សន្ធិ បុណ្យរ័តក្លិន
ឧត្ដមសេនីយ ស៊ុនធិ បុណ្យរ័តក្លិន (ថៃ: สนธิ บุญยรัตกลิน, RTGS: Sonthi Bunyaratkalin) (កើត ២ តុលា ១៩៤៦) ជាអតីតឧបនាយករដ្ឋមន្ត្រី មេបញ្ជាការទាហានជើងគោក និងជាអតីតប្រធាន គណៈបដិរូបការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្ស័ត្រិយ៍ជាប្រមុខ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារក្នុងប្រទេសថៃ ឆ្នាំ២០០៦។ ប្រវត្តិឧត្ដមសេនីយ ស៊ុនធិ ជាបុត្ររបស់ ឧត្ដមសេនីយស្ន័ន (នាមត្រកូលដើម អហៈម៉ាត់ចុឡា) និងអ្នកស្រីមណី បុណ្យរ័តក្លិន ជាបុត្រាច្បងតែម្នាក់គត់ក្នុងចំណោមបងប្អូន៦នាក់ ធំធាត់ក្នុងគ្រួសារមូស្លីម ដែលប្រកាន់តាមនិកាយជីអៈ ក្នុងខេត្តបទុមធានី (ឳពុកកាន់និកាយជីអៈ) តែលោកកាន់សាសនាអ៊ីស្លាម និកាយស៊ុយនីយ៍ (ម្ដាយកាន់និកាយស៊ុយនីយ៍)។ ឧត្ដមសេនីយ ស៊ុនធិ មានភរិយាទាំងអស់៣នាក់គឺ ភរិយាដំបូងឈ្មោះ សុកញ្ញា។ ភរិយាទី២ ឈ្មោះប៉ិយៈដា និងភរិយាទី៣ ឈ្មោះ វណ្ណា បច្ចុប្បន្នរស់នៅជាមួយគ្នាទាំង៣ភរិយា។ ការសិក្សាឧត្ដមសេនីយស៊ុនធិ បានចូលសិក្សាក្នុងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាឯសាលារៀនវត្តព្រះស្រីមហាធាតុ និងសិក្សាតសាលារៀនត្រៀមទាហាន (ជំនាន់ទី៦) និងសិក្សាត សាលានាយទាហានព្រះចុលចមក្លៅ (ជំនាន់ទី១៧) និងបានបន្តសិក្សាថ្នាក់ឧត្ដមសិក្សា ផ្នែកកិច្ចការទាហាន សាលារៀនសេនាធិការទាហានជើងគោក ស្ថាប័នវិជ្ជាការទាហានជើងគោកជាន់ខ្ពស់់ និងវិទ្យាល័យការពាររាជាណាចក្រ (ជំនាន់ទី៤២)។ ការចូលបម្រើរាជការស៊ុនធិ បុណ្យរ័តក្លិន (កំពុងរៀបចំ) រដ្ឋប្រហារឆ្នាំ ២០០៦ស៊ុនធិ បុណ្យរ័តក្លិន (កំពុងរៀបចំ) ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនឧត្ដមសេនីយ ស៊ុនធិ ជាមនុស្សដែលចូលចិត្តលេងកីឡាណាស់ ជាពិសេសបាល់ទាត់ និងតេនីស។ ក្រុមបាល់ទាត់ដែលលោកគាំទ្រគឺម៉ាឆេស្ទ័រ យូណាធីត។ ព័ត៌មានបន្ថែម |
|