វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
Appearance
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែលបណ្តុះបណ្តាលវិស្វករបច្ចេកទេស។
ប្រវត្តិ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅពេលបង្កើតឡើងនៅឆ្នាំ១៩៦៤ មានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique ITSAKS) ។ វិទ្យាស្ថានត្រូវបានផ្ដល់ជំនួយជារៀងរហូតមករហូតដល់ឆ្នាំ១៩៧៥ និងពី១៩៨០ដល់១៩៩១ដោយសហភាពសូវៀត។ នៅឆ្នាំ១៩៩១ សូវៀតបានបញ្ចប់ជំនួយភ្លាមៗដល់វិទ្យាស្ថាន។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងគ្នាដើម្បី អភិវឌ្ឍវិទ្យាស្ថានបន្ត ដោយដូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
រចនាសម្ព័ន្ធ
វិទ្យាស្ថានចែកចេញជា៧ដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់ទូទៅ Département de Tronc Common (TC) ៖ បណ្តុះបណ្តាលមុខវិជ្ជាគ្រឹះ(គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា)សំរាប់និស្សិតឆ្នាំទី១និងទី២ និងភាសាបរទេស(បារាំងនិងអង់គ្លេស)សំរាប់និស្សិតគ្រប់ជំនាន់។
- ទេពកោសល្យគីមីនិងចំណីអាហារ Génie Chimie et Alimentaire (GCA)
- ទេពកោសល្យស៊ីវិល Génie Civil (GCI)
- ទេពកោសល្យអគ្គីសនីនិងថាមពល Génie Electricité et Energie (GEE)
- ទេពកោសល្យពត៌មានវិទ្យានិងទំនាក់ទំនង Génie Informatique et Communication (GIC)
- ទេពកោសល្យឧស្សាហកម្មនិងមេកានិក Génie Indistruel et Mécanique (GIM)
- ទេពកោសល្យជនបទ Génie Rural (GRU)