Jump to content

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:៤៧ ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១០ ដោយ គីមស៊្រុន (ការពិភាក្សា | ការរួមចំណែក) (បានប្ដូរទីតាំង ក្រុមប្រឹក្សាធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ទៅ [[ក្រុមប្រឹក្សាធម្មនុញ្ញន)

និមិត្តសញ្ញា

និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមានព្រះភ័ក្ត្រ៤ និង ព្រះហស្ត៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក។

  • ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា
  • ព្រះហស្ត ឆ្វេង ខាងលើកាន់ផ្កាឈូក តំណាងការកកើត
  • ព្រះហស្ត ឆ្វេង ខាងក្រោមកាន់សាស្ត្រា តំណាងគម្ពីរក្បួន ច្បាប់
  • ព្រះហស្ត ស្តាំ ខាងលើកាន់ផ្កា តំណាងឱ្យការរម្ងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចម្រើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក
  • ព្រះហស្ត ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឱ្យសុខសប្បាយត្រជាក់ត្រជុំ ឱ្យរស់ ។

ប្រវត្តិ

នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ពុំដែលមានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ ។ រដ្ឋធម្មនុញ្ញថ្ងៃទី៦ ខែ ឧសភា ឆ្នាំ១៩៤៧ ដែលបានកែប្រែជាបន្តបន្ទាប់រហូត មកដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ១៩៦៤ នៅក្នុង មាត្រា ១១៩ បាននិយាយតែពីសិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញ ដែលសិទ្ធិបកស្រាយចុងក្រោយជារបស់ រដ្ឋសភា ប៉ុន្តែមិនមាននិយាយអំពីការត្រួតពិនិត្យធម្មនុញ្ញភាពទេ ។

រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៧២ បានបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា តុលាការ ធម្មនុញ្ញ។ ទោះបីជាមានឈ្មោះជា តុលាការធម្មនុញ្ញក៏ដោយ ក៏អង្គការនេះស្ថិតនៅដោយទ្បែកពីអង្គការតុលាការដែរ ។ ការបង្កើតនេះគឺពិតជា ទទួលឥទ្ធិពលពីបស្ចិមប្រទេសយ៉ាងប្រត្យក្ស ។

ការមកដល់នៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៥ បាននាំមកនូវការកាប់សម្លាប់ប្រជាជន និង ការ កម្ទេចបំផ្លាញរចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីនូវក្បួន ច្បាប់ទាំងឡាយគ្មានសល់ រហូតដល់ដំណាច់ ឆ្នាំ១៩៧៨ ។

ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញលើគ្រប់ វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាព ខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ១៩៨១ អនុញ្ញាតឱ្យមានការបកស្រាយច្បាប់ដោយក្រុមប្រឹក្សារដ្ឋ ក្នុងឋានៈជាអង្គការ អចិន្ត្រៃយ៍របស់រដ្ឋសភា ។ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាឆ្នាំ១៩៨៩ បានចែងអំពីការបកស្រាយច្បាប់ដោយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ។ ប៉ុន្តែនៅពេលនោះការបកស្រាយរដ្ឋធម្មនុញ្ញ និង ការត្រួត ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ពុំទាន់មាននៅឡើយ ។

រដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាទី២ ដែលបានអនុម័តនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ឆ្នាំ១៩៩៣ ត្រូវ បានប្រកាសឱ្យប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ ។ នេះគឺជាការវិលទៅរកការទទួលឥទ្ធិពល បស្ចិមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី១២ ថ្មី នៃរដ្ឋធម្មនុញ្ញ បាននិយាយអំពី ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចំណុចជាច្រើនធ្វើឱ្យគេនឹកគិត ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃសាធារណរដ្ឋបារាំង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅមានលក្ខណៈ ខុសគ្នាពីបែបបារាំងដែរ ពិសេសការត្រួតពិនិត្យធម្មនុញ្ញ ភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបាន ប្រកាសឱ្យប្រើហើយ និង សវនាការជាសាធារណៈនៅក្នុងការជំនុំជម្រះរឿងវិវាទទាក់ទងទៅនឹងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ១៩៩៧ ។

គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ៥ លើកមកហើយ ៖

  • លើកទី១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន
  • លើកទី២ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
  • លើកទី៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖ ព្រះមហាក្សត្រទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ
  • លើកទី៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា
  • លើកទី៥ នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០០៦ ៖ កែប្រែក្រុមប្រជុំ និង សម្លេងអនុម័តរបស់ រដ្ឋសភា ព្រឹទ្ធសភា

រចនាសម្ព័ន្ធ

សមាសភាព៣ឆ្នាំ អាណត្តិទី៤(២០០៧ - ២០១០)

តំណភ្ជាប់

មើលផងដែរ

អំពីកម្ពុជា