Jump to content

ការពិភាក្សា:ទំព័រដើម

Page contents not supported in other languages.
ពីវិគីភីឌា

១០០១ យប់ កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយអង្គ ដែលជាស្តេចនៃស្តេចទាំងឡាយ គ្រប់គ្រងដែនដីលាតសន្ធឹងពីឥណ្ឌារហូតដល់ស្រុកចិន។ ព្រះអង្គមានទាហាននិងបំរើរាប់ម៉ឺននាក់។ គាត់មានបុត្រាពីរអង្គ។ រាជបុត្រច្បងធំពេញវ័យកំលោះ រាជបុត្រពៅនៅជំទង់នៅឡើយ។ រាជបុត្រទាំង២អង្គសុទ្ធ តែមានសេចក្តីអង់អាចក្លាហានក្នុងសឹកសង្គ្រាម។ តែរាជបុត្រច្បងមានកំលាំងខ្លាំងពូកែជាងប្អូន។ ដូច្នេះកូនបងជាអ្នកគ្រងរាជ្យបន្ត។ ក្សត្រាអង្គនេះគ្រប់គ្រងអំនាចប្រកបដោយយុត្តិធម៌ ដែលធ្វើឱយបណ្តាប្រជានុរាស្ត្រទាំងអស់នៃប្រទេសនេះស្រលាញ់ពេញចិត្ត ស្តេចអង្គនេះ និងរាជាណាចក្រនេះណាស់។ ស្តេចអង្គនេះមានព្រះនាមហៅថា ស្តេច ឆារីយ៉ា ហើយទ្រង់បានតែងតាំងព្រះអនុជ ដែលមានព្រះនាមហៅថា ឆាសាម៉ាន់ ជាស្តេច គ្រងរាជ្យនៅនគរបារបារ។ ក្សត្រាអង្គនិមួយៗគ្របគ្រងប្រទេសរបស់ខ្លួនប្រកបដោយសមធម៌និងយុត្តិធម៌ ចំពោះរាជានុរាស្ត្រក្រោមបង្គាប់របស់ខ្លួន ផ្តល់នូវសេចក្តីសុខ និងរីករាយអស់រយៈពេលជាច្រើនឆ្នាំ។ អស់រយៈកាល២០ឆ្នាំកន្លងទៅ ស្តេចទាំង២អង្គមិនដែលបានជួបគ្នាបន្តិចឡើយ រហូតដល់សម័យថ្ងៃមួយ ស្តេចបងបាននិយាយត្អូញត្អែរប្រាប់គេឯងពីសេចក្តីនឹករលឹកចំពោះ ប្អូនប្រុសរបស់គាត់ ហើយថាគាត់ត្រូវតែទៅសួរសុខទុក្ខប្អូនម្តងទៀត។ គាត់បានប្រឹក្សាជាមួយមន្ត្រីជំនិតរបស់គាត់អំពីការទៅសួរសុខទុក្ខនេះ ប៉ុន្តែមន្ត្រីរូបនេះ យល់ថា មិនគួរធ្វើបែបនេះទេ ហើយឱយយោបល់ថា គួរតែសរសេរសំបុត្រ ហើយបញ្ជូនអំនោយតាមរយៈគាត់ទៅស្តេចប្អូន ដោយមានសេចក្តីអញ្ជើញស្តេចប្អូនមកសួរសុខទុក្ខវិញ។ ព្រះអង្គក៏យល់ស្របនឹងយោបល់នេះ រួចហើយឱយគេរៀបចំអំនោយសមរម្យ មានដូចជា សេះដែលមានបង្ហៀរអំពីមាស ទាសករ ស្រីបំរើ និង ស្រីក្រមុំស្អាតៗ របស់របរល្អៗនិងថ្លៃៗ។ បន្ទាប់មកទៀតគាត់សរសេរសំបុត្រមួយទៅកាន់ ឆាសាម៉ាន់ សំដែងអំពីសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់គាត់ចំពោះប្អូន ដោយភ្ជាប់មកជាមួយនូវសេចក្តីប្រាថ្នាចង់ឃើញមុខប្អូន ហើយបញ្ចប់សេចក្តីសំបុត្រដោយពាក្យថា “ដូច្នេះបងមានសេចក្តីសង្ឃឹមលើសេចក្តីអនុគ្រោះ និង សេចក្តីស្រលាញ់របស់ប្អូន ដែលនឹងបន្ទាបខ្លួន ហើយបែរមុខមករកបង ។ ជាងនេះទៅទៀត បងបានបញ្ជូនលោកមន្ត្រីជំនិតរបស់បងឱយទៅរៀបចំ បទបញ្ញត្តិសំរាប់ការធ្វើដំនើរ ហើយសេចក្តីប្រាថ្នាតែមួយគត់របស់បងគឺ ឃើញមុខប្អូន មុននឹងយើងស្លាប់។ តែបើប្អូនពន្យារពេល រឺធ្វើឱយបងអស់សង្ឃឹម បងនឹងមិនអាចរស់បានទៀតឡើយសូម្បីតែមួយដង្ហើម។ សូមឱយសេចក្តីសុខកើតមានដល់ប្អូន”។ បន្ទាប់មកទៀតស្តេចឆារីយ៉ា ប្រគល់សំបុត្រទៅលោកមន្ត្រី រួចបញ្ជាគាត់ឱយប្រឹងអស់កំលាំងកាយចិត្តសំរេចកាងារនេះ ឱយបានឆាប់។ [...] មន្ត្រីរូបនេះ ដោយមិនបង្អង់យូរបានចាប់ផ្តើមរៀបចំរបស់របរចាំបាច់ទាំងអស់ដែល ត្រូវយកទៅជាមួយ។ គាត់រៀចចំអស់៣ថ្ងៃ ហើយនៅព្រលឹមស្រាងៗនាថ្ងៃទី៤ គាត់ចាប់ចាកចេញដំនើរពីនគរ ដោយឆ្លងកាត់វាលខ្សាច់ ជនបទ ជ្រលងភ្នំ វាលស្មៅ ដោយគ្មានឈប់សំរាកមួយយប់ឡើយ។ ប៉ុន្តែពេលគាត់ទៅដល់ទីក្រុងណាមួយដែលស្ថិតនៅក្រោមអំនាចនៃស្តេច របស់គាត់ គាត់ត្រូវបានគេទទួលដោយអំនោយដ៏ថ្លៃថ្លា មានជាមាស ជាប្រាក់ និងទាំងរបស់របរគ្រប់យ៉ាងដែលមានតំលៃ និងកំរ ហើយគាត់ស្នាក់នៅទីនោះ ចំនួន៣ថ្ងៃ សំរាប់ជាការគួរសម ដែលជាសុជីវធម៌របស់ភ្ញៀវនាសម័យនោះ។ ហើយគាត់ចាកចេញនៅថ្ងៃទី៤ ដោយមានក្បួនជូនដំនើរយ៉ាងឱឡារឹកផង។ នៅពេលដែល លោកមន្ត្រីទៅជិតដល់រាជវាំងរបស់ស្តេច ឆាសាម៉ាន់ ក្នុងទឹកដី បារបារ គាត់បញ្ជូនមន្ត្រីជាន់ខ្ពស់របស់គាត់មួយរូបទៅគាល់ស្តេច ក្រាបទូលអំពីដំនឹងនៃការមកដល់របស់គាត់។ ស្តេចក៏បញ្ជាឱយពួកអភិជន និងមន្ត្រីទាំងឡាយរៀបចំទទួលលោកមន្ត្រីជំនិតរបស់ស្តេចឆារីយ៉ា ដែលនឹងមកដល់ក្នុងថ្ងៃបន្ទាប់មកទៀត។ ពួកទាំងនោះបានទទួលគាត់ដោយសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់បំផុត ដោយមានក្បួនដង្ហែរយ៉ាងអធិកអធមផង។ ពេលគាត់ទៅដល់រាជធានី គាត់ទៅចូលគាល់ស្តេចភ្លាម ដោយគាត់បង្ហាញខ្លួនចំពោះមុខស្តេច ហើយបន្ទាប់ពីក្រាបបង្គំសំដែងការគួរសម និងថ្វាយពរស្តេចឱយមានព្រះជន្មាយុយឺនយូរ មានសុភមង្គល និង ឈ្នះគ្រប់មារសត្រូវ តាមបវេណីរួចរាល់មក គាត់ថ្វាយដំនឹងស្តេចអំពីសេចក្តីត្អូញត្អែររបស់ស្តេចបង ដែលចង់ឃើញមុខប្អូន ហើយសំនូមពរសេចក្តីអនុគ្រោះរបស់ស្តេចឱយយាងទៅសួរសុខទុក្ខស្តេចបង។ បន្ទាប់មកគាត់ក៏ថ្វាយសំបុត្រ ដល់ដៃស្តេចឆាសាម៉ាន់ ហើយស្តេចឆាសាម៉ាន់ ទទួលយកពីដៃរបស់គាត់ យកទៅអាន។ សំបុត្រពោរពេញទៅសេចក្តីបញ្ឈិតបញ្ឆៀង ដែលទាមទារការគិតពិចារណាបន្តិច ប៉ុន្តែពេលដែលស្តេចបានយល់អស់នូវន័យសេចក្តី ទ្រង់បានមានព្រះបន្ទូលថា “ខ្ញុំយល់ ហើយខ្ញុំស្តាប់តាមបង្គាប់របស់បងប្រុសជាទីស្រលាញ់របស់ខ្ញុំ” ហើយនិយាយទៅកាន់ លោកមន្ត្រី ថា “តែខ្ញុំនឹងមិនទាន់ចាកចេញដំនើរទៅទេ រហូតទាល់តែលោកសំរាកនៅទីនេះឱយបាន៣ថ្ងៃសិន”។ គាត់បញ្ជាឱយ លោកមន្ត្រី រៀបចំបោះជំរំនៅក្នុងបរិវេណរាជវាំងសំរាប់បរិវាររបស់គាត់ ហើយឧបត្ថម្ភពួកគេ រាល់សេចក្តីត្រូវការទាំងអស់ដោយគ្មានខ្វះចន្លោះ មានទាំងម្ហូបអាហារ និងភេសជ្ជៈ។ នៅថ្ងៃទី៤ ស្តេចរៀបចំស្រេចបាច់សំរាប់ការយាងចេញ ដោយមិនភ្លេចអំនោយសំរាប់ស្តេចបងនោះទេ ហើយទ្រង់បានតែងតាំងមន្ត្រីជំនិតរបស់ទ្រង់ឱយមើលការខុសត្រូវពេល ដែលទ្រង់អវត្តមាន។ ទ្រង់បានចេញរាជបញ្ជាឱយគេរៀបចំយកសំពត់តង់សំរាប់ការបោះជំរំ សត្វអូដ្ឋ និង សេះដឹករបស់របរផ្សេងៗ មានទាំងនាយទាហាន និងកងអង្គរក្សផង។ ទ្រង់បានបញ្ជាឱយគេបោះជំរំនៅជិតរាជធានី ដើម្បីរៀបចំឱយបានស្រេចបាច់មុននឹងព្រឹកឡើងចេញដំនើរទៅរាជវាំង របស់បងប្រុសទ្រង់។ ប៉ុន្តែនៅពាក់កណ្តាលយប់នោះ ទ្រង់បាននឹកឃើញថា ទ្រង់បានភ្លេចរបស់សំខាន់ម៉្យាងនៅឯរាជវាំង ដែលទ្រង់ចាំបាច់ត្រូវតែយកទៅជាមួយ។ ដូច្នេះព្រះអង្គក៏ត្រលប់មករាជវាំងវិញ ដោយសំងាត់ហើយ[...] ចូលទៅក្នុងបន្ទប់របស់ទ្រង់។ ពេលនោះព្រះអង្គបានឃើញ ព្រះអគ្គមហេសី កំពុងតែដេកលង់លក់លើគ្រែ ដោយដៃទាំង២ឱបចុងភៅខ្មៅម្នាក់ ក្នុងរូបភាពគួរឱយស្អប់ខ្ពើម និងស្មោគរោគ ដោយខ្លួនប្រាណប្រលាក់សុទ្ធតែប្រេងខ្លាញ់នៃចង្ក្រាន និងក្អែល។ ពេលព្រះអង្គឃើញទិដ្ឋភាពបែបនេះ ពិភពលោកប្រែត្រលប់ទៅជាខ្មៅងងិត ហើយទ្រង់ក៏គិតក្នុងចិត្តថា “បើករណីបែបនេះកើតមានតាំងពីអញនៅកៀកបង្កើយនៅឡើយទៅហើយ តើទំរាំតែអញស្នាក់នៅយូរកាលនៅក្នុងរាជវាំងរបស់បងអញទៀត នោះស្រីនេះនឹងធ្វើអ្វីខ្លះទៀត?”។ ដូច្នេះ ព្រះអង្គក៏ហូតដាវចេញមក ហើយកាប់អ្នកទាំង២ដាច់ជា២កង់ រួចទុកខ្មោចទាំង២ចោល ហើយត្រលប់មកជំរំវិញដោយគ្មានប្រាប់នរណា ម្នាក់ ឱយដឹងឡើយ។ បន្ទាប់មក ព្រះអង្គបា នចេញបញ្ជាឱយចេញដំនើរជាបន្ទាន់ ប៉ុន្តែព្រះអង្គនៅ តែមិនអាចបំភ្លេចអំពីផិតក្បត់របស់អគ្គមេហសីបានឡើយ ហើយនៅតែទន្ទេញក្នុងចិត្តថា “ តើហេតុអីនាងហ៊ានធ្វើបែបនេះចំពោះខ្ញុំ? ហេតុអីក៏នាងហ៊ានធ្វើទង្វើដែលគ្រោះថ្នាក់ដល់ជីវិតបែបនេះ?” ។ ស្តេចទ្រង់គិតខ្លាំងពេករហូតដល់សេចក្តីសោកសៅគ្របដណ្តប់លើ រូបរាងកាយ ខ្លួនប្រាណប្រែក្លាយជាស្លេកស្លាំង ចុះទន់ខ្សោយ ។ ព្រះ អង្គប្រៀបបានដូចជាអ្នកជំងឺម្នាក់ដែលរៀបនឹង ស្លាប់។ ដូច្នេះលោកមន្ត្រីក៏ខិតខំប្រឹងប្រែងឱយការធ្វើដំនើរបាន លឿន ហើយឈប់សំរាកនៅកន្លែងមានទឹកឱយបានយូរ ហើយប្រឹងអស់ពីកាយចិត្តដើម្បីផ្តល់នូវសេចក្តីសុខស្រួលដល់ ព្រះរាជា។ ពេលនេះស្តេចឆាសាម៉ាន់ បានយាងមកកៀកនឹងរាជធានីរបស់បងប្រុសព្រះ អង្គហើយ ព្រះអង្គក៏ ចាត់អ្នកនាំសារទៅប្រកាសពីដំនើរយាងមកដល់របស់ទ្រង់ ហើយស្តេចឆារីយ៉ាបានចេញមកទទួលព្រះអនុជ រួមជាមួយនឹងលោកអគ្គមហាសេនាបតី និងបណ្តាមន្ត្រី ពួកអភិជនទាំងឡាយនៃរាជាណាចក្រ ហើយបានសំដែងសេចក្តីគួរសម និងសេចក្តីរីករាយក្រៃលែង។ រីឯទីក្រុងទាំងមូល ត្រូវបានតែងលំអឡើង ដើម្បីឱយសមនឹងកិត្តិយសរបស់ទ្រង់។ ប៉ុន្តែពេលដែលព្រះជេដ្ឋាជួបព្រះអនុជ ទ្រង់ស្ទើរតែមិនជឿនឹងភ្នែកនូវអ្វីដែលបានកើតឡើងនៅលើប្អូន ប្រុស ហើយទ្រង់សួរអំពីមូលហេតុ ដែលពេលនោះព្រះអនុជបានតបមកវិញថា “នេះបណ្តាលមកពីការធ្វើដំនើររយៈចំងាយឆ្ងាយ ហើយមកពីខ្ញុំចាញ់នូវការផ្លាស់ប្តូរនៃទឹកដីនិងអកាសធាតុផង! ប៉ុន្តែព្រះអាឡាហ៍បានឱយពរយើងឱយបានជួបគ្នារវាងបងនិងប្អូន។” ទ្រង់មានព្រះបន្ទូលដោយប្រយ័ត្នប្រយែង ដើម្បីលាក់ការសំងាត់របស់ទ្រង់។ បន្ទាប់មកអ្នកទាំង២យាងទៅក្នុងរាជធានី ហើយស្តេចបងផ្តល់កន្លែងស្នាក់នៅមួយដល់ប្អូននៅក្នុងរាជវាំង ដែលមានលំអដោយសួនកំសាន្តផង។ មួយរយៈក្រោយមក ដោយឃើញស្តេចប្អូននៅតែមានអាការៈដូចមុនដដែល ព្រះអង្គគិតក្នុងចិត្តថានេះ បណ្តាលមកពីប្អូនខ្វាយខ្វល់ដល់ស្រុកទេសដែលឃ្លាតឆ្ងាយ។ ដូច្នេះហើយព្រះអង្គក៏បណ្តោយប្អូនទៅតាមដំនើរ ដោយមិនសួរដេញដោលអ្វីឡើយ រហូតដល់ថ្ងៃមួយទ្រង់និយាយម្តងទៀតថា “ ឱ ប្អូនប្រុស បងឃើញប្អូនចេះខ្សោយទៅៗ ហើយរាងកាយចេះតែស្លេកស្លាំងទៅៗ។” ស្តេចឆាសាម៉ាន់តបថា “ឱបងអ៊ើយ ខ្ញុំមានរបួសក្នុងខ្លួន”។ ទ្រង់នៅតែមិន[...] ប្រាប់ការពិតពីអំពើផិតក្បត់របស់ព្រះអគ្គមហេសីរបស់ទ្រង់ ឱយបានដឹងដល់ព្រះជេដ្ឋាឡើយ។ បន្ទាប់មកស្តេចឆារីយ៉ាបានកោះហៅអស់ពួកគ្រូពេទ្យពូកែៗទាំង ឡាយមកពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេលពេញមួយខែ តែនៅតែមិនបានប្រយោជន៍អ្វីបន្តិចឡើយ។ ថ្ងៃមួយស្តេចឆារីយ៉ា បានមានព្រះបន្ទូលទៅកាន់ស្តេចឆាសាម៉ាន់ថា “ថ្ងៃនេះបងចេញទៅប្រពាតព្រៃ។ តើប្អូនចង់ចេញទៅលេង ដើម្បីលំហែអារម្មណ៍ ទេ?។ តែឆាសាម៉ាន់បានបដិសេធថា “ ចិត្តខ្ញុំគ្មានចង់ពីរឿងនេះសូម្បីតែបន្តិច ហើយខ្ញុំសុំស្នាក់នៅដោយស្ងៀមស្ងាត់នៅក្នុងរាជវាំងនេះវិញល្អ ជាង ដើម្បីនឹងជាពីជំងឺនេះឆាប់ៗ។” ដូច្នេះហើយស្តេចឆារីយ៉ាក៏ស្នាក់នៅក្នុងព្រះរាជវាំង អស់ពេញមួយរាត្រី ហើយព្រឹកឡើង នៅពេលដែលព្រះជេដ្ឋាបានយាងចេញទៅបាត់ហើយនោះ ទ្រង់បានដើរចេញពីបន្ទប់ ហើយអង្គុយនៅមាត់បង្អួចមើលទៅកាន់សួនច្បារក្បែរនោះតែម្នាក់ឯង។ ព្រះអង្គគិតខ្វាយខ្វល់ដល់អំពើផិតក្បត់របស់រាជិនី ហើយក៏ចាប់មានកំហឹងឆាបឆេះពេញដើមទ្រូងឡើង។ ពេលកំពុងតែគិតដល់រឿងនេះ ស្រាប់តែទ្វារក្រោយនៃរាជវាំង បានរបើកឡើង ហើយ មានស្រីស្នំ ២០នាក់និង អ្នកបំរើស្បែកខ្មៅ ២០នាក់ ដែលនៅក្នុងចំនោមនោះ មានព្រះអគ្គមហេសីរបស់ព្រះជេដ្ឋាដែលជានារីដ៏ស្រស់ស្អាតបំផុត ផងនោះ បានដើរចេញមក។ ពួកគេដើរសំដៅទៅកាន់អាងបាញ់ទឹកមួយនៅក្នុងសួន រួចហើយដោះសំលៀកបំពាក់ចេញ បន្ទាប់សារសងគ្នាជាគូៗ។ ព្រះរាជិនីបានហៅអ្នកបំរើជាបុរសអាព្រិចម្នាក់ឱយចូល មកគាល់។ បុរសនោះក៏រួមរ័កស្នេហាជាមួយព្រះរាជិនី។ ស្រីស្នំផ្សេងទៀតនិងអ្នកបំរើផ្សេងទៀតក៏ដូច្នេះដែរ។ ពួកគេបំពេញចំនង់តណ្ហារបស់ខ្លួនរហូតដល់ថ្ងៃរសៀល។ នៅពេលដែលឆាសាម៉ាន់ឃើញអត្តចរឹកបងថ្លៃរបស់ទ្រង់បែបនេះ ព្រះអង្គគិតក្នុងចិត្តថា “ ឱព្រះអាឡាហ៍អើយ សេចក្តីទុកព្រួយរបស់ខ្ញុំមិនធ្ងន់ដូចនេះទេ ! បងប្រុសខ្ញុំជាស្តេចដ៏មានអំនាចជាងខ្ញុំ និងស្តេចទាំងឡាយ ក៏គង់តែអំពើថោកទាបបែបនេះកើតមានឡើងហើយនៅហ្នឹងរាជវាំងរបស់ គាត់ទៅទៀត ហើយភរិយាដែលគាត់ស្រលាញ់បំផុតក៏គង់តែសហាយស្មន់ជាមួយកញ្ជះ។ តែនេះគ្រាន់តែអាចសបញ្ជាក់ថា ស្រីទាំងអស់គឺដូចតែគ្នា ហើយគ្មានស្រីណាដែលស្មោះនឹងស្វាមីទេ។” ដូច្នេះ ហើយស្តេចឆាសាម៉ាន់ក៏បានរសាយចិត្តពីសេចក្តីទុកព្រួយនេះដែរ។ ស្តេច ឆាសាម៉ាន់ គិតក្នុងចិត្តថា “គ្មានបុរសណាម្នាក់លើលោកនេះ អាចផុតទុក្ខពីអំពើផិតក្បត់របស់ភរិយាខ្លួនទេ”។ [...] ដល់ពេលទទួលទានអាហារពេលល្ងាច ស្តេចឆាសាម៉ាន់សោយម្ហូបអាហារយ៉ាងច្រើនដូចមនុស្សអត់ស៊ីច្រើនថ្ងៃ មកហើយ។ ម្ហូបអ្វីក៏មានរសជាតិទាំងអស់។ បន្ទាប់មកទ្រង់ក៏សំរាកយ៉ាងមានសេចក្តីសុខបំផុតអស់ ពេញមួយយប់។ ថ្ងៃបន្ទាប់ទ្រង់ចាប់ផ្តើមមានកំលាំងពលំដូចធម្មតា និងមានមុខមាត់ស្រស់បស់ឡើងវិញ។ ពេលស្តេចឆារីយ៉ាត្រលប់មកវិញ ឃើញស្តេច ឆាសាម៉ាន់ ទៅទទួលដោយមានទឹកមុខស្រស់បស់បែបនេះក៏កើតមានសេចក្តីងឿងឆ្ងល់ យ៉ាងខ្លាំង។ បន្ទាប់ស្តេចទាំង២អង្គ ជិះសេះត្រលប់ចូលមកក្នុងរាជធានី ហើយអង្គុយក្នុងកន្លែងសមស្របមួយក្នុងរាជវាំង។ គេរៀបចំម្ហូបអាហារសំរាប់ស្តេចទាំង២អង្គ។ ស្តេចទាំងពីរ អង្គសោយយ៉ាងស្កប់ស្កល់។ ក្រោយពីអ្នកបំរើលើកម្ហូបអាហារចេញ និង ស្តេចទាំងពីរអង្គបានលាងដៃរួចរាល់ហើយ ស្តេចឆារីយ៉ាក៏សួរទៅស្តេចឆាសាម៉ាន់ថា “ បងមានចំងល់យ៉ាងខ្លាំង អំពីអាការៈរបស់ប្អូន។ បងចង់នាំប្អូនចេញទៅបរបាញ់ជាមួយគ្នា។ តែប្អូនមានសុខភាពមិនល្អ មិនអាចចាកចេញទៅបាន។ តែឥលូវនេះ ឱព្រះអើយ ប្អូនឯងបានធូរស្បើយយ៉ាងឆាប់រហ័ស។ បងជឿថា ជំងឺរបស់ប្អូនគឺបណ្តាលមកពី ការឃ្លាតចាកចេញពីគ្រួសារនិង មិត្តភក្តិ និងសេចក្តីព្រួយបារម្ភពីនគរដែលនៅឆ្ងាយ។ ដូច្នេះហើយបងក៏មិនហ៊ានសួរដេញដោលប្អូនច្រើនដែរ។ តែឥលូវនេះបងចង់ដឹងខ្លាំងណាស់តើអ្វីទៅដែលធ្វើឱយប្អូនបានធូរ ស្បើយលឿនម្ល៉េះ។ ដូច្នេះចូរនិយាយប្រាប់បងឱយអស់មក កុំលាក់បាំងអី!”។ ពេលដែលឆាសាម៉ាន់លឺបែបនេះ ទ្រង់ក៏ឱនមុខចុះមួយស្របក់ ហើយងើបមុខមកវិញ រួចនិយាយថា“ខ្ញុំនឹងប្រាប់បងពីមូលហេតុដែលធ្វើឱយខ្ញុំមានទុក្ខ បែបនេះ។ ប៉ុន្តែសូមបងមេត្តាអភ័យទោសដល់ខ្ញុំនូវមូលហេតុដែលបណ្តាលឱយ ខ្ញុំធូរស្បើយបែបនេះវិញផង។ តាមពិតទៅខ្ញុំបានបន់ព្រះសុំកុំឱយបងសួរដេញដោលខ្ញុំអំពីមូល ហេតុអស់នេះទេ”។ ស្តេចឆារីយ៉ាមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងរួច និយាយថា “អញ្ចឹងជាដំបូងសូមប្អូនប្រាប់បងពីមូលហេតុដែលបណ្តាលឱយប្អូនមាន ជំងឺសិន”។ ស្តេចឆាសាម៉ាន់តបថា “បងដឹងទេពេលដែលបងបញ្ជូនលោកមន្ត្រីរបស់បងទៅអញ្ជើញ ខ្ញុំមកជួបបង ខ្ញុំបានរៀបចំយ៉ាងស្រេចបាច់រៀបនឹងចេញដំនើរមក។ តែពេលនោះខ្ញុំនឹកឃើញថា ខ្ញុំបានភ្លេចអលង្ការដែលខ្ញុំគ្រោងនឹងយកមកជូនបង នៅក្នុងរាជវាំង។ ខ្ញុំក៏ត្រលប់ទៅយកវា តែម្នាក់ឯង ហើយខ្ញុំក៏ឃើញភរិយារបស់ខ្ញុំដេកឱបអាចុងភៅខ្មៅម្នាក់នៅលើគ្រែ របស់ខ្ញុំ។ ខ្ញុំក៏កាប់វាទាំងពីរដាច់ជា២កង់ រួចចេញដំនើរមកជួបបង។ តែចិត្តរបស់ខ្ញុំនៅតែខ្វល់ខ្វាយអំពីរឿងនេះ រហូតធ្វើ[...] ឱយ ខ្ញុំចុះខ្សោយទៅៗបែបនេះ។ តែសូមបងមេត្តាអភ័យទោសបើខ្ញុំនៅតែចចេសមិនចង់ប្រាប់អំពីមូល ហេតុដែលធ្វើឱយខ្ញុំធូរស្បើយបែបនេះ”។ ស្តេច ឆារីយ៉ាគ្រវីក្បាល ហួសចិត្តនឹងរឿងបែបនេះ ហើយមានភ្លើងកំហឹងឆាបឆេះពេញដើមទ្រូង។ ទ្រង់ក៏ស្រែកថា “ការផិតក្បត់របស់ស្រ្តីជាទង្វើដ៏ថោកទាបបំផុត”។ រួច ហើយ ទ្រង់ សំរួលចិត្តមកវិញ ហើយនិយាយថា “ប្អូនបានរួចផុតពីបិសាចមួយក្បាលដោយបានសំលាប់ប្រពន្ធប្អូនចោល ដើម្បីរំងាប់កំហឹងនិងសេចក្តីទុក្ខព្រួយរបស់ប្អូនចំពោះគ្រោះអកុសល បែបនេះ ដែលមិនគួរកើតចំពោះស្តេចដែលគេអភិសេក បើករណីនេះកើតមានចំពោះបងវិញ បងនឹងមិនសុខចិត្តទេ បើមិនបានសំលាប់ស្ត្រីរាប់ពាន់នាក់ ហើយនឹងមិនស្កប់ស្កល់នឹងអំពើឆ្កួតបែបនេះជាដាច់ខាត។ ប៉ុន្តែសូមប្អូនប្រាប់បងផងថា តើអ្វីដែលជាមូលហេតុបណ្តាលឱយប្អូនបានធូរស្បើយលឿនឆាប់រហ័សបែប នេះ”។ “ម្ចាស់ បងអើយ សូមអភ័យទោសដល់ប្អូនផងចំពោះមូលហេតុនេះ”។ “មិន អីទេ តែប្អូនត្រូវតែប្រាប់បង”។ ”ឱបង អើយ ខ្ញុំខ្លាចក្រែងថា សេចក្តីរៀបរាប់់របស់ខ្ញុំ បណ្តាលឱយបងមានកំហឹងជាងនេះទៅទៀត ហើយមានសេចក្តីទុក្ខព្រួយ ជាងខ្ញុំទៅទៀត”។ “បង សូមអង្វរប្អូនកុំមានសេចក្តីលាក់បាំងអ្វីអំពីបង”។ ដូច្នេះ ហើយស្តេចឆាសាម៉ាន់ក៏រៀបរាប់ប្រាប់ស្តេច ឆារីយ៉ា អំពីអ្វីដែលព្រះអង្គបានទតឃើញពីដើមដល់ចប់ ហើយជាចុងក្រោយទ្រង់មានព្រះបន្ទូលថា “ពេលខ្ញុំឃើញសេចក្តីទុក្ខព្រួយរបស់បង និង អំពើផិតក្បត់របស់ភរិយាបង ខ្ញុំគិតថា សេចក្តីប៉ិនប្រសប់របស់បងគ្រាន់បើជាងខ្ញុំសំបើមណាស់ កិត្តិយសរបស់បងក៏អស្ចារ្យជាងខ្ញុំ សេចក្តីទុក្ខព្រួយរបស់ខ្ញុំគឺតិចតួចណាស់ធៀបនឹងបង ហើយខ្ញុំក៏បានធូរស្បើយចិត្តឡើងវិញដែរ។ ដូច្នេះខ្ញុំក៏បានរួចផុតពីសេចក្តីទុក្ខព្រួយទាំងនេះ រួចហើយក៏ចាប់ផ្តើមទទួលទានម្ហូបអាហារនិងភេសជ្ជៈបានដូចដើមវិញ ហើយក៏ចាប់ផ្តើមមានសុខភាពល្អប្រសើរឡើងវិញ។ ទាំងអស់នេះជាសេចក្តីពិតទាំងអស់។” ពេល ដែលស្តេចឆារីយ៉ាបានលឺដូច្នេះ ទ្រង់ក៏ចាប់ផ្តើមមានកំហឹងពុះកញ្ជ្រោលឡើង ហើយភ្លើងកំហឹងក៏ចាប់ផ្តើមរួមរិតលើរូបទ្រង់ ។ តែភ្លាមៗទ្រង់ ក៏សំរួលចិត្តមកវិញ រួចហើយនិយាយថា “ ¬ឱប្អូនអើយ បងមិនថាមិនជឿប្អូនទេ តែបងមិនអាចទទួលស្គាល់ភ្លាមបានទេ បើមិនបានឃើញរឿងនេះដោយផ្ទាល់ភ្នែក”។ ស្តេច ឆាសាម៉ាន់តបថា “អញ្ចឹងសូមបងក្លែងធ្វើជាទៅបរបាញ់សត្វម្តងទៀត រួចបងមកលាក់ខ្លួនក្នុងបន្ទប់របស់ប្អូន។ ដូច្នេះបងនឹងបានឃើញដោយផ្ទាល់ភ្នែកខ្លួនឯង”។ ស្តេច ឆារីយ៉ាតបថា “ពិតណាស់”។ បន្ទាប់ មកស្តេច ឆារីយ៉ាក៏បញ្ជាឱយគេចេញប្រកាសថាព្រះអង្គត្រូវ យាងចេញទៅបរបាញ់សត្វ ហើយឱយគេទៅរៀបចំបោះបន្ទាយនៅក្រៅក្រុង។ ស្តេច ឆារីយ៉ាបានចេញដំនើរទៅជាមួយពួកបរិវា រួចស្នាក់នៅក្នុងកន្លែងរបស់គាត់។ គាត់មិនឱយអ្នកបំរើណាម្នាក់ទៅជិតគាត់ឡើយ។[...] ពេលយប់មកដល់គាត់ហៅមន្ត្រីជំនិតរបស់គាត់មកគាល់ រួចនិយាយប្រាប់ថា “លោកត្រូវអង្គុយនៅកន្លែងរបស់យើង មិនត្រូវអោយនរណាដឹងថាយើងមិននៅជាដាច់ខាត ជាគំរប់បីថ្ងៃយើងនឹងត្រលប់មកវិញ”។ បន្ទាប់មកទៀតស្តេចសហរ្យក៏បន្លំខ្លួនត្រលប់មករាជវាំងវិញនា ពេលរាត្រីស្ងាត់។ ហើយនៅព្រឹកឡើងស្តេចសហរ្យនិងស្តេចសហស្ម័នក៏អង្គុយនៅក្បែរមាត់ បង្អួចរួចមើលទៅសួនកំសាន្ត។ នៅពេលនោះម្ចាស់ក្សត្រីយ៍និងអ្នកបំរើមានដើរចេញមកដូចពេលមុន។ ពួកគេដើរសំដៅទៅកាន់អាងបាញ់ទឹករួចដោះសំលៀកបំពាក់ចេញ។ ក្នុងនោះមានបុរសដប់នាក់ចាប់គូនឹងស្រីដប់នាក់ ហើយម្ចាស់ក្សត្រីយ៍ក៏ស្រែកថា “អាខ្មៅឯងនៅឯណា?”។ បុរសខ្មៅម្នាក់ដែលលាក់ខ្លួននៅលើដើមឈើមួយក្បែរនោះ ក៏ដើរសំដៅមករកម្ចាស់ក្សត្រីយ៍ រួចនិយាយថា “ទូលបង្គុំឈ្មោះ សាអាត អាល់ឌីន សាអ៊ូត”។ ម្ចាស់ក្សត្រីយ៍ពេញចិត្តនឹងបុរសនេះណាស់ ហើយគ្រប់គ្នាបានបំពេញតណ្ហារបស់ខ្លួនរៀងៗខ្លួន ហើយបន្តអស់រយៈពេលជាច្រើនម៉ោង។ ពេលស្តេចសហរ្យឃើញអំពើថោកទាបរបស់ភរិយាគាត់ និងពួកអ្នកបំរើ គាត់ក៏ចាប់ផ្តើមមិនសប្បាយចិត្ត វិលវល់ រួចនិយាយថា “មានតែសេចក្តីឯកោប៉ុណ្ណោះ ដែលអាចជួយអោយបុរសលើលោករួចផុតពីសេចក្តីថោកទាបបែបនេះបាន។ ឱព្រះអើយ ជីវិតជាវត្ថុដ៏សូន្យសុង តែពោរពេញទៅដោយកំហុស”។ បន្ទាប់មកគាត់បន្ថែមថា “សូមប្អូនកុំឃាត់បងអី នូវអ្វីដែលបងសុំប្អូន”។ “មិនឃាត់ទេ”។ “អីលូវនេះយើងក្រោកឡើងដូចដែលយើងធ្លាប់ ហើយចេញដំនើរត្រង់ទៅមុខចាប់ពីនេះតទៅ មិនចាំបាច់ខ្វល់ពីរឿងនគរ ហើយយើងដើរទៅគ្រប់ច្រកល្ហកនៃទឹកដីរបស់ព្រះអាឡា រហូតដល់យើងជួបនរណាម្នាក់ដែលជួបបញ្ហាដូចយើង។ ហើយបើយើងមិនជួបនរណាម្នាក់ទេ នោះស្លាប់ទៅវិញប្រសើរជាងរស់នៅតទៅទៀត”។ ដូច្នេះហើយស្តេចទាំងពីរអង្គក៏ចាប់ផ្តើមចាកចេញតាម ទ្វារពិសេសទីពីរនៃរាជវាំង ហើយពួកគេចេញដំនើរដោយមិនខ្វល់ថាយប់រឺថ្ងៃ រហូតទាល់តែពួកគេទៅដល់ដើមឈើមួយនៅកណ្តាលវាលស្មៅមួយ ដុះនៅក្បែរអូរមួយមានទឹកថ្លាឆ្វង់ ស្ថិតនៅក្បែរច្រាំងសមុទ្រ។ អ្នកទាំងពីរក្រេបទឹកនោះ ហើយអង្គុយចុះដើម្បីសំរាក។ មួយម៉ោងក្រោយមក ពួកគេលឺសំលេងរោទិ៍យ៉ាងខ្លាំង ហើយកាន់តែខ្លាំងឡើងៗ ពីកណ្តាលសមុទ្រ ដូចស្ថានសួគ៌ធ្លាក់ពីលើមេឃ។ ទឹកសមុទ្រក៏ចាប់ផ្តើមបោកបក់ជារលកធំៗ។ ស្តេចទាំងពីរឃើញសសរខ្មៅធំមួយខ្ពស់ទៅលើមេឃ បោះពួយសំដៅមករកវាលស្មៅនេះ។ ស្តេចទាំងពីរឃើញបែបនេះក៏មានសេចក្តីតក់ស្លុត រួចក៏ឡើងលើដើមឈើក្បែរនោះ ។ ស្តេចក្រលេកមើកទៅឃើញ យក្សម្នាក់មានកំពស់ខ្ពស់ មានមាឌធំមាំ ថ្ងាសទូលាយ ហើយមានទូលលើក្បាលនូវប្រអប់គ្រីស្តាល់មួយ។ យក្សនោះដើរលុយទឹកមកគោក ហើយសំដៅមកដើមឈើដែលស្តេចយើងសំលាប់ឯង ទាំងពីរ”។ នៅត្រឹមនេះ ដោយអ្នកទាំងពីរមានការភ័យខ្លាចពីសេចក្តីស្លាប់ អ្នកទាំងពីរក៏យល់ព្រមធ្វើសេចក្តីបង្ខំរបស់នាង។ ពេលដែល បានធ្វើចប់សព្វគ្រប់តាមសេចក្តីត្រូវការរបស់នាងហើយ នាងនិយាយថា “ ល្អណាស់ ពួកឯងធ្វើបានល្អមែន”

បន្ទាប់មកនាង ដកយកកូនកាបូបមួយចេញពីហោប៉ៅរបស់នាង ស្រាយចំនងចេញ រួចបង្ហាញចិញ្ចៀនត្រាចំនួន ប្រាំរយចិតសិប។ 

នាងសួរអ្នក ទាំងពីរថា “ តើអ្នកដឹងទេថានេះជាអ្វី?” ពួកគាត់ឆ្លើយ ថា “ យើងមិនដឹងទេ” ។ នាងតបថា “ នេះជាគ្រឿងសំគាល់បញ្ជាក់ថា មានបុរសប្រាំរយចិតសិបនាក់ដែលបានរួមរ័កជាមួយយើង នៅនឹងច្រមុះអាភ្លើ អាឡប់ គឺអាយក្សអសុរាស្មោគគ្រោគមួយនេះ។ ដូច្នេះអ្នកទាំងពីរត្រូវតែប្រគល់ចិញ្ជៀនត្រារបស់អ្នកទាំងពីរមក យើង ទាំងបងទាំងប្អូន។” នៅពេលដែលពួក គាត់ដោះចិញ្ចៀនពីដៃប្រគល់ទៅនាង នាងនិយាយទៅកាន់ពួកគាត់ថា “តាមពិតទៅអាយក្សមួយនេះបានដណ្តើមយើងពីប្តីរបស់យើងនៅយប់ផ្សំ ដំនេក ហើយដាក់យើងក្នុងហិបមួយ ហើយដាក់ហិបនេះក្នុងហិបមួយទៀត រួចហើយចាក់សោរដែកចំនួនប្រាំពីរ ហើយលាក់ខ្ញុំក្នុងបាតសមុទ្រ ដែលមានទឹករលកបក់បោកយ៉ាងខ្លាំង ហើយការពារខ្ញុំមិនអោយបុរសណាផ្សេងមកក្បែរ។ តើអ្នកដឹងរឺមិនដឹងថា គ្មានអ្វីអាចទប់ស្ត្រីម្នាក់ជាប់ពេលដែលមានចំនង់តណ្ហានោះ។ ដូចពាក្យចាស់និយាយថា កុំជឿស្ត្រី កុំទុកចិត្តស្រ្តី ដែលសេចក្តីរីករាយ និងសេចក្តីទុក្ខ គ្រាន់តែជាគ្រឿងអលង្ការ។ ពេល ស្រលាញ់គ្នានាងនឹងស្បថជាមួយអ្នក។ តែវាគ្រាន់តែជាឧបាយកលបោកប្រាសប៉ុណ្ណោះ។ សូមមើលគំរូយ៉ូសេសចុះ”។

យ៉ូសេស ជាបុរសល្បីល្បាញម្នាក់ក្នុងគម្ពីរតូរ៉ា។គាត់មានទេពកោសល្យខាងកាត់ សុបិន។ ដោយសេចក្តីច្រណែន បងគាត់បានលក់គាត់ជាទាសករ។ គាត់ក្លាយជាអ្នកបំរើរបស់មន្ត្រីអេស៊ីបម្នាក់ឈ្មោះ ពោទិផា។ ពោទិផាបានលើកគាត់ជាមេការផ្ទះ។ ប្រពន្ធរបស់ពោទិផា តាមចែចង់យ៉ូសេស តែយ៉ូសេសបដិសេធ។ នាងខឹងក៏ប្តឹងពោទិផាថាយ៉ូសេសចង់ចាប់រំលោភនាង។ ពោទិផា ក៏ចាប់យ៉ូសេសដាក់គុគ។ ដោយលឺពាក្យបែប នេះ ស្តេចទាំងពីរមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នារីនោះចេញពីបុរសទាំងពីរដើរទៅកាន់យក្សអសុរា ហើយលើកក្បាលយក្សមកគងលើភ្លៅនាងដូចដើមវិញ រួចនិយាយទៅកាន់ស្តេចទាំងពីរថា “ឥលូវអ្នកចង់ទៅណាទៅៗ ទៅអោយផុតពីមុខយក្សនេះ”។ ដូច្នេះស្តេច ទាំងពីរក៏ចាកចេញទៅដោយមិនបង្អង់ និយាយគ្នាថា “ព្រះអើយៗ មានតែព្រះទេ ទើបអាចជួយយើងអោយផុតពីសេចក្តីផិតក្បត់របស់ស្ត្រីបាន។ ប្អូនគិតមើល ពីលក្ខណៈរបស់នារីចំលែកនេះជាមួយយក្សអសុរា ដែលមានអំនាចលើសលុបលើយើងទៅទៀត ក៏គង់តែអំពើថោកទាបបែបនេះកើតមានចំពោះវាដែរ។ ដូច្នេះយើងគួរត្រលប់ទៅនគររបស់យើងវិញ យើងមិនគួររៀបការនឹងនារីណាម្នាក់ទៀតទេ ហើយបន្ទាប់មកទៀតយើងត្រូវបង្ហាញពួកគេអោយដឹងពីប្រតិកម្មរបស់ យើង”។ បន្ទាប់មកពួក គេត្រលប់ទៅជំរុំស្តេចសហរ្យវិញ។ ពួកគេទៅដល់នៅព្រឹកឡើងនាថ្ងៃទីបី។ បន្ទាប់ពីបានកោះ ហៅមន្ត្រីជំនិត និងបណ្តាមន្ត្រីក្រោមបង្គាប់ផ្សេងទៀត គាត់ប្រទានអាវកិត្តិយសមួយដល់មន្ត្រីជំនិតរួច ចេញបញ្ជាត្រលប់ទៅរាជវាំងវិញ។ នៅពេលទៅដល់រាជវាំង លើរាជបល្ល័ង្ករបស់គាត់ គាត់គាស់ហៅមន្ត្រីជំនិតរួចចេញបញ្ជាអោយយកម្ចាស់ក្សត្រីយ៍ទៅ សំលាប់ចោលពីបទផិតក្បត់ ប្រាស់ចាកប្រពៃណី។ ហើយលោកមន្ត្រីក៏ទទួលបញ្ជារួចយកម្ចាស់ក្សត្រីយ៍ទៅប្រហារជីវិត។ រីឯស្តេចសហរ្យវិញ នៅពេលនោះកាន់ដាវនៅនឹងដៃ រួចទៅសំលាប់ស្រីស្នំនិងសាហាយទាំងអស់។ ហើយគាត់សច្ចាថា ទោះជាប្រពន្ធដែលគាត់រៀបការជាមួយនោះបែបណាក៏ដោយ គាត់នឹងរួមមេត្រីនឹងនាងនោះនៅពេលយប់ ហើយនៅព្រឹកឡើងគាត់នឹងកាត់ក្បាលនាង ដើម្បីកុំអោយមាននរណាក្បត់គាត់ទៀត។ គាត់និយាយថា “ដូច្នេះហើយនឹងគ្មានស្រីផិតក្បត់ទៀតទេលើលោកនេះ”។ បន្ទាប់មកស្តេច សហស្ម័នក៏សុំការអនុញ្ញាតពីស្តេចសហរ្យ ហើយរៀបចំកងពលត្រលប់ទៅនគរវិញ។ ក្នុងគ្រាដដែលនោះ ស្តេចសហរ្យបញ្ជាទៅមន្ត្រីជំនិតអោយរកស្រីក្រមុំមកធ្វើជាភរិយា។ មន្ត្រីជំនិតក៏រកបាននារីដ៏ស្អាតបំផុត ដែលជាកូនរបស់ស្តេចត្រាញ់ម្នាក់។ បន្ទាប់ពីបានរួមដំនេកនឹងនាងហើយ នៅព្រឹកឡើងទៀបភ្លឺគាត់ក៏ចេញបញ្ជាអោយលោកមន្ត្រីយកភរិយាទើបនឹង រៀបការនេះទៅកាត់ក្បាលចោល ហើយលោកមន្ត្រីនោះក៏យល់ព្រមស្តាប់តាមបញ្ជា ដោយសេចក្តីខ្លាចក្រែងដល់អំនាចរបស់ស្តេច។ ស្តេចសហរ្យបន្តកិរិយាបែបនេះបានរហូតដល់បីឆ្នាំ ដោយរៀបការនារីក្រមុំម្នាក់នៅពេលរាត្រី រួចអោយគេសំលាប់នាងចោលនៅពេលព្រលឹម រហូតដល់អ្នកស្រុកស្រែកប្រឆាំងនឹងរូបគាត់ ដាក់បណ្តាសារស្តេច បន់ព្រះអោយយកជីវិតស្តេចចង្រៃជាមួយរបបព្រៃផ្សៃបែបនេះ។ នារីទាំងឡាយមាន សេចក្តីភិតភ័យតក់ស្លុតជាពន់ពេក។អ្នកម្តាយមានតែសេចក្តីយំយែក។ ដូច្នេះហើយពួកគាត់ក៏នាំកូនស្រីខ្លួនរត់ភៀសខ្លួនចេញឆ្ងាយពី ដែនដីរបស់ស្តេចនេះ។ ពេលនេះស្តេចសហរ្យ បញ្ជាលោកមន្ត្រីជំនិត ដែលជាអ្នកពេជ្ឈឃាតផងដែរនោះ អោយគាត់នាំស្រីក្រមុំមកអោយគាត់ទៀត។ លោកមន្ត្រីដើររកគ្រប់ច្រកល្ហក នៅតែរកមិនបាន។ ដូច្នេះហើយគាត់ក៏ត្រលប់ទៅផ្ទះវិញដោយសេចក្តីទុក្ខព្រួយ ខ្លាចស្តេចយកទៅប្រហារជីវិត។ លោកមន្ត្រី ជំនិតរូបនេះ គាត់មានកូនស្រីពីរនាក់ ម្នាក់ឈ្មោះ ឆេហរ៉ាសាត និង ម្នាក់ទៀតឈ្មោះ ឌុន្យ៉ាសាត។ កូនស្រីច្បង ធ្លាប់បានអានសៀវភៅ កំនត់ត្រាប្រវត្តិសាស្រ្ត និងរឿងរ៉ាវនៃស្តេចមុនៗ រឿងនិទាន រឿងក្តី និងរឿងរ៉ាវផ្សេងៗដែលកន្លងទៅអំពីបុរសនិងវត្ថុនានា។ តាមពិតទៅមានគេនិយាយពីនាងថា នាងបានប្រមូលយកសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ដែលនិយាយអំពីពូជន៍អំបូរនៃស្តេចដែលបានចាកស្ថានទៅ។ នាងបានអានកំនាព្យជាច្រើនហើយទន្ទេញចាំរត់មាត់ នាងបានសិក្សាទស្សនវិជ្ជា សិល្បៈ និង ស្នាដៃទាំងឡាយ។ នាងមានសេចក្តីរីករាយ និង សុភាពរាបសារ ចេះរិះគិតប្រកបគតិបណ្ឌិត វៃឆ្លាត ហើយចង់ចេះចង់ដឹងរឿងរ៉ាវផ្សេងៗ។ នៅថ្ងៃនោះនាង និយាយទៅកាន់ឪពុកនាងថា “ហេតុអីក៏ថ្ងៃនេះ លោកឪពុកមានទឹកមុខស្រពោនម្ល៉េះ? សូមពុកប្រាប់អំពីមូលហេតុដែលធ្វើអោយលោកពុកពិបាកចិត្ត ដល់កូនផង។ គ្មានសេចក្តីលំបាកណាដែលមិនអាចរកផ្លូវដោះស្រាយចេញនោះទេ”។ ក្រោយពេលលោកមន្ត្រី បានស្តាប់សម្តីកូនស្រីគាត់ទាំងនេះ គាត់រ៉ាយរ៉ាប់ប្រាប់នាងពីរឿងរវាងគាត់និងស្តេចពីដើមដល់ចប់។

បន្ទាប់មកនាង និយាយថា “ឱលោកឪពុកអើយ តើពេលណាទើបការកាប់សំលាប់ស្ត្រីបែបនេះនឹងចប់? តើកូនគួរប្រាប់លោកពុកអំពីអ្វីដែលនៅក្នុងចិត្តកូនដែររឺទេ ដើម្បីនឹងសង្គ្រោះអ្នកទាំងសង្ខាងអំពីមហន្តរាយនេះ?”។

ឳពុកតបថា “កូននិយាយមក”។ នាងតបថា “ខ្ញុំសូមលោកឳពុកប្រគល់ខ្ញុំអោយទៅរៀបការជាមួយស្តេចសហរ្យទៅ។ ចួនកាលខ្ញុំអាចរស់រានមានជីវិតបាន រឺមិនអញ្ចឹងទេយ៉ាងហោចណាស់ ក៍ខ្ញុំអាចជួយសង្គ្រោះស្រីក្រមុំមូស្លីមបានមួយរូបដែរ” មន្ត្រីនោះក៏ ស្រែកច្រលោតថា “ឱព្រះអាឡាអើយ! ឱកូនល្ងង់អើយ កូនមិនត្រូវយកជីវិតកូនមកល្បងនឹងគ្រោះចង្រៃបែបនេះទេ។ ម៉េចក៏កូននិយាយអ្វីដែលឆ្កួតៗបែបនេះមករកឪពុក? កូនដឹងទេ ស្តេចសច្ចាហើយថានឹងដេកជាមួយនារីម្នាក់តែមួយយប់ប៉ុណ្ណោះ ហើយព្រឹកឡើងនឹងសំលាប់នាងចោលហើយ ហើយកូនចង់អោយពុកយកកូនទៅរៀបការជាមួយស្តេចនេះរឺ? កូនច្បាស់ហើយរឺនូវអ្វីដែលកូនចង់ធ្វើនេះ?”។ នាងតបថា “មែនហើយលោកឪពុក។ ខ្ញុំដឹងពីគ្រោះថ្នាក់ដែលខ្ញុំចង់ល្បងជាមួយ។ តែខ្ញុំមិនខ្លាចវាទេ។ បើខ្ញុំស្លាប់នោះ មរណភាពរបស់ខ្ញុំនឹងពោរពេញដោយកិត្តិយស ហើយបើខ្ញុំឈ្នះ នោះ ខ្ញុំនឹងក្លាយជាអ្នកបំរើជាតិដ៏សំខាន់ម្នាក់”។ លោកមន្ត្រីតប ថា “ទេ ទេ ទោះជាកូនអូសទាញពុកយ៉ាងណាក៏ដោយ ក៏ពុកមិនអោយកូនទៅប្រថុយប្រថាននឹងគ្រោះថ្នាក់បែបនេះដែរ ហើយកូនកុំស្រម័យថាពុកនឹងទន់ចិត្តនោះ។ បើស្តេចបញ្ជាអោយពុកកាត់ក្បាលកូននោះ ពុកត្រូវតែ ស្តាប់តាម បញ្ជាស្តេច។ កូនគួរអាសូរដល់ពុកផង អាសូរដល់ឪពុកម្នាក់ដែលត្រូវតែកាត់ក្បាលកូនខ្លួនឯង។ បើកូនមិនខ្លាចស្លាប់ទេ ក៏គួរកូនអាណិតដល់ចិត្តឪពុកដែរ”។ នាងឆេហរ៉ាសាត តបថា “សូមលោកឪពុកមេត្តាដល់សេចក្តីអង្វររបស់កូនផង”។ លោកមន្ត្រី និយាយកាត់ “ហេតុអីក៏កូនចចេសខ្លាំងម្ល៉េះ? តាមពិតទៅពុកខ្លាចរឿងនេះកើតមានចំពោះកូន ដូចក្នុងរឿងគោ និងលា ”។ នាងសួរថា “យ៉ាងម៉េចទៅរឿងនោះ លោកពុក?”។ បន្ទាប់មកលោក មន្ត្រីចាប់ផ្តើមនិទានរឿង គោ និងលា។ រឿងនិទាន គោ និង លា កាលនោះមាន ឈ្មួញអ្នកមានម្នាក់ មានសត្វពាហនៈជាច្រើនក្បាល។ គាត់រស់នៅស្រុកស្រែចំការនិងចូលចិត្តរបរកសិកម្ម។ ទេវតាបានជួយអោយគាត់អាចយល់ដឹងអំពីភាសារបស់សត្វគ្រប់យ៉ាងបានតែ ហាមគាត់មិនអោយប្រាប់អាថ៌កំបាំងនេះដល់នរណាម្នាក់ឡើយ បើមិនអញ្ចឹងទេនឹងសំលាប់គាត់ចោល។ ដូច្នេះហើយគ្មាននរណាដឹងថាគាត់ចេះភាសាសត្វឡើយ។ ក្នុងក្រោលមួយរបស់គាត់ មានមេគោមួយ និងសត្វលាមួយក្បាលរស់នៅជាមួយគ្នា។ នៅថ្ងៃមួយពេលដែលឈ្មួញនោះអង្គុយលេងជាមួយអ្នកបំរើនិងកូនៗរបស់ គាត់នៅក្បែរក្រោលនោះ គាត់លឺគោនិយាយទៅកាន់លាថា “ ណែអាលា យើងឃើញឯងដូចជាទំនេរច្រើនណាស់ គេអោយឯងធ្វើការអីក៏តិចម្ល៉េះ? មនុស្សគេបញ្ចុកចំនីឯង គេអោយទឹកស្អាតឯងផឹក តែអញវិញ ភាវៈដ៏កំសត់ គេប្រើទាំងកណ្តាលយប់ ពេលគេដាក់ នង្គ័ល និងស្អីដែលគេហៅថានឹមនោះ នៅលើករបស់អញ។ អញនឿយហត់នឹងព្យួរដីតាំងពីព្រលឹមរហូតដល់ព្រលប់នេះណាស់។ អញត្រូវគេបង្ខំអោយធ្វើកាងារធ្ងន់ៗ ដែលហួសពីកំលាំងរបស់អញទៅទៀត។ គេមើលថែអញមិនបានដិតដល់ទៀត។ បន្ទាប់មកពេលគេនាំអញមកវិញ ខ្លួនអញឃ្លេងឃ្លោងអស់ហើយ កអញរួយស្ទើរបាក់ ជើងអញរមាស់ស្ទើរស្លាប់ ហើយភ្នែកអញជោគជាំដោយទឹកភ្នែក។ បន្ទាប់មកគេយកអញមកឃុំក្នុងខ្ទម ហើយបោះសណ្តែក និងចំបើងស្ងួតៗ លាយឡំនឹងធូលីកខ្វក់។ អញត្រូវដេកលើលាមកដ៏មានក្លិនស្អុយជារៀងរាល់យប់។ តែឯងវិញ គេអោយឯងនៅកន្លែងដ៏ស្អាត។ កាងារដ៏លំបាករបស់ឯងគឺលីសែងអីវ៉ាន់របស់លោកម្ចាស់ម្តងម្កាល ទៅទីក្រុង ហើយត្រលប់មកវិញ។ ក្រៅពីនេះឯងដេកស្រួលរហូត។ ដូច្នេះ ពេលអញធ្វើការលំបាក ជា ពេលដែលឯងដេក ស្រួល។ ឯងដេកយ៉ាងស្រួលតែអញវិញដេកមិនលក់។ អញឃ្លាន ពេលឯងស៊ីយ៉ាងឆ្អែត។” ពេលគោឈប់ និយាយ លាបែរមុខទៅគោរួចនិយាយថា “ឱលោកបងគោអើយ គេហៅបងថាល្ងង់ដូចគោវាសមហើយ បងដូចជាគិតងាយណាស់ បងទុកអោយគេធ្វើអីស្រេចតែនឹងចិត្ត បងមិនចេះរកដំនោះស្រាយទេ។ បងគ្មានចេះស្អីបន្តិចសោះពាក្យប្រៀនប្រដៅល្អៗ។ តើបងមិនដែលលឺពាក្យបណ្ឌិតគេនិយាយទេរឺ?

“សំរាប់ អ្នកផ្សេង ការងារនិងសេចក្តីលំបាកដែលខ្ញុំរ៉ាបរងទាំងនេះ ជា សេចក្តីរីករាយរបស់ពួកគេ តែចំពោះខ្ញុំជាសេចក្តីកង្វល់ ដូច ជាអ្នកបោកខោអាវ នៅហាលថ្ងៃខ្មៅមុខ ដើម្បី អោយសំលៀកបំពាក់អ្នកផ្សេងបានសស្អាត” តែបងវិញ ឱលោកបងគោដ៏ល្ងង់អើយ សួរថា តើបានប្រយោជន៍អី អោយបងទ្រាំនឹងការលំបាកទាំងអស់នេះ ដើម្បីចៅហ្វាយនាយ? តើបានប្រយោជន៍អី អោយបងហូរទឹកភ្នែក ឈឺចាប់ខ្លួនឯងដើម្បីអោយអ្នកផ្សេងស្រួលខ្លួនទៅវិញ? ។ បងគោឯងត្រូវគេហៅទៅប្រើតាំងពីព្រឹកព្រហាម ហើយត្រលប់មកវិញទាល់តែពេលព្រលប់។ ពេញមួយថ្ងៃ បងរងការលំបាកសព្វបែបយ៉ាង ៖ គេចង គេវាយ គេប្រើធ្វើការធ្ងន់ គេប្រើពាក្យអសុរស។ ឥលូវស្តាប់តាម ខ្ញុំ បងគោ! ពេលគេចងបងនឹងស្នូកចំនី បងយកជើងទន្ទ្រាំដី វ័ធកន្ទុយ និងស្នែងអោយខ្លាំង រួចស្រែករោទិ៍អោយលឺៗ ដើម្បីអោយគេដឹងថាបងឯងមិនព្រម។ បើបងស្តាប់តាម យោបល់ខ្ញុំ បងនឹងបានស្រួលខ្លួនជាងនេះ ហើយប្រហែលជាស្រួលខ្លួនជាងខ្ញុំទៅទៀត។ ពេលគេដឹកបងទៅ ស្រែ ហើយទឹមលើ ក បងដោយស្អីដែលគេហៅថានឹមនោះ បងត្រូវដេកនឹងដី ហើយកុំក្រោក បើទោះជាគេអូសអោយក្រោកក៏ដោយ។ ហើយបើបងឯងក្រោក បងឯងត្រូវដេកនឹងដីវិញម្តងទៀត។ ហើយពេលគេយកបងឯងមកផ្ទះវិញ ពេលគេអោយចំនីបង បងឯងត្រូវធ្វើហិតៗបានហើយ កុំស៊ី។ ហើយដោយធ្វើពុតត្បុតជាឈឺបែបនេះ មិនដល់មួយថ្ងៃ រឺពីរថ្ងៃ រឺយ៉ាងច្រើនបីថ្ងៃ បងឯងនឹងបានសំរាកពីការលំបាកហើយ”

ពេលគោលឺលានិយាយ បែបនេះ វាទទួលស្គាល់ថា លាជាមិត្តរបស់វា ហើយនិយាយអរគុណលា ហើយនិយាយថា “ឱបងលា ខ្ញុំនឹងធ្វើតាមពាក្យទូន្មានរបស់បងទាំងអស់”។ ចំនែកឯនាយ ឈ្មួញវិញ ស្តាប់បានសំដីរបស់ពួកគេសព្វគ្រប់។ នៅថ្ងៃបន្ទាប់ នាយបម្រើរបស់ឈ្មួញនោះដឹកគោនោះចេញទៅ ហើយចាប់ផ្តើមទឹមនង្គ័លលើ ក គោ ដើម្បីភ្ជួររាស់ដូចសព្វដង។ តែពេលនោះគោចាប់ផ្តើមចចេសមិនព្រមធ្វើការ ទៅតាមសម្តី របស់លា ដូច្នេះហើយអ្នកភ្ជួរក៏កើតសេចក្តីហ្មួរម៉ៅ ក៏វាយគោនោះរហូតដល់ដាច់កន្លុះ រួចគោក៏រត់បោលចេញទៅ។ តែបុរសនោះក៏ចាប់គោជាប់ ហើយក៏វាយគោរហូតដល់គោខ្លបខ្លាច។ តែគោនៅតែឈរស្ងៀម រួចក្រាបដេកនឹងដីរហូតដល់ល្ងាច។ បន្ទាប់មក គេក៏ដឹកគោមកផ្ទះវិញ ហើយចងវាទុកនៅក្រោល តែពេលនោះគោថយចេញពីស្នូកចំនី ហើយមិនសម្តែងសេចក្តីរីករាយដូចសព្វដងទៀតទេ ធ្វើអោយបុរសនោះមានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង។ គាត់យកសណ្តែកនិងចំបើងអោយគោ តែគោគ្រាន់តែហិតៗ រួចថយចេញ ហើយដេកយ៉ាងឆ្ងាយបំផុតពីចំនីនោះ អស់ពេញមួយយប់។ អ្នកបម្រើមកដល់ពេលព្រឹកឡើង ក៏ឃើញស្នូកនោះមានសណ្តែកនិងចំបើងនៅពេញដដែល ហើយឃើញគោដេកស្ប៉ាប។ គាត់ក៏មានក្តីព្រួយបារម្ភខ្លាចគោនោះឈឺ។ គាត់និយាយ ម្នាក់ឯងថា “ឱព្រះអើយ មកពីវាឈឺហើយមើលទៅ បានជាវាមិនព្រមភ្ជួរដីកាលពីម្សិលមិញ”។

គាត់ក៏ទៅរាយ ការណ៍ដល់នាយឈ្មួញ ថា “លោកម្ចាស់ គោនោះឈឺហើយ។ វាមិនព្រមស៊ីទេយប់មិញ ហើយជាងនេះទៅទៀត ព្រឹកមិញនេះក៏វាមិនស៊ីដែរសូម្បីតែបន្តិច”។ នាយឈ្មួញនោះ ដោយយល់អស់ហេតុការណ៍ព្រោះបានស្តាប់សន្ទនារវាងគោនិងលា ក៏ប្រាប់ទៅនាយបម្រើថា “ចូរឯងយកអាលាពាលនោះទៅទឹមភ្ជួរដីជំនួសគោទៅ!”។ ដូច្នេះអ្នក បម្រើក៏យកលាទៅភ្ចួរដីពេញមួយថ្ងៃជំនួសគោ។ អ្នកបម្រើបានវាយលារហូតដល់ស្បែករបស់វា និងឆ្អឹងជំនី ពោរពេញដោយក្តីឈឺចាប់ ហើយករបស់លា ឡើងកន្ទួលរលាកដោយសារនឹម។ ពេលត្រលប់មកដល់ផ្ទះវិញនៅពេលល្ងាច លាស្ទើរតែមិនអាចលើកជើងរួច ទាំងជើងមុខ និង ជើងក្រោយ។ ចំនែកឯគោវិញ វាដេកស្រួលពេញមួយថ្ងៃ ហើយវាបានស៊ីចំនីរបស់វាយ៉ាងឆ្ងាញ់ ហើយនឹកស្ងើចដល់ពាក្យទូន្មានរបស់លាយ៉ាងខ្លាំង ដោយមិនដឹងថាលាយ៉ាងម៉េចហើយផង។ នៅពេលយប់ និងពេលលាត្រលប់មកក្រោលវិញ គោក្រោកឡើងគោរពលា ហើយនិយាយថា “ ឱមិត្តជាស្រលាញ់និងគោរពអើយ ដោយសារឯង ខ្ញុំបានសំរាកពេញមួយថ្ងៃ ហើយខ្ញុំបានស៊ីយ៉ាងឆ្ងាញ់”។ ប៉ុន្តែសត្វលា មិនមានតបអ្វីមួយម៉ាត់ ព្រោះតែកំហឹងកំហល់ និងសេចក្តីនឿយហត់ ហើយស្នាមរំពាត់ដែលវារងនៅថ្ងៃនេះផង។ លាស្តាយក្រោយយ៉ាងខ្លាំង ហើយគិតតែម្នាក់ឯងថា “នេះគឺកើតមកតែអំពីភាពល្ងង់ខ្លៅរបស់អញដោយសារតែចេះប្រដៅគេ។ ដូចគេចំនាំតែនិយាយថា សុខៗយកទុក្ខមកដាក់ខ្លួន។ដូច្នេះអញត្រូវតែគិតរកល្បិចអោយអាគោ នេះត្រលប់ទៅកន្លែងដើមវាវិញ បើមិនអញ្ចឹងទេអញនឹងងាប់”។ លាក៏ដើរទី កន្លែងរបស់វា ដោយនៅពេលនោះគោនិយាយអរគុណលា ដោយអោយពរលាផង។ លោកមន្ត្រី និយាយថា “ដូច្នេះហើយ កូនស្រីអើយ កូនឯងនឹងស្លាប់ដោយសារអន់ប្រាជ្ញា។ ដូច្នេះកូនឯងអង្គុយអោយស្ងៀម កុំនិយាយអ្វីទាំងអស់ ហើយកុំយកជីវិតកូនទៅលលេងនឹងកិច្ចអំពល់អស់នេះ។ តាមពិតទៅគឺពុកប្រដៅកូនអោយល្អទេ ”។

នាងឆេហរ៉ាសាតក៏ តបថា “សូមលោកឪពុកមេត្តាផង កូនត្រូវតែទៅរៀបការជាមួយព្រះរាជា”។ លោកមន្រ្តី និយាយកាត់ “កុំអីកូន”។ នាងតបថា “កូនត្រូវតែទៅ”។ លោកមន្ត្រីត ថា “បើកូននៅតែមិនស្តាប់ពុក ហើយនៅតែចចេស ពុកនឹងធ្វើដាក់កូន ដូចនាយឈ្មួញនោះធ្វើដាក់ប្រពន្ធគាត់អញ្ចឹង”។ “គាត់ធ្វើយ៉ាង ម៉េច?” នាងសួរ។ លោកមន្ត្រីឆ្លើយ ថា កូនដឹងទេ បន្ទាប់ពីលានោះត្រលប់មកក្រោលវិញ នាយឈ្មួញក៏ចេញមកក្រៅជាមួយភរិយានិងកូនៗ ព្រោះថ្ងៃនោះចំពេលខែភ្លឺ ហើយព្រះចន្ទក៏ពេញវង់។ នៅពេលគាត់ កំពុងអង្គុយលេងជាមួយកូនៗគាត់នោះ គាត់លឺលានោះនិយាយទៅកាន់គោថា “នែលោកបងគោ តើស្អែកបងចង់ធ្វើអ្វី?”។ គោតបថា “អ្វីទៅក្រៅពីបន្តធ្វើតាមយោបល់របស់បងលាឯងនោះ? និយាយតាមត្រង់ទៅវាជាយោបល់ហៅថាមហាប្រសើរមែន វាធ្វើអោយខ្ញុំបានសំរាកពេញមួយថ្ងៃ។ ដូច្នេះខ្ញុំនឹងធ្វើអញ្ចឹងទៀត។ ដូច្នេះពេលគេអោយចំនីខ្ញុំ ខ្ញុំនឹងមិនព្រមស៊ី ហើយប្រឹងបំប៉ោងពោះអោយធំ ធ្វើពត់ជាឈឺ”។ លាក៏គ្រវី ក្បាលរួចនិយាយថា “ពេលធ្វើបែបនេះ សូមបងប្រយ័ត្នផង”។ គោសួរថា “ហេតុអីទៅ?”។ ហើយលាតបថា “ដឹងទេខ្ញុំរៀបនឹងប្រាប់បងពីគំនិតល្អបំផុតទៅហើយ តែខ្ញុំលឺពីម្ចាស់យើងនិយាយនឹងអ្នកចិញ្ចឹមសត្វថា «បើគោនេះមិនព្រមធ្វើការព្រឹកនេះទៀត យកវាទៅអោយអ្នកកាប់សាច់ទៅ គេប្រហែលជាកាប់វាយកសាច់អោយអ្នកក្រ ហើយអាចយកស្បែកវាទៅធ្វើអោយអ្នកធ្វើស្បែកជើង។» លឺរឿងនេះ ខ្ញុំភ័យជួសឯង។ ដូច្នេះតាមខ្ញុំទៅ ពេលគេយកចំនីមកអោយបងឯង បងឯងស៊ីហើយក្រោកឡើងទៅតាមគេទៅ។ ពេលគេប្រើអោយព្យួរដី ព្រមតាមគេទៅ។ បើមិនអញ្ចឹងទេ លោកម្ចាស់ច្បាស់ជាយកបងឯងទៅកាប់សាច់ហើយ។ ហើយបងឯងនឹងបានទៅសុគតិភពហើយ”។ ពេលនោះគោភ្ញាក់ ខ្លួនព្រឺត រួចស្រែកអរគុណលា ហើយនិយាយថា “ស្អែកខ្ញុំនឹងទៅធ្វើការវិញហើយ”។ ពេលនោះគោស៊ី ចំនីទាំងអស់ដែលគេដាក់អោយ ហើយលិតទាំងស្នូកទៀតផង។ នាយឈ្មួញលឺរឿងរ៉ាវនេះពីដើមដល់ចប់។ នៅវេលាព្រឹក ឡើង នាយឈ្មួញនឹងភរិយាដើរទៅកាន់ក្រោលគោទាំងពីរនាក់ រួចអង្គុយចុះ ហើយអ្នកបម្រើក៏មកដល់ រួចដើរទៅកាន់គោ ដែលពេលឃើញម្ចាស់វា ក៏បក់កន្ទុយរវិច លោតកញ្ឆក់កញ្ឆេងសម្តែងក្តីរីករាយ ធ្វើអោយនាយឈ្មួញអស់សំនើចយ៉ាងខ្លាំង ហើយសើចរហូតដល់ប្រពន្ធគាត់ឆ្ងល់ ហើយសួរគាត់ថា “តើបងឯងសើចស្អី?”។ នាយឈ្មួញតបថា “បងសើចនឹងរឿងកំបាំង ដែលបងបានដឹងនិងលឺ តែបងមិនអាចប្រាប់នរណាបានទេ បើមិនអញ្ចឹងនឹងស្លាប់”។ នាងជាភរិយាក៏ សួរទៀតថា “បងឯងត្រូវតែប្រាប់រឿងនេះដល់អូន បើទោះជាស្លាប់ដោយសាររឿងនេះក៏ដោយ”។ តែនាយឈ្មួញតប ថា “បងមិនអាចប្រាប់នរណាអោយដឹងពីសំដីរបស់សត្វទាំងឡាយបានទេ បើមិនអញ្ចឹងទេបងនឹងស្លាប់”។ នាងតបថា “ឱព្រះអើយ បងឯងកុហក! នេះគ្រាន់តែជាពាក្យដោះសារប៉ុណ្ណោះ។តាមពិតគឺបងឯងសើចចំអកអោយ ខ្ញុំទេ។ អញ្ចឹងមានន័យថា បងលាក់ស្អីមួយនឹងខ្ញុំហើយ។ ហើយបើបងមិនប្រាប់ការពិតទេ យើងលែងគ្នាទៅ”។ នាងក៏អង្គុយ ចុះរួចយំ។ នាយឈ្មួញក៏តបថា “តើហេតុអីក៏អូនយំ? បងខ្លាចព្រះយកជីវិតបង ព្រោះតែនិយាយពាក្យអស់នោះចេញមក”។ នាងតបថា “បងត្រូវតែនិយាយប្រាប់អូន ថាហេតុអីក៏បងសើច”។ គាត់តបថា “អូនដឹងទេ ពេលបងបន់ព្រះសុំអោយបងយល់ភាសាសត្វបាននោះ បងបានស្បថថា នឹងមិនប្រាប់អាថកំបាំងនេះដល់នរណាទាំងអស់ បើមិនអញ្ចឹងទេសូមអោយព្រះយកជីវិតបង”។ នាងជា ភរិយាស្រែកយំ “ខ្ញុំមិនខ្វល់ទេ! ប្រាប់មកថាអាថកំបាំងនោះមក ហើយចង់ងាប់ស្មើណាក៏ងាប់ទៅ”។ ហើយនាងនៅតែ យំរំអុកបង្ខំគាត់រហូតដល់នាយឈ្មួញធុញទ្រាន់ជាខ្លាំង។ ហើយជាចុងក្រោយគាត់និយាយថា “អូនទៅហៅឪពុក ម្តាយរបស់អូន កូនរបស់យើង និងអ្នកជិតខាងឯទៀតៗមក”។ នាងក៏ធ្វើ តាម។ នាយឈ្មួញក៏អញ្ជើញមេភូមិ មេឃុំដើម្បីធ្វើបញ្ជីមរតក រួចប្រាប់ការសំងាត់ដល់ភរិយាគាត់ មុននឹងស្លាប់។ គាត់ស្រលាញ់ភរិយាគាត់ខ្លាំងណាស់។ នាងជាជីដូនមួយរបស់គាត់ ជាកូនស្រីរបស់ប្អូនប្រុសឪពុកគាត់ ហើយនាងក៏ជាម្តាយរបស់កូនគាត់ដែរ ហើយគាត់បានរស់នៅជាមួយនាងអស់មួយរយម្ភៃឆ្នាំហើយ។ បន្ទាប់មក ក្រោយពីញាតិមិត្តមកជុំគ្នាអស់ហើយ គាត់និយាយទៅកាន់ពួកគេថា “ខ្ញុំមានរឿងគួរអោយចំលែកមួយលាក់ទុក ហើយរឿងនេះបើខ្ញុំនិយាយប្រាប់នរណាម្នាក់ ខ្ញុំនឹងស្លាប់ភ្លាម”។ ដូច្នេះហើយ អ្នករាល់គ្នានិយាយទៅកាន់នារីជាភរិយាថា “ឱនាងអើយសូមនាងលះបង់គំនិតនេះចោលទៅ វាមិនបានការអីទេ ហើយព្រមជឿប្តីនាងទៅ បើមិនអញ្ចឹងទេ ប្តីនាង ហើយក៏ជាឪពុករបស់កូនៗនាងដែរ នឹងស្លាប់”។ នាងតបថា “ខ្ញុំមិនព្រមទេ គាត់ត្រូវតែប្រាប់ការពិតដល់ខ្ញុំ បើទោះជាគាត់ស្លាប់ក៏ដោយ”។ ដូច្នេះពួកគេ ក៏ឈប់បង្ខំនាង ហើយពួកគេក៏ចាប់ផ្តើមយំលឺសូរអឺងកងពេញទាំងផ្ទះ។ នាយឈ្មួញ ក៏ដើរចេញពីចំនោមមនុស្សទាំងអស់ ទៅស្មឹងស្មាធម្នាក់ឯងនៅជិតរោងសត្វរបស់គាត់មួយកន្លែង មុននឹងត្រលប់មកប្រាប់ការពិតរួចនឹងស្លាប់។

នៅក្នុងរោងសត្វ នោះ មានមាន់គកមួយ និងមេមាន់ហាសិប។ មុននឹងនិយាយលា មិត្តភក្តិរបស់គាត់ គាត់លឺឆ្កែរបស់គាត់និយាយទៅកាន់មាន់គក ដែលកំពុងតែបក់ស្លាប ហើយស្រែករងាវលោតជាន់ពីមេមាន់មួយទៅមេមាន់មួយ ថា “នែអាមាន់គក ឯងអីក៏អន់ចរឹកម្ល៉េះ។ លោកចៅហ្វាយពិតជាស្តាយណាស់ដោយចិញ្ចឹមឯងអោយធំ។ ឯងគ្មានអៀនខ្មាស់ទេរឺ ដែលជាន់មេ នៅចំថ្ងៃបែបនេះ?” ។ មាន់គកតបថា “ហើយវាយ៉ាងម៉េច ថ្ងៃនេះកើតស្អី?”។ ឆ្កែតបថា “តើឯងមិនដឹងទេថា ម្ចាស់របស់យើងថ្ងៃនេះនឹងស្លាប់ហើយ។ ប្រពន្ធគាត់ទារអោយគាត់ប្រាប់ការពិតមួយ ដែលព្រះបានប្រាប់ដល់គាត់ ហើយពេលគាត់ប្រាប់ការពិតនោះ គាត់នឹងស្លាប់។ ពួកយើងជាឆ្កែ យើងទាំងអស់គ្នាមានទុក្ខណាស់វ៉ើយ តែឯងវិញ គិតតែពី ទទះស្លាបសប្បាយ នឹងជាន់មេ។ តើពេលហ្នឹងឯងសមនឹងត្រេកត្រអាលបែបនេះរឺ? ឯងមិនខ្មាស់ខ្លួនឯងទេរឺ?”

មាន់គកតបថា “អើលោកម្ចាស់យើងអីក៏ល្ងង់ម្ល៉េះ ចំជាប្រុសអត់បានការមែន។ បើគាត់មិនអាចទាំងដឹកនាំភរិយាតែម្នាក់បានផង ជិវិតគាត់ក៏គ្មានន័យអីនឹងរស់តទៅទៀតដែរ។ មើលមកអញនែ អញមានមេមាន់ហាសិបត្រូវមើលខុសត្រូវ អញធ្វើអោយមីមួយនេះត្រូវចិត្ត ក៏បង្កអោយមីមួយទៀតទាស់ចិត្ត អញបង្អត់មួយ បញ្ចុកមួយ ហើយក្រោមការគ្រប់គ្រងដ៏ល្អរបស់អញ ពួកគេស្ថិតនៅក្រោមបញ្ជាអញបានល្អណាស់វ៉ើយ។ លោកម្ចាស់យើង ហៅចំជាល្ងង់មែនហើយ មានប្រពន្ធតែម្នាក់ នៅតែគ្រប់គ្រងមិនបាន”។ ឆ្កែក៏សួរថា “អញ្ចឹងតើ លោកម្ចាស់គួរធ្វើម៉េចទៅរឿងនេះ?”។ មាន់គកឆ្លើយ ថា “គាត់គួរដើរហេរទៅ កាច់មែកឈើមក ហើយវាយខ្នងនាងប្រពន្ធរហូតដល់នាងយំ រួចស្រែកថា អូយឈប់ទៅ អូនមិនចង់ដឹងរឿងនេះទៀតទេ មួយជីវិតនេះ។ ហើយគាត់ត្រូវវាយនាងមួយឆ្វាប់ទៀតអោយខ្លាំង ហើយអោយលឺ។ ហើយបើគាត់ធ្វើអញ្ចឹងបានហើយ គាត់នឹងដេកលក់ស្រួល មានគេថ្នាក់ថ្នមរហូត។ តែលោកម្ចាស់ល្ងង់ម្នាក់នេះ គ្មានចេះគិតអីវែងឆ្ងាយទេ”។ លោកមន្ត្រី បន្តថា “ពុកនឹងធ្វើដាក់កូន ដូចបុរសនេះធ្វើលើប្រពន្ធគាត់អញ្ចឹង ណាឆេហរ៉ាសាត!”។ នាងឆេហរ៉ាសាត សួរថា “តើបុរសនោះធ្វើយ៉ាងម៉េចដាក់ប្រពន្ធគាត់?”។ លោកមន្ត្រីតប ថា ពេលនាយឈ្មួញបានស្តាប់សំដីរបស់មាន់គកនិយាយទៅកាន់ឆ្កែបែបនេះហើយ គាត់ក៏ងើបឡើងយ៉ាងប្រញាប់។ គាត់កាច់មែក ឈើមួយ រួចយកទៅលាក់ទុកក្នុងបន្ទប់។ រួចហើយគាត់ស្រែកហៅនាង “អូនចូលមកនេះ បងនឹងប្រាប់ការពិតដល់អូន រួចអាលនឹងស្លាប់ទៅមិនអោយនរណាឃើញ”។ នាងក៏ចូលទៅ ក្នុងបន្ទប់ជាមួយគាត់ ហើយគាត់ក៏ចាក់សោរជាប់ ហើយដើរទៅជិតនាង ដោយនៅពេលនោះគេលឺសូរវាយខ្នង ស្មា ចង្កេះ ដៃ ជើង រួចនិយាយថា “អូនចង់ដឹងអាថកំបាំងនោះទៀតទេ?”។ នាងតបថា “អូនលែងចង់ដឹងទៀតហើយ អូនសូមអង្វរ អូនលែងចង់ដឹងមែន”។ បន្ទាប់នាងក៏ ថើបដៃ និង ជើងរបស់ប្តីនាង ហើយគាត់ក៏នាំភរិយាគាត់ចេញមកក្រៅ។ នាងក៏ធ្វើចរឹករឹកពារសមជាភរិយាម្នាក់វិញ។ អ្នកទាំងអស់នៅក្នុងផ្ទះក៏ត្រលប់ជាមានសេចក្តីរីករាយឡើងវិញ។ ដូច្នេះមានសេចក្តីថា នាយឈ្មួញរូបនោះ បានរៀននូវវិជ្ជាគ្រួសារពីមាន់គក ហើយគាត់និងក្រុមគ្រួសាររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រហូតដល់ស្លាប់។

លោកមន្ត្រីបន្ត ថា “ហើយកូនឯងក៏អញ្ចឹងដែរ បើកូនមិនព្រមស្តាប់ពុកទេ ពុកនឹងធ្វើដូចនាយឈ្មួញនោះធ្វើដាក់ភរិយាគាត់អញ្ចឹង”។ តែនាង ឆេហរ៉ាសាត តបឪពុកនាងវិញយ៉ាងម៉ឺងម៉ាត់ថា “ខ្ញុំនឹងមិនប្តូរចិត្តទេ លោកឪពុក ហើយរឿងនិទាននេះក៏មិនអាចមកប្តូរគំនិតរបស់ខ្ញុំបានដែរ។ ខ្ញុំនឹងមិនស្តាប់តាមបង្គាប់របស់ពុកទេ ហើយបើពុកមិនព្រមតាមខ្ញុំទេ ខ្ញុំនឹងទៅរៀបការខ្លួនខ្ញុំជាមួយស្តេច បើទោះជាពុកមិនព្រមក៏ដោយ។ តំបូងខ្ញុំនឹងទៅគាល់ស្តេចដោយខ្លួនឯង ហើយទៅតែម្នាក់ឯង។ ខ្ញុំនឹងទូលព្រះអង្គថា ខ្ញុំបានសុំឪពុករបស់ខ្ញុំរៀបការជាមួយព្រះអង្គ តែគាត់មិនព្រម ដូច្នេះពុកធ្វើបាបខ្ញុំយ៉ាងណា ព្រះអង្គក៏ធ្វើទុក្ខពុកបែបនោះដែរ”។ លោកមន្ត្រីសួរ ថា “តើចាំបាច់ដល់ថ្នាក់ហ្នឹងរឺ?”។ នាងតបថា “មែនហើយ”។ លោកមន្ត្រី ក៏ទាល់ប្រាជ្ញា ហើយក៏ទៅក្រាបបង្គុំទូលស្តេចសហរ្យ បន្ទាប់ពីអោយពរស្តេច និងក្រាបបង្គំក្បាលដល់ដីមក គាត់ក៏រៀបរាប់រឿងរ៉ាវរវាងគាត់និងកូនស្រីពីដើមដល់ចប់ ហើយនឹងមូលហេតុដែលគាត់ត្រូវតែនាំកូនស្រីរបស់គាត់មកជូនស្តេច នៅយប់នោះ។ ស្តេចមាន សេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់យកជាករណីលើកលែងសំរាប់កូនរបស់មន្ត្រីជំនិតរបស់គាត់ ហើយនិយាយទៅកាន់គាត់ថា “ឱលោកមន្ត្រីដ៏កំពូលអើយ តើហេតុម៉េចក៏អញ្ចឹង? តើលោកមិនដឹងទេរឺថា យើងបានសច្ចានឹងស្ថានសួគ៌ហើយថា បន្ទាប់ពីយើងបានខ្លួននាងនៅយប់នេះហើយ យើងនឹងបញ្ជាទៅលោកនៅព្រឹកឡើង អោយយកនាងទៅសំលាប់ចោល។ ហើយបើលោកមិនសំលាប់នាងទេ យើងនឹងសំលាប់លោកមិនខាន”។ លោកមន្ត្រីតប ថា “ឱព្រះជាម្ចាស់ដែលជួយព្រះអង្គអោយមានជ័យជំនះ និងអាយុយឺនយូរ ឱព្រះអង្គដ៏ចំរើន គឺនាងទេ ដែលជាអ្នកសំរេចចិត្ត។ ទាំងអស់នេះទូលបង្គំបានប្រាប់នាងអោយដឹងអស់ហើយ តែនាងមិនព្រមស្តាប់ទេ ហើយនាងនៅតែចចេសចង់មកគាល់ព្រះអង្គក្នុងរាត្រីនេះ”។ ដូច្នេះស្តេច សហរ្យមានសេចក្តីរីករាយជាខ្លាំង “ល្អណាស់។ លោកទៅរៀបចំនាងអោយមកគាល់យើងយប់នេះ”។ លោកមន្ត្រីក៏ ត្រលប់មកជួបកូនស្រីគាត់វិញ ហើយប្រាប់នាងពីបញ្ជារបស់ព្រះរាជា ហើយនិយាយថា “សូមកុំអោយពុកអស់សង្ឃឹមដោយសារបរាជ័យកូនអី”។ តែនាង ឆេហរ៉ាសាត មានសេចក្តីរីករាយយ៉ាងខ្លាំង ដោយបាននូវអ្វីដែលនាងចង់បាន ហើយនិយាយនឹងប្អូនស្រី ឌុន្យ៉ាសាត ថា “ចូរប្អូនចាំអោយបានច្បាស់នូវអ្វីដែលបងប្រាប់ប្អូន។ ពេលបងទៅគាល់ស្តេចរួចរាល់ហើយ បងនឹងអោយគេមករកប្អូន។ ពេលប្អូនបានមកជួបបង ហើយពេលប្អូនដឹងថាព្រះរាជាបានខ្លួនប្រាណបងរួចរាល់ហើយ ប្អូនត្រូវនិយាយមកបងថា ឱបងស្រីអើយ បើបងមិនទាន់ងងុយគេងទេ សូមបងនិទានប្រាប់ប្អូននូវរឿងនិទានថ្មី គួរអោយចង់ស្តាប់ និង គួរអោយរីករាយ ដើម្បីអោយវេលានៃយប់នេះកន្លងទៅបានលឿន។ ហើយបងនឹងរៀបរាប់ប្រាប់ប្អូននូវរឿងនិទានដែលអាចជួយជីវិតយើងបាន ហើយបើព្រះជួយ នោះរឿងនិទាននេះនឹងជួយកែប្រែទំលាប់ស្តេចស្រកឈាមនេះបាន”។ នាងឌុន្យ៉ាសាត តបថា “ប្អូននឹងខិតខំដោយសេចក្តីរីករាយបំផុត”។ នៅរាត្រីនោះ លោកមន្ត្រីក៏នាំនាងឆេហរ៉ាសាតទៅគាល់ស្តេច។ ស្តេចរីករាយពេលក្រលេកនាង ហើយសួរថា “តើលោករកបានអ្វីដែលយើងត្រូវការហើយរឺ?”។ គាត់តបថា “បានហើយ”។ តែនៅពេលដែល ស្តេចនាំនាងឡើងលើគ្រែ ហើយចាប់ផ្តើមនឹងរួមមេត្រីនឹងនាង នាងក៏ស្រែកយំ។ ស្តេចឆ្ងល់ក៏សួរថា “ តើនាងកើតស្អី?”។ នាងតបថា “ឱព្រះអង្គអើយ ខ្ញុំមានប្អូនស្រីម្នាក់ សូមព្រះអង្គអនុញ្ញាតអោយនាងខ្ញុំបាននៅជាមួយនាងផង នាយប់នេះ មុននឹងពេលព្រឹកនេះមកដល់”។ ដូច្នេះស្តេច ក៏អោយគេទៅហៅនាង ឌុន្យ៉ាសាតមក។ នាងមកដល់ក៏ក្រាបបង្គុំស្តេច ហើយស្តេចអោយនាងទៅអង្គុយក្បែរជើងគ្រែ។ បន្ទាប់មកស្តេចក៏រួមមេត្រីនឹងនាង ឆេហរ៉ាសាត រួចហើយអ្នកទាំងបីក៏លង់លក់អស់ទៅ។ តែនៅពេលពាក់ កណ្តាលយប់នាង ឆេហរ៉ាសាតក៏ភ្ញាក់ឡើងរួចអោយសញ្ញាទៅប្អូនស្រី។ ប្អូនស្រីក៏ក្រោកអង្គុយឡើងរួចនិយាយថា “បងស្រីអើយ សូមបងមេត្តានិទានប្រាប់ប្អូននូវរឿងគួរអោយជក់ចិត្តនិងគួរអោយ រីករាយផង ដើម្បីអោយរាត្រីនេះកន្លងទៅបានឆាប់”។ នាងឆេហរ៉ាសាត តបថា “បងនឹងនិទានប្រាប់ប្អូនដោយរីករាយ តែសូមអោយព្រះអង្គអនុញ្ញាតសិន”។ ស្តេចនិយាយ “និយាយទៅ” ដោយស្តេចក៏មិនសូវងងុយ សំរាកមិនបានដែរ ដូច្នេះហើយគាត់ក៏ចង់ស្តាប់រឿងនិទានដែរ។ ដូច្នេះហើយនាង ឆេហរ៉ាសាត ដោយមានសេចក្តីរីករាយយ៉ាងខ្លាំង នាងក៏ចាប់ផ្តើមនិទានរឿងរបស់នាង នៅយប់ទីមួយនៃមួយពាន់មួយយប់។ រឿង ឈ្មួញ និង អារក្សព្រៃ

កាលពី ព្រេងនាយមានឈ្មួញម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានការងាររកស៊ីនៅទីក្រុងជាច្រើន។ ថ្ងៃមួយគាត់ជិះសេះចេញទៅប្រមូលប្រាក់នៅទីក្រុង ហើយដោយសារកម្តៅថ្ងៃក្តៅខ្លាំងពេក គាត់ក៏ឈប់សម្រាកក្រោមដើមឈើមួយ។ គាត់យកដៃលូកចូលថង់យាមរបស់គាត់ រួចយកកម្ទេចនំប៉័ង និង ផ្លែល្មើស្ងួត។ ពេលដែលគាត់ទទួលទានរួចរាល់ហើយ គាត់បានគ្រវែងថ្មមួយដុំមួយទំហឹង ស្រាប់តែពេលនោះមានទេពារក្សមួយបានផុសចេញមក។ ទេពារក្សមាឌ ធំនេះកាន់ដាវមួយនឹងដៃ ហើយដើរមកជិតនាយឈ្មួញ រួចនិយាយថា “ឯងក្រោកឈរឡើងអាលនឹងអញកាត់ក្បាលឯង ព្រះឯងបានសំលាប់កូនអញ!”។ នាយឈ្មួញ សួរថា “ខ្ញុំមានសម្លាប់កូនលោកពីអង្កាល់?”។ ទេពារក្សតប ថា “ពេលដែលឯងស៊ីផ្លៃល្មើ រួចគប់ដុំថ្មទៅត្រូវចំទ្រូងកូនអញពេលវាកំពុងតែដើរជិតនោះ ហើយកូនអញក៏ស្លាប់ទៅ”។ នាយឈ្មួញក៏ អង្វរថា “ឱព្រះអើយ ឱព្រះដ៏ចំរើនអើយ បើខ្ញុំបាន សម្លាប់កូនលោក ក៏ សម្លាប់ដោយអចេតនាដែរ។ សូមលោកលើកលែងទោសដល់ខ្ញុំផង”។ ទេពារក្សតប ថា “ គ្មានអ្វីអាចជួយឯងបានទេ អញត្រូវតែសម្លាប់ឯង” ។ បន្ទាប់មក ទេពារក្សក៏ចាប់នាយឈ្មួញ ហើយចាប់អូសគាត់ យកទៅចងជាប់នឹងដី លើកដាវឡើងនឹងកាប់នាយឈ្មួញ។ ពេលនោះនាយឈ្មួញក៏យំ ហើយនិយាយថា “ ខ្ញុំនឹងប្តឹងរឿងនេះទៅព្រះជាម្ចាស់” ហើយក៏ចាប់ផ្តើមនិយាយនូវពាក្យកាព្យដដែលៗថា “វាសនាសត្វលោកមានថ្ងៃពីរ ថ្ងៃ មួយញក់ញី ថ្ងៃមួយសួស្តី ជីវិតសត្វលោកលើលោកិយ មួយផ្នែក អប្រិយ៍មួយផ្នែកសុខ។ ដឹងរឺអត់ពេលព្យុះកំបុត ត្បូងបក់សំលុតកាត់អកាស សូម្បីតែព្រៃព្រឹក្សដ៏ក្រាស់ ក៏រងនូវគ្រោះភ័យនេះដែរ។ ដើមឈើប៉ុន្មានដែលដីថែ ចិញ្ចឹម មិនត្អែរត្អូញឡើយសោះ ចិញ្ចឹមទាល់តែបៃតងស្រស់ ឈើ មានផ្លែស្មោះដែលរអ៊ូ។ អ្នកឃើញរឺទេខ្មោចហើមផុស ស្អុយ ដង្កូវចុះអណ្តែតទឹក រីឯគ្រាប់គុជថ្លៃពន្លឹក លាក់ខ្លួនក្នុងទឹកឯណុះវិញ ! ។ លើមេឃមានផ្កាយរាប់មិនអស់ គេមិនរាប់សោះលើកលែងតែ អាទិត្យ និងចន្ទនេះទាំងទ្វេ ពេលសូរ្យគ្រាសគេកត់ ត្រាទុក។ គេដឹងគេលឺក្តីសុខអ្នក តែក្តីលំបាកនិងអំពល់ សោកសៅទាំងឡាយគ្មានអ្នកយល់ ដែលនឹងជួយខ្វល់ដល់អ្នកឡើយ។ ទីងងឹតបានផ្តល់ដល់អ្នក សុវត្ថិភាពជាក់អោយអ្នកសុខ តែថាទីងងឹតនេះមុខ នឹង ផ្តល់នូវទុក្ខវិញមិនខាន។