Jump to content

ការពិភាក្សា:វិស្វកម្ម

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៣:៥៣ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ ដោយ Vireax (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ == វិស្វកម្ម និង ទេព​កោសល្យ == ពាក្យ​ទាំង​ពីរន...)

វិស្វកម្ម និង ទេព​កោសល្យ

ពាក្យ​ទាំង​ពីរនេះ​តែ​ង​ត្រូវ​បាន​ប្រើ​ប្រាស់​ទន្ទឹម​គ្នា។ វិស្វកម្ម ច្រើន​ប្រើ​តែ​មួយ​ពាក្យ​ ឯ ទេពកោសល្យ​ ច្រើន​ត្រូវ​បាន​ប្រើ​ភ្ជាប់​ជា​មួយ​ជំនាញ​ពិត​ប្រាកដ។ យើង​អាចស្ដាប់​យល់​បាន​ចំពោះ​ពាក្យ​ វិស្វកម្ម​ស៊ីវិល តែ​​ វិស្វកម្ម​មេកានិច ឬ វិស្វកម្ម​គីមី ប្រហែល​ជា​ពិបាក​ស្ដាប់​បន្តិច។ ពាក្យ​បរទេស​ប្រើ mechanical engineering (en.) និង génie mécanique (fr.) ។ នៅ​តាម​សាកល​វិទ្យាល័យ​បច្ចេក​ទេស​នៅ​កម្ពុជា​ច្រើន​ប្រើ​ពាក្យ​ទេពកោសល្យ​ច្រើន​ជាង។ សូម​ជួយ​ផ្ដល់​យោបល់។

--វីរៈ ម៉ោង០៣:៥៣ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)

បញ្ហា​ក្នុង​ការ​បក​ប្រែ​ពាក្យ

មាន​ពាក្យ​ជា​ច្រើន​ប្រហាក់​ប្រហែល​គ្នា​​ ការ​ជ្រើសរើស​ពាក្យ​ខ្មែរ​មក​ជំនួស​ហាក់​នៅ​មាន​ព្រំដែន​នៅ​ឡើយ៖

  • domain, field, area, branch, sub-field,
  • subject, study, design
  • equipment, tool, device,
  • ...

--វីរៈ ម៉ោង០៣:៥៣ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)

Template: Technology (outline)

Template នេះ​មាន​បញ្ហា​តាំង​​ពី​អត្ថបទ​អង់​គ្លេស​មក​ម៉្លេះ។ យើង​គួរ​រៀប​ចំ​ Template នេះ​ឱយ​មាន​​លំដាប់​លំដោយ​ឡើង​វិញ។ ឧទាហរណ៍ យើង​អាច​ចែក​ជា keyword, inventors, main branches, sub-branches, applications, ...

--វីរៈ ម៉ោង០៣:៥៣ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)