Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Chea Heng

Page contents not supported in other languages.
ពីវិគីភីឌា

Latest comment: ១៣ ឆ្នាំ​មុន by វ័ណថារិទ្ធ
សម្រាប់ភាសាដទៃ សូមមើលវិគីភីឌា:បាបេល
Chea Heng! សូមស្វាគមន៍មកកាន់វិគីភីឌាភាសាខ្មែរ!
ជម្រាបសួរ Chea Heng! វីគីភីឌាភាសាខ្មែរសូមស្វាគមន៍! វិគីភីឌាភាសាខ្មែរ បានចាប់ផ្តើមនៅឆ្នាំ២០០៥។​

ហើយបច្ចុប្បន្ននេះវិគីជាភាសាខ្មែរមានតែ៤ប៉ុណ្ណោះ មួយគឺវិគីភីឌា និង៣គម្រោងទៀតគឺ៖ វិគីនានុក្រម, វិគីសៀវភៅ និងវិគីបណ្ណាល័យ
ជាថ្មីម្ដងទៀត សូមថ្លែងអំណរអរគុណចំពោះ ការរួមចំនែករបស់លោកអ្នក។ ខាងក្រោមនេះ គឹជាសេចក្ដីណែនាំ និងជំនួយមួយចំនួនសម្រាប់អ្នកចំណូលថ្មី៖

ជួយយ៉ាងណា ជួយយ៉ាងណា វិគីភីឌាជាភាសាខ្មែរ បំណង
កិច្ចការ កិច្ចការ ទំព័រហាត់ ហាត់នៅទីនេះ
របៀបវិគីមីឌាសម្រាប់វិគីភីឌាភាសាខ្មែរ Guide ChatKhmer​​ For no-Khmer speakers
ស្ថានទូតវិគីមីឌា Embassy Download the Fonts. Download the Fonts
ច្បាប់របស់វិគីភីឌា ច្បាប់របស់វិគីភីឌា ជំនួយ ទំព័រជំនួយ

យើងខ្ញុំសង្ឃឹមថាលោកអ្នករីករាយក្នុងការចូលរួមចំណែក ជួយកែលម្អវិគីភីឌាភាសាខ្មែរ។ សូមចុះហត្ថលេខារបស់លោកអ្នក នៅពេលពិភាក្សា ដោយវាយសញ្ញា (~~~~) ដែលវានឹងបញ្ចូលឈ្មោះនិងកាលបរិច្ឆេទរបស់លោកអ្នកដោយស្វ័យប្រវត្តិ។ សូមជូនពរអ្នកជួបតែសំណាងល្អគ្រប់ៗពេល។ --វ័ណថារិទ្ធ ម៉ោង១៥:០៩ ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ (UTC)Reply


នេះគឺជាទំព័រការពិភាក្សារបស់លោកអ្នក។​


សួស្ដីបង Chea Heng

រីករាយណាស់ដែលបានរូបបងចូលរួមនៅទីនេះ។ សម្រាប់អត្ថបទអំពី ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង ខ្ញុំបានបង្កើតវាជាទៅអត្ថបទហើយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់អាចទទួលប្រយោជន៍ពីអត្ថបទរបស់បងបាន។ សូមអរគុណ។ --វ័ណថារិទ្ធ ម៉ោង០៦:៤៤ ថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០១១ (UTC)Reply

ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ

ថ្ងៃមួយ ពេលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅឯឧទ្យានកេសាកាឡា នាភ្នំសំសមារាគីរី ព្រះអង្គទ្រង់ត្រាស់ទៅកាន់ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់ ប្រាប់អ្នករាល់គ្នា អំពីការយល់ដឹង បញ្ញា៨យ៉ាង របស់ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់មានព្រះថេរដិការ នូវការយល់ដឹង ទាំង៨យ៉ាងនេះ ពីមុនរួចមកហើយ ការយល់ដឹងនេះ ត្រូវបានទូន្មាន ដោយព្រះពោធិសត្វ ដើម្បីជួយអ្នកដទៃ ឲ្យមានជ័យជំនះលើការភ្លេចភ្លាំង និងទទួលពន្លឺ នៃការត្រាស់ដឹង ។

ការយល់ដឹង ទាំង៨យ៉ាងនោះគឺ៖

        ទី១ គឹការដឹងថា ធម៌ទាំងអស់ មានសភាពមិនទៀងទាត់ មិនតាំងនៅយូរ អនិច្ចំ និងមានសេចក្តីវិនាស ទៅជាធម្មតា អនត្តា ។ ដោយសារការចំរើន ភាវនាលើធម្មជាតិ អនិច្ចំនិងអនត្តា នៃធម៌ទាំងអស់ អ្នកនឹងអាចគេចចេញផុត អំពីសេចក្តីទុក្ខ និងបានទទួល នូវពន្លឺត្រាស់ដឹង សេចក្តីស្ងប់កាយ ស្ងប់ចិត្ត និងសេចក្តីរីករាយ ។

        ទី២ គឺការដឹងថា មានតណ្ហាច្រើន នាំមកនូវទុក្ខក៏ច្រើន ។ ការលំបាកវេទនាទាំងអស់ ពិតជាកើតឡើង ពីតណ្ហានិងលោភៈ ។

        ទី៣ គឺការដឹងថា ការរស់នៅធម្មតា និងការមានប្រាថ្នាតិចតួច នាំឲ្យមានសេចក្តីស្ងប់ សេចក្តីរីករាយ និងសុភមង្គល ។ ការរស់នៅធម្មតា អាចមានពេលវេលា និងការសញ្ជឹងគិតបានច្រើន ដើម្បីនឹងហាត់រៀន ព្រះធម៌វិន័យ និងជួយដល់អ្នកដទៃ ។

        ទី៤ គឺការដឹងថា មានតែការខំប្រឹងប្រែង ដោយវិរិយភាព ប៉ុណ្ណោះទេ ដែលអាចនាំឲ្យទៅដល់ពន្លឺត្រាស់ដឹង ។ ការខ្ជិលច្រអូស និងការឈ្លក់វង្វេង ក្នុងតម្រេកតណ្ហា ជាឧបស័គ្គធំបំផុត ចំពោះការសិក្សា ។

        ទី៥ គឺការដឹងថា អវិជ្ជាជាប្រភព នៃការវិលកើតវិលស្លាប់ មិនចេះចប់មិនចេះហើយ អ្នកត្រូវតែចងចាំជានិច្ច ចំពោះការស្តាប់ និងការសិក្សា ដើម្បីពង្រឹងការយល់ដឹង និងសំនួនវោហារ របស់អ្នក ។

        ទី៦ គឺការដឹងថា ភាពក្រីក្រពិតជា បង្កើតឲ្យមាន សេចក្តីស្អប់និងកំហឹង ។ បុគ្គលដើរតាមមាគ៌ាធម៌ ពេលសិក្សា អាចពិចារណាឃើញថា មនុស្សគ្រប់ៗរូប ទោះបីជាមិត្តភ័ក្តក្តី ទោះបីជាសត្រូវក្តី សុទ្ធតែមានសភាព ដូចៗគ្នា និងមានសិទ្ធិស្មើៗគ្នា បុគ្គលនោះនឹង មិនទាំងផ្តន្ទាទោស ដល់ជនដែលប្រព្រឹត្តខុស ពីពេលមុន និងមិនទាំងស្អប់ ដល់ជនដែល ធ្វើឲ្យអន្តរាយ នាពេលបច្ចុប្បន្ន ។

        ទី៧ គឺការដឹងថា យើងរស់នៅក្នុងលោកនេះ ដើម្បីជួយទូន្មាន និងសង្រ្គោះដល់អ្នកដទៃ ដូច្នេះយើងមិនត្រូវ ជាប់ជំពាក់ ជាមួយនឹងវត្ថុលោកិយទេ បុគ្គលដែលចាក ចោលផ្ទះហើយទៅបួស មានសិទ្ធិទទួលកម្មសិទ្ធ តែស្បង់ចីវរ ៣សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិតអង្គនោះ រស់នៅតាមសភាពធម្មតា និងមើលទៅកាន់ សព្វសត្វ លោកទាំងអស់ ដោយចក្ខុនៃមេត្តាជានិច្ច ។

        ទី៨ គឺការដឹងថា យើងមិនត្រូវសិក្សា សម្រាប់ការត្រាស់ដឹង តែខ្លួនឯងប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវបូជាកាយ និងចិត្តទាំងស្រុង ដើម្បីជួយដឹកនាំ អ្នកដទៃទៀត ឲ្យបានដល់ទ្វារ នៃការត្រាស់ដឹងផងដែរ ។

         ម្នាលភិក្ខុទាំងឡាយ ទាំងអស់នេះហើយ ជាការយល់ដឹង ជាបញ្ញារបស់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគ្រប់ព្រះអង្គ តែងតែពិចារណា ដល់សេចក្តីយល់ដឹង ទាំង៨ប្រការនេះ ទើបព្រះអង្គបានទទួល នូវពន្លឺត្រាស់ដឹង ។ ទោះទីកន្លែងណាក៏ដោយ ឲ្យតែព្រះពោធិសត្វ យាងទៅដល់ ព្រះអង្គតែងតែ ប្រើសេចក្តីយល់ដឹង ទាំង៨ប្រការនេះ ដើម្បីបើកចិត្តគំនិត បើកភ្នែក និងអប់រំអ្នកដទៃ ដើម្បីឲ្យរកឃើញផ្លូវ នៃពន្លឺត្រាស់ដឹង គឺវិមុត្តិសុខ ។ ចម្លងចេញពីពុទ្ធប្រវត្តិ

PDF format for printer