើកលែងតែបញ្ហាទាំងឡាយដូចខាងក្រោម:
- ការអនុម័តលើគំរោងថវិកាឃុំ សង្កាត់
- ការកំនត់តំលៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និងកំរៃសេវាផ្សេងៗ
- ការបោះឆ្នោតអនុម័តបទបញ្ជាផ្ទៃក្នុង និងដីកាឃុំ សង្កាត់
- ការអនុម័តលើគំរោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- បញ្ហាដទៃទៀតដែលកំនត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ មេឃុំ ចៅសង្កាត់ដែលត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើប្រតិភូកម្មអំនាចអោយពុំអាចផ្ទេរអំនាចនេះ បន្តទៅអោយបុគ្គលដទៃទៀតបានឡើយ ។
- មាត្រា ៥២
ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានធ្វើប្រតិភូកម្មអំនាចអោយដល់មេឃុំ ចៅសង្កាត់នៅតែទទួលខុសត្រូវ លើកិច្ចការដែលបាន ធ្វើប្រតិភូកម្មនោះ ។ ការដកហូតនូវអំនាចដែលបានធ្វើប្រតិកម្ម មិនធ្វើអោយប៉ះពាល់ដល់សុខភាពនៃកិច្ចការដែលបានធ្វើ រួចហើយនោះ ឡើយ ។
ជំពូកទី ៥ ការតាមដាន ការត្រួតពិនិត្យ និងការធ្វើអន្តរាគមន៍
- មាត្រា ៥៣
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវកំនត់ពីនីតិវិធីផ្សេងៗសំរាប់ធ្វើការតាមដាន និងត្រួតពិនិត្យអំពីសកម្ម ភាពទូទៅរបស់ឃុំ សង្កាត់ ដើម្បី :
- ពិនិត្យមើលអំពីនីត្យានុកូលភាពនៃការគ្រប់គ្រងការងារ ការប្រើប្រាស់អំនាច និងការ បំពេញតួនាទី ភារកិច្ចរបស់ឃុំ សង្កាត់នីមួយៗ
- ពិនិត្យមើលការវិវត្តន៍អំពីសមត្ថភាពរបស់ឃុំ សង្កាត់នានា
- ប៉ាន់ប្រមាណអំពីការធ្វើអន្តរាគមន៍ និងការជួយអុបត្ថម្តគាំទ្រចំពោះឃុំ សង្កាត់ដើម្បី ពង្រឹងសមត្ថភាពគ្រប់គ្រងការងារ ការ
ប្រើប្រាស់អំនាច និងការបំពេញតួនាទីភារកិច្ច ។ ក្នុងការតាមដាន ការត្រួតពិនិត្យ និងការធ្វើអន្តរាគមន៍ចំពោះឃុំ សង្កាត់ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ អាចរំលែកអំនាចដល់មន្ត្រីជាតំនាងរាជរដ្ឋាភិបាលតាមថ្នាក់រដ្ឋបាលដែនដីខេត្ត ក្រុង ស្រុក ខ័ណ្ឌអោយជួយ កិច្ចការនេះទៅតាម សំនូមពរការងារ ។
- មាត្រា ៥៤
ឃុំ សង្កាត់ណាដែលមិនបានបំពេញភារកិច្ចដែលច្បាប់បានតម្រូវ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើ អន្តរាគមន៍ដើម្បីអោយមាន ការបំពេញភារកិច្ចដែលច្បាប់បានតម្រូវនោះជាបន្ទាន់ ។ ភារកិច្ចដែលច្បាប់បានតម្រូវ គឺជាភារកិច្ចមួយដែលក្រុមប្រឹក្សាឃុំ សង្កាត់មាន ការតព្វកិច្ចបំពេញ តាមល័ក្ខខ័ណ្ឌទាំងឡាយនៃច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋានពាក់ព័ន្ធ រឺ បទបញ្ជាផ្ទៃក្នុង និង ដីកាឃុំ សង្កាត់។
- មាត្រា ៥៥
ការតាមដាន ត្រួតពិនិត្យ និងធ្វើអន្តរាគមន៍រួមមានការងារ :
- ស៊ើបអង្កេត និងវាយតំលៃ
- ធ្វើសេចក្តីណែនាំជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ សង្កាត់អោយបំពេញភារកិច្ចដែល ច្បាប់បានតម្រូវ
- ធ្វើជំនួសក្នុងការបន្តបំពេញភារកិច្ចដែលច្បាប់បានតម្រូវ ។
- មាត្រា ៥៦
ការធ្វើអន្តរាគមន៍ដូចមានចែងក្នុងវាក្យខ័ណ្ឌទី១ មាត្រា៥៤ នៃច្បាប់នេះ ត្រូវមានលក្ខណសមហេតុ ផល និងស្របទៅតាមទំ ហំនៃកិច្ចការដែលក្រុមប្រឹក្សាឃុំ សង្កាត់មិនបានបំពេញភារកិច្ចដែលច្បាប់បាន តម្រូវ ដោយភ្ជាប់ជាមួយនូវការណែនាំ និងការគាំទ្រសំខា ន់ចាំបាច់ដើម្បីអោយក្រុមប្រឹក្សាឃុំ សង្កាត់អាច បំពេញភារកិច្ចដែលច្បាប់បានតម្រូវជាធម្មតា ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសិទ្ធិចុះកិច្ច ព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយបុគ្គល រឺអង្គការ ណាមួយ រឺធ្វើការណែនាំជាលាយលក្ខណ៍អក្សរដល់មន្ត្រីជាតំនាងរាជរដ្ឋាភិបា លតាមថ្នាក់រដ្ឋបាលដែនដី ខេត្ត ក្រុង ស្រុក ខ័ណ្ឌអោយបំពេញការងារចាំបាច់ដើម្បីធ្វើអន្តរាគមន៍ក្នុងនាមខ្លួនចំពោះកិច្ចការណាមួយ។
- មាត្រា ៥៧
កាលបើការធ្វើអន្តរាគមន៍មិនទទួលបានលទ្ធផលចំពោះភារកិច្ចដែលច្បាប់បានតម្រូវណាមួយ រឺមួយ ចំនួនក្នុងអំឡុងពេល ៦ ខែ ហើយភារកិច្ចដែលច្បាប់បានតម្រូវជាទូទៅក្រុមប្រឹក្សាឃុំ សង្កាត់ក៏មិនអាច បំពេញបាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រវសំរេចរំសាយក្រុម ប្រឹក្សាឃុំ សង្កាត់ ហើយធ្វើការបោះឆ្នោតឡើង វិញទៅតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុ មប្រឹក្សាឃុំ សង្កាត់ ។
- មាត្រា ៥៨
ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ណាធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងនយោបាយរាជ រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃត្រូវសំរេចរំសាយក្រុមប្រឹក្សាឃុំ សង្កាត់នោះជាបន្ទាន់ ហើយត្រូវធ្វើ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះឡើងវិញទៅ តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
- មាត្រា ៥៩
ត្រូវបង្កើតអោយមានអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសេនាធិការអំពីការងាររដ្ឋបាល មូលដ្ឋាន ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពនេះត្រូវកំនត់ដោយអនុក្រឹត្យតាមសំនើរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ជំពូកទី ៦ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- មាត្រា ៦០
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំ អនុម័ត និងអនុវត្តនូវផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្នុងគោល បំនងកំនត់នូវទស្សនវិស័យ កម្មវិធី និងកិច្ចអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួន ។
- មាត្រា ៦១
ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ត្រូវអោយស្របទៅនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ជាតិ ។
- មាត្រា ៦២
ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ត្រូវអនុម័តយល់ព្រមដោយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំទី១ នៃ អានត្ដិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយត្រូវពិនិត្យឡើងវិញដើម្បីផ្តល់ទិន្នន័យថ្មីៗជារៀងរាល់ឆ្នាំដោយ ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។
- មាត្រា ៦៣
ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចាត់វិធានការដូចតទៅ :
- វាយតំលៃអំពីកំរិតអត្ថិភាពនៃការអភិវឌ្ឍន៍ និងសកម្មភាពអភិវឌ្ឍន៍នៅក្នុងឃុំ សង្កាត់ របស់ខ្លួន
- ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំ សង្កាត់ និងកំនត់អាទិភាពចំពោះសេចក្តីត្រូវការទាំងនោះដោយផ្អែកទៅលើធនធានទាំងឡាយដែលឃុំ សង្កាត់មាន និងធនធានដែលបានទទួល
- រៀបចំកម្មវិធីដែលអាចឆ្លើយតបនឹងសេចក្តីត្រូវការនានា តាមរយការផ្តល់សេវា និងការ អភិវឌ្ឍន៍ ហើយកម្មវិធីទាំងនេះត្រូវបញ្ចូលក្នុងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់
- ផ្តល់សេវា និងការអភិវឌ្ឍន៍ អនុលោមទៅតាមថវិការបស់ខ្លួន
- ពិនិត្យ តាមដាន និងវាយតំលៃចំពោះលទ្ធផលនៃការអនុវត្តន៍ផែនការអភិវឌ្ឍន៍
- ប្រើប្រាស់លទ្ធផលផ្សេងៗ ដើម្បីវាយតំលៃអំពីកំរិតនៃការអភិវឌ្ឍន៍ថ្មីៗក្នុងឃុំ សង្កាត់របស់ខ្លន
- ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ជូនប្រជា ពលរដ្ឋរបស់ខ្លួន ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវដឹកនាំការងារអោយស្របទៅនឹងផែនការការអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួន ។
- មាត្រា ៦៤
ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ត្រូវរៀបចំជាលាយលក្ខណ៍អក្សរដោយមានផែនទី ស្ថិតិនិងសំណុំ អែកសារពាក់ព័ន្ធផ្សេងៗទៀត ភ្ជាប់ជាមួយផង ។ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ត្រូវកំនត់ផងដែរនូវវិធីសាស្ត្រ និងមធ្យោបាយនានាដើម្បីបង្ក លទ្ធភាពអោយមានការចូ លរួមពីប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួនក្នុងកិច្ចដំនើរការទាំងមូល ។
- មាត្រា ៦៥
ក្នុងករណីដែលផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ណាមួយ ធ្វើឡើងមិនស្របតាមល័ក្ខខ័ណ្ឌដែលបានចែង ក្នុងច្បាប់នេះ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃត្រូវណែនាំអោយក្រុមប្រឹក្សាឃុំ សង្កាត់កែតំរូវផែនការរបស់ខ្លួនអោយបានសម ស្របក្នុងអំឡុងពេលយ៉ាងយូរ៤៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលច្បាប់ចំលងនៃផែនការនោះ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការកែសំរួលផែនការអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួនអោយ បានសមស្របតាម ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
- មាត្រា ៦៦
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតំលៃរាល់ការអនុវត្តផែនការ កម្មវិធី គំរោង និងការផ្តល់សេវា នានាប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ។
- មាត្រា ៦៧
ក្រុមប្រឹក្សាឃុំ សង្កាត់នៅតែជាអ្នកទទួលខុសត្រវក្នុងការតាមដាន ការត្រួតពិនិត្យ និងការវាយតំលៃ ចំពោះផែនការកម្មវិធី និងគំរោងនានា ទោះជាការងារនោះត្រូវបានអនុវត្តដោយសមាសភាពណាក៏ដោយ ដែលខ្លួនបានជ្រើសយក ។
- មាត្រា ៦៨
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវណែនាំក្រុមប្រឹក្សាឃុំ សង្កាត់អំពីវិធីផ្សេងៗក្នុងការអនុវត្តផែនការ និង ក្នុងការត្រួតពិនិត្យ វាយតំ លៃចំពោះការប្រើប្រាស់មូលនិធិសំរាប់ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ។
- មាត្រា ៦៩
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ប្រចាំឆ្នាំអំពី :
- កិច្ចការជាអាទិភាព គោលដៅសំរាប់ផ្តល់សេវា និងគំរោងផែនការអភិវឌ្ឍន៍របស់ឃុំ សង្កាត់នាឆ្នាំសារពើពន្ធកន្លងមក ។
- លទ្ធផលនៃការអនុវត្តចំពោះកិច្ចការជាអាទិភាព គោលដៅសំរាប់ផ្តល់សេវា និងគំរោង ផែនការអភិវឌ្ឍន៍ទាំងនោះរបស់ឃុំ សង្កាត់
- វិធានការធ្វើអោយបានល្អប្រសើរចំពោះវិស័យនានាដែលមានការខ្វះចន្លោះក្នុងការអនុវត្តកន្លង មក
- កិច្ចការជាអាទិភាព គោលដៅសំរាប់ផ្តល់សេវា និងគំរោងផែនការអភិវឌ្ឍន៍របស់ឃុំ សង្កាត់ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ។ ក្រុម ប្រឹក្សាឃុំ សង្កាត់ត្រូវអនុម័តសេចក្តីរាយការណ៍នេះក្នុងអំឡុងពេលយ៉ាងយូរ ៤៥ថ្ងៃ បន្ទាប់ពី បំណាច់ឆ្នាំសារពើពន្ធនីមួយៗ ។
- មាត្រា ៧០
សេចក្តីរាយការណ៍ប្រចាំឆ្នាំដូចមានចែងក្នុងមាត្រា៦៩ នៃច្បាប់នេះ ក្រោយពីបានអនុម័តយល់ព្រម ដោយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវ :
- ចំលងជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- តំកល់ទុកជាសាធារណ
- ចំលងចែកជូនអង្គការ សមាគម និងសាធារណជនសំខាន់ៗ ដោយគិតត្រឹមថ្លៃដើម ។
- មាត្រា ៧១
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពិនិត្យពិចារណាទៅលើមតិយោបល់ផ្សេងៗដែលបានផ្តល់ចំពោះសេចក្តី រាយការណ៍ដូចមានចែង ក្នុងមាត្រា៦៩ និងមាត្រា៧០ នៃច្បាប់នេះ ហើយត្រូវទទួលយកនូវមតិយោបល់ល្អៗ ដើម្បីដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
- មាត្រា ៧២
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវពិគ្រោះពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចេញសេចក្តីណែនាំ អនុវត្តជាក់ស្តែងនូវបទ បញ្ញត្តិនានាដែលបានចែងក្នុងជំពូកទី៦ នៃច្បាប់នេះ ។
ជំពូកទី ៧ ហិរញ្ញវត្ថុឃុំ សង្កាត់
- មាត្រា ៧៣
ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិកា និងទ្រព្យសម្បត្តិផ្ទាល់ ។
- មាត្រា ៧៤
ឃុំ សង្កាត់មានសិទ្ធិទទួលចំនូលផ្ទាល់ដែលបានមកពីចំនូលសារពើពន្ធ ចំនូលមិនមែនសារពើ ពន្ធ និងកំរៃសេវាផ្សេងៗ ។ ពន្ធ ខាងលើនេះរាប់បញ្ចូលនូវពន្ធលើដីធ្លី ពន្ធលើអចលនទ្រព្យ និងពន្ធនៃការជួល ។ ក្នុងករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលចំនូលផ្ទា ល់របស់ឃុំ សង្កាត់ ការប្រមូលចំនូល នេះត្រូវធ្វើក្នុងនាមឃុំ សង្កាត់ ។ ប្រភេទ កំរិត និងរបៀបរបបនៃការប្រមូលចំនូលសារពើពន្ធ ចំនូ លមិនមែនសារពើពន្ធ និងកំរៃ សេវាផ្សេងៗខាងលើនេះត្រូវកំនត់ដោយច្បាប់ ។
- មាត្រា ៧៥
ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវធនធានវិភាជន៍ពីចំនូលសំរាប់ថវិការបស់ខ្លួន ។ ធនធានវិភាជន៍នេះរួមមាន :
- ការផ្ទេរទាំងមូល រឺមួយផ្នែកនូវប្រាក់ចំនូលសារពើពន្ធនិងចំនូលមិនមែនសារពើពន្ធដ៏ ជាក់លាក់របស់រដ
- ទាយជ្ជទាន និងធនធានវិភាជន៍ អុបត្ថម្ភធន រឺអនុប្បទានដែលបានមកពីប្រាក់ចំនូល រដ្ឋ ។ ធនធានវិភាជន៍ខាងលើនេះត្រូវផ្តល់ទៅអោយឃុំ សង្កាត់តាមរតនាគារខេត្ត ក្រុង ។ ការរៀបចំ និងនីតិវិធីនៃការផ្ទេរប្រាក់វិភាជន៍ខាងលើនេះត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៧៦
ឃុំ សង្កាត់នីមួយៗ មានសិទ្ធិទទួលបាននូវប្រាក់កំរៃចំពោះការអនុវត្តនូវតួនាទីជាភ្នាក់ងារតំនាងរដ្ឋ ដែលរាជរដ្ឋាភិបាល រឺក្រសួង ស្ថាប័នណាមួយនៃរាជរដ្ឋាភិបាលបានប្រគល់អោយអនុវត្ត ។ ប្រាក់កំរៃខាងលើនេះ គឺជាប្រាក់បន្ថែមពីលើប្រាក់ចំនូលរបស់ឃុំ សង្កាត់ រឺ ប្រាក់វិភាជន៍ផ្សេងៗ ដែលឃុំ សង្កាត់ទទួលបានពីប្រាក់ចំនូលរដ្ឋ ។ រាជរដ្ឋាភិបាល រឺក្រសួងស្ថាប័នណាមួយនៃរាជរដ្ឋាភិបាល ត្រូវផ្តល់កំរៃស មស្របដល់ឃុំ សង្កាត់ ដែលបានអនុវត្តតួនាទីជាភ្នាក់ងារតំនាងរដ្ឋដូចបានចែងខាងលើ ។ ក្នុងករណីដែលការប្រគល់អំនាច មុខងាររបស់រដ្ឋ មានលក្ខណជាអចិន្ត្រៃយ៍ទៅអោយឃុំ សង្កាត់ រាជ រដ្ឋាភិបាលត្រូវរៀបចំអោយមានធនធានហិរញ្ញវត្ថុរយពេលយូរអង្វែងសំរាប់ផ្តល់អោយ ឃុំ សង្កាត់ ។ ការរៀបចំប្រាក់កម្រៃខាងលើនេះ ត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៧៧
រដ្ឋបង្កើតអោយមានមូលនិធិឃុំ សង្កាត់ ។ មូលនិធិឃុំ សង្កាត់បង្កើតឡើងក្នុងគោលដៅដើម្បីធ្វើការផ្ទេរនូវប្រាក់ចំនេញពីជា តិ និងប្រាក់ ចំនូលផ្សេងៗទៀតទៅអោយថវិកាឃុំ សង្កាត់ ។ ការផ្ទេរប្រាក់ចំនូលពីជាតិទៅមូលនិធិខាងលើនេះត្រូវធ្វើឡើងទៅតាមរូបមន្ត រឺតាមអត្រាជាក់លាក់ មួយសំរាប់ថេរ:វេលាយ៉ាងតិច ៣ឆ្នាំ និងមិនលើសពី ៥ឆ្នាំដែលកំនត់ដោយអនុក្រឹត្យ ។ នីតិវិធីអនុវត្តជាក់ស្តែងនៃមា ត្រានេះត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៧៨
មូលនិធិឃុំ សង្កាត់បានមកពី : : ការធ្វើវិភាជន៍នូវចំណែកដ៏ជាក់លាក់នៃប្រាក់ចំនូលរដ្ឋ ពីថវិការដ្ឋប្រចាំឆ្នាំដែលកំនត់ ដោយ អនុក្រឹត្យ : អនុប្បទាន និងការខ្ចីពីប្រភពក្នុងប្រទេស និងក្រៅប្រទេស ។ ការធ្វើវិភាជន៍នូវធនធានប្រចាំឆ្នាំទៅអោយឃុំ សង្កាត់តាមមូល និធិឃុំ សង្កាត់ត្រូវធ្វើឡើងទៅតាមរូប មន្តដែលកំនត់ដោយអនុក្រឹត្យ ។ របៀបរបបចាត់ចែង វិធាននៃការប្រើប្រាស់ និងនីតិវិធីនៃការបើ កប្រាក់ចំនាយពីមូលនិធិឃុំ សង្កាត់ត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៧៩
ឃុំ សង្កាត់ ត្រូវរៀបចំ និងអនុម័តថវិការបស់ខ្លួនជារៀងរាល់ឆ្នាំ។ ថវិកាឃុំ សង្កាត់ត្រូវរៀបចំទៅតាមទំរង់មួយ និងអនុម័ត នៅក្នុងកាលបរិច្ឆេទ រឺមុនកាលបរិច្ឆេទ មួយអនុលោមទៅតាមប្រព័ន្ធថវិកាជាតិ ។ ថវិកាឃុំ សង្កាត់ត្រូវមានតុល្យភាពរវាងចំនូលសរុប និងចំនាយសរុប ។ ឃុំ សង្កាត់អាចបង្កើនចំនាយបាន តែត្រូវអោយស្របទៅតាមចំនូលរបស់ខ្លួន។ ថវិកាឃុំ សង្កាត់ត្រូវឆ្លុះបញ្ចាំងអំពីអាទិ ភាព និងសេចក្តីត្រូវការនៃផែនការអភិវឌ្ឍន៍ និងកម្មវិធី នយោបាយរបស់ឃុំ សង្កាត់ ។ នីតិវិធីនៃការរៀបចំ និងការអនុម័តថវិកាខាងលើ ត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៨០
ឃុំ សង្កាត់គ្មានសិទ្ធិខ្ចីប្រាក់បានឡើយ ។ ឃុំ សង្កាត់មិនអាចធានារ៉ាប់រងចំពោះការខ្ចី រឺកាតព្វកិច្ចហិរញ្ញវត្ថុណាមួយបានឡើយ។
- មាត្រា ៨១
ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវការផ្ទេរទ្រព្យសម្បត្តិមួយផ្នែករបស់រដ្ឋមកជាទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់។ ឃុំ សង្កាត់ត្រូវ គ្រប់គ្រងអោយបានល្អនូវទ្រព្យសម្បត្តិដែលរកបានដោយខ្លួនអែង និងទ្រព្យសម្បត្តិដែល រដ្ឋបានប្រគល់អោយ។ ឃុំ សង្កាត់អាចប្រើប្រាស់ និងទាញយកផលចំនូលពីទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់អោយខ្លួនគ្រប់ គ្រង។ ឃុំ សង្កាត់ត្រូវថែរក្សាការពារទ្រព្យសម្បត្តិដែលរដ្ឋប្រគ ល់អោយ អោយបានគង់វង្សហើយទ្រព្យសម្បត្តិទាំង នោះឃុំ សង្កាត់គ្មានសិទ្ធិលក់ដូរ រឺផ្ទេរកម្មសិទ្ធិ រឺផ្ទេរការប្រើប្រាស់ដោយគ្មានការយល់ ព្រមជាមុនពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ទាប់ពីមានយោបល់អែកភាពរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឡើយ ។ នីតិវិធីចាត់ ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិខាងលើ ត្រូវកំនត់ដោយអនុក្រឹត្យ ។
- មាត្រា ៨២
ឃុំ សង្កាត់ត្រូវបង្កើតអោយមាននូវប្រព័ន្ធគ្រប់គ្រង តាមដាន និងត្រួតពិនិត្យហិរញ្ញវត្ថុរបស់ខ្លួនដែលរួម មាន :
- បទដ្ឋានហិរញ្ញវត្ថុ និងការអនុវត្តជាក់ស្តែងផ្នែកគណនេយ្យ
- ការចាត់ចែងគ្រប់គ្រងទ្រព្យសម្បត្តិ : តំរូវការផ្សេងៗ ក្នុងការធ្វើសវនកម្ម
- ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវ ។ ប្រព័ន្ធនៃការគ្រប់គ្រង ការតាមដាន និងការត្រួតពិនិត្យហិរញ្ញវត្ថុឃុំ សង្កាត់ត្រូវកំនត់ដោយ អនុក្រឹត្យ ។
- មាត្រា ៨៣
របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ ក្រសួងសេដ្ឋកិច្ច និងហិ រញ្ញវត្ថុ បន្ទាប់ពីបានពិភាក្សាអែកភាពលើគោលការណ៍ជាមួយក្រសួងមហាផ្ទៃ ។
ជំពូកទី ៨ ទោសប្បញ្ញត្តិ
- មាត្រា ៨៤
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះត្រូវទទួលវិន័យដោយពុំ ទាន់គិតដល់ទោសព្រហ្ម ទ័ណ្ឌផ្សេងទៀត ។ វិន័យរួមមាន :
- ស្តីបន្ទោសក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ដោយមានកំនត់ហេតុច្បាស់លាស់
- ករណីនៅតែបន្តប្រព្រឹត្តកំហុសត្រូវកាត់មួយផ្នែក រឺទាំងអស់នូវប្រាក់អុបត្ថម្ភ ។ វិន័យដែលតម្រូវអោយកាត់មួយផ្នែក រឺទាំង
អស់នូវប្រាក់អុបត្ថម្ភដូចខាងលើអាចអនុវត្តបានលុះត្រាតែ មានការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមសេចក្តីស្នើសុំរបស់ក្រុ មប្រឹក្សាឃុំ សង្កាត់ ។ ប្រាក់អុបត្ថម្ភដែលកាត់នេះត្រូវបានមកជាប្រយោជន៍នៃថវិកាឃុំ សង្កាត់ ។ ក្នុងករណីបានអនុវត្តរូបភាពវិន័យទាំងពីរ ខាងលើរួចហើយ តែសាម៉ីខ្លួននៅតែមិនរាងចាល ក្រុម ប្រឹក្សាឃុំ សង្កាត់អាចបញ្ឈប់ជននោះពីមុខតំនែងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ដោយការបោះឆ្នោត អនុម័តតាមសំលេងភាគច្រើនដាច់ខាតនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ហើយត្រូវធ្វើការជ្រើស រើស សមាជិកថ្មីមកជំនួសតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងវាក្យខ័ណ្ឌទី២ មាត្រា១៦ នៃច្បាប់នេះ ។ ក្នុងករណីប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជា មេឃុំ ចៅសង្កាត់ ទទួលវិន័យ ត្រូវជ្រើសរើសយក សមាជិកម្នាក់ក្នុងក្រុមប្រឹក្សា រឺមន្ដ្រីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយដឹកនាំកិច្ចប្រជុំក្រុម ប្រឹក្សាឃុំ សង្កាត់ ដើម្បីអនុវត្តរូបភាពវិន័យខាងលើនេះ ។ មន្ត្រីដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹក នាំកិច្ចប្រជុំខាងលើនេះ ពុំមានសិទ្ធិអនុម័តឡើយ ។
ជំពូកទី ៩ អន្តរប្បញ្ញត្តិ
- មាត្រា ៨៥
ដើម្បីមានមូលដ្ឋានសំរាប់រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគ្រប់គ្រងឃុំ សង្កាត់ រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃត្រូវចេញប្រកាសអំពីចំនួន ឈ្មោះ និងព្រំប្រទល់របស់ឃុំ សង្កាត់ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាអោយបាន៩ខែ មុនកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាអានត្ដិដំបូងនេះ ។
- មាត្រា ៨៦
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាអានត្ដិទី១ នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗត្រូវរៀបចំឡើងវិញ នូវមេភូមិនានាចំណុះឃុំ សង្កាត់របស់ខ្លួនទៅតាមបែបបទនីតិវិធីដូចមានចែងក្នុង មាត្រា៣០ នៃច្បាប់នេះ ។
- មាត្រា ៨៧
ដើម្បីបង្កលក្ខណសម្បត្តិដល់ការគ្រប់គ្រងឃុំ សង្កាត់តាមប្រព័ន្ធវិមជ្ឈការ ត្រូវបង្កើតគណ កម្មាធិការអន្តរក្រសួងមួយ ឈ្មោះថា “គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់” ដែលមានរដ្ឋមន្ត្រីក្រសួង មហាផ្ទៃជាប្រធាន ។ គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវ បង្កើតឡើងដោយព្រះរាជក្រឹត្យតាមសំនើរបស់នាយករដ្ឋ មន្ត្រី ។ គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវបង្កើតបន្ទាប់ពីច្បាប់នេះបានចូ លជាធរមាន ហើយត្រូវ បញ្ចប់អានត្ដិរបស់ខ្លួនអោយបាន ៩ខែមុនកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នា អាន ត្ដិបន្ទាប់ ។ គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់អាចចែកចេញជាអនុគណកម្មការតាមការចាំបាច់ ។ គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ត្រូវយកអង្គភាពដែលបានបង្កើតឡើងស្របតាមមាត្រា៥៩ នៃ ច្បាប់នេះធ្វើជាលេខាធិការដ្ឋាន ។
- មាត្រា ៨៨
គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់មានសមត្ថកិច្ចធ្វើសេចក្តីស្នើយោបល់ទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាលអំពីបញ្ហានា នាដូចខាងក្រោម :
- សិក្សាស្រាវជ្រាវកំនត់ឡើងវិញនូវព្រំប្រទល់ឃុំ សង្កាត់ទាំងអស់ក្នុងទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា
- បែងចែកមុខងារ សិទ្ធិអំនាច និងភារកិច្ចផ្សេងៗរវាងរាជរដ្ឋាភិបាល និងឃុំ សង្កាត់ ព្រមទាំងរៀបចំអោយមានកិច្ចសហការសំរបសំរួលរវាងឃុំ សង្កាត់ពីរ រឺច្រើន
- បន្ដុះបន្ដាលបង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់
- រៀបចំប្រាក់ចំនូល និងសារពើពន្ធសំរាប់ឃុំ សង្កាត់
- គាំទ្រផ្នែកបច្ចេកទេសដល់ឃុំ សង្កាត់
- រិះរកមធ្យោបាយសំរាប់ផ្តល់ពត៌មាន និងតំរង់ទិសរដ្ឋបាលសាធារណ អំពីកិច្ចដំនើរការ នៃប្រព័ន្ធគ្រប់គ្រងឃុំ សង្កាត់តាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ
- ផ្តល់យោបល់ដល់រាជរដ្ឋាភិបាល អំពីការអនុវត្តនយោបាយវិមជ្ឈការក្រោមអំនាចនៃ ច្បាប់នេះ និងផ្តល់យោបល់លើការកែទំរង់រដ្ឋបាលសាធារណ
- រៀបចំព្រាងលិខិតបទដ្ឋានសំរាប់អនុវត្តច្បាប់នេះ
- រួមយោបល់ទៅលើអនុក្រឹត្យដែលមានការពាក់ព័ន្ធដល់ការងារនៅថ្នាក់ឃុំ សង្កាត់
- កំនត់របបគ្រប់គ្រងរដ្ឋបាលអន្តរកាល ចំពោះឃុំ សង្កាត់ដែលពុំមានលក្ខណសម្បត្តិ គ្រប់គ្រាន់ដើម្បីអនុវត្តនយោបាយវិមជ្ឈការ។
- មាត្រា ៨៩
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាអានត្ដិដំបូងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្អែកតាមសេចក្តី ស្នើយោបល់របស់គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់អាចស្នើបង្កើតឃុំ សង្កាត់ លុបចោលឃុំ សង្កាត់ កែប្រែព្រំប្រទល់ឃុំ សង្កាត់ ផ្លា ស់ប្តូរឈ្មោះឃុំ សង្កាត់ តាមល័ក្ខខ័ណ្ឌដែលមាន ចែងក្នុងមាត្រា៦ និងមាត្រា១៨ នៃច្បាប់នេះសំរាប់ដំនើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់នា អានត្ដិទី២ ។
ជំពូកទី ១០ អវសាន្ដប្បវញ្ញត្ដិ
- មាត្រា ៩០
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។
រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១។