ការពិភាក្សារបស់អ្នកប្រើប្រាស់:អោម ចែតចន្ទ័ណារ៉ា
.......... ខេត្តកំពង់ឆ្នាំង បាំងភ្នំកង្រី ធម្មជាតិខៀវខ្ចីនៅតាមដងផ្លូវ ......លោកអ្នកតែងតែបានលឺនូវឃ្លា បទចម្រៀង ដ៏ពិរោះក្រអួនក្រអៅរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត រៀបរាប់អំពីសំរស់ដ៏ ស្រស់ត្រកាលនៃខេត្តកំពង់ឆ្នាំង។ បើលោកអ្នកធ្វើដំនើរពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ ៥ ដែលមានចំងាយផ្លូវត្រឹមតែ ៩១ គីឡូម៉ែត និងចំនាយពេលប្រហែល ១ម៉ោង តែប៉ុណ្ណោះ លោកអ្នកនឹងឃើញ ភ្នំខ្ពស់មួយនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមើលពី ចំងាយទៅឃើញដូចមនុស្សស្រី ដេកសណ្តូកខ្លួន។ ភ្នំនោះមានឈ្មោះថា ភ្នំកង្រី មើលទៅលើភ្នំនោះ មានរុក្ខជាតិដុះជាច្រើន និង មានសភាពដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែអ្វីដែលជាចំនុចចាប់ អារម្មណ៏គេសង្កេតឃើញថា នៅត្រង់ចងេ្កះភ្នំ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅ តំបន់នោះ គេមិនបរិភោគម្អមនោះទេ ព្រោះមានការដំណាលតគ្នាថា ម្អមនោះកើតពីរោមនាងកង្រី ជាមហេសីព្រះពុទ្ធិសែន មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណមក ។ ហើយអ្នកស្រុកមានជំនឿថា អ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្ម បុកត្បាល់ថ្មនោះ ទើបមិន គ្រុនចាញ់ ហើយនិងបានសុខសប្បាយ។ទាក់ទងនឹងភ្នំនេះ មានរឿងព្រេងតំណាលតគ្នាថាៈ មានសេដ្ឋីម្នាក់ ឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃ។ ប្រពន្ធក៏មានកូន១២នាក់ សុទ្ធតែស្រី។ សេដ្ឋីធ្លាក់ខ្លួនក្រ ក៏យកកូនទាំង១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ។ កូនទាំង១២នាក់ ក៏ដើរដល់នគរមួយជានគរយក្សស្រីឈ្មោះនាង សន្ធមារយក្សស្រីនោះមានកូនស្រីមួយឈ្មោះនាង កង្រី។ កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្សក៏នាំគ្នារត់ចេញ។ នាងសន្ធមារបាន តាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ ក៏កឡាខ្លួនជាស្រីក្រមុំបានធ្វើជាមហេសី ព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ស្តេច ឲ្យឆ្កៀលភែ្នកនាងទាំង ១២ ពេលដែលនាងទាំង ១២ មានគភ៌គ្រប់គ្នា យកទៅទុកក្នុងរណ្តៅបង្អត់អាហារ ហើយអោយយក គ្រាប់ភែ្នកនាងទាំង១២នាក់ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាងកង្រីជាកូនថែរក្សា។ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភែ្នកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង។នាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់។ចំណែកនាងពៅ កើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុក មិនឲ្យនាងបងៗដឹងទេ។ ក្រោយមកពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី ១២ ក៏ប្រើឲ្យជិះសេះ នាំសំបុត្រទៅឲ្យនាងកង្រី ដោយដាក់សេចក្តីថា "បើពុទ្ធិសែនមកដល់យប់ ឲ្យស៊ីទាំងយប់ ដល់ថៃ្ងឲ្យស៊ីទាំងថៃ្ង"។តែមហាឫស្សី បានកែសំបុត្រថា "បើពុទ្ធិសែន មកដល់យប់ ឲ្យរៀបការទាំងយប់ បើដល់ថៃ្ងរៀបការទាំងថៃ្ង "។ ពុទ្ធិសែនទៅដល់នគរយក្សក៏រៀបការជាមួយ នាងកង្រីភ្លាម។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្ស មិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹង អំពីប្រស្រីភែ្នកមាតា និងអំពីថ្នាំសំរាប់ដាក់ភែ្នកអោយជា និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយក៏ក្លាយទៅជាភ្នំ នៅត្រង់ព្រៃ ដែលនាងដេកស្លាប់ ហើយត្រូវបានគេហៅថា ភ្នំនាងកង្រី ។
អត្ថបទសង្ខេបស្តីពីភ្នំនាងកង្រី