Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:លឹម សុវណ្ណវិចិត្រ

Page contents not supported in other languages.
ពីវិគីភីឌា

សូមស្វាគមន៍

សូម​ស្វាគមន៍បង​វិចិត្រ ដែល​បាន​មក​ដល់​វីគីភីឌា​ភាសា​ខ្មែរ​នេះ​។ ខ្ញុំ​សង្ឃឹម​ថា​ បង​នឹង​ពាំនាំ​នូវ​អត្ថបទ​ល្អ​ៗ​ មក​កាន់​ទី​នេះ​។--ពិសិដ្ឋ ម៉ោង០៨:៣០ ថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អរគុណ

តែខ្ញុំមិនយល់នូវអ្វីដែលលោកបានពិភាក្សា សំទោស។​ សូមលោកមេត្តា រៀបរាប់អោយបានក្បោះក្បាយបន្តិចទៀតបានឬទេ? អរគុណលោកជាខ្លាំង។--T-Rithy ម៉ោង១៦:១៥ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

សុំ​ទោស​ បញ្ហា​មក​​ពី​ខាង​ខ្ញុំ​ទេ។ ព្រោះ​នៅ​ក្នុង​Firefox ខ្ញុំ​បាន​ដាក់​ ត្រង់ Tools > Options > Font & Color : Advance >​ Font for =Khmer ; Sans-serif=ABC-TEXT-05A. ។ កែ​ Sans-serif=​arials អីលូវ​ ក្លាយ​ជា​ធម្មតា​វិញហើយ។ ពី​មុន​គឺ​វា​ចេញ​ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ

រូប​ទី​មួយ រូប​ទី​ពីរ

អរគុណណាស់លោក វិចិត្រ

ប្រសិនបើលោកឃើញការសេរណាមួយមានកំហុសឆ្គង ឬប្រាចាកពីការពិតលោកអាចកែអត្ថបទដែលមានកំហុសនោះទៅជាត្រឹមត្រូវបាន។ ប៉ុន្តែ ប្រសិនបើមានមន្ទិលសង្ស័យចំពោះអត្ថបទណាមួយយើងត្រូវការពិភាក្សាគ្នា(ច្រើនគ្នា) ។ អរគុណលោកខ្លាំងណាស់ដែលបានពិភាក្សា។ ប៉ុន្តែចំពោះខេត្តក្រចេះ ខ្ញុំមិនសូវដឹងទេ សូមអភ័យទោស។ ដូច្នេះប្រសិនបើលោកដឹង លោកអាចកែតំរូវបាន។ ចំណាំ មានអត្ថបទខ្លះ លោកមិនអាចកែបានព្រោះ វាត្រូវបានការពារ(ចាក់សោរ) ប៉ុន្តែ លោកអាចសរសេរនៅទំព័រពិភាក្សាអំពីអត្ថបទនោះ ប្រសិនបើខ្ញុំអាចជួយលោកបាន ខ្ញុំនឹងព្យាយាម។ អរគុណជាថ្មីម្តងទៀត។ --T-Rithy ម៉ោង១៦:៣០ ថៃ្ងព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០០៩ (UTC)

ជំរាបសួរ

បាត់មុខលោកមួយរយះ តើលោកសុខសប្បាយឬទេ? ខ្ញុំយល់ថា អត្ថបទដែលលោកបានសរសេរ​ ជាអត្ថបទល្អៗដែលពិបាកនឹងរកអ្នកមកសរសេរ ។ តើលោកមានបំណងចង់ក្លាយជា អ្នកអភិបាលឬទេ? ប្រសិនបើចង់ លោក អាចទាក់ទង អ្នកប្រើប្រាស់ Phearahak(សិទ្ឋិ របស់គាត់ ជាអ្នក អភិបាល និង ការិយ៉ាល័យ) ។ ប្រហែលជាគាត់អាចជួយលោកបាន។ដោយខ្ញុំបាទ បានលាឈប់ពីវិគីហើយ(ឈប់មួយរយះ ឬរហូត ​​) ខ្ញុំបានប្រគល់សិទ្ឋិអោយគាត់ ដូច្នេះលោកអាច ទាក់ទងគាត់ ឬ អ្នកអភិបាលដទៃទៀត ។ --T-Rithy ម៉ោង០៣:៣៩ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

​ សូម​អបអរសាទរ

សួស្តី​លោក​​វិចិត្រ!!! ដោយ​ឃើញ​លោក​​សកម្ម​ក្នុង​ការ​ជួយ​សរសេរ​អត្ថបទ​ថ្មី​ៗ​ក្នុង​វិគីភីឌា​ខ្មែរ​ ហើយ​អត្ថបទ​ទាំង​នោះ​សុទ្ធ​តែ​ជា​អត្ថបទ​​ល្អ​ៗ​មាន​ន័យ​គ្រប់​គ្រាន់​ ក្នុង​នាម​ខ្ញុំ​ជា​អភិបាល​​​និង ជា​អ្នក​ការិយាល័យ​ ខ្ញុំ​​បាន​សំរេច​ចិត្ត​​តំឡើងលោក​​​ឲ្យ​ក្លាយ​ជា​អភិបាល​វិគីភីឌា​ខ្មែរ​​ថ្មី​មួយ​រូប​។​ ខ្ញុំ​សង្ឃឹម​ថា​លោក​​នឹង​បន្ត​​សកម្មភាព​​លោក​​ក្នុង​ទីនេះ​​តទៅ​ទៀត។ ហើយ​យើង​នឹង​សហការ​គ្នា​ក្នុង​ការលើក​ស្ទួ​យ​​វិគីភីឌា​ខ្មែរ​ឲ្យ​រី​កចំរើន​តទៅ​ទៀត​ ដើម្បីជា​ប្រយោជន៍​​នៃ​​កូន​ខ្មែរ​ទាំង​អស់​គ្នា​។ សូម​អរគុណ!!!--Phearahak ម៉ោង១១:៥៨ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)​​​[ឆ្លើយតប]

សួស្តី

ខ្ញុំ​ចង់​ដែរ តែ​ពេល​នេះ​ខ្ញុំ​រវល់​បន្តិច ព្រោះ​ត្រូវ​ធ្វើ​thesis។ ខ្ញុំ​ជឿ​ថា ២​ឆ្នាំ​ទៀត ខ្ញុំ​មក​ជួយ​អោយ​បាន​ច្រើន​ជាង​នេះ​។ វិចិត្រ

មិន​អី​ទេ​។ សូម​លោក​វិចិត្រ​ចូល​រួម​តាម​សំរួល​ចុះ​ ដោយ​អាច​យក​​វិគីភីឌា​ខ្មែរ​ធ្វើ​ជា​កន្លែង​កែ​អផ្សុក​ ពី​ការ​សិក្សា​ស្រាវជ្រាវ​។--Phearahak ម៉ោង១៦:៣៤ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

បានលោកគ្រូចិត្រ​មកជួយធ្វើជាអភិបាល ជាកិត្តិយសធំណាស់​សំរាប់វិគីភីឌា​ភាសាខ្មែរ។ --គីមស៊្រុន ម៉ោង១២:៤១ ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

Leonhard Euler

ជាដំបូង ខ្ញុំសូមអរគុណ​លោកគ្រូ​ដែល​បានចាប់ផ្ដើមសរសេរ​អត្ថបទ​ពីលេអូណា អយល័រ នេះ។ អំពីឈ្មោះហៅ បើយើង​អានតាម​សំលេង​បារាំង «Leonhard» គឺពិត​ដូចដែលលោកគ្រូ​បានសរសេរហើយ។ ក៏ប៉ុន្តែ បើអានជាសំលេង​អាល្លឺម៉ង់​វិញ ខ្ញុំឃើញគេ​អានថា «លេអុនហាដ» វិញ។ «Euler» បើអានជាបារាំង «អឺលែរ» (ដូចមានសរសេរ​ក្នុងសៀវភៅខ្មែរ) បើអានជាអាល្លឺម៉ង់ គឺ​ដូចដែល​លោក​គ្រូបាន​សរសេរហើយ។ ហេតុនេះ​ក្នុង​ឈ្មោះ​ដែលលោកគ្រូបានប្រើ​សំរាប់ហៅ Leonhard Euler ផ្នែកខាងមុខ​សំលេង​បារាំង ឯផ្នែក​ខាងក្រោយ​សំលេង​អាល្លឺម៉ង់ ទៅវិញ។ ខ្ញុំ​គិត​ថា​យើង​គួរ​សំរេច​សរសេរ​ជាសំលេង​ដើម គឺសំលេង​អាល្លឺម៉ង់​ទាំង​អស់​វិញ។ តើ​លោកគ្រូមាន​យោបល់​យ៉ាងណា។ សំរាប់​សំលេង​អាន ខ្ញុំបានរកឃើញនៅទីនេះ Leonhard Euler--គីមស៊្រុន ម៉ោង១៤:១៤ ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]

សួស្ដី​គីមស្រ៊ុន

តាម​ពិត​ខ្ញុំ​មិន​ច្បាស់​ថា​យ៉ាងម៉េច​ដែរទេ តែ​ដោយ​សារ​ខ្ញុំ​ឃើញ​អ្នក​សរសេរ​ក្នុង​វីគី គេ​សរសេរមុនៗមក​ថា លេអូណា អយល័រ​ អ៊ីចឹង ខ្ញុំ​ក៏​សរសេរ​តាម​ទៅ។ ខ្ញុំ​ធ្លាប់​តែ​ហៅ​ពី​មុន​មក​ថា អឺលែរ ។ ហៅ​អោយ​ត្រូវ​តាម​ឈ្មោះ​គេ​ក៏​ល្អម្យ៉ាង​ដែរ កុំ​អោយ​ដូច​យើង​ធ្លាប់​សើច​ពួកបារាំង​ហៅ​ឈ្មោះ​អាមេរិកាំង​មិន​ត្រូវ។ ដូច្នេះ​ខ្ញុំ​នឹង​កែ​ដាក់​ថា លេអុនហាដ អយល័រ​ វិញ យ៉ាងម៉េច​ដែរ? (តែខ្ញុំ​មិន​ទាន់​ដឹង​ថាកែ​យ៉ាងម៉េច​ចេញ​ទេ?)។

ខ្ញុំយល់ស្របនឹងការហៅតាមសំលេងដើមនេះ។ ខ្ញុំបានប្ដូរទីតាំងទំព័រនេះទៅទំព័រថ្មីរួចហើយ។ លោកគ្រូអាចប្ដូរទីតាំងទំព័រ​ដោយប្រើសញ្ញាបញ្ជូនបន្ត (Redirect) នៅក្នុងថេប«ថ្នាក់ខ្ពស់» ។--គីមស៊្រុន ម៉ោង១៥:៤៥ ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]

ស្នើ​កែ Stylesheet

យើង​ឃើញ​ថា​ចន្លោះ​បន្ទាត់​ក្នុង​ភាសា​ខ្មែរ​មិន​អាច​ប្រើ 1.5 ដូច​ភាសា​អង់​គ្លេស​បាន​ទេ។ សូម​លោក​គ្រូ​ជួយ​បន្ថែម​ក្នុង common.cssបន្តិច​ នៅ​ជួរ​ក្រោម​គេ​បង្អស់​

p, ul {line-height:2em;}

បើ​យើង​សាក​ល្បង print សាក​មើល print stylesheet គឺ​មិន​អាច​ប្រើ​ប្រាស់​បាន​តែ​ម្ដង ដោយ​អក្សរ​ប្រើ​ទំហំ​ធំ​ពេក។សូម​លោក​គ្រូ​ជួយ​កែ​សំរួល​ទំហំ​អក្ស​រ​ផង។

វីរៈ ម៉ោង១៥:៤៧ ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]