ប្រេម ទីនសូឡានុន្ទ
ក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រថៃ
ឧត្តមសេនីយ៍ឯក ប្រេម ទីនសូឡានុន្ទ (Prem Tinsulanonda)
មានរហ័សនាមថា អ្នកប្រហារតាមដងទន្លេចៅផ្រៈយ៉ា • បច្ចុប្បន្ន៖ ជាប្រធានក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ និងជារដ្ឋបុរស។ ក្រុមអាវក្រហមចោទប្រកាន់ថា លោកជាបុគ្គលដែលឈរពីក្រោយរាល់ការសម្រេចចិត្តរបស់យោធា និងរដ្ឋាភិបាល • អតីត៖ នាយករដ្ឋមន្ត្រីថៃទី ១៦ ហើយកាន់អំណាច ៣ជំនាន់ជាប់គ្នា (១៩៨០-១៩៨៨) ហើយក្រោយមកក៏ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីតាមការអញ្ជើញរបស់សភា។ ហើយលោកក៏បុគ្គលដែលបានឆ្លងកាត់ការប្រយុទ្ធជាច្រើនសមរភូមិផងដែរ • លក្ខណៈពិសេសរបស់លោក គឺជាមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដី
ឧត្តមសេនីយ៍ឯក ស៊ូរ៉ាយុទ្ធ ចុលានុន្ទ (Surayud Chulanont)
មានឈ្មោះហៅក្រៅថា អ៊ែត ឬ ប៊ិកអ៊ែត • បច្ចុប្បន្ន៖ ជាសមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ នាយករដ្ឋមន្ត្រី (១ តុលា ២០០៦- ២៩ មករា ២០០៨) អគ្គមេបញ្ជាការកងទ័ពជើងគោក (២០០២-២០០៣) និងធ្លាប់កាន់តំណែងប្រធានបក្សកុំមុយនិស្ដប្រទេសថៃ ដោយត្រូវបានគេស្គាល់តាមរយៈឈ្មោះ សាហាយខាំតាន់(សមមិត្តខាំតាន់) • ជាបុគ្គលដែលមានចំណង់ចំណូលចិត្តគយគន់ធម្មជាតិ
ថានិន្ទ្រ ក្រៃវិសៀន (Tanin Kraivixien)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ, គណៈកម្មការគ្រប់គ្រងមូនិធិអានន្ទមហិឌុន, ទីប្រឹក្សាពិសេសរបស់អង្គប្រធានស្ថាប័នវិច័យចុឡាលុងកន • អតីត៖ នាយករដ្ឋមន្ត្រីទី១៤ របស់ថៃ(១៩៧៦-១៩៧៧) • លោក ថានិន្ទ្រ បានឡើងជានាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារ ថ្ងៃទី៦ តុលា ១៩៧៦ រដ្ឋាភិបាលរបស់លោកបានទទួលរហ័សនាមថា រដ្ឋាភិបាលខ្យង ដោយលោកបាននិយាយដោយខ្លួនឯងថា រដ្ឋាភិបាលនេះដូចសត្វខ្យងក្នុងសំបក ព្រោះមានទាហានការពារជុំវិញ ហើយលោកក៏ត្រូនបានទំលាក់វិញដោយរដ្ឋប្រហារថ្ងៃទី២០ តុលា ១៩៧៧។
បណ្ឌិត ឆៅវណ្ណ ណៈ ស៊ីឡៈវ៉ាន់ (Dr. Chaovana na Silavanta)
• បច្ចុប្បន្ន៖ ជាសមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រទទួលបន្ទុកជាប្រធានការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ(Director of the Crown Property Bureau) និងជាប្រធានគណៈកម្មការក្រុមហ៊ុន Siam Cement Group... • អតីត៖ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ (១៩៧៤-១៩៧៥), សមាជិកព្រឹទ្ធសភា, សមាជិកសភានិតិបញ្ញត្តិជាតិ, ជាប្រធានគណៈកម្មការក្រុមហ៊ុន និងស្ថាប័នរដ្ឋជាច្រើន
សេនាប្រមុខកងទ័ពអាកាស សិទ្ធិ ស្វេតស៊ិឡា
(Air Vice Marshal Siddhi Savetsila) • បច្ចុប្បន្ន៖ សមាជិក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ, គណៈកម្មការគ្រប់គ្រងមូនិធិអានន្ទមហិឌុន • អតីត៖ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការបរទេស, លេខាសភាសន្តិសុខជាតិ, ប្រធានបក្ស Social Action, សាមាជិកសភា ... • នៅពេលដែលសង្គ្រាមលោកលើកទី២ កើតឡើង លោកកំពុងសិក្សានៅសហរដ្ឋ អាមេរិក ឆ្លៀតឱកាសនោះក៏បានចូលរួមជាមួយចលនា សេរីថៃ ធ្វើការរួមជាមួយ OSS (Office of Stratergic Service) របស់សហរដ្ឋអាមេរិក។ • បានទទួលមេដាយកិត្តិយសរបស់ CIA ក្នុងវីរភាពតស៊ូប្រឆាំងនឹងកងទ័ពជប៉ុនក្នុង សង្គ្រាមលោកលើកទី២។
សេនាប្រមុខកងទ័ពអាកាស កាំធុន សិនថៈវ៉ានុន្ទ
(Air Vice Marshal Kamthon Sindhavananda) • បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ, កម្មការគ្រប់គ្រងនិងអនុហិរញ្ញិកមូនិធិអានន្ទមហិឌុន, អនុប្រធានគណៈកម្មការមូនិធិសាយចៃថៃ... • អតីត៖ បំរើការងារក្នុងជួរកងទ័ពអាកាសមានឋានន្តរស័ក្ដជាឧត្តមសេនីយ៍ត្រី ហើយបានលាលែងមកបំរើការជាប្រធានផ្នែកផលិតអគ្គិសនីប្រទេសថៃ។ • ជាបុគ្គលដែលបានមានកិត្តិនាមដោយសារគុណបំណាច់ក្នុងការរៀបចំគម្រោងថាមពលសម្រាប់ប្រទេសថៃ
ឧត្តមសេនីយ៍ឯក ភិជិត្រ កុនឡៈវ៉ានីត (Pichitr Kullavanijaya) មានរហ័សនាមថា ប៊ិកសឿ (ខ្លាធំ)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ អ្នកជំនួយការមេបញ្ជាការកងទ័ពជើងគោក, អគ្គមេបញ្ជាការរងកងទ័ព... • ជាបុគ្គលដែលទទួលការហ្វឹកហ្វឺនផ្នែកយោធាពីសហរដ្ឋអាមេរិច ហើយក៏ជាបុគ្គលម្នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្របីនាក់ទៀតគឺ ប្រេម ទិនសូឡានុន្ទ, ស៊ូរ៉ាយុទ្ធ ចុល្លានុន្ទ និង ឆានឆៃ លិឃិតជិតថៈ ដែលមានរឿងច្រើនជាងគេជាមួយ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
អាំភុន សេនាណៈរុង (Ampol Senanarong)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ, ជានាយកសភាសកលវិទ្យាល័យកសិកម្ម និងជាជំនាញការផ្នែកពន្ធុវិស្វកម្មកសិកម្ម • អតីត៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ • ជាបុគ្គលដែលមានស្នាដៃច្រើនក្នុងការកែលំអរពូជពោត និងស្រូវ
ចាំរ៉ាត់ ខេម៉ៈចារុ (Chamras Kemacharu)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ • អតីត៖ សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យ រ៉ាមកាំហែង, ចុល្លាលុងកន, ធម្មសាស្ត្រ... ប្រធានកម្មការក្រមដីការ(ច្បាប់សុខភាពសាធារណៈ), ប្រធានកម្មការកែលំអនីតិវិធីកាត់ក្ដីរដ្ឋប្បវេណី, ប្រធានសាលដីកា... • ជាបុគ្គលដែលក្រុមអាវក្រហមចាត់ទុកថា ជាចៅហ្វាយនាយរបស់ ចារ៉ាន់ ផាក់ឌី ប្រធានតុលាការរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ហើយក៏ជាអ្នកតាមតាមរករឿងបង្កាច់បង្ខូចកម្មវិធីធ្វើម្ហូបរបស់ អតីតនាយករដ្ឋមន្ត្រី សាម៉ាក់ សុន្ធរ៉ៈវេទ
ព្រះអង្គម្ចាស់ ឧត្តមនាវីឯក អៈសៈណី ប្រាម៉ូត (Rear Admiral Usni Pramoj)
ឈ្មោះហៅក្រៅ ទុយ • បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នករៀបចំចាត់ចែលរាជ្យសម្បត្តិផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ, និងជាឧត្តមនាវីឯកប្រចាំកងទ័ពជើងទឹកអង្គរក្សព្រះមហាក្សត្រ • ជាបុគ្គលដែលមានទេពកោសល្យខាងតន្ត្រី និងកវីនិពន្ធ។ ក្រុមអាវក្រហមគិតថា បុគ្គល ម្នាក់នេះជាអ្នកគ្រប់គ្រងបណ្ដាញគ្រូពេទ្យជនបទទូទាំងប្រទេស ហើយក៏មានសម្ព័ន្ធភាពជិតស្និទ្ធនឹងក្រុមបក្សប្រជាធិបតេយ្យ ហើយក៏មានបណ្ដាញនៅក្នុងក្រសួងសុខភាពសាធារណៈដែលរង់ចាំរាយការណ៍សកម្មភាពផ្សេងៗ។
ព្រះអង្គម្ចាស់ ថេបកៈមុន ថេវៈគុន (Thepkamol Devakula)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស, ឯកអគ្គរាជទូតប្រចាំនៅប្រទេសជាច្រើន... • ក្រុម UDD គិតថាបុគ្គលម្នាក់នេះផ្ដល់ប្រាក់ និងស្វែងរកមូលដ្ឋានគាំទ្រក្រុម PAD ព្រមទាំងជាមេសក្ដិភូមិដែលផ្ដួលរំលំបក្ស People’s Power ។
ក្សេម វ៉ាត់ថៈណៈឆៃ (Kasem Watanachai)
• បច្ចុប្បន្ន៖ សមាជិក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ រដ្ឋមន្ត្រីក្រសួងអប់រំ, សមាជិកព្រឹទ្ធសភា, អធិការបតីសកលវិទ្យាល័យ ឈៀងម៉ៃ, សាស្ត្រាចារ្យ... • ក្រុមអាវក្រហមគិតថា បុគ្គលម្នាក់នេះជាអ្ននគ្រប់គ្រងបណ្ដាញសិស្ស-និស្សិត និងជាជនបង្កប់របស់ PAD និងជាមនុស្សដែលជិតស្និទ្ធនឹង Prof. Dr. Vichit Srisa-arn (អតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងបច្ចុប្បន្នជាប្រធានស្ថាប័នវិភាគចុល្លាផន, ប្រធានសភាមហាវិទ្យាល័យបច្ចេកវិទ្យាសុរណារី និងជាប្រធានសភាមហាវិទ្យាល័វិឡៃឡាក់) ក្នុងការជម្រុញឲ្យសិស្ស-និស្សិតចេញមកធ្វើសកម្មភាពផ្សេងៗ។
ផ្លាកន សុវណ្ណរដ្ឋ (Palakorn Suwanarat)
• បច្ចុប្បន្ន៖ សមាជិក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ កម្មការគ្រប់គ្រងមូនិធិអានន្ទមហិឌុន, កម្មការមូនិធិឆៃផាត់ថាណា, និងមូនិធិផ្សេងៗជាច្រើនទៀត • អតីត៖ អគ្គលេខាធិការក្រសួងមហារផ្ទៃ, ចៅហ្វាយខេត្តឈៀងម៉ៃ និងប៉ាត់តានី, ប្រធានកម្មការអគិ្គសនីផ្នែកភូមិភាគ និងរាជធានី, ... • នៅក្នុងបញ្ជីរបស់ក្រុម UDD ម្នាក់នេះជាអ្នកកាន់កាប់បណ្ដាញសហគ្រាសរដ្ឋ ដូចជាសហគ្រាសអគិ្គសនី, រថភ្លើង... ដោយចាំបញ្ជាឲ្យកម្មការឈប់ពីការងារ ឬចេញមកធ្វើសកម្មភាពផ្សេងៗ តវ៉ាប្រឆាំងជាមួយរដ្ឋាភិបាល។
សៈវ៉ាត់ វ៉ាត់ថាណាកន (Sawat Wathanakorn)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ, កម្មការគ្រប់គ្រងនិងជាលេខារងមូនិធិអនន្ទមហិឌុន, កម្មការមូនិធិឆៃផាត់ថាណា,... • អតីត៖ អតីតតុលាការរដ្ឋបាលកំពូល, អនុប្រធាននាយកដ្ឋាន និងជាអ្នកត្រួតពិនិត្យការងារក្រសួងកសិកម្មនិងសហករណ៍, ... • ជាអ្នកដែលមានឈ្មោះក្នុងក្នុងបញ្ជីរបស់ក្រុមអាវក្រហមថា ជាអ្នកគ្រប់គ្រងបណ្ដាញតុលាការដើម្បីផ្ដួលរំលំបក្ស People’s Power និងជាអ្នកនៅពីក្រោយការវិនិច្ឆ័យក្ដីសមាជិកបក្ស People’s Power របស់តុលារការ
សាន់ធិ ថាក់រ៉ាន (Santi Thakral)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ ប្រធានសាលដីកា, អនុប្រធានសាលដីកា, ប្រធានចៅក្រហមផ្នែករឿងក្ដីភាស៊ី... • ក្នុងបញ្ជីរបស់ក្រុមអាវក្រហម បុគ្គលម្នាក់នេះជាអ្នកដែលនៅពីក្រោយឆាកការកាត់ក្ដីមនុស្សនៅក្នុងបក្ស People’s Power
ឧត្តមនាវីឯក ឈុមភុន បច្ចុសានុន (Admiral Chumpol Patchusanont)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ និងជាកម្មការគ្រប់គ្រងមូនិធិ អានន្ទមហិឌុន • អតីត៖ មេបញ្ជាការកងទ័ពជើងទឹក • ជាបុគ្គលដែលធ្វើការស្ទើរពេញមួយជីវិតជាទាហានជើងទឹក រហូតដល់ក្រុមអាវក្រហមជឿថា ជាអ្នកដែលមានខ្សែរយៈច្រើននៅក្នុងកងទ័ពជើងទឹក។ ហើយរាល់ការចល័តកងទ័ពជើងទឹកត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីម្នាក់នេះជាមុន។
អៈថាន់និធិ ឌីសាត់ថាអាំណាត(Atthaniti Disatha-Amnarj)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ និងជាប្រធានសមាគមន៍ច្បាប់អាស៊ាន • អតីត៖ ប្រធានសាលដីកា និងតំណែងជាច្រើនទៀតទាក់ទងទៅនឹងប្រព័ន្ធយុត្តិធម៌ និងច្បាប់ • ក្រុមអាវក្រហមចាត់ទុកថា ម្នាក់នេះជាទីប្រឹក្សាផ្នែកច្បាប់របស់ ក្រុមទីប្រឹក្សាជំនិតព្រះមហាក្សត្រក្នុងការចាត់ការជាមួយបក្ស People’s Power
សុផៈឆៃ ភូង៉ាម (Suphachai Phungam)
• បច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សាជំនិតព្រះមហាក្សត្រ • អតីត៖ ប្រធានសាលដីកា, ចៅក្រមតុលាការរដ្ឋប្បវេណី, ប្រធានតុលាការជាច្រើនខេត្តមុននឹងចូលមកបម្រើការក្នុងក្រសួងយុត្តិធម៌។ • ជាបុគ្គលដែលមានស្នាដៃក្នុងការទទួលរាជបញ្ជាពីព្រះមហាក្សត្រដឹកនាំគណៈចៅក្រមដោះស្រាយវិបត្តិប្រទេសនាពាក់កណ្ដាលឆ្នាំ ២០០៥
ឆានឆៃ លិឃិតជិតថៈ (Chanchai Likitjitta)
• បច្ចុប្បន្ន៖ សមាជិក្រុមប្រឹក្សាព្រះមហាក្សត្រ • អតីត៖ ចៅក្រម, ប្រធានសាលដីកា និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ • ជាបុគ្គលម្នាក់ដែលអាវក្រហមជឿថា ជាអ្នករួមគំនិតធំជាងគេនៅក្នុងរដ្ឋប្រហារ ១៩ កញ្ញា ២០០៦។ អាវក្រហមក៏ធ្លាប់ចេញសេចក្ដីថ្លែងការទាមទារឲ្យ ឆានឆៃ និង ប្រេម ចុះពីតំណែងកាលពីថ្ងៃទី ៩ មេសា ២០០៩។