ការពិភាក្សារបស់អ្នកប្រើប្រាស់:Kiensvay
ពាក្យឃោសនានៅទំព័រដើម
មានអ្នកប្រើប្រាស់ខ្លះដែលបានចូលមកវីគីភីឌាភាសាខ្មែរយើងហើយ តែមិនដឹងថាវិគីនេះអាចកែប្រែនិងសរសេរអត្ថបទបន្ថែមបាន។ ហេតុនេះដើម្បីអោយគេចាប់អារម្មណ៍ចង់សរសេរអត្ថបទក្នុងវិគីយើង ខ្ញុំមានគំនិតក្នុងការដាក់ពាក្យឃោសនានៅលើទំព័រដើម ដែលមានខ្លឹមសារដូចតទៅ៖
អ្នកអាចជួយលើកស្ទួយវិគីភីឌាភាសាខ្មែរនេះអោយមានលក្ខណៈល្អប្រសើរឡើងបាន តាមរយៈការជួយសរសេរអត្ថបទថ្មីៗ កែប្រែអត្ថបទចាស់ៗដែលខ្វះខ្លឹមសារ និងផ្ទុករូបភាពឡើង។ រួមកំលាំងគ្នាដើម្បីស្ថាបនាសព្វវចនាធិប្បាយភាសាខ្មែរតែមួយគត់នៅលើអ៊ីនធឺណិតនេះ អោយមានគុណភាពសំរាប់ជាប្រភពសិក្សាសំរាប់ប្រជាជនខ្មែរគ្រប់រូប។
តើអ្នកយល់យ៉ាងណា?
P.S: អ្នកអាចកែប្រែ បន្ថែមខ្លឹមសារពាក្យឃោសនានេះតាមការគួរ។ ចំពោះស្ទីលរបស់វា ស្រេចតែអ្នកពេញចិត្តទៅចុះ។--គីមស៊្រុន ម៉ោង១២:៤៨ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)
- I will do soon, --Kiensvay ម៉ោង១៧:០១ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)
My maps of Angkor
Sua'sdey! Sok sabbai te?
Thanks for translating my map of Angkor Thom into Khmer. I have made some more. Ther is a map of Ta Som, Neak Pean and Angkor too. I am going to provide some more soon as well as city maps of Siem Reap and Phnom Penh. You can find the maps on Wikivoyage/shared: here... Feel free to use the maps or upload here. You can check out the site for more from time to time. This year I am going to finish the Phnom Penh map. Then I go on holiday - to Cambodia, of course :) (write te same text to you on commons:) -- DerFussi ម៉ោង១០:៣៨ ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០០៨ (UTC)
បុណ្យចូលឆ្នាំខែ្មរ
ប្រវត្តិបុណ្យចូលឆ្នាំ និង ពិធីបុណ្យចូលឆ្នាំខែ្មរ មានអត្ថន័យស្ទើរតែចម្លងពីគ្នាទាំងស្រុង។ យើងមិនគួរមានអត្ថបទពីរ មានអត្ថន័យដូចគ្នាយ៉ាងនេះទេ។ យើងគួរតែញែកខ្លឹមសារឲ្យដាច់ពីគ្នារវាងចំណងជើងទាំងពីរនេះ បើមិនអាចធ្វើបានទេ គួរតែរក្សាទុកតែមួយ ហើយបញ្ជូនបន្តទៅចណងជើងមួយទៀត។ តើអ្នកយល់យ៉ាងណាដែរ? ខ្ញុំពុំហ៊ានសម្រេចតែឯងទេ ព្រោះខ្លាចមានកំហុសឆ្គងណាមួយ នាំឲ្យខាតប្រយោជន៍រួមចំពោះករណីទាំងពីរខាងលើនេះ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
តាត្រសក់ផ្អែម
មានអត្ថបទ៣ ដែលមានអត្ថន័យដូចគ្នាបេះបិទគឺ៖ តាត្រសក់ផ្អែម រឿងតាត្រសក់ផ្អែម និង ប្រវត្តិតាត្រសក់ផ្អែម។ តាមយោបល់ខ្ញុំ គួរតែរក្សាទុកតែអត្ថបទមួយទៅបានហើយ។ ឯចំណងជើងផ្សេងទៀត គួរតែបញ្ជូនបន្តទៅចំណងជើងដែលរក្សាទុក។ ចុះអ្នកវិញ យល់យ៉ាងណាដែរ? --ធារិត ម៉ោង០៥:៥២ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ខ្ញុំយល់ស្រប សូមជួយកែសំរួល--Kiensvay ម៉ោង០៥:៥៦ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
បញ្ហារូបភាព
ខ្ញុំមានបញ្ហាជាមួយរូបភាពដែលខ្ញុំបានអាប់ឡូតនៅវីគីមីឌា គឺត្រូវគេលុបអស់។ ខ្ញុំចង់សួរថាហេតុអ្វីបានជាគេលុបរូបភាពរបស់ខ្ញុំ ហើយធ្វើដូចម្ដេចដើម្បីឲ្យគេមិនលុបរូបភាពរបស់យើងចេញ? --Pisethforever ម៉ោង១០:៣៤ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ខ្ញុំក៏មិនដឹងច្បាស់ដែរ
ចំពោះបញ្ហានេះ ខ្ញុំគិតថាប្រហែលជាដូចគ្នាហើយ ព្រោះក្នុងអត្ថបទអត់សរសេរថា អាម៉ុកមានប្រភេទផ្សេងៗទៀតផង។
ឈ្មោះកៀនស្វាយ
ឈ្មោះកៀនស្វាយ ឬ គឹមស្រ៊ុន នេះប្រើប្រាស់សិទ្ធិមិនត្រឹមត្រូវ។ ដើរលុបអត្ថបទផ្ដេសផ្ដាសតាមតែចិត្តនឹក។
ការចោទប្រកាន់
សួស្តីប៉ុនលី!!! មានគេចោទប្រកាន់ថាប៉ុនលីឯងចេះតែលុបអត្ថបទគេផ្ដេសផ្តាស់។សូមប៉ុនលីមើលBlogនេះ សម្រាប់ខ្មែរទៅ។បើមិនពិតទេនោះ សូមបកស្រាយឲ្យគេភ្លឺច្បាស់ក្នុងBlogនោះទៅ។--Phearahak ម៉ោង១០:៥៥ ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អរគុណ
អរគុណសម្រាប់ការបកស្រាយ ខ្ញុំនឹងរៀបចំសរសេររឿងមួយទៀតដើម្បីឆ្លើយតប។
ចំណាត់ថ្នាក់ក្រុម
សួស្តីប៊ុនលី!!! តើអាចជួយប្រាប់ខ្ញុំបន្តិចបានទេអំពីរបៀបបង្កើតចំណាត់ថ្នាក់ក្រុម? ព្រោះខ្ញុំមានបំនងបង្កើតចំណាត់ថ្នាក់ក្រុមច្បាប់ជាដើម។--Phearahak ម៉ោង០៦:៥១ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
បង្កើតទំព័រគំរូ
តើ បង កៀនស្វាយ អាចប្រាប់ខ្ញុំពីរបៀបបង្កើតទំព័រគំរូ បានទេ?
រូបយន្ត
ខ្ញុំត្រូវការដាក់ទំព័រខ្លះជា "រូបយន្ត" ភ្ជាប់ទៅនឹងភាសាផ្សេងៗ។ តើត្រូវដាក់រូបយន្តតាមវិធីណា? --ធារិត ម៉ោង០១:២៣ ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)
អរគុណចំពោះការណែនាំរបស់ Kiensvay ខ្ញុំនឹងព្យាយាមស្វែងយល់អំពីរូបយន្តនេះ។ ប្រសិនបើមានបញ្ហា ខ្ញុំនឹងសួរបន្ថែមទៀត។ --ធារិត ម៉ោង០៧:៣៥ ថៃ្ងព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)
បង្កើតប្រអប់Info
ខ្ញុំឃើញកូដក្នុងការបង្កើតប្រអប់Info មានអក្សរកាត់ជាភាសាអង់គ្លេស រួចវាបង្ហាញជាភាសាខ្មែរ។ តើបង អាចរៀបរាប់ពីកូដទាំងនោះបានទេ?
ការលាឈប់
សួរស្ដី គីមស្រុន និង Kiensvay ! តើមូលហេតុអ្វីបានជាអ្នកទាំងពីរសម្រេចចិត្តលាឈប់ពីអ្នកអភិបាល? ខ្ញុំពុំយល់ទាល់តែសោះចំពោះការលាលែងរបស់ គីមស្រុន ក៏ដូចជា Kiensvay ផងដែរ ឬ ដោយសារតែការមានបទចោទប្រកាន់មួយចំនួនស្ដីអំពីការលុបអត្ថបទខ្លះចេញពីវិគីភីឌាភាសាខ្មែរ? ប្រសិនបើ អ្នកទាំងពីរមិនបកស្រាយខ្ញុំនៅតែមិនយល់ជារៀងរហូត ហើយខ្ញុំមានអារម្មណ៍សោកស្ដាយជាពន់ពេក ដែលបានបង់អ្នកអភិបាលដែលសកម្មដល់ទៅពីររូប។ ទៅថ្ងៃមុខ វិគីភីឌាភាសាខ្មែរមុខជានឹងជួបការលំបាកដោយសារតែខ្វះអ្នកអភិបាល ដែលមានឆន្ទៈ និងសមត្ថភាព។ សម្រាប់ខ្ញុំសូមឲ្យអ្នកទាំងពីរបន្តកិច្ចការជាអ្នកអភិបាលតទៅទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់វិគីភីឌាភាសាខ្មែរ ក៏ដូចជាលើកកម្ពស់ភាសាជាតិផងដែរ។ ចំពោះការរួមចំណែករបស់ខ្ញុំ ខ្ញុំបានយកពេលវេលាដែលទំនេរពីការងារ និងការសិក្សាដើម្បីចូលរួមសរសេរអត្ថបទសម្រាប់វិគីភីឌាភាសាខ្មែរ បើទោះជាពេលខ្លះអាចគ្មានសកម្មភាពមួយរយៈពេលក៏ដោយ តែខ្ញុំនឹងវិលត្រឡប់មកសរសេរវិញពេលណាខ្ញុំទំនេរ ខ្ញុំមិនដែលគិតបោះបង់វិគីភីឌាចោលទេ។ ដូច្នេះ ខ្ញុំសូមឲ្យអ្នកទាំងពីរសម្រេចចិត្តឡើងវិញថាតើគួរលាឈប់ពីអ្នកអភិបាល ឬ យ៉ាងណា? សង្ឃឹមថាយើងនឹងបានសហការជាមួយគ្នាយូរអង្វែងតទៅមុខទៀត។ --ធារិត ម៉ោង០៨:០៩ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Hey Kiensvay
Hey Kiensvay are you Khmer?--125.27.52.111 (ពិភាក្សា) ម៉ោង០៨:១៨ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១០ (UTC)
Question about a Khmer word
Hi. I hope you can help me. I need the Khmer word - my profession. I am a surveyor (there is a picture: [១] ). I asked a Cambdian friend and tried to type it in. But there is still a mistake. It must be something like that: វាសុែវង - Can you provide the right spelling? It would be very nice. Akhun! Sua'sdey chnam thmey next week. -- DerFussi ម៉ោង២០:០៥ ថៃ្ងព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០១០ (UTC)