Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Vichith

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៤:២៨ ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០១០ ដោយ Vichith (ការពិភាក្សា | ការរួមចំណែក) (ព្រះគុណម៉ែ: ផ្នែកថ្មី)

ព្រះគុណម៉ែ

ព្រះគុណម៉ែ ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែ​ម្នាក់គត់ដែលហ៊ាន​លះ​បង់​​​​សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់​ទាំង​ថ្ងៃ​ដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេល ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារ​ការធ្វើ​ការ​ហត់នឿយដោយមិន​បាន​បរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា ដែរ ។ សួរថាម៉ែធ្វើ​ដើម្បី​​អ្នកណា ? ​ដោយការងារជាកសិកររក​ប្រាក់​កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់​មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែ​ធ្វើកា​រ​តែ​ម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្បីអ្នកណាគឺដើម្បី​តែកូនតែមួយគត់​ព្រោះកូនគឺជាដួង​ចិត្តរបស់ម៉ែ។

ពេលមានទំងន់

ចូរអ្នកគិតទៅដល់គ្រា កាល អ្នក​នៅ​ជា​ទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពុងមាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង​ កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិន​ទាន់​​មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី​ គ្រប់ដង្ហើមចេញរបស់ម៉ែមាន តែពាក្យមួយ ម៉ាត់ប៉ុណ្ណោះគឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺ​ក្បាល​​ និងក្អួត​ទាំង​យប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ តែម៉ែមិនចុះចាញ់ទេម៉ែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែល​ម៉ែ​ត្រូវ​ប្រឈម​មុខ​និង ការ តថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវ ទទួលរងនិងការឈឺចាប់ បំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែ​ស្រែក ម៉ែ​យំ ពេលខ្លះដោយសារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែធ្វើបែបនេះព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែ ថាតើជាកូនប្រុសរឺក៏កូនស្រី។ ក្រោយ​ពី​នោះ​ ហើយម៉ែក៏ត្រូវដេកដុត ខ្លួនប្រាណ នៅលើភ្នក់ ភ្លើងដ៏សែនក្តៅស្ទើឆេះខ្លូន បែកញើសសស្រាក និង​ត្រូវផឹកទឹកថ្នាំដ៏សែនល្វីង ម្ហូបហិហិ អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់​កូន​ប្រៀប​ប្រដូច និងកែវភ្នែកទាំងគូររបស់ម៉ែ ពេលកូនឈឺថ្កាត់នៅ ពេលយប់ម្តងៗ​ មានតែម៉ែទេដែល ព្រួយបារម្ភបំផុត ម៉ែត្រូវអង្គុយបក់​ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតឡើងចំពោះកូន។​ ពេលខ្លះដោយក្តីភ័យខ្លាចម៉ែក៏ ត្រូវសំរេចចិត្តចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បី ហៅលោកគ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន។យប់ស្ងាត់មនុស្សសត្វទាំងឡាយទាំងពួង គេង លង់​លក់​យ៉ាង​​ស្កប់ស្កល់ តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយយោលអង្រឹងទៅមកៗ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង។ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចក៏​បានចំរើន​នេះ​វ័យ​ធំ​ដឹង​ក្តី វា​ក៏​ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូន។ ម៉ែបានផ្តល់ជាសំលៀកបំពាក់ ចំណីអាហារ​សព្វបែបយ៉ាង មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយ​ទៅ​រៀន​សូត្រ​ដើម្បី​មាន ចំ ណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូចខ្លួនឡើយ។នៅពេល ដែល កូន ចេញពីផ្ទះម្តងៗម៉ែមានការព្រួយបារម្ភណាស់ ម៉ែនៅ​មិន​សុខបក់​មិន​ល្ហើយ​រង់ចាំ​មើល​​ផ្លូវកូន សួរថា កូនវិញមានគិតដល់ចិត្តម៉ែដែរ មានខ្វល់ពីម៉ែដែទេខ្ញុំហ៊ាននិយាយថាមានកូនតិចតួច ណាស់ដែល គិតបែបនេះ។ កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីថាបន្តិច​បន្តួចរបស់​ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានូវពេលដែលខ្លួន​ចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណា ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូនថាយ៉ាងហើយម៉ែត្រូវរត់សួរនិងមិត្តភ័ក្ត​ រឺអ្នកជិតខាង​ដែល​ស្គាល់​កូន​គ្រប់​ទីកន្លែង។ចុះចំ ណែក កូនវិញមានគិតទេ គឺកូនមានសប្បាយចិត្ត ហើយស្តីបន្ទោស ម៉ែប្រាប់ដល់មិត្តភ័ក្តថា «និងហើយ មកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន» នេះ​ហើយ​កូន​របស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ។ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត។ រីឯ​កូនខ្លះ ទៀត​មិនចេះ​គិតពី​ព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមក វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនតែ​ប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ​ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវយកមក​ជេថាម៉ែទៅវិញ។ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត។​​ ពេលកូន​បាន​ធ្វើ​បែប​ចំពោះ​ម៉ែ​ហើយ​ម៉ែ​មិន​ហ៊ាន​យំទេ ព្រោះម៉ែបានលឺគេថាកូនណា បានធ្វើអោយ ម៉ែយំ កូននោះឯងនិងធ្លាក់នរក ហេតុនេះ ហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ។ នេះហើយ​ជា​ទឹក ចិត្តរបស់ម៉ែដែលមានចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែដឹងខ្លួនឯង ថាគួរតបគុណម៉ែវិញបែបណាទើបសក្តិសម នូវអ្វីៗដែល ម៉ែ បានផ្តល់អោយយើង មិនមែនមិនសង​គុណ​បែ​ជា​ធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នៅះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរ​តែ​ឆ្លៀត​យក​ពេល​វេលា​នេះធ្វើអ្វីល្អៗ ចំពោះតាមដែល យើងអាចធ្វើទៅបានគាត់ មិនមែនរង់ចាំ ដល់ម៉ែស្លាប់ទៅទើបនាំគ្នាយំស្រែក ស្តាយក្រោយនៅមុខផ្នូរម៉ែ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើ​ចំពោះម៉ែពីមុនមកនោះទេ។ ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »​ ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃ​ទឹក​ចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។