ការពិភាក្សា:ម៉ារី ស្កូដូស្កា គុយរី
សួស្ដី អត្ថបទនេះមានន័យណាស់ សូមចូលរួមបកប្រែទាំងអស់គ្នា ! ទន្សាយតូច ម៉ោង០៨:៥៨ ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ (UTC)
សួស្ដី
សៀវភៅវចនានុក្រមបារាំងខ្មែរ ខេមរយានកម្ម សរសេរ Curie ជា គុយរី។--លឹម សុវណ្ណវិចិត្រ ម៉ោង១៣:០៦ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១១ (UTC)
សួស្ដី
ខ្ញុំក៏បានឃើញគេសរសេរនៅក្នុងសៀវភៅមួយថាជា គុយរី ដែរ ។ តើធ្វើដូចម្ដេចទើបអាចប្ដូរចំនងជើងបាន ?
ម្យ៉ាងទៀត Skłodowska = ស្កូដូស្កា ? ព្រោះ "ł" មិនត្រូវបានអាន ? --ទន្សាយតូច ម៉ោង១០:៤៦ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)
សួស្ដី ok ខ្ញុំបានផ្ទៀងផ្ទាត់រួចហើយ "ł" មិនមានសំឡេងទេ ដូច្នេះ ត្រូវដាក់ថា ស្កូដូស្កា ដូចមុនវិញ។ ចំពោះការកែប្រែចំនងជើង ចាំមើលខ្ញុំសាកល្បងសិន។ --លឹម សុវណ្ណវិចិត្រ ម៉ោង១៥:៤៣ ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១១ (UTC)
- "ł" បើតាមទំព័រនេះ http://freepages.genealogy.rootsweb.ancestry.com/~atpc/learn/tools/pl-alphabet.html គេថាមានសំលេងដូច "w"ក្នុងភាសាអង់គ្លេស ស្មើនឹង «វ»ក្នុងភាសាខ្មែរ។ តែខ្ញុំគាំទ្រសរសេរការសរសេរ ស្កូដូស្កា ក្នុងករណីនេះ។--គីមស៊្រុន ម៉ោង១១:៤៦ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)
សួស្ដី ! ខ្ញុំមានចិត្តរីករាយដែលឃើញការកែរសម្រួលឈ្មោះ និងពាក្យបច្ចេកទេសទាំងឡាយ ។ អរគុណ--ទន្សាយតូច ម៉ោង០២:៤៥ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១១ (UTC)
អំពីការរក្សាទុកឈ្មោះអង់គ្លេស
ខ្ញុំគិតថាយើងគួរតែរក្សាទុកឈ្មោះជាភាសាអង់គ្លេសនៅខាងដើមទំព័រព្រោះហេតុផលពីរ។ មួយគឺដើម្បីអោយគេអាចស្វែងរកជាភាសាអង់គ្លេសបាន និងមួយទៀតចៀសវៀងការសរសេរជាខ្មែរមិនត្រឹមត្រូវ។--គីមស៊្រុន ម៉ោង១១:៤៣ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC)
ខ្ញុំគិតថាយើងគួរតែចូលGoogle យកTab more ហើយយកពាក្យTranslate ឲវាអានជាភាសារុស្ស៊ីហើយសរសេរត្រាប់សម្លេងទំនងល្អជាង ។ (Nisetpdajsankha ម៉ោង១១:៥៤ ថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១ (UTC))
ខ្ញុំក៏បានប្រើ Google Translate ដើម្បីអានឈ្មោះដែរ ។ទន្សាយតូច ម៉ោង០៥:១៦ ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១១ (UTC)
កែពី ម៉ារី គុយរី មក ម៉ារីយ៉ា គុយរី
ដោយឃើញថា ភាគច្រើន អ្នកទាំងអស់គ្នា សរសេរ ម៉ារីយ៉ា ហើយភាសាគេដើម គេអាន ម៉ារីយ៉ា បែបហ្នឹងទៀត តើដល់ពេលដែលយើងត្រូវកែចំនងជើ់ង មក ម៉ារីយ៉ា គុយរី ហើយរឺនៅ?--លឹម សុវណ្ណវិចិត្រ ម៉ោង១៦:៣៦ ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១១ (UTC)
ចំពោះឈ្មោះ ម៉ារីយ៉ា គឺជាឈ្មោះដើមពេលគាត់រស់នៅប៉ូឡូញ ក្រោយពេលទៅនៅបារាំង គាត់បានប្ដូរទៅជា ម៉ារី ។ ខ្ញុំក៏មិនច្បាស់ដែរ--ទន្សាយតូច ម៉ោង០៣:៥៨ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)
ការប្រើចន្លោះមើលមិនឃើញក្នុងពេលវាយអត្ថបទ
ខ្ញុំយល់ថាយើងគួរតែប្រើចន្លោះមើលមិនឃើញ (space) រាល់ពេលវាយអក្សរខ្មែរ ព្រោះវាអាចឲ្យគេងាយស្រួលស្វែងរកពាក្យតាមវែបសាយស្វែងរកបាន ម្យ៉ាងទៀងធ្វើឲ្យអត្ថបទមានសោភ័ណភាព ។--ទន្សាយតូច ម៉ោង០៤:០៧ ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១១ (UTC)
- បន្ថែម៖ បើសរសេរក្នុង MS Word រួចយកមក past ក្នុងនេះ, Zero-space នឹងបាត់បង់។ ចូរបើកអត្ថបទ(ដែលសរសេរក្នុង ms word, ...)ក្នុង openoffice ឬ libreoffice រួច copy/past នោះ zero-space នឹងមិនបាត់ទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៩:១១ ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១១ (UTC)