Jump to content

ការប្រាស្រ័យទាក់ទងអន្តរបុគ្គល

ពីវិគីភីឌា

ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គលជាសិល្បះនៃការនិយាយពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ឬ ច្រើននាក់ ។

ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ៖

–ការស្វាគមន៍
–ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
–ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
–ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
–ការរក្សាការសំងាត់
–ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
–នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
–តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
–បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

ដំណាក់កាលធ្វើការជាមួយគ្នា ៖

–ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
–ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង ៖

–គាត់អាចមានអារម្មណ័ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសំរាប់យកទៅវិភាគពិចារណា
–ប្រើវិធីដោះស្រាយថ្មីទៅនិងបញ្ហាដែលមាន
–គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណងនិងផែនការ ។
–ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
–ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបស័ក្តក្នុងការធ្វើទំនាក់ទំនង ៖

–ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
–ស្ថានភាពឬឋានះ
–ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព
–មិនមានពេលវេលាគ្រប់គ្រាន់
–បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
–បរិយាកាសមិនអំណោយផល
–ប្រពៃណីផ្សេងគ្នា
–មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង
–សំពាធនយោបាយ
–ឥរិយាបទមិនល្អ
–មិនយកចិត្តទុកដាក់
–គ្មានចិត្តចង់
–ពត៌មានមិនច្បាស់លាស់
–មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
–គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា
–ភាសាកាយ
–មិនមានលទ្ធភាពក្នុងការនិយាយ
–ទទួលពត៌មានដោយមានជំរើស
–ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង
–ស្ថានភាពអារម្មណ៍
–ស្ថានភាពសុខភាព
–ការនិយាយកាត់

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ

ចំនាត់ថ្នាក់ក្រុមះ សាលាដុនបូស្កូ