Jump to content

ម៉ារី ស្កូដូស្កា គុយរី

ពីវិគីភីឌា


ម៉ារី ស្កូដូស្កា​ គុយរី
Marie Skłodowska Curie
ម៉ារី ស្កូដូស្កា គុយរី ១៩២០
កើតនៅ ថ្ងៃ​ទី ៧ វិច្ឆិកា ១៨៦៧
វ៉ារស្សាវ៉ា, ផ្នែករបស់ប៉ូឡូញ កាន់កាប់ដោយ រុស្ស៊ី
មរណភាព ថ្ងៃ​ទី ៤ កក្កដា ១៩៣៤
ប៉ាស់ស៊ី, អូតឹ សាវ័រ, បារាំង
សញ្ជាតិ រុស្ស៊ី, បារាំង
ជនជាតិ ប៉ូឡូញ
ស្នាដៃសំខាន់ៗ​ វិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
មេដាយដាវី (១៩០៣)
មេដាយម៉ាតេអ៊ុជី (១៩០៤)
រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១)
ស្វាមី ព្យែរ គុយរី (១៨៩៥-១៩០៦)
ហត្ថលេខា

ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ - ៤ កក្កដា ១៩៣៤) គឺ​ជា​អ្នក​រូប​វិទ្យា និង​គីមី​វិទ្យា​ជន​ជាតិ​ប៉ូឡូញ​-បារាំងដ៏​ល្បី​ល្បាញ​ដែល​បាន​ត្រួសត្រាយ​ការស្រាវជ្រាវ​អំពីវិទ្យុសកម្មដំបូងគេ ។ គាត់​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​បាន​រង្វាន់ណូបែល​ពីរគឺ ផ្នែក​រូបវិទ្យា និង​ផ្នែកគីមីវិទ្យា[] ។ គាត់​គឺ​ជា​ស្ត្រី​ទីមួយ​ដែល​បាន​ក្លាយ​ជា​សាស្ដ្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យប៉ារីស ។ គាត់​គឺ​ជា​ស្ត្រី​ដំបូង​ដែល​ត្រូវ​បាន​គេ​បញ្ចុះ​សព្វ​នៅ​ក្នុង​វិហារប៉ារីសប៉ង់តេអុង (១៩៩៥) ដោយ​សារ​គុណ​សម្បត្តិ​របស់​គាត់ ។

គាត់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា ​នៅ​ពេល​កើត​ក្នុង​ទី​ក្រុង​វ៉ាស្សាវ៉ា (ពេលនោះជាដែនដីប៉ូឡូញ​កាន់កាប់ដោយរុស្ស៊ី) ហើយ​គាត់​បាន​រស់​នៅ​ទី​នោះ​រហូត​ដល់​អាយុ ២៤​ឆ្នាំ ។ ក្នុង​ឆ្នាំ ១៨៩១ គាត់​បាន​តាម​បង​ស្រី​ខ្លួន​ឈ្មោះ ប្រូនីសាវ៉ា ទៅ​សិក្សា​នៅ​ទី​ក្រុង​ប៉ារីស ដែល​ជា​កន្លែង​គាត់បាន​បញ្ចប់​ថ្នាក់​ឧត្ដម និង​សម្រេច​កិច្ច​ការ​វិទ្យាសាស្ត្រ​ជា​បន្ត​បន្ទាប់ ។ គាត់​បាន​ទទួល​រង្វាន់ណូបែល​ផ្នែក​រូប​វិទ្យា​រួម​គ្នា​ជា​មួយ​ប្ដី​ឈ្មោះ ព្យែរ គុយរី និង​លោក អង់រី បិកកឺរ៉ែល ។ គាត់​បាន​ឈ្នះ​រង្វាន់ណូបែល​មួយ​ទៀត​ក្នុង​ផ្នែក​គីមីវិទ្យា​តែ​ម្នាក់​ឯង ។ គាត់​គឺ​ជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ទទួល​រង្វាន់ណូបែល និង​បាន​ដល់​ទៅ​ពីរ​ក្នុង​ផ្នែក​ផ្សេង​គ្នា ។

ស្នាដៃរបស់​អ្នកស្រី​រួមមានទ្រឹស្ដី​ស្ថីអំពីវិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[]) បច្ចេកទេស​ក្នុងការញែក​ធាតុអ៊ីសូតូបវិទ្យុសកម្ម និងបានរកឃើញធាតុវិទ្យុសកម្មពីរគឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម។ អ្នកស្រីបានដឹកនាំការស្រាវជ្រាវដំបូងគេលើលោក​ក្នុងការព្យាបាល​ណេអូប្លាស់ (សាច់ដុះ)ដោយប្រើអ៊ីសូតូប​វិទ្យុសកម្ម។ អ្នកស្រីជាស្ថាបនិក​វិទ្យាស្ថានគុយរីទាំង២​គឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)

ស្កូដូស្កា ម៉ារី (ដូចដែលអ្នកស្រីតែងហៅខ្លួនឯង) មិនដែលបាត់បង់​មនោសញ្ចេតនា​​ពីអត្តសញ្ញាណ​ដើមជា​ជនជាតិប៉ូឡូញទេ ខណៈពេលដែលអ្នកស្រី​ក៏ជាពលរដ្ឋបារាំងដ៏ស្មោះត្រង់ដែរនោះ។ អ្នកស្រីបង្រៀន​ភាសាប៉ូឡូញ​ដល់កូនស្រីទាំងអស់​អ្នកស្រី និងបាននាំ​ពួកគេទៅលេងប្រទេស​ប៉ូឡូញផងដែរ។ អ្នកស្រីបានដាក់ឈ្មោះអោយធាតុគីមី​ដំបូង​គេដែលអ្នកស្រីរកឃើញថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បីជាកិត្តិយស​ដល់មាតុប្រទេស​របស់អ្នកស្រី។ [] ក្នុងកំឡូងសង្គ្រាមលោកលើកទី១ អ្នកស្រីបានក្លាយជាសមាជិការ របស់គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[] នៅឆ្នាំ១៩៣២ លោកស្រីបាន​ស្ថាបនា​វិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅទីក្រុងកំណើត​របស់លោកស្រីនៅ វ៉ារស្សាវ៉ា។

កុមារភាព

កន្លែងកំណើតនៅវ៉ារស្សាវ៉ា–សព្វថ្ងៃជា​សារមន្ទីរម៉ារីយ៉ា ស្កូដូស្កា គុយរី
វ៉ាឌីស្វាវ ស្កូដូស្គី ជាមួយកូនស្រីទាំង៣ (រាប់ពីឆ្វេង) ម៉ារីយ៉ា, ប្រូនីស្វាវ៉ា, ហេឡេណា

ម៉ារីយ៉ា ស្កូដូស្កា ចាប់កំណើតនៅទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នៅថ្ងៃទី៧ វិច្ឆិកា ១៨៦៧។ គាត់ជាកូនស្រីពៅ​ក្នុងចំណោមកូនទាំង៥របស់​គ្រួសារគ្រូបង្រៀន​ដ៏ល្បីឈ្មោះមួយ។ ឪពុកនាងឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី​ និងម្ដាយឈ្មោះ ប្រូនីស្វាវ៉ា។ បងៗ​របស់ម៉ារីយ៉ាមាន ហ្សូហ្វីយ៉ា(កើតឆ្នាំ១៨៦២) យ៉ូហ្សេហ្វ(កើតឆ្នាំ១៨៦៣, ឈ្មោះដូចជីតា) ប្រូនីស្វាវ៉ា(កើតឆ្នា១៨៦៥,ឈ្មោះដូចម្ដាយ) និង ហេឡេណា(កើតឆ្នាំ១៩៨៨)។ ក្នុងចំណោមបងប្អូនទាំងអស់ ម៉ារីយ៉ាជាកូនដែលមានប្រាជ្ញានិងខួរក្បាលចងចាំបានល្អជាងគេតាំងពីក្មេង។ នៅអាយុ៤ឆ្នាំ ម៉ារីយ៉ាអាច​អានសៀវភៅរបស់បងស្រីរបស់នាងបានទៅហើយ។

គ្រួសាររបស់ម៉ារីយ៉ា​ជាពូជពង្សគ្រូបង្រៀន។ ជីតាខាងឪពុករបស់គាត់ឈ្មោះ យ៉ូហ្សេហ្វ ស្កូដូស្គី ធ្លាប់ជាគ្រូដែលគេគោរព​នៅលូប៊្លីន, ដែលនៅទីនោះគាត់ធ្លាប់បង្រៀនកុមារ ប៊ុលឡឺស្វាវ ព្រុស (អ្នកអក្សរសាស្ត្រដ៏ល្បី​របស់ប៉ូឡូញ)។[] ឪពុករបស់គាត់ឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី ជាគ្រូបង្រៀនគណិតវិទ្យា​និងរូបវិទ្យា​ (មុខវិទ្យាដែលម៉ារីយ៉ា​ត្រូវរៀន) និងជានាយកសាលាហ្គីមណាសៀម (សាលាមធ្យមសិក្សាមួយប្រភេទ​នៅអឺរ៉ុប)សំរាប់សិស្សប្រុស ២កន្លែង។ លោកក៏បានទទួលសិស្សប្រុស​អោយស្នាក់នៅនិង​សិក្សានៅផ្ទះរបស់លោកផងដែរ។ ម្ដាយរបស់ម៉ារីយ៉ាឈ្មោះ​ ប្រូនីស្វាវ៉ា បើកសាលាមានអន្តេរវិសិកដ្ឋាន​សំរាប់សិស្សនារីដ៏ប្រណិត​មួយនៅវ៉ារស្សាវ៉ា។

ពេលដែលម៉ារីយ៉ាមានអាយុទើប៦ឆ្នាំ គ្រួសារទាំងខាងឪពុក​និងខាងម្ដាយបានបាត់បងផ្ទះសម្បែង​និងទ្រព្យសម្បត្តិទាំងអស់ ដោយសារមានជាប់ពាក់ព័ន្ធនឹងចលនាបះបោររបស់ជាតិប៉ូឡូញ។ កាលណោះប្រទេសប៉ូឡូញ​ត្រូវបានចែកជាចំនែកៗដោយសភានៅទីក្រុងវីន។ អនុប្រទេសវ៉ារស្សាវ៉ាជារាជាណាចក្រប្រកាន់ធម្មនុញ្ញមួយ ប៉ុន្តែភាពជាក់ស្ថែង​ត្រូវគ្រប់គ្រងដោយចក្រភពរុស្ស៊ី និងមិនមានឯករាជ្យទេ។ ចក្រភពរុស្ស៊ីបានធ្វើការ​ឃ្លាំមើលនិងដាក់កំហិត​សកម្មភាព​របស់បញ្ញវ័នប៉ូឡូញ។ ឪពុករបស់ម៉ារីយ៉ា​ត្រូវគេរកឃើញថា​លួចបង្រៀន​ដោយសំងាត់ ក៏ត្រូវគេដកហូតតួនាទី​និងផ្ទះសម្បែងទាំងអស់។ គ្រួសារមួយនេះក៏ធ្លាក់ខ្លួនក្រ ហើយបានរើទៅនៅផ្ទះតូចមួយរួចបើកសាលា​នៅទីនោះ។ នៅឆ្នាំ១៨៧៤ គ្រួសារនេះបានឆ្លងជំងឺ​គ្រុនសន្ធំរោល (typhus) ពីសិស្សដែលមករៀន ហើយបងស្រីធំហ្សូហ្វីយ៉ាក៏បានស្លាប់ទៅ។ នៅឆ្នាំ១៨៧៨ គឺពេលដែលម៉ារីយ៉ាទើបមានអាយុ១២ឆ្នាំ ម្ដាយម៉ារីយ៉ាក៏បានទទួលមរណភាពដោយជំងឺរបេង​។

ឪពុករបស់ម៉ារីយ៉ា​ជាអ្នកមិនជឿសាសនា ចំណែកឯម្ដាយម៉ារីយ៉ាវិញ​ជាអ្នកកាន់សាសនា​កាតូលិក​យ៉ាងខ្ជាប់ខ្ជួន។[] មរណភាពបន្តបន្ទាប់​គ្នា​របស់ម្ដាយ​និងបងស្រី​បានធ្វើអោយម៉ារីយ៉ា​ងាកពីអ្នកកាន់សាសនាកាតូលិក​មកជា Agnostic វិញ។[]

ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា

ម៉ារី​យ៉ាបានចូលរៀននិងស្នាក់នៅសាលាដែលមានអន្តេរវិសិកដ្ឋាន​ដែលម្ដាយម៉ារីយ៉ាជាអ្នកបើក តាំងពីអាយុ១០ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពីម្ដាយស្លាប់ទៅ ម៉ារីយ៉ាបាន​ចូលសាលាហ្គីមណាសៀមសំរាប់​សិស្សនារី ដែលនៅទីនោះគាត់បានបញ្ចប់ការសិក្សាដោយនិទ្ទេសខ្ពស់នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់បានចំណាយពេលមួយឆ្នាំបន្ទាប់​រស់នៅឯជនបទជាមួយញាតិសណ្ដានខាងឪពុក និងបន្ទាប់មកជាមួយឪពុកនៅវ៉ារស្សាវ៉ា។ នៅទីនោះគាត់បាន​ធ្វើជាអ្នកគ្រូបង្រៀនតាមផ្ទះ។ ម៉ារីយ៉ា​បានធ្វើកិច្ចសន្សា​ជាមួយបងស្រីប្រូនីស្វាវ៉ា​ថា គាត់នឹងធ្វើការ​រកប្រាក់ដើម្បីផ្គត់ផ្គង់​ប្រូនីស្វាវ៉ា​អោយបានសិក្សាឱសថសាស្ត្រនៅ​ប៉ារីស ក្នុងលក្ខខណ្ឌថា ប្រូនីស្វាវ៉ា​ក៏ត្រូវធ្វើបែបនេះសងមកវិញដែរ​នៅ២ឆ្នាំក្រោយ។ គាត់បានចាប់ផ្ដើមធ្វើជា​«ហ្គាវើណេស» (ស្ត្រីស្នាក់នៅជួយបង្រៀន​កូនចៅផ្ទះអ្នកមាន) ដំបូងនៅក្នុងគ្រួសារមេធាវីម្នាក់នៅក្រាកូវ(Kraków) បន្ទាប់មករយៈពេល២ឆ្នាំ​នៅក្នុងគ្រួសារអភិជនដី​ធ្លីមួយដែលត្រូវ​ជាសាច់ញាតិរបស់​ឪពុក នៅឯឆេហានូវ(Ciechanów)។ ពេលនៅធ្វើការទីនោះ គាត់បានស្រលាញ់គ្នាជាមួយកូនប្រុសច្បងរបស់ម្ចាស់ផ្ទះឈ្មោះ ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី(ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គីក្រោយមកក្លាយជាគណិតវិទូប៉ូឡូញម្នាក់ដ៏ល្បី)។ កាហ្ស៊ីមៀស​បានប្រាប់ពីបំណងរៀបការ តែត្រូវឪពុកម្ដាយបដិសេដ​ដោយសារតែវណ្ណៈនិងទ្រព្យធនខុសគ្នា​ខ្លាំងពេក។ ម៉ារីយ៉ាក្រោយចប់កិច្ចសន្យារយៈពេល២ឆ្នាំ​មក ក៏ទៅធ្វើជា​គ្រូបង្រៀន​នៅក្នុងគ្រួសារមួយទៀតនៅខាងឆ្នេរសមុទ្របាល់ទិច។

នៅដើមឆ្នាំ១៨៩០ ប្រូនីស្វាវ៉ាដែលទើបនឹងរៀបការហើយ បានសរសេរសំបុត្របបួល​ម៉ារីយ៉ា​អោយមករស់នៅប៉ារីស​ជាមួយគ្នា។ ប៉ុន្តែម៉ារីយ៉ា​បានបដិសេដ​ដោយសារនាងគ្មានប្រាក់គ្រប់គ្រាន់​សំរាប់បង់ថ្លៃសាលា និងនៅមិនទាន់ដាច់ចិត្តពីខាហ្ស៊ីមៀស។

គាត់បានត្រលប់ទៅនៅជាមួយឪពុកនៅវ៉ារស្សាវ៉ាវិញ និងស្នាក់នៅទីនោះដល់រដូវស្លឹកឈើជ្រុះឆ្នាំ១៨៩១។ គាត់នៅទីនោះធ្វើជា​គ្រូបង្រៀនតាមផ្ទះ​ផង និងរៀននៅ«សាកលវិទ្យាល័យហោះ» (គ្មានច្បាប់អនុញ្ញាត)មួយ និងបានចាប់ផ្ដើមធ្វើការហ្វឹកហាត់ផ្នែកវិទ្យាសាស្ត្រអនុវត្ត​នៅក្នុងមន្ទីរពិសោធន៍​មួយនៅក្នុងសារមន្ទីរឧស្សាហកម្មនិងកសិកម្ម​ក្បែរទីក្រុងចាស់នៅវ៉ារស្សាវ៉ា។ មន្ទីរពិសោធន៍នេះគ្រប់គ្រង​ដោយបងជីដូនមួយឈ្មោះយ៉ូសេហ្វ បូហ្គុស្គី ដែលធ្លាប់ជាជំនួយការរបស់មហាគីមីវិទូ ដ្មីទ្រី មិនដេឡេអេវ (Dmitri Mendeleev)។[]

នៅខែតុលា ១៨៩១ ដោយការទទូចរបស់បងស្រី​និងដោយសារសំបុត្រផ្ដាច់ស្នេហ៍របស់ខាហ្ស៊ីមៀស ម៉ារីយ៉ាក៏បាន​សម្រេច​ចិត្ត​ទៅប្រទេសបារាំង។[]ការផ្ដាច់ទំនាក់ទំនងនេះជាសោកនាដកម្មសំរាប់អ្នកទាំងពីរ។ ខាហ្ស៊ីមៀសក្រោយពីរៀនចប់បណ្ឌិត​និងបន្តអាជីព​ជាគណិតវិទូរួចក្លាយជា​សាស្ត្រាចារ្យនិងជា​នាយកសាកលវិទ្យាល័យក្រូកូវ (សព្វថ្ងៃប្ដូរឈ្មោះជាសាកលវិទ្យាល័យយ៉ាហ្គីយ៉េឡូនៀន) និងជាប្រធានសហគមអ្នកសិក្សាវ៉ារស្សាវ៉ា(Warsaw Society of Learning)។ ពេលដែលគាត់ចាស់ទៅ គេធ្លាប់ឃើញគាត់អង្គុយគិត​សញ្ជប់សញ្ជឹង​នៅពីមុខរូបសំណាកទង់ដែងរបស់​ម៉ារីយ៉ា ដែលបានដាក់តាំង​ឆ្នាំ១៩៣៥​នៅក្រោយវិទ្យស្ថានរ៉ាដ្យូម​ដែលអ្នកស្រីបង្កើតក្នុងឆ្នាំ១៩៣៥។[]

ការតស៊ូរៀនសូត្រនៅប៉ារីស

ខែតុលា ឆ្នាំ១៨៩១ ក្រោយពីធ្វើដំណើរតាមរថភ្លើងរយៈពេល៣ថ្ងៃមក ម៉ារីយ៉ាបានមកដល់ប៉ារីស។ ពេលនោះគាត់បានចុះឈ្មោះចូលរៀននៅសកបូនណឹ (សាកលវិទ្យាល័យប៉ារីស) ដែលពេលនោះជាសាលាដ៏តិចតួចដែលទទួលសិស្សស្រីអោយរៀន​ផ្នែកវិទ្យាសាស្ត្រ។ នៅលើសំណុំបែបបទចូលរៀន គាត់បានកែឈ្មោះពី«ម៉ារីយ៉ា» មកសរសេរជា «ម៉ារី» តាមរបៀបបារាំងវិញ។ នៅទីនោះគាត់បានចូលរៀន រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។[១០] នៅប៉ារីស ម៉ារីយ៉ា​បានស្វែករកជំរកស្នាក់នៅជាមួយបងស្រី​និងបងថ្លៃមួយរយៈខ្លី បន្ទាប់មកនៅបន្ទប់ជួលក្រោមដំបូលផ្ទះល្វែងមួយ។

ព្សែរ គុយរី

ម៉ារី សិក្សានៅពេលថ្ងៃនិងបង្រៀនគេនៅពេលល្ងាច​ដើម្បីរកប្រាក់បន្តិចបន្តួចចិញ្ចឹមជីវិត។ ជីវិតគាត់ពេលនោះគឺខ្វះប្រាក់ចាយ ម្ហូបអាហារក៏មិនសូវមាន​គ្រប់គ្រាន់សំរាប់ហូបចុក ហើយពេលខែរងារ​គាត់ត្រូវយកសំលៀកបំពាក់ទាំងអស់មកពាក់ដេក​ហេតុតែគ្មានម៉ាស៊ីនកំដៅ រហូតដល់ពេលមួយគាត់ធ្លាក់ខ្លួនឈឺ ហើយត្រូវបងថ្លៃដែលជាពេទ្យមក​ជួយព្យាបាលអោយ។ ក្រោយពីការតស៊ូជាច្រើនឆ្នាំ គាត់បានបញ្ចប់បរិញ្ញា​ផ្នែករូបវិទ្យានៅឆ្នាំ១៨៩៣ និងចាប់ផ្ដើមធ្វើការនៅ​មន្ទីរពិសោធន៍ឧស្សាហកម្ម​។ ព្រមជាមួយគ្នានោះ គាត់បានបន្តរៀននៅសកបូនណឹ និងបានបរិញ្ញាប័ត្រផ្នែកគណិតវិទ្យានៅឆ្នាំ១៨៩៤។

នៅឆ្នាំដដែលនោះ ព្យែរ គុយរី​ក៏ចូលមកក្នុងឆាកជីវិតរបស់គាត់។ ម៉ារី​បានចាប់ផ្ដើមអាជីព​ផ្នែកវិទ្យាសាស្ត្រ ដោយធ្វើការស្រាវជ្រាវលើលក្ខណៈ​ម៉ាញ៉េទិចរបស់ដែកថែប​ច្រើនប្រភេទ។ បន្ទប់ពិសោធន៍នៅសាកលវិទ្យាល័យ​និងនៅមន្ទីរពិសោធន៍​ដែលម៉ារីធ្វើការខ្វះឧបករណ៍សំរាប់​ធ្វើការស្រាវជ្រាវនេះ ជាហេតុធ្វើអោយម៉ារី​មានការលំបាកចិត្តយ៉ាងខ្លាំង។ ម៉ារីបានរៀបរាប់​កង្វល់នេះ​ទៅកាន់មិត្តភក្តិម្នាក់​ដែលមានស្វាមីជា​សាស្ត្រាចារ្យរូបវិទ្យា​ ហើយស្វាមីមិត្តភក្ដិ​ម្នាក់នោះ​ក៏បានណែនាំព្យែរអោយម៉ារី។ ព្យែរជាគ្រូបង្រៀននៅ École supérieure de physique et de chimie industrielles de la ville de Paris (ESPCI) (សាលាជាន់ខ្ពស់ផ្នែករូបវិទ្យា​និងគីមីវិទ្យាឧស្សហកម្មនៃទីក្រុងប៉ារីស)។ កាលនោះ ព្យែរជាអ្នកវិទ្យាសាស្ត្រ​គ្មានឈ្មោះល្បី​ប៉ុន្មានទេ​នៅប្រទេសបារាំង ប៉ុន្តែ​គាត់បានទទួលជោគជ័យ​ក្នុងការស្រាវជ្រាវ​ពីប៉ូលកម្មឌីអេឡិចទ្រិច​របស់គ្រីសស្តាល់អ៊ីយ៉ុង​និងអេឡិចត្រូម៉ាញ៉េទិច។ គេនិយាយថា គឺម៉ាញ៉េទិច (ដែកឆក់) ដែលបានទាញពួកគេទាំង២អោយជួបគ្នា។

ព្យែរ​ជាមនុស្សដែល​មិនទុកដាក់​ការមានមុខមានមាត់​និងទំនាក់ទំនង​ជាមួយមនុស្ស​នៅក្នុងខួរក្បាលទេ។ គាត់ធ្លាប់បដិសេដ​មិនទទួលមេដាយ​កិត្តិយស ស៊ូទ្រាំ​ចំណាយពេលវេលា​មួយថ្ងៃៗ​ក្នុងបន្ទប់ពិសោធន៍​តូចចង្អៀត ធ្វើការស្រាវជ្រាវដោយទទួល​ប្រាក់ខែ​តិចតួច។ អំពី​មនុស្សស្រីវិញ គាត់ធ្លាប់បានសរសេរ​ក្នុងសៀវភៅកំណត់ហេតុ​ប្រចាំថ្ងៃថា «មនុស្សស្រីដែលមានទេពកោសល្យក្នុងវិទ្យាសាស្ត្រ​គឺកំរមានណាស់»។ ពេលជួបម៉ារី អ្នកទាំងពីរ​បាននិយាយ​គ្នាពី​​បញ្ហាវិទ្យាសាស្ត្រនិង​បញ្ហាសង្គម ហើយយល់ឃើញថាអ្នកទាំងពីរមានចំនុចរួមគ្នាជា​ច្រើន។ គេទាំង២នាក់ក៏ចាប់ផ្ដើមមានចិត្តលើ​គ្នាទៅវិញទៅមក។ អ្នកទាំង២​គោរព និងទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ១៨៩៤ ពេលដែលម៉ារីបានបរិញ្ញាប័ត្រ​គណិតវិទ្យា ហើយឆ្លៀតពេលវិស្សមកាលរដូវក្ដៅ​ត្រលប់ទៅលេងវ៉ារស្សាវ៉ា​វិញ ម៉ារីពិបាកចិត្ត​មិនដឹងគួរ​ត្រលប់ទៅប៉ារីសវិញ​ឬអត់។ ម៉ារីដែលនៅមាន​ក្ដីស្រមៃចង់ធ្វើការ​ផ្នែកដែលខ្លួនបានរៀននៅប៉ូឡូញបាន ប៉ុន្តែត្រូវបានសាកលវិទ្យាល័យក្រាកូវ​បដិសេដមិនទទួលអោយធ្វើការ ដោយសារតែម៉ារីជាស្ត្រី។ [១១] ក្នុងកំឡុងពេលដែលម៉ារី​នៅរកការងារធ្វើ​នៅប៉ូឡូញ ព្យែរបានផ្ញើសំបុត្រ​សុំម៉ារីរៀបការជាច្រើនដង ហើយនៅខែតុលាម៉ារីក៏ត្រលប់មកប៉ារីសវិញ។​ ព្យែរ​បានរៀបរាប់​ពីមនោសញ្ចេតនា​ដ៏ជ្រាលជ្រៅរបស់​ខ្លួនប្រាប់ម៉ារី ហើយថា​បើទោះបីជាត្រូវ​ត្រលប់ទៅប៉ូឡូញវិញ​ក៏ខ្លួនសុខចិត្តតាមទៅដែរ។ ការស្នើសុំរៀបការបានជោគជ័យ ហើយនៅថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ១៨៩៥ ពិធីមង្គលការដ៏សមញ្ញមួយរបស់អ្នកទាំង២បានរៀបចំឡើង។ ចាប់ពីពេលនោះមក​រូបវិទូទាំង២​ធ្វើការជាមួយគ្នា​ក្នុង​បន្ទប់ពិសោធន៍តែមួយ។ ពួកគេមានការកំសាន្តដូចគ្នា២គឺ​ដំណើរកំសាន្តផ្លូវឆ្ងាយដោយជិះកង់​និងការធ្វើដំណើរទៅក្រៅប្រទេស។ ទីបំផុត​ម៉ារីបានរកឃើញ​ដៃគូស្នេហា​និងសហសេវិកផ្នែកវិទ្យាសាស្ត្រ​ដែលខ្លួនអាចពឹងពាក់បាន។[១១]

ធាតុ​គីមី​ថ្មី​

ក្នុង​ឆ្នាំ ១៨៩៦ អង់រី បិកកឺរ៉ែល បាន​រក​ឃើញ​ថា អំបិល​អ៊ុយរ៉ាញ៉ូម បញ្ចេញ​កាំរស្មី​ដែល​មាន​លក្ខណៈ​ស្រដៀង​កាំរស្មី X ដោយ​មាន​សម្មត្ថភាព​ជ្រៀត​ចូល​។ គាត់​បាន​បង្ហាញ​ថា ការ​រំសាយ​កាំរស្មី​នេះ ខុស​ពី ហ្វូស្វរ៉េសង់, មិន​អាស្រ័យ​នឹង​ប្រភព​ថាមពល​ពី​ខាង​ក្រៅ​នោះ​ទេ តែ​ទំនង​ជាកើត​​ចេញ​ពី អ៊ុយរ៉ាញ៉ូម​ខ្លួន​វា​ផ្ទាល់​តែ​ម្ដង។ តាម​ពិត​ទៅ លោកបិកកឺរ៉ែលទេដែល​បាន​រក​ឃើញ​វិទ្យុសកម្មមុនគេនោះ ។

ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​សិក្សា​លើ​កាំរស្មី​អ៊ុយរ៉ាញ៉ូម សម្រាប់​និក្ខេប​បទ​បណ្ឌិត​របស់​គាត់​។ គាត់​បាន​ប្រើ​វិធី​ដ៏​ឆ្លាត​សម្រាប់​សិក្សា​លើ​សំណាក​គំរូ។ ១៥​ឆ្នាំ​មុន ប្ដី​របស់​គាត់ និង បងប្រុសថ្លៃរបស់​គាត់​បាន​បង្កើត​អេឡិចត្រូម៉ែត្រ ដែល​ជាឧបករណ៍​សម្រាប់​វាស់​បន្ទុក​អគ្គិសនី។ ដោយ​ប្រើ អេឡិចត្រូម៉ែត្រ​របស់​គុយរី អ្នក​ស្រី​គុយរី​បាន​រក​ឃើញ​ថា កាំរស្មី​អ៊ុយរ៉ាញ៉ូម​បាន​បណ្ដាល​ឱ្យ​ខ្យល់​ជុំ​វិញ​សំណាក​គំរូ ចម្លង​ចរន្ត​អគ្គិសនី។[១២] ដោយ​ប្រើ​បច្ចេកទេស​នេះ លទ្ធផល​ដំបូង​របស់​គាត់ គឺ​ជា​របក​គំហើញ​ថា សកម្មភាព​របស់​សារធាតុ​ផ្សំ​ពី​អ៊ុយរ៉ាញ៉ូម អាស្រ័យ​តែ​នឹង​បរិមាណ​នៃ​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​តែ​ប៉ុណ្ណោះ​។ គាត់​បាន​បង្ហាញ​ថា បន្សាយ​វិទ្យុ​សកម្ម មិន​មែន​កើត​មក​ពី​អន្តរកម្ម​រវាង​ម៉ូលេគុល​ខ្លះ​នោះ​ទេ តែ​ត្រូវ​តែ​ចេញ​ពី​អាតូម​ខ្លួន​វា​តែ​ម្ដង។ ក្នុង​ក្រប​ខណ្ឌ​វិទ្យាសាស្ត្រ នេះ​ជា​ស្នាដៃ​មួយ​ដ៏​សំខាន់​បំផុត​​របស់​ម៉ារី​ គុយរី ។[១៣]

ការ​សិក្សា​ជា​ប្រព័ន្ធ​របស់ ស្កូដូស្កា​ គុយរី មាន​បញ្ចូល​រ៉ែ​អ៊ុយរ៉ាញ៉ូម​ពីរ គឺ pitchblende និង torbernite (ដែល​គេ​ស្គាល់​ថាជា chalcolite ផង​ដែរ)។ អេឡិចត្រូម៉ែត្រ​របស់​គាត់ បាន​បង្ហាញ​ថា pitchblende សកម្ម​ជាង អ៊ុយរ៉ាញ៉ូម ៤ ដង ហើយ chalcolite សកម្មជាង អ៊ុយរ៉ាញ៉ូម ២ ដង។ គាត់​បាន​សន្និដ្ឋាន​ថា បើ លទ្ធផល​ដំបូង​របស់​ទាក់ទង​នឹង​បរិមាណ​អ៊ុយរ៉ាញ៉ូមធៀប​នឹង​សកម្មភាព​របស់​វា ​មាន​ភាព​ត្រឹមត្រូវ នោះ​រ៉ែ​ទាំង​ពីរ​នេះ ត្រូវ​តែ​សារធាតុ​ដទៃ​ទៀត​ក្នុង​បរិមាណ​ដ៏​តិចតួច ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​។[១៤]

លោក Reid បាន​សរសេរ​ថា គំនិត​នោះ​គឺ​ជា​របស់​គាត់​ផ្ទាល់; គ្មាន​នរណា​ជួយ​គាត់​ក្នុង​ការ​បង្កើត​វា​ទេ, ហើយ​ថ្វី​បើ​គាត់​​បាន​យក​វា​ទៅ​ប្រាប់​ស្វាមី ដើម្បី​ផ្ដល់​ជា​មតិក្ដី​ តាម​ពិត​គាត់​​ជា​ម្ចាស់​នៃ​គំនិត​នោះ​ យ៉ាង​ច្បាស់​ក្រឡែត​​ទៅ​ហើយ​។ ក្រោយ​មក​ ម៉ារីយ៉ា គុយរី ​បាន​កត់​ត្រាការពិត​នោះ​ពី​ដង​ក្នុង​ជីវប្រវត្តិ​របស់​គាត់​ស្ដី​ពី​ប្ដី​របស់​គាត់ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់លាស់​។ មើល​ទៅ​ប្រហែល​ជា​នៅ​គ្រា​ដំបូង​នៃ​អាជីព​របស់​គាត់ គាត់​បាន​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​មិន​ចង់​ជឿ​ថា ស្ត្រី​ម្នាក់​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​គាត់​ធ្វើ​បាន។[១៥]

នៅ​ក្នុង​ប្រព័ន្ធ​ស្វែង​រក​របស់​គាត់​ពី​រូបធាតុ​ថ្មី ក្រៅ​ពី​អំបិល អ៊ុយរ៉ាញ៉ូម ដែល​បញ្ចេញ​កាំ​រស្មី, ស្កូដូស្កា​ គុយរី បាន​រក​ឃើញ​ថា តូរ្យូម (thorium) ក៏​ជា​វិទ្យុសកម្ម​ផង​ដែរ។

ព្យែរ និង ម៉ារីយ៉ា គុយរី នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ពួក​គេ​នៅ​ក្រុង​ប៉ារីស មុន​ឆ្នាំ ១៩០៧

ម៉ារីយ៉ា គុយរី បាន​ដឹង​ពី​សារៈសំខាន់ នៃ​ការ​បោះពុម្ព​ផ្សាយ​ភ្លាម​ៗ នូវ​អ្វី​ដែល​គាត់​បាន​រក​ឃើញ ដូច្នេះ​ហើយ​បាន​ជា​ គាត់​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ការ​រក​ឃើញ​របស់​គាត់​។ កាល​ពី​ពីរ​ឆ្នាំ​មុន បើ បិកកឺរ៉ែល មិន​បាន​ចុះផ្សាយ​របក​គំហើញ​របស់​ខ្លួន ទៅ​កាន់បណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​រកឃើញ​នូវ​វិទ្យុសកម្ម​នោះទេ នោះ ​​រង្វាន់​ណូបែល​ច្បាស់​ជា​របូត​ពី​ដៃ​គាត់ ហើយ​បាន​ទៅ​លោក​ ស៊ីលវេណឹស ថុមសិន (Silvanus Thompson) ​វិញមិន​ខាន។ Skłodowska–Curie chose the same rapid means of publication. Her paper, giving a brief and simple account of her work, was presented for her to the Académie on 12 April 1898 by her former professor, Gabriel Lippmann.[១៦]

Even so, just as Thompson had been beaten by Becquerel, so Skłodowska–Curie was beaten in the race to tell of her discovery that thorium gives off rays in the same way as uranium. Two months earlier, Gerhard Schmidt had published his own finding in Berlin.[១៧]

At that time, however, no one else in the world of physics had noticed what Skłodowska–Curie recorded in a sentence of her paper, describing how much greater were the activities of pitchblende and chalcolite compared to uranium itself: "The fact is very remarkable, and leads to the belief that these minerals may contain an element which is much more active than uranium." She later would recall how she felt "a passionate desire to verify this hypothesis as rapidly as possible."[១៨]

Pierre Curie was sure that what she had discovered was not a spurious effect. He was so intrigued that he decided to drop his work on crystals temporarily and to join her. On 14 April 1898, they optimistically weighed out a 100-gram sample of pitchblende and ground it with a pestle and mortar. They did not realize at the time that what they were searching for was present in such minute quantities that they eventually would have to process tons of the ore.[១៨]

As they were unaware of the deleterious effects of radiation exposure attendant on their chronic unprotected work with radioactive substances, Skłodowska–Curie and her husband had no idea what price they would pay for the effect of their research upon their health.[១១]

Pierre, Irène, Marie Curie

In July 1898, Skłodowska–Curie and her husband published a paper together, announcing the existence of an element which they named "polonium", in honor of her native Poland, which would for another twenty years remain partitioned among three empires. On 26 December 1898, the Curies announced the existence of a second element, which they named "radium" for its intense radioactivity — a word that they coined.

Pitchblende is a complex mineral. The chemical separation of its constituents was an arduous task. The discovery of polonium had been relatively easy; chemically it resembles the element bismuth, and polonium was the only bismuth-like substance in the ore. Radium, however, was more elusive. It is closely related, chemically, to barium, and pitchblende contains both elements. By 1898, the Curies had obtained traces of radium, but appreciable quantities, uncontaminated with barium, still were beyond reach.[១៩]

The Curies undertook the arduous task of separating out radium salt by differential crystallization. From a ton of pitchblende, one-tenth of a gram of radium chloride was separated in 1902. By 1910, Skłodowska–Curie, working on without her husband, who had been killed accidentally by a horse drawn vehicle[២០] in 1906, had isolated the pure radium metal.[២១]

ក្នុង​ការ​សម្រេច​ចិត្ត​មិន​ធម្មតា​មួយ ម៉ារីយ៉ា ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​មិន​ធ្វើ​បណ្ណ​កម្មសិទ្ធិ​បញ្ញា លើ ការ​ចម្រាញ់​ជាតិ​រ៉ាដ្យូម ក្នុង​គោល​បំណង​ដើម្បី​កុំ​ឱ្យ​សហគម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ទើស​ទាល់​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​។[២២]

នៅ​ឆ្នាំ ១៩០៣ ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ Henri Becquerel,[២៣] ម៉ារីយ៉ា បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​ ពី សកលវិទ្យាល័យ​ប៉ារីស។

រង្វាន់ណូបែល

1911 photo of Maria Skłodowska Curie for her second Nobel Prize, awarded in chemistry

In 1903 the Royal Swedish Academy of Sciences awarded Pierre Curie, Marie Curie and Henri Becquerel the Nobel Prize in Physics, "in recognition of the extraordinary services they have rendered by their joint researches on the radiation phenomena discovered by Professor Henri Becquerel."

Skłodowska–Curie and her husband were unable to go to Stockholm to receive the prize in person, but they shared its financial proceeds with needy acquaintances, including students.[១១]

On receiving the Nobel Prize, Marie and Pierre Curie suddenly became very famous. The Sorbonne gave Pierre a professorship and permitted him to establish his own laboratory, in which Skłodowska–Curie became the director of research.

In 1897 and 1904, respectively, Skłodowska–Curie gave birth to their daughters, Irène and Eve Curie. She later hired Polish governesses to teach her daughters her native language, and sent or took them on visits to Poland.[២៤]

Skłodowska–Curie was the first woman to be awarded a Nobel Prize. Eight years later, she would receive the 1911 Nobel Prize in Chemistry, "in recognition of her services to the advancement of chemistry by the discovery of the elements radium and polonium, by the isolation of radium and the study of the nature and compounds of this remarkable element."

Maria Skłodowska–Curie's 1911 Nobel Prize for Chemistry diploma

A month after accepting her 1911 Nobel Prize, she was hospitalized with depression and a kidney ailment.

Skłodowska–Curie was the first person to win or share two Nobel Prizes. She is one of only two people who have been awarded a Nobel Prize in two different fields, the other person being Linus Pauling (for chemistry and for peace). Nevertheless, in 1911 the French Academy of Sciences refused to abandon its prejudice against women, and she failed by two votes to be elected a member. Elected instead was Édouard Branly, an inventor who had helped Guglielmo Marconi develop the wireless telegraph.[២៥] It would be a doctoral student of Skłodowska–Curie, Marguerite Perey, who would become the first woman elected to membership in the Academy – over half a century later, in 1962.

មរណភាពរបស់ព្យែរ

On 19 April 1906 Pierre was killed in a street accident. Walking across the Rue Dauphine in heavy rain, he was struck by a horse-drawn vehicle and fell under its wheels; his skull was fractured.[២០] While it has been speculated that previously he may have been weakened by prolonged radiation exposure, there are no indications that this contributed to the accident.

Skłodowska–Curie was devastated by the death of her husband. She noted that, as of that moment she suddenly had become "an incurably and wretchedly lonely person". On 13 May 1906, the Sorbonne physics department decided to retain the chair that had been created for Pierre Curie and they entrusted it to Skłodowska–Curie together with full authority over the laboratory. This allowed her to emerge from Pierre's shadow. She became the first woman to become a professor at the Sorbonne, and in her exhausting work regime she sought a meaning for her life.

At First Solvay Conference (1911), Skłodowska-Curie (seated, 2nd from right) confers with Henri Poincaré. Standing, 4th from right, is Rutherford; 2nd from right, Einstein; far right, Paul Langevin

Recognition for her work grew to new heights, and in 1911 the Royal Swedish Academy of Sciences awarded her a second Nobel Prize, this time for Chemistry. A delegation of celebrated Polish men of learning, headed by world-famous novelist Henryk Sienkiewicz, encouraged her to return to Poland and continue her research in her native country.[១១]

In 1911 it was revealed that in 1910–11 Skłodowska–Curie had conducted an affair of about a year's duration with physicist Paul Langevin, a former student of Pierre Curie's.[២៦] He was a married man who was estranged from his wife. This resulted in a press scandal that was exploited by her academic opponents. Despite her fame as a scientist working for France, the public's attitude tended toward xenophobia—the same that had led to the Dreyfus Affair-which also fueled false speculation that Skłodowska–Curie was Jewish. She was five years older than Langevin and was portrayed in the tabloids as a home-wrecker.[២៧] Later, Skłodowska–Curie's granddaughter, Hélène Joliot, married Langevin's grandson, Michel Langevin.

Skłodowska–Curie's second Nobel Prize, in 1911, enabled her to talk the French government into funding the building of a private Radium Institute (Institut du radium, now the Institut Curie), which was built in 1914 and at which research was conducted in chemistry, physics, and medicine. The Institute became a crucible of Nobel Prize winners, producing four more, including her daughter Irène Joliot-Curie and her son-in-law, Frédéric Joliot-Curie.

ពេលសង្គ្រាមលោកលើកទី១

Curie in a World War I mobile X-ray vehicle

During World War I, Skłodowska-Curie pushed for the use of mobile radiography units, which came to be popularly known as petites Curies ("Little Curies"), for the treatment of wounded soldiers. These units were powered using tubes of radium emanation, a colorless, radioactive gas given off by radium, later identified as radon. Skłodowska-Curie provided the tubes of radium, derived from the material she purified. Also, promptly after the war started, she donated the gold Nobel Prize medals she and her husband had been awarded, to the war effort. She was also active member in committees of Polish Polonia in France dedicated to Polish cause.[២៨]

ពេលក្រោយសង្គ្រាម

ក្នុង​ឆ្នាំ ១៩២១ ស្កូដូស្កា គុយរី បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​អធិកអធម នៅ​ពេល​ដែល​លអ្នក​ស្រីធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​តម្កើង​មូលនិធិ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​រ៉ាដ្យូម ។ ការ​ឃ្លាត​ឆ្ងាយ​ពី​កិច្ច​ការ​វិទ្យាសាស្ត្រ​នេះ និង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​អ្នកស្រី​ហេវហត់​ទាំងកម្លាំង និង​ស្មារតី​ជាខ្លាំង ប៉ុន្តែ​វា​បាន​ផ្ដល់​ឲ្យគាត់​នូវ​ធនធានជា​ច្រើន​ដែល​សុទ្ធ​ជា​តម្រូវការ​សម្រាប់​ការងារ​របស់​អ្នក​ស្រី ។ ដំនើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​លើក​ទីពីរ​នៅ​ឆ្នាំ​១៩២៥ ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ជោគ​ជ័យ​ម្ដង​ទៀត និង​ទទួល​បាន​ការ​ផ្គត់ផ្គង​គ្រឿង​បរិក្ខារ​សម្រាប់​វិទ្យស្ថានរ៉ាដ្យូម​វារស្វ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៥ ជាមួយ​បងស្រី ប្រូនីសាវ៉ា ជា​នាយក ។

In her later years, Skłodowska-Curie headed the Pasteur Institute and a radioactivity laboratory created for her by the University of Paris.

មរណភាព

1935 statue, facing the Radium Institute, Warsaw

Skłodowska–Curie visited Poland for the last time in the spring of 1934.[១១] Only a few months later, on 4 July 1934, Skłodowska-Curie died at the Sancellemoz Sanatorium in Passy, in Haute-Savoie, eastern France, from aplastic anemia contracted from exposure to radiation.[២៩] The damaging effects of ionizing radiation were not then known, and much of her work had been carried out in a shed, without proper safety measures. She had carried test tubes containing radioactive isotopes in her pocket and stored them in her desk drawer, remarking on the pretty blue-green light that the substances gave off in the dark.[៣០]

She was interred at the cemetery in Sceaux, alongside her husband Pierre. Sixty years later, in 1995, in honor of their achievements, the remains of both were transferred to the Panthéon, Paris. She became the first – and so far the only – woman to be honored with interrment in the Panthéon on her own merits.

Her laboratory is preserved at the Musée Curie.

Because of their levels of radioactivity, her papers from the 1890s are considered too dangerous to handle. Even her cookbook is highly radioactive. They are kept in lead-lined boxes, and those who wish to consult them must wear protective clothing.[៣១]

ស្នាដៃ

Statue, Maria Curie-Skłodowska University, Lublin, Poland

The physical and societal aspects of the work of the Curies contributed substantially to shaping the world of the twentieth and twenty-first centuries. Cornell University professor L. Pearce Williams observes:

The result of the Curies' work was epoch-making. Radium's radioactivity was so great that it could not be ignored. It seemed to contradict the principle of the conservation of energy and therefore forced a reconsideration of the foundations of physics. On the experimental level the discovery of radium provided men like Ernest Rutherford with sources of radioactivity with which they could probe the structure of the atom. As a result of Rutherford's experiments with alpha radiation, the nuclear atom was first postulated. In medicine, the radioactivity of radium appeared to offer a means by which cancer could be successfully attacked.[២១]

If the work of Maria Skłodowska–Curie helped overturn established ideas in physics and chemistry, it has had an equally profound effect in the societal sphere. To attain her scientific achievements, she had to overcome barriers that were placed in her way because she was a woman, in both her native and her adoptive country. This aspect of her life and career is highlighted in Françoise Giroud's Marie Curie: A Life, which emphasizes Skłodowska's role as a feminist precursor. She was ahead of her time, emancipated, independent, and in addition uncorrupted. អាល់បឺត អែងស្តែង is reported to have remarked that she was probably the only person who was not corrupted by the fame that she had won.[៣២]

រង្វាន់

ម៉ារី ស្កូដូស្កា គុយរី ជាស្ត្រីទិមួយដែលបានទទួលរង្វាន់ណូបែល និងជាមនុស្សទីមួយដែលបានទទួលរង្វាន់ណូបែលពពីរដង។

ជីវិតរបស់អ្នកវិទ្យាសាស្ត្រមិនសុទ្ធតែឆើតឆាយទេ។ គ្រួសារគុយរីធ្លាប់មានគេរាយការណ៍​ថាបានប្រើប្រាស់​ប្រាក់រង្វាន់ដើម្បី​យកមកដូវក្រដាស់បិទជញ្ជាំង​ក្នុងផ្ទះនៅប៉ារីស និងដើម្បីទិញបរិក្ខារទំនើបសំរាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក។ [៣៣]

កិត្តិយស

Madame Curie was decorated with the French Legion of Honor. In Poland, she had received honorary doctorates from the Lwów Polytechnic (1912), Poznań University (1922), Kraków's Jagiellonian University (1924), and the Warsaw Polytechnic (1926).

Their elder daughter, Irène Joliot-Curie, won a Nobel Prize for Chemistry in 1935 for discovering that aluminum could be made radioactive and emit neutrons when bombarded with alpha rays. Their younger daughter, Ève Curie, later wrote a biography of her mother.

Michalina Mościcka, wife of Polish President Ignacy Mościcki, unveiled a 1935 statue of Marie Curie before Warsaw's Radium Institute, which had been founded by Marie Curie. Within a decade, during the 1944 Warsaw Uprising, the monument suffered damage from gunfire. After the war, when maintenance was done, it was decided to leave the bullet-inflicted scars on the statue.[១១]

In 1967, a museum devoted to Skłodowska–Curie was established in Warsaw's "New Town", in her birthplace on ulica Freta (Freta Street).[១១]

The year 2011 has been declared the Year of Marie Curie by France and Poland. "Madame Curie," which fills the Jacobs gallery at the Museum of Contemporary Art’s downtown space, is an artistic installation celebrating the scientist.[៣៤]

Panthéon, Paris

As one of the most famous female scientists to date, Marie Curie has been an icon in the scientific world and has inspired many tributes and recognitions.

In 1995 she was the first woman to be entombed on her own merits in the Panthéon, Paris, alongside her husband Pierre Curie.

The curie (symbol Ci), a unit of radioactivity, is named in honour of her and Pierre,[៣៥][៣៦] as is the element with atomic number 96 – curium.

Three radioactive minerals are named after the Curies: curite, sklodowskite, and cuprosklodowskite.

Skłodowska-Curie's likeness appeared on the Polish late-1980s inflationary 20,000-złoty banknote. Her likeness also has appeared on stamps and coins, as well as on the last French 500-franc note, before the franc was replaced by the euro.

In a 2009 poll carried out by New Scientist, Marie Curie was voted the "most inspirational woman in science". Curie received 25.1 per cent of all votes cast, nearly twice as many as second-place Rosalind Franklin (14.2 per cent).[៣៧][៣៨]

Polish institutions named after Maria Skłodowska–Curie include:

Soviet postage stamp

French institutions named after Maria Skłodowska–Curie include:

American institutions named after Maria Skłodowska–Curie include:

Maria Skłodowska-Curie Medallion, University at Buffalo

Greer Garson and Walter Pidgeon starred in the 1943 U.S. Oscar-nominated film, Madame Curie, based on her life. "Marie Curie" also is the name of a character in a 1988 comedy, Young Einstein, by Yahoo Serious.

More recently, in 1997, a French film about Pierre and Marie Curie was released, Les Palmes de M. Schutz. It was adapted from a play of the same name. In the film, Marie Curie was played by Isabelle Huppert. Unlike the 1943 drama, Les Palmes de M. Shutz is a light comedy.

A KLM McDonnell Douglas MD-11 (registration PH-KCC) is named in her honor.[៣៩]

កំណត់សំគាល់

  1. "Nobel Laureate Facts". Retrieved 26 November 2008.
  2. Robert Reid, Marie Curie, p. 184.
  3. ប៉ូឡូញ​ត្រូវបានចែកជាចំរៀកនៅសតវត្សរ៍ទី១៨ រវាង​រុស្ស៊ី ព្រុស្ស៊ី និង អូទ្រីស។ ក្ដីសង្ឃឹម​របស់ស្កូដូស្កា គុយរី​ក្នុងការដាក់ឈ្នោះ​អោយធាតុគីមី​តាមឈ្មោះ​មាតុប្រទេស​របស់ខ្លួននោះ គឺចង់ទាញចំណាប់អារម្មណ៍របស់​ពិភពលោក​មកកាន់​ប្រទេស​ដែលស្រេកឃ្លាន​ឯករាជ្យភាព​មួយនេះ។ ប៉ូឡូញ៉ូម​ជាធាតុគីមី​ដំបូងគេ​ដែលត្រូវបាន​ដាក់ឈ្មោះដើម្បីហេតុផល​នយោបាយ។ K. Kabzińska, "Chemical and Polish Aspects of Polonium and Radium Discovery" (មើលរបកគំឃើញប៉ូឡូញ៉ូមនិងរ៉ាដ្យូមតាមរបស់គីមីវិទ្យានិងតាមទស្សនៈជនជាតិប៉ូឡូញ), Przemysł chemiczny (ឧស្សាហកម្មគីមី), vol. 77, 1998, pp. 104–7.
  4. Henryk Zieliński, Historia Polski 1914–1939 (ប្រវត្តិសាស្ត្រប៉ូឡូញ៖ ១៩១៤–៣៩), Ossolineum, 1983, p. 83.
  5. Robert Reid, Marie Curie(ម៉ារី គុយរី), p. 12.
  6. ៦,០ ៦,១ Eve Curie, Marie Curie(ម៉ារី គុយរី).
  7. Reid, Robert William (1974). Marie Curie. London: Collins. p. 19. ល.ស.ប.អ. 0-00-211539-5.  "Unusually at such an early age, she became what T.H. Huxley had just invented a word for: agnostic."
  8. Another of Skłodowska's teachers at the Museum, Napoleon Milicer, had been a pupil of Robert Bunsen. Robert Reid, Marie Curie, pp. 23–24.
  9. Robert Reid, Marie Curie, p. 24.
  10. Robert Reid, Marie Curie, p. 32.
  11. ១១,០ ១១,១ ១១,២ ១១,៣ ១១,៤ ១១,៥ ១១,៦ ១១,៧ Wierzewski, p. 17.
  12. "ម៉ារី គុយរី និង វិទ្យាសាស្ត្រ​នៃ​វិទ្យុសកម្ម (Marie Curie and the Science of Radioactivity)".
  13. Robert Reid, ម៉ារី គុយរី, pp. 61–63.
  14. Robert Reid, ម៉ារី គុយរី, pp. 63–64.
  15. Robert Reid, Marie Curie, p. 64.
  16. Robert Reid, Marie Curie, pp. 64–65.
  17. Robert Reid, Marie Curie, p. 65. In fact, such multiple, independent discoveries appear to be the rule in science and technology; see List of independent discoveries.
  18. ១៨,០ ១៨,១ Robert Reid, Marie Curie, p. 65.
  19. L. Pearce Williams, pp. 331–32.
  20. ២០,០ ២០,១ (PDF) Prof. Curie killed in a Paris street, ២០ ខែមេសា ១៩០៦, http://query.nytimes.com/gst/abstract.html?res=9402E4DC1438EF32A25753C2A9629C946797D6CF, បានយកមក 8 February 2011 
  21. ២១,០ ២១,១ L. Pearce Williams, p. 332.
  22. Robert Reid, ម៉ារីយ៉ា គុយរី, p. 265.
  23. Mould, R. F. (1998). "របក​គំហើញ​ធាតុ រ៉ាដ្យូម ក្នុង​ឆ្នាំ ១៨៩៨ ដោយ ម៉ារីយ៉ា ស្កូដូស្កា គុយរី (1867-1934) និង ព្យែរ គុយរី (1867-1906) រួម​នឹង​បទ​អត្ថាធិប្បាយ​ពី​ជីវិត​និង​ពេលវេលា​របស់​ពួក​គេ (The discovery of radium in 1898 by Maria Sklodowska-Curie (1867–1934) and Pierre Curie (1859–1906) with commentary on their life and times)" (PDF). The British Journal of Radiology 71 (852): 1229–1254. Retrieved on 31 July 2008.
  24. Barbara Goldsmith, Obsessive Genius, p. 149.
  25. Barbara Goldsmith, Obsessive Genius, pp. 170–71.
  26. Robert Reid, Marie Curie, pp. 44, 90.
  27. Barbara Goldsmith, Obsessive Genius, pp. 165–76.
  28. Emigracja polska we Francji 1871–1918, page 274 Wiesław Śladkowski, 1980
  29. Rollyson, Carl (2004). Marie Curie: Honesty In Science. iUniverse, prologue, x. ISBN 0595340598
  30. Blom, Philipp (2008). "1903: A Strange Luminescence". The Vertigo Years: Europe, 1900–1914. Basic Books. p. 76. http://books.google.com/books?id=-3G9gMNCpowC&pg=PA76&dq=%22The+glowing+tubes+looked+like+faint,+fairy+lights.%22&hl=en&ei=-UQATfz7HMTflgekvdzACA&sa=X&oi=book_result&ct=result&resnum=1&ved=0CC4Q6AEwAA#v=onepage&q=%22The%20glowing%20tubes%20looked%20like%20faint%2C%20fairy%20lights.%22&f=false។ បានយកមក 8 December 2010. "The glowing tubes looked like faint, fairy lights." 
  31. Bryson, A Short History of Nearly Everything, p. 148.
  32. Wierzewski, p. 16.
  33. The People's Almanac, David Wallechinsky and Irving Wallace, 1975, Doubleday and Company
  34. Chute, James (5 March 2011). "Video artist Steinkamp’s flowery ‘Madame Curie’ is challenging, and stunning". signonsandiego.com. http://www.signonsandiego.com/news/2011/mar/05/video-artist-steinkamp-madame-curie/។ បានយកមក 14 April 2011. 
  35. "curie – Britannica Online Encyclopedia". Britannica.com. 15 April 2006. Retrieved 26 September 2009.
  36. Paul W. Frame. "How the Curie Came to Be". Retrieved 30 April 2008.
  37. "Most inspirational woman scientist revealed". Newscientist.com. 2 July 2009. Retrieved 27 April 2011.
  38. "Marie Curie voted greatest female scientist". London: www.telegraph.co.uk. 2 July 2009. http://www.telegraph.co.uk/scienceandtechnology/science/sciencenews/5715220/Marie-Curie-voted-greatest-female-scientist.html។ បានយកមក 10 April 2010. "Marie Curie, the Nobel Prize-winning nuclear physicist has been voted the greatest woman scientist of all time." 
  39. "Picture of the McDonnell Douglas MD-11 aircraft". Airliners.net. Retrieved 27 April 2011.

ឯកសារយោង

  • Robert Reid, Marie Curie (ម៉ារី គុយរី), ញូវយ៉ក, បណ្ណាល័យអាមេរិកថ្មី, ១៩៧៤
  • Teresa Kaczorowska, Córka mazowieckich równin, czyli Maria Skłodowska–Curie z Mazowsza (បុត្រីខ្ពង់រាបម៉ាហ្សូវីយ៉ា ៖ ម៉ារីយ៉ា ស្កូដូស្គី គុយរី នៃ ម៉ាហ្សូវីយ៉ា ), ឆេហានូវ, ២០០៧។
  • L. Pearce Williams, "Curie, Pierre and Marie (គុយរី, ព្យែរនិងម៉ារី)", សព្វវចនាធិប្បាយអាមេរីកាណា, ដាន់ប៊ឺរី, ខន់ណិកធីខាត់, Grolier, Inc., ១៩៨៦, vol. 8, pp. 331–32.
  • Barbara Goldsmith, Obsessive Genius: The Inner World of Marie Curie (អ្នកមានទេពកោសល្យដ៏លើសលប់ ៖ ពិភពលោកខាងក្នុងរបស់ម៉ារី គុយរី), ញូវយ៉ក, W.W. Norton, ២០០៥, ISBN 0-393-05137-4.
  • Naomi Pasachoff, Marie Curie and the Science of Radioactivity (ម៉ារី គុយរី និងវិទ្យាសាស្ត្រវិទ្យុសកម្ម), ញូវយ៉ក, Oxford University Press, ១៩៩៦, ISBN 0195092147.
  • Eve Curie, Madame Curie: A Biography (ម៉ារី គុយរី ៖ ប្រវត្តិរូបមួយ), បកប្រែដោយ Vincent Sheean, Da Capo Press, ២០០១, ISBN 0306810387.
  • Susan Quinn, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), ញូវយ៉ក, Simon and Schuster, ១៩៩៥, ISBN 0-671-67542-7.
  • Françoise Giroud, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), បកប្រែដោយ Lydia Davis, Holmes & Meier, ១៩៨៦, ASIN B000TOOU7Q.
  • Redniss, Lauren, Radioactive, Marie & Pierre Curie: A Tale of Love and Fallout (វិទ្យុសកម្ម, ម៉ារីនិងព្យែរ គុយរី ៖ រឿងនិទានអំពីស្នេហានិងភ្លៀងវិទ្យុសកម្ម), ញូយ៉ក, Harper Collins, ២០១០, ISBN 9780061351327.

ប្រលោមលោក

  • Olov Enquist, Per (២០០៦). The Book about Blanche and Marie (សៀវភៅស្ដីអំពីប្លង់ស្សឹនិងម៉ារី). ញូវយ៉ក: Overlook. ល.ស.ប.អ. 1-58567-668-3.  ប្រលោកលោកឆ្នាំ២០០៤​សរសេរដោយ Per Olov Enquist លើកឡើងអំពី ម៉ារីយ៉ា ស្កូដូស្កា គុយរី, ប្រសាទវិទូ ហ្សង់ ម៉ារតាំង ស្សារកូ, និងអ្នកជំងឺឈ្មោះប្លង់ស្សឹ (ម៉ារី វីតម៉ង់)។ បកប្រែនិងបោះពុម្ភផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ ២០០៦។

តំណភ្ជាប់ក្រៅ

ទំព័រគំរូ:Link FA ទំព័រគំរូ:Link GA