Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:រដ្ឋា ញិន

Page contents not supported in other languages.
ពីវិគីភីឌា


ថៃ្ង ថ្ងៃច័ន្ទ,​ទី​២៣ខែរ​ខែមិថុនា ឆ្នាំ ២០២៥
ម៉ោងអន្តរជាតិ ម៉ោង១២:៤៦


ម៉ោងនៅស្រុកខ្មែរ៖ ១៩:៤៦pm     


សូមស្វាគមន៍ការចូលមកកាន់ទំព័ររបស់ខ្ញុំ!

km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ




យុគរដើមនគខ្មែរ

ក-ដើមកំណើតស្រុកខ្មែរ

       គេបានដឹងថា នីលើឥណ្ឌូចិននេះ ជនជាតិខ្មែរជាម្ចាស់ទឹកដីដើម
គេបំផុត មានដើមកំណើតអាយុជាង២០សតវត្សមកហើយ មុនគ្រឹស្គសក
រាជ។​ ជនជាតិខ្មែរដើម ដែលក្នុងនោះមានជន<I>ជាតិមន</I> ដែរ មាន
នៅរស់សេសសល់រហូតមកដល់សព្វថ្ងៃ។ គឺមាននៅ<I>ប្រទេសភូមា</I>
ផ្នែកខាងក្រោម និង តាម<I>ជួរភ្នំអណ្ណាម</I> ក្នុងប្រទេសវៀតណាម។
ជនជាតិថៃ យួន និង​ភូមា ទើបតែចុះមកលួចប្លន់យកទឹកដីខ្មែរក្នុងសតវត្ស
ទី១៣ ក្នុងគ្រិស្គសករាជតែប៉ុណ្ណោះ ។ គឺនៅពេលដែរជនជាតិទាំងនោះត្រួវ
កងទ័ពមុងហ្គោល វាយប្រហារដេញខ្ចាត់ខ្ចាយ រត់ភ្វាត់ពីប្រទេសចិន ។

របស់របរជាសំអាង និង​ ជាភ័ស្តតាងក្នុងសម័យនោះ ត្រូវបានគេស្រាវជ្រាវ
រកឃើញនៅ<I>ម្លួព្រៃ  ឡងប្រាវ   និង  សំរោងសែន</I>។ របស់របរ​ ដែល 
គេរកឃើញ មានដូចជាពូថៅ កន្រ្តៃ អំបែងឆ្នាំង ចាន គ្រឿងអលង្ការ
ផ្លែសន្ទូច ធ្វើអំពីឆ្អឹង។ គេអាចដឹងបានទៀតថា ខ្មែរជំនាន់ដើមចេះផ្សាំង
គោក្របី យកមកប្រើប្រាស់ ចេះចិញ្ជឹមជ្រូក ហើយ ប្រកបរកកសិកម្មដាំ
ស្រូវ។ផ្ទះសំបែងសង់លើជន្ទល់ខ្ពស់ផុតពីដី។ ខ្មែរជំនាន់ដើមគោរពបូជា
មេបាចាស់ទុំ ព្រះធរណី និង​ ព្រះគង្គា។ស្រុកភូមិ ទឹកដីក៏មានភោគផល
សម្បត្តិធម្មជាតិសំបូរណ៏គ្រប់គ្រាន់ដែរ។ដែលជាហេតុនាំអោយមានទំនាក់
ទំនងសេដ្ឋកិច្ច រកស៊ីដោះដូរយ៉ាងសកម្ម។ សង្គមខ្មែរជំនាន់នោះ ក៏មាន
ការរៀបចំជាកុលសម្ព័ន មានមេកោយ និង ស្ថាបន័ផ្សេងៗដែរ ។

ប្រវតិ្តដើមស្រុកខ្មែរថ្មីៗខ្លះទៀត នាដើមសតវត្សទី ១ គេអាចស្គាល់បាន
ដោយសារឯសារ កត់សំគាល់មួយចំនួនរបស់អ្នកដំណើរចិន ដែលបាន
ទៅដល់ស្រុកខ្មែរ ក្នុងសតវត្សទី ៣ ។
<center><B>ខ-នគរហ្វូណន់ ឬ នគរភ្នំ</B></center>
១-ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី
   អ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរ ជាយូរយារណាស់មកហើយ ។
គេបានដាក់ឈ្មោះ ហៅ និង កត់ត្រាថា <I>នគរហ្វូណន់</I>។ តែបើតាមអ្នក
ស្រាវជ្រាវខ្លះ ឈ្មោះនេះ មិនមែនជាពាក្យចិនទេ។ ហើយ នៅក្នុងពង្សាតា
ខ្មែរគេក៏មិនដែលឃើញមានពាក្យនេះដែរ។ អ្នកប្រវតិ្តវិទូផ្សេងទៀត ដោយ
សំអាងទៅលើសិលាចារិក បានយល់ថាពាក្យហ្វូណន់ ក្លាយមកពីពាក្យ 
<I>ភ្នំ</I>។ ដូច្នេះ ស្រុកខ្មែរ ជំនាន់ដើម មានឈ្មោះថា <I>នគរភ្នំ</I>។
ឯកសារចិនដដែល បានកត់ត្រាទុកមកថា កាលនោះ នៅស្រុកខ្មែរ ឬ 
នគរភ្នំមានស្តេចស្រីមួយអង្គសោយរាជ។ ស្តេចស្រីនោះ​ មានព្រះនាម 
លីវយី ។ប្រជាជនខ្មែរគោរពបូជា<I>នាគ</I> ដែលគេចាត់ទុកជាព្រះ
អាទិទេព នាំមកនូវក្តីចំរុងចំរើនសម្បូរសប្បាយដល់ប្រទេសជាតិ។ ដូច្នេះ
ហើយ បានជានៅពង្សាតាវខ្មែរ គេតែងនិយាយអំពីនាងនាគ ពីស្តេច
ភុជង្គនាគ និង នាមឺននាគ ។
ថ្ងៃមួយ ស្តេចបរទេសមួយអង្គឈ្មោះ ហ៊ុនទៀន ដែលគោរពបូជាព្រហ្ម
ញ្ញសាសនា បានលើកទ័ពតាមសំពៅ កាត់ ឆ្លងតាមសមុទ្រចូលមកវាយ
ប្រហាលុកលុយ កាន់កាប់ត្រួតត្រានគរហ្វួណន់។ តែបន្ទប់មក ស្តេចហ៊ុន
ទៀន ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយី ហើយ បានឡើង
សោយរាជសម្បត្តិនៅ នគរហ្វូណន់ ចាប់ពីថ្ងៃនោះមក។

២-ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា
  បើយោលទៅតាមសិលាចារិកនៅ<I>មីសុន</I> និង ព្រះឥន្ទកោសី វិញ
គេអាចកត់សំគាល់បានថាព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម <B>កៅឌិញ្ញ</B> ។
ព្រះអង្គជាជនជាតិឥណ្ឌា មកពីស្រុកឥណ្ឌា ក្នុងវណ្ណះព្រាហ្មណ៏។ ព្រះ
អង្គបានធ្វើដំណើរតាមសំពៅ ឆ្លងកាត់មហាសាគរមកដល់នគរគោកធ្លក។
សំពៅព្រះអង្គត្រូវប្រជាជន នៅទីនោះ នាំគ្នាមកវាយប្រហារចង់លួចប្លន់។ 
ព្រះកៅឌិញ្ញបានវាយតបតទៅលើកកងទ័ពព្រះនាងសោមា ដែលត្រូវបរា
ជ័យ បាក់ទ័ពលិចលង់ទូកកណ្តាលសមុទ្រ រត់ចុះចាញ់អស់។ ក្រោយបាន
ជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោមាស្តេចស្រីន
គរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជជាព្រះមហាក្សត្រ នៅនគរភ្នំ។ ព្រឹត្តិ
ការណ៏នេះ បើតាមអ្នកប្រវត្តិវិទូខ្លះបានកើតឡើង នៅក្នុងសតវត្ស ទី១ នៃ
គ្រឹស្គសាសនា។
ដោយឃើញស្រ្តី និង បុរសនៅនគរភ្នំ ជាពិសេសម្ចាស់ក្សត្រីលីវយី មិន
ចេះស្លៀនពាក់បញ្ជេញខ្លួនអាក្រាត ឥតអៀនខ្មាស់ ព្រះបាទកៅឌិញ្ញក៏
បានបង្ហាត់បង្រៀនអ្នកទាំងនោះ អោយចេះកាត់ដេរសម្លៀកបំពាក់បិទ
បាំងកេរ្តិ៏ ខ្មាស់។ដំបូងព្រះអង្គ បានអោយយកក្រណាត់មកចោះធ្វើ ប្រ
ហោងល្មមសលក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង។ 
នេះបើតាមឯកសាចិនដដែល។ប៉ុន្តែ អ្វីដែលជាសំខាន់ ដែលព្រះអង្គ
បាននាំមកផ្តល់ដល់សង្គមខ្មែរនោះ គឺ វិជ្ជា ចំណេះចេះដឹង ដែលមាន
នៅក្នុងភាសាអក្សរសំស្រ្កឹត ទ្រឹស្តី ឧត្តមគតិទស្សនះ ច្បាប់វិន័យក្បួន
ខ្នាត គម្ពីរ តម្រា និង​ របៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរ ដែលមាន
នៅក្នុងលទ្ធិព្រហ្មណ៏សាសនា។ របបរាជានិយមខ្មែរត្រូវបានរៀបចំ ចាត់
ចែងកំណត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្ម
ណ៏សាសនា។
ឯសារគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្តូរ មករកព្រះសិវះ ឬ ព្រះ
ឥសូរ ដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា។
លឹង្គជាច្រើនត្រូវបានគេកសាងឡើង សម្រាប់តំណាងព្រះអាទិទេពអង្គនេះ។
ដូច្នេះ នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលនគរខ្មែរ ឬ នគរគោកធ្លក
បានទទួល អរិយធម៏ វប្បធម៏ និង​ ឥទិ្ធពលឥណ្ឌា ។
ព្រះរាជធានីដំបូង របស់នគរហ្វូណន់ ឬ នគរភ្នំ មានឈ្មោះថា<I>វ័យធបុរះ</I>
ដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុក <I>បាណាម</I> និង <I>បាភ្នំ</I>។



</font>