Jump to content

អ្នកប្រើប្រាស់:មាសម៉ារីណា

ពីវិគីភីឌា

របាំក្បាច់បុរាណ

<h4​>សេចក្តីផ្តើម

            របាំក្បាច់បុរាណខ្មែរជារបាំដ៏ចំណាស់មួយ របាំនេះត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា របាំ​ រឺល្ខោនព្រះរាជទ្រព្យ។ របាំព្រះរាជទ្រព្យ និងល្ខោនព្រះរាជទ្រព្យ ខុសគ្នាត្រង់ របាំព្រះរាជទ្រព្យគេសំដែងជាលក្ខណ:​របាំដូចជា របាំជួនពរ​(សំដែងក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ) របាំរទេពមនោរម្យ​ របាំអប្សរា (សំដែងថ្វាយព្រះរាជា ពិធីបុណ្យជាតិ​ កម្មវិធីធំៗ និងពិធីបុណ្យមួយចំនួន) ចំនែកឯល្ខោនព្រះរាជទ្រព្យគេសំដែងដោយលើកយកសាច់រឿងណាមួយមកសំដែង​ដូចជារឿង​ មេខាលា រឿងរាមកេរ្តិ៍​ រឿងនាងសុវណ្ណមច្ឆា​និង​រឿង​ដទៃជាច្រើនទៀតក្នុងចំនោមរឿងទាំង​អស់ រឿងរាមកេរ្តិ៍​ត្រូវបានគេនិយមយកមកសំដែងជាងគេ៕

<h4​>ប្រវត្តិសង្ខប

            របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ បើតាមការសិក្សាស្រាវជ្រាវកំនាយវត្ថុបុរាណ​ និង​ការ​សិក្សាសិលាចារឹកធ្វើអោយគេសន្និដ្ធានថា របាំនេះមានកំណើតតាំងពី​សវ​ទី ១-៦​​ គស។ របាំនេះក៏មានភាពដូចគ្នាទៅនឹងរបាំ របស់ឡាវគឺរបាំ ណង​ កែវកែវ​ រឺ​របាំនាងកែវ។ ដោយសារតែប្រវត្តិព្រះបាទចៅហ្វាងូមជនជាតិឡាវដែលត្រូវបានគេបណ្តែតតាមទឹកមកដល់ចំប៉ាសាក់ លុះដល់ពេលត្រលប់ទៅប្រទេសខ្លួនវិញក៏បាននាំយករបាំនេះទៅជាមួយដែរ៕

កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ របាំនេះរីកចំរើនយ៉ាងខ្លាំងក្លានៅសម័យអង្គចន្ទរាជា។ នៅចុងសម័យលង្វែករបាំនេះត្រូវបាន​សៀមប្រមូលទៅអស់ ប៉ុន្តែនៅសម័យព្រះបាទអង្គឌួង​ ខ្មែរបានខិតខំប្រឹងប្រែងស្រាវជ្រាវពីសិល្បវប្បធម៌ខ្លួនធ្វើអោយបានយល់កាន់តែច្បាស់ពីសិល្បខ្លួន​ ហើយរីកចំរើនយ៉ាងខ្លាំងនៅសម័យព្រះបាទនរោត្តម។ នៅសម័យសាធារណរដខ្មែរ(១៩៧០-១៩៧៥) របាំ នេះមិនត្រូវបានអនុញ្ញាតអោយហៅឈ្មោះថារបាំព្រះរាជទ្រព្យទេ គឺត្រូវហៅថារបាំក្បាច់បុរាណ ស្របពេលជាមួយគ្នានោះដែរ របាំនេះក៏ត្រូវបានអោយដាក់សំដែងជាសាធារណផងដែរ។ បន្ទាប់ពីការបំផ្លិចបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតិយ្យ(១៩៧៥-១៩៧៩) រហូតដល់បច្ចុប្បន្នរបាំក្បាច់បុរាណខ្មែរមានការរីចំរើន និងការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ៕

របាំព្រះរាជទ្រព្យ
​ល្ខោនព្រះរាជទ្រព្យ