Jump to content

កាលប្បវត្តិព្រះពុទ្ធសាសនា

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

កាលប្បវត្តិព្រះពុទ្ធសាសនា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អោយ​ពុទ្ធសាសនិក​មានការ​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ចំណាំ​បាន​កាល​បរិច្ឆេទ​ប្រវត្តិរបស់​ព្រះ​ពុទ្ធ​ជាម្ចាស់ និង​សាសនា​របស់​ព្រះ​អង្គ។ នៅ​ក្នុង​​ប្រទេស​កម្ពុជា គេ​កំណត់​យក​ថ្ងៃ​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​ជា​ថ្ងៃ​ទី​១​ក្នុង​ឆ្នាំ​ទី១។ ដូច្នេះ​ពុទ្ធសគរាជ​ត្រូវ​​បាន​​រាប់​ចាប់​ពី​​៨០​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​ប្រសូត្រ។

  • ថ្ងៃ ព្រហស្បត៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ រកា ៦២៥​ មុន គ.ស. ព្រះ​អង្គ​យាង​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​នាង​សិរិ​មហា​មាយាទេវី។ (ក្នុងផ្ទៃ ១០ខែ)
  • ថ្ងៃ សុក្រ ១៥​កើត ខែ វិសាខ ឆ្នាំ​ ច ៦២៤ មុន គ.ស. ព្រះ​សិទ្ធត្ថ​កុមារ​​ទ្រង់​បាន​ប្រសូត្រ​ចាក​ឧទរ​នៃ​ព្រះ​មាតា​នៅ​នា​ឧទ្យាន​លុម្ពិនី ព្រំប្រទល់​នគរ​ទេវទហៈ និង​កបិល​វត្ថុ ស្ថិតនៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ជាប់​ជើង​ភ្នំ​ហិមាល័យ ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ស្គាល់​ថា​ប្រទេស​នេប៉ាល។
  • ថ្ងៃ សៅរ៍ ១៥​កើត ខែអាសាឍ ឆ្នាំ ឆ្លូវ ៦០៨ មុន គ.ស. ទ្រង់បាន​ទទួល​រាជា​ភិសេក​គ្រង​រាជ​សម្បត្តិ​ និង​រៀប​អភិសេកនឹង​ព្រះ​នាង​ពិម្ពារយសោធរា ក្នុង​ព្រះជន្ម​១៦​ព្រះ​វស្សា។
  • ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ ខាល ៥៩៥ មុខ គ.ស. ព្រះអង្គចេញសាងផ្នួស ក្នុង​ព្រះ​ជន្ម​២៩​ព្រះ​វស្សា ក៏​ជា​ថ្ងៃ​ដែលព្រះរាជ​បុត្រ​ព្រះអង្គ​ព្រះនាម​​រាហុល​កុមារ​បាន​ប្រសូត្រ។ (តាម"គោតមប្រវត្ត"​ និង​" សៀវភៅ​ ដែនកោះ​លង្កា សរសេរ​ថា ឆ្នាំ​ ថោះ​ ប៉ុន្តែ ក្នុងគ្រប់ឯកសារយោងទាំងអស់​បញ្ជាក់ពី​ឆ្នំា​ព្រះអង្គ​អភិសេក​ដូចៗគ្នា ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ​ខាល តាម " សៀវភៅ មាគ៌ាជីវិត" និង " ថ្ងៃបូជា")។
  • ទុក្ករកិរិយា
  • ថ្ងៃ ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ វក ៥៨៩ មុន គ.ស. ទ្រង់បាន​ត្រាស់ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិញាណ ក្រោម​ម្លប់​ពោធិព្រឹក្ស​នា​គយា​សីស​ប្រទេស (ប្រទេស​ឥណ្ឌា) ក្នុង​ព្រះ​ជន្ម​៣៥​ព្រះ​វស្សា។ (តាម"គោតមប្រវត្ត"​ និង​" សៀវភៅ​ ដែនកោះ​លង្កា សរសេរ​ថា ឆ្នាំ​ រកា​ ប៉ុន្តែ ក្នុងព្រះត្រៃបិដកលេខ១៦ បាន​បញ្ជាក់​ពី​ព្រះជន្ម​ព្រះ​អង្គ​ចេញ​សាង​ផ្នួស និង​ថ្ងៃ​បរិនិព្វាន ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ វក តាម " សៀវភៅ មាគ៌ាជីវិត" និង " ថ្ងៃបូជា")។
  • ថ្ងៃ សៅរិ៍ ១៥​កើត ខែ អាសាឍ ឆ្នាំ វក ៥៨៩ មុន គ.ស. ជិត២ខែក្រោយពេលត្រាស់ដឹង ព្រះអង្គបានសម្តែង​ព្រះ​ធម៌ជាលើកដំបូង ក៏ជាថ្ងៃដែលព្រះ​សម្មាសម្ពុទ្ធ​ស្ថាបនា​សង្ឃ។ ព្រះ​អញ្ញាកោណ្ឌញ្ញៈ ជាភក្ខុសង្ឃដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។
  • ៩​ខែ បន្ទាប់ពី​ព្រះ​អង្គ​ត្រាស់ដឹងសម្មាសម្ពោធិញ្ញណក្រោមម្លប់​ពោធិ៍ ព្រះ​អង្គ​បាន​យាងទៅកោះ​លង្កាលើកទី១ នៅ​មហិយង្គណៈ (Mahiyagana) ប្រតិស្ថាន​ស្នាម​ព្រះ​បាទ និង​ព្យាករណ៍ថា ព្រះ​ពុទ្ធ​សាសនា​នឹង​តាំង​មាំ​នៅ​ទី​នេះ។
  • ក្នុង​វស្សា​ទី​៥ ទ្រង់​បាន​យាងទៅ​កោះ​លង្កា​លើក​ទី​២ នៅ​នាគទីប(Nagadipa)
  • ក្នុងវស្សា​ទី​៨ ទ្រង់យាង​ទៅ​កោះ​លង្កាជា​លើក​ទី​៣ នៅ​វត្ត​កល្យាណី (Kelani Vihara) និងទីឋាន​ដទៃទៀត។
  • ថ្ងៃ អាទិត្យ ១៥កើត ខែ មាឃ ឆ្នាំ​ ម្សាញ់ ៥៤៤ មុន គ.ស ព្រះបរម​គ្រូ​នៃ​យើង​ ទ្រង់​បាន​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​នៅ​ចំពោះ​មុខ​មារ នា​បាវាលចិយ។​
  • ថ្ងៃ អង្គារ៍ ១៥​កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ៥៤៤ មុន គ.ស ព្រះអង្គ​ទ្រង់បរិនិព្វាន​នៅ​ក្រោមចន្លោះ​ដើម​សាល​ព្រឹក្ស (​ដើម​រាំង) ​ទាំង​គូ នា​ទីក្រុង​​កុសិនារា។
  • ព្រះពុទ្ធសាសនា​នាំ​ចូល​មក​ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ
  • ព្រះ​មហិន្ទ​ត្ថេរ​នាំ​សាសនា​ចូល​ប្រទេស​ស្រី​លង្កា
  • សង្គាយនាលើកទី១
  • សង្គាយនាលើកទី២
  • សង្គាយនាលើកទី៣
  • សង្គាយនាលើកទី៤
  • សង្គាយនាលើកទី៥
  • សង្គាយនាលើកទី៦
  • ធាតុរបស់បញ្ជីផ្ដើមដោយត្រេ
  • ធាតុរបស់បញ្ជីផ្ដើមដោយត្រេ

ឯកសារយោង