Jump to content

សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១១:០៦ ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១១ ដោយ វ័ណថារិទ្ធ (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ នៅដែនកុរុ, នៅពេលទាបភ្លឺនាថ្ងៃ១៥ កើតខែពិសាក ...)

នៅដែនកុរុ, នៅពេលទាបភ្លឺនាថ្ងៃ១៥ កើតខែពិសាក ឆ្នាំរកា ព្រះសុទធ បរុមពោធិសាត បានសុបិននិមិត្ត រឿងចំឡែក អស្ចារ្យចំនួនប្រាំលើក ដែលគួរអោយព្រឺព្រួចជាទីបំផុត។

សុបិននិមិត្តទាំង៥

  1. សុបិន្តទីមួយ ព្រះអង្គទ្រង់ទត ឃើញរូបព្រះអង្គមួយទៀត មកផ្ទំ សន្ឋឹងផ្ងារនៅ លើផែនដី ក្បែរព្រះអង្គផ្ទាល់ ដោយយកប្រតិពី ជាទីសាយនាក្រលាបន្ទុំ យកភ្នំហែមពានជាខ្នើយរងព្រះសិរៈ យកព្រះហស្តឆ្មេង សណ្តូកចុះទៅក្នុងមហាសមុទ្រខាងកើត យកព្រហស្តស្តាំសណ្តូកចុះទៅក្នុងមហាសមុទ្រខាងលិច និងយកព្រះបាទទាំងគួរ សណ្តូកចុះទៅក្នុងមហាសមុទ្រខាងក្បូង ទ្រង់ផ្ទំ បើកព្រះនេតហើយទតឃើញពន្លឺភ្លឺរហូតដល់ថាន ភគវព្រហ្ម។
  1. ព្រះអង្គទតឃើញមានផ្កាឈូកមួយទំហំប៉ុនកង់រទេះ ដុះចេញមកអំពីផ្ចិតរបស់ព្រះអង្គ លូតឡើងទៅទល់និងអាកាស់ ដ៏ ខ្ពស់ស្កឹមស្កៃ គុម្ពីខ្លះថាជាស្មៅចិញ្ចៀន។
  2. ព្រះអង្គទតឃើញ មានសត្វដង្គូវទាំងឡាយខ្លួនមានពណ៌ស និងក្បាលពណ៌ខ្មៅ វៀរឡើងពីចុងព្រះបាតទា ដល់ក្បាលជង្គង់។
  3. ព្រះអង្គទតឃើញថាមានសត្វបក្សាបក្សីគ្រប់ពណ៌បួនពួក មានពណ៌សម្បុរផ្សេងៗគ្នា ហើរចេញពីទិសទាំងបួន មកក្រាបទាបជិត បាទាព្រះអង្គ ហើយបក្សាបស្សីទាំងនោះប្រែជាមានសម្បុរស ដូចៗគ្នាទាំងអស់។
  4. ព្រះអង្គទតឃើញ រូបព្រះអង្គ យាងចង្រ្កំ នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយ លាមកនោះឡើយ។


ការព្យាករណ៍ក្រោយសុបិននិមិត្ត

ពេលព្រះអង្គតើន ចាកទីសាយានាឡើង ទ្រង់ធ្វើសេចក្តីសន្និដ្ឋាននៅក្នុងព្រះចិន្តាថា មហាសុបិននិមិត្តទំាងប្រាំប្រការនេះ ហាក់ដូចជាសេចក្តីប្រកាស់មួយបញ្ជាក់ប្រាប់អត្មាអញ់អោយដឹងថា ពន្លឺត្រាស់ដឹងនឹងធ្លាក់ក្នុងកណ្តាប់ព្រះហត្ត។ ព្រះអង្គ ទ្រង់ធ្វើការព្យាករណ៍ដោយប្រថ្នាផ្ទាល់ព្រះអង្គឯងថា៖

  • ការភ្ទំលើប្រតិពី ជាបុព្វនិមិត្តនៃការបាននូវ អនុតរៈសម្មាសម្ពពោធិញាណ
  • ការយកភ្នំហែមពានមកធ្វើជាខ្នើយ គឺជាបុព្ឋនិមិត្តនៃការបាននូវសព្វញ្ញុញាណ។
  • ការសណ្តូក ព្រះហស្ត និងព្រះបាទាចុះទៅ ក្នុងមហាសមុទ្រ គឺជាបុព្វនិមិត្តនៃការសំដែងនូវធម្មចកប្បវតនសូត្រ ប្រោស មនុស្សនិងទេវតា។
  • ការផ្ទុំផ្ងារនៅលើផែនដី គឺជាបុព្វនិមិត្តនៃកិរិយា ធ្វើអោយសត្វដែលមានមុខផ្កាប់នោះ បានផ្ងារឡើងវិញ។
  • ការផ្ទំបើកព្រះនេតឃើញ ពន្លឺភ្លឺរហូតដល់ថាន ភគវព្រហ្ម គឺជាបុព្វនិមិត្តនៃការបាន ទិព្វចក្ខុ និងប្រាជ្ញា អណាវរណៈញ្ញាណ។
  • ការទតឃើញ ស្មៅចិញ្ចៀនឫ ធុញ្ញជាតិ គឺជាបុព្វនិមិត្ត នៃការសំដែង អដ្ឋង្គិកមគ្គ។
  • ការទតឃើញ សត្វដង្កូវ មានខ្លួនស ក្បាលខ្មៅ វៀរឡើងតាមព្រះបាទា គឺជាបុព្វនិមិត្ត នៃការទទួលនូវ បរិស័ទ ទាំងបួនពួក បានដល់ព្រះត្រ័យសារណៈគម ស្មើជីវិត។
  • ការទតឃើញ មានសត្វបក្សាបក្សីទាំងបួនពួកហើរចេញពីទិសទាំងបួន មកក្រាប់ទាបជិតព្រះបាតទា ហើយប្រែក្លាយជា មានពណ៌ស ដូចៗគ្នា គឺជាបុព្វនិមិត្ត នៃវណ្ណៈទាំងបួន ព្រាហ្មមួយ ក្សត្រមួយ វេសៈមួយ និង សូទ្រៈ មួយ ចេញសាងបុព្វឈា ប្រព្រត្តិតាម ធម៌វិន័យរបស់ព្រះអង្គ ដែលមានពណ៌ស តែមួយ។
  • ទតឃើញ រូបព្រះអង្គ យាងចង្រ្កំ នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាតទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយលាមកនោះ ជាបុព្វជិត នៃចតុបច្ច័យ ជាលាភសក្ការៈ ប្រកដជាកើតមានដល់ព្រះអង្គ តែព្រះទ័យរបស់ព្រះអង្គមិនជាប់ជំពាក់ នៅក្នុងលាភ សក្ការៈ នោះឡើយ។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅដើមមានចំណងជើងថា "ព្រះសមណគោតម" រៀបរាងដោយលោក ឆឹង ផាន់សុផុន