Jump to content

ការពិភាក្សា:ម៉ារី ស្កូដូស្កា គុយរី

Page contents not supported in other languages.
ពីវិគីភីឌា

សួស្ដី អត្ថបទ​នេះ​មាន​ន័យ​ណាស់ សូម​ចូល​រួម​បក​ប្រែ​ទាំង​អស់​គ្នា ! ទន្សាយតូច ម៉ោង០៨:៥៨ ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


សួស្ដី សៀវភៅ​វចនានុក្រម​បារាំង​ខ្មែរ ខេមរយានកម្ម សរសេរ Curie ជា គុយរី។--លឹម សុវណ្ណវិចិត្រ ម៉ោង១៣:០៦ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១១ (UTC)


សួស្ដី ខ្ញុំ​ក៏​បាន​ឃើញ​គេ​សរសេរ​នៅ​ក្នុង​សៀវ​ភៅ​មួយ​ថាជា គុយរី​ ដែរ ។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ប្ដូរ​ចំនង​ជើង​បាន ? ម្យ៉ាង​ទៀត Skłodowska = ស្កូដូស្កា ? ព្រោះ "ł" មិន​ត្រូវ​បាន​អាន ? --ទន្សាយតូច ម៉ោង១០:៤៦ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

សួស្ដី ok ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​រួច​ហើយ "ł" មិន​មាន​សំឡេង​ទេ ដូច្នេះ ត្រូវ​ដាក់​ថា ស្កូដូស្កា ដូច​មុន​វិញ។ ចំពោះ​ការ​កែប្រែ​ចំនង​ជើង ចាំ​មើលខ្ញុំ​សាក​ល្បង​សិន។ --លឹម សុវណ្ណវិចិត្រ ម៉ោង១៥:៤៣ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

"ł" បើតាមទំព័រនេះ http://freepages.genealogy.rootsweb.ancestry.com/~atpc/learn/tools/pl-alphabet.html គេថាមានសំលេងដូច "w"ក្នុងភាសាអង់គ្លេស ស្មើនឹង «វ»ក្នុងភាសាខ្មែរ។ តែខ្ញុំគាំទ្រសរសេរការសរសេរ ស្កូដូស្កា​ ក្នុងករណីនេះ។--គីមស៊្រុន ម៉ោង១១:៤៦ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)

សួស្ដី ! ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​ឃើញ​ការ​កែរ​សម្រួល​ឈ្មោះ និង​ពាក្យ​បច្ចេក​ទេស​ទាំង​ឡាយ ។ អរគុណ--ទន្សាយតូច ម៉ោង០២:៤៥ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

អំពីការរក្សាទុកឈ្មោះអង់គ្លេស

ខ្ញុំគិតថា​យើងគួរតែរក្សាទុកឈ្មោះជាភាសាអង់គ្លេសនៅខាងដើមទំព័រ​ព្រោះហេតុផលពីរ។ មួយគឺដើម្បីអោយគេអាចស្វែងរក​ជាភាសាអង់គ្លេសបាន និងមួយទៀតចៀសវៀងការសរសេរជាខ្មែរមិនត្រឹមត្រូវ។--គីមស៊្រុន ម៉ោង១១:៤៣ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)

ខ្ញុំគិតថាយើងគួរតែចូលGoogle យកTab more ហើយយកពាក្យTranslate ឲវាអានជាភាសារុស្ស៊ីហើយសរសេរត្រាប់សម្លេងទំនងល្អជាង ។ (Nisetpdajsankha ម៉ោង១១:៥៤ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC))

ខ្ញុំ​ក៏​បាន​ប្រើ Google Translate ដើម្បី​អាន​ឈ្មោះ​ដែរ ។ទន្សាយតូច ម៉ោង០៥:១៦ ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

នេះជាគំនិតល្អមួយដែរ។ តែបញ្ហាមានត្រង់ថា google translate ប្រើសំលេងដែលសំយោគពីពាក្យមួយៗ។ ហេតុនេះវាមិនប្រាកដថាជាសំលេង​ដែលគេប្រើពេលហៅមែនទែនដែរ។ តែទោះជាយ៉ាងណា​ខ្ញុំទទួលស្គាល់ថា បើវាមិនត្រឹមត្រូវ១០០ភាគរយ ក៏វាអាចត្រឹមត្រូវ៩០ភាគរយដែរ។ យើងអាចប្រើវា​សំរាប់ជាការផ្ទៀងផ្ទាត់ តែមិនគប្បីប្រើវាជាគោលទេ។ សំរាប់ខ្ញុំវិញ ខ្ញុំតែងស្វែងរកហ្វាលអូឌីយ៉ូ ដុចជាស្វែងរកក្នុងហ្គូហ្គល​ដោយប្រើសាំងតាក់ «Marie Skłodowska Curie pronunciation» «How to pronounce Marie Skłodowska Curie» ជាដើម។--គីមស៊្រុន ម៉ោង០៩:០៥ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)

កែពី ម៉ារី គុយរី មក ម៉ារីយ៉ា គុយរី

ដោយ​ឃើញ​ថា ភាគ​ច្រើន អ្នក​ទាំង​អស់​គ្នា សរសេរ ម៉ារីយ៉ា ហើយ​ភាសា​គេ​ដើម គេ​អាន​ ម៉ារីយ៉ា បែប​ហ្នឹង​ទៀត តើ​ដល់​ពេល​ដែល​យើង​ត្រូវ​កែ​ចំនង​ជើង មក​ ម៉ារីយ៉ា គុយរី ហើយ​រឺ​នៅ?--លឹម សុវណ្ណវិចិត្រ ម៉ោង១៦:៣៦ ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

ចំពោះ​ឈ្មោះ ម៉ារីយ៉ា គឺជា​ឈ្មោះ​ដើម​ពេល​គាត់​រស់​នៅ​ប៉ូឡូញ ក្រោយ​ពេល​ទៅនៅ​បារាំង គាត់​បាន​ប្ដូរ​ទៅ​ជា ម៉ារី ។ ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ--ទន្សាយតូច ម៉ោង០៣:៥៨ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]
ខ្ញុំក៏ដូចជាលោកគ្រូចិត្រដែរ គឺតោងគាំទ្រការហៅឈ្មោះនរណាម្នាក់ ដោយត្រាប់តាមភាសាដើម។ តែខ្ញុំចាប់អារម្មណ៍​ថាមានឈ្មោះខ្លះ​ដែលខ្មែរយើងស្គាល់តាំងពីមុនមិនហៅតាមសំនៀងភាសាដើមដែរ។ នេះជាករណីលើកលែង ដូចជា អាកស៊ីមែដ (អានជាArchimídis) សូក្រាត ((ហៅតាមបារាំងតែតាមភាសាក្រិចអានជាSōkrátēs) ហ្គាលីលេអូ ហ្គាលីលេ (ហៅតាមបារាំងតែតាមភាសាអ៊ីតាលីអានGalileo Galilei) ជាដើម។ រឿងខ្មែរយើងគួរហៅយ៉ាងណានោះ មិនមែនជាភារកិច្ចពួកយើងត្រូវ​សំរេចទេ (ទុកការងារដ៏មហិមានេះ​អោយរាជបណ្ឌិតសភាសំរេច ទើបគេរាប់យកជាផ្លូវការជាទួទៅ)។ និយាយពីករណី ម៉ារី គុយរីវិញ គំនិតផ្ទាល់ខ្លួនខ្ញុំ ខ្ញុំតែងហៅគាត់ «ម៉ារី» គុយរី ព្រោះនេះជាឈ្មោះដែលគេហៅគាត់ «ជាទូទៅ» ទាំងក្នុងភាសាបារាំងនិងអង់គ្លេស (ក្នុងអង់គ្លេសគេហៅ «ម៉ារី» ឃ្យូរី វិញ)។ ខ្ញុំសូមសំណូមពរ​ទុកចំណងជើងថា ម៉ារី គុយរីដដែល។ តែសំរាប់ឈ្មោះដើម យើងមិនបានបំបាត់ចោលទេ។ ក្នុងអត្ថបទនេះត្រង់វគ្គ «ការតស៊ូរៀនសូត្រនៅប៉ារីស» មានសរសេរថា «នៅលើសំណុំបែបបទចូលរៀន គាត់បានកែឈ្មោះពី«ម៉ារីយ៉ា» មកសរសេរជា «ម៉ារី» តាមរបៀបបារាំងវិញ។»។ ហេតុនេះមុនពេល​គាត់ទៅរស់នៅបារាំង គេគួរហៅគាត់ថា «ម៉ារីយ៉ា» តែបន្ទាប់ពីនោះគេគួរហៅថា «ម៉ារី»។ --គីមស៊្រុន ម៉ោង០៩:២៥ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១១ (UTC)

ការ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​ក្នុង​ពេល​វាយ​អត្ថបទ

ខ្ញុំ​យល់​ថា​យើង​គួរ​តែ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ ​(space) រាល់​ពេល​វាយ​អក្សរ​ខ្មែរ ព្រោះ​វា​អាច​ឲ្យ​គេងាយ​ស្រួល​ស្វែង​រក​ពាក្យ​តាម​វែបសាយ​ស្វែងរក​បាន ម្យ៉ាង​ទៀង​ធ្វើ​ឲ្យអត្ថបទ​មាន​សោភ័ណភាព ។--ទន្សាយតូច ម៉ោង០៤:០៧ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


បន្ថែម៖ បើ​សរសេរ​ក្នុង MS Word រួច​យក​មក past ក្នុង​នេះ, Zero-space នឹង​បាត់បង់។ ចូរ​បើក​អត្ថបទ(ដែល​សរសេរ​ក្នុង ms word, ...)​ក្នុង openoffice ឬ libreoffice រួច copy/past នោះ zero-space នឹង​មិន​បាត់​ទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៩:១១ ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]