ការពិភាក្សារបស់អ្នកប្រើប្រាស់:Thearith
ជំរាបសួរ! សូមអរគុណដែលបានចូលរួមសរសេរអត្ថបទដ៏មានសារសំខាន់។ ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយលោក។ ខ្ញុំបានអាន អត្ថបទដែលអ្នកបានសរសេរ វាមានអត្ថន័យល្អណាស់។ ប៉ុន្តែ ខ្ញុំគិតថា ពាក្យថា " software" មិនគួរបកប្រែថា "ផ្នែកទន់" ទេ អ្នកគូរតែសរសេរពាក្យ software ជាភាសាខ្មែរ("សុហ្វែរ" បើតាមខ្ញុំគិត) រឺក៏ន្នកអាច សរសេរជាភាសាអង់គ្លេសដ៏ដែល។ សូមអភ័យទោស! សូមទទួលការរាប់អានពីខ្ញុំ
--T-Rithy ម៉ោង០២:១៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ពាក្យសរសេរ
សូមអគុណចំពោះការចូលរួម របស់លោក។ គំនិតរបស់អ្នកក៏វាមិនខុសដែរ តែខ្ញុំបកពាក្យ Software នេះថា ផ្នែកទន់ គឺយកទៅតាម សទ្ទានុក្រម អង់គ្លេស-ខ្មែរ សម្រាប់កុំព្យូទ័រ របស់ KhmerOS ។ មិនត្រឹមតែពាក្យនេះមួយប៉ុណ្ណោះទេ មានពាក្យជាច្រើន ដែលយើងកំណត់យកការសរសេរមិនត្រូវគ្នា ដូចជា៖ ពាក្យ Africa ខ្លះសរសេរ អាហ្វ្រិក អាព្រិក ឬ អាព្រិច ពាក្យ Pakistan ខ្លះសរសេរ ប៉ាគីស្ថាន ឬ ប៉ាគីស្តង់ ពាក្យ Soviet Union ខ្លះសរសេរ សហភាពសូវៀត ឬ សហភាព សូវៀត ជាដើម។ តាមគំនិតពាក្យទាំងអស់នេះ យើងសរសេរមួយណាក៏មិនខុសដែរព្រោះមិនមែនមានកំណើតពីភាសាខ្មែរទេ ប៉ុន្តែយើងទាំងអស់គួរតែឯកភាពគ្នាសរសេរឲ្យត្រូវគ្នាទើបជាការប្រសើរ។ បើមិនដូច្នោះទេយើងពិតជាជួបផលពិបាកមិនខាន។ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់បានសរសេរឡើងវិញជាច្រើននូវពាក្យមួយចំនួនមាន តំនភ្ជាប់ខាងក្នុង។
អរគុណណាស់ ចំពោះការឆ្លើយតបប្រកបដោយអត្ថន័យ។ ប៉ុន្តែ ថាតើពាក្យsoftware ត្រូវបានគេបកប្រែជាផ្លូវការជាភាសាខ្មែរហើយឬនៅ? ប្រសិនបើ softwareត្រូវបានគេបកប្រែជាភាសាខ្មែរថា ផ្នែកទន់ វាមិនត្រូវនឹងន័យដែលប្រើប្រាស់ជាមួយកុំព្យូទ័រសោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានគេបកប្រែជាផ្លូការមែន ខ្ញុំមិនមានអ្វីជំទាស់ទេ។ --T-Rithy ម៉ោង១៧:៣៣ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ចំពោះពាក្យ « Africa » ឬ « Afrique » ដែលវចនានុក្រមខ្មែរសរសេរជា អាហ្វ្រិក និង អាហ្វ្រិគ ។ ហើយចំពោះជនជាតិ វចនានុក្រមសរសេរជា « អាហ្វ្រិក័ង » និង « អាហ្វ្រិកែន » ។ បើតាមខ្ញុំយល់ បើពាក្យណាដែលវចនានុក្រមខ្មែរមានចែងហើយ យើងគប្បីប្រើប្រាស់តាមវចនានុក្រមខ្មែរ ។ --បណ្ឌិត ម៉ោង០៧:២២ ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០១០ (UTC)
ស្នាដៃ
ខ្ញុំជាអ្នកចូលរួមក្នុងវិគីភីឌាខ្មែរដូចលោកដែរ តែដោយសារខ្ញុំជាប់រវល់នឹងការសិក្សាពេក ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗទេ។ ខ្ញុំសង្កេតឃើញលោកចូលរួមយ៉ាងសកម្មក្នុងវិគីនេះ ដូចនេះខ្ញុំចង់អោយលោកធ្វើជាអភិបាលនៃវិគីនេះ តើលោកយល់យ៉ាងណាដែរ? ទទួលការប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ --T-Rithy ម៉ោង០២:០២ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
វិគីភីឌាខ្មែរ
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
ក្លាយជាអ្នកអភិបាលល្អ
អ្នកនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល គេត្រូវឆ្លងកាត់ការបោះឆ្នោតយ៉ាងសុក្រិតបំផុត តែដោយសារវិគីយើងមិនមានអ្នកចូលរួមច្រើន ការបោះឆ្នោតមិនអាចដំនើរការបានទេ ដូចនេះអ្នកនឹងទទួលបានងារជាអភិបាលតាមរយះការអោយដោយមិនបាច់បោះឆ្នោត។ --T-Rithy ម៉ោង០៦:០០ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
សូមអបអរសាទរ
អ្នកក្លាយជាអ្នកអភិបាលហើយ។--T-Rithy ម៉ោង០៦:០៨ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
អ្នកអភិបាល
អរគុណចំពោះការផ្ដល់នូវទំនុកចិត្តរបស់លោកដល់រូបខ្ញុំក្នុងភាពជាអ្នកអភិបាល។ ដំបូងឡើយខ្ញុំក៏មានបំណងស្នើជាអ្នកអភិបាលដែរ ប៉ុន្តែគ្រាន់តែគិតថាឆាប់ពេក ព្រោះខ្ញុំទើបតែចុះឈ្មោះក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។ ពីខ្ញុំ ធារិត។
អ្នកការិយាល័យនិងអ្នកអភិបាលក្នុងវិគីភាសាខ្មែរបច្ចុប្បន្ន
លោកអាចចូលទៅមើល ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់/sysop ដើម្បីទាក់ទងជាមួយអ្នកអភិបាលផ្សេងទៀត ដើម្បីចូលរួមពិភាក្សាជួយវិគីភីឌាខ្មែរអោយរីកចំរើន។ សូមអរគុណ។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តំន
ក្នុងប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ព្រះចន្ទ គឺជាសមាសភាពនៃប្រព័ន្ធ តែក្នុងវិស័យសាសនាវិញគឺជាឈ្មោះទេវៈក្នុងសាសនាព្រាហ្មណ៍។ ដូច្នេះយើងគួរតែមានវិធីសាស្ត្រចែកឱ្យដាច់នូវតំន នៃពាក្យទាំងនេះ។
- នេះជាបញ្ហាពិបាកមួយ។ សូមចាំមើលអ្នកអភិបាលផ្សេងទៀត។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
Google Khmer
ជំរាបសួរ! ខ្ញុំនិងមិត្តភ័ក្រខ្ញុំបានខិតខំបកប្រែ និងកែរតំរូវនៅក្នុងgoogle khmer ពីព្រោះរាល់ការបកប្រែស្ទើតែទាំងអស់គឺខុសនឹងអត្ថន័យដើម និងមានកំហុសឆ្គងយ៉ាងខ្លាំងផ្នែកអក្ខរាវារុទ្ធ(ប្រហែលជាខ្ញុំសរសេរពាក្យនេះខុស សូមអភ័យទោស) ។ ប៉ុន្តែ ការព្យាយាមរបស់ខ្ញុំនិងមិត្តភ័ក្រមិនបានជោគជ័យទេ ព្រោះតែពាក្យ ឬឃ្លាដែលខ្ញុំនិងមិត្តភ័ក្របានកែទាំងប៉ុន្មាន គឺត្រូវបានអ្នកដែលសរសេរខុសកែទៅជាខុសដដែលជាដដែល។ ម្នាក់នោះប្រហែលជាលោកស្គាល់ ឬធ្លាប់ស្គាល់ ។ ឩទាហរណ៍ខ្លះៗ ចំពោះពាក្យដែលគាត់បានបកប្រែ ដូចជា ៖ ឩទាហរណ៍ គឺ ឩទាហរ............ឩបករណ៍ គឺ ឩបករ ............ប្រទេសកូរ៉េ គឺ ប្រទេស ខោរា.........ឥណ្ឌូនេស៊ី គឺ អ៊ិនដូនេស្សឹន............។ មានច្រើនទៀត ខ្ញុំមិនាអាចសរសេរនៅទីនេះបានទេ ពីព្រោះរាល់ពាក្យដែលគាត់បានបកប្រែគឺខុស។ ដូច្នេះ សូមលោកមេតាជួយកែតំរូវផង ឬ លោកអាចប្រាប់មិត្តភ័ក្រលោកអោយជួយបកប្រែ ។ តាមពិតវាមិនមែនជារបស់ខ្ញុំទេ តែវាជារបស់កូនខ្មែទាំងអស់ និងជារបស់អ្នកចេះនិយាយភាសាខ្មែរ។ ខ្ញុំនិងមិត្តភ័ក្រមានចិត្តជួយខ្លាំងណាស់ តែវាទៅមិនរួចព្រោះខ្ញុំរវល់រៀនផង ណាមួយសរសេរវិគីផងបកប្រែនៅgoogleផង។ អ្នកបកប្រែខុសនោះ គឺគាត់មិនស្តាប់ការពិភាក្សារបស់គេទេ គឺគាត់ធ្វើអ្វីស្រេចតែគាត់។ ខ្ញុំបានឃើញនៅក្នុងsiteរបស់គាត់ ដែលសរសេរខុសស្ទើតែទាំងអស់ តែនេះជាsiteរបស់គាត់វាជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអ្វីជាការជំទាស់ទេ តែgoogleវាមិនមែជាសិទ្ធិរបស់គាត់ទេ បើមានការខុសឆ្គងកន្លែងណាយើងទាំងអស់គ្នាចេះខ្មែរអាចកែតំរូវបាន។ ខ្ញុំឃើញមានគេជំទាស់នឹងគាត់ដែរតែទៅមិនរួច ព្រោះគាត់ជាមនុស្សមិនស្តាប់គេឡើយ។ សូមមេត្តាជួយ google khmer ដ៏កំសត់ផង។ --T-Rithy ម៉ោង១៤:៥០ ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
google translate
តាមពិតទៅ ខ្ញុំពុំបានស្គាល់ថាអ្នកណាជាអ្នកបកប្រែ google khmer នោះទេ។ ប៉ុន្តែខ្ញុំក៏បានសង្កេតឃើញមានកំហុសជាច្រើនផងដែរក្នុង google khmer ។ តាមមើលទៅលោកប្រហែលជាបានស្គាល់អ្នកបកប្រែ google khmer នោះហើយ។ យើងពុំអាចណែនាំគាត់បាន ប្រហែលជាគាត់មានគោលការណ៍ពិសេសអ្វីមួយហើយ ប៉ុន្តែចូរសាកល្បងឱ្យគាត់យកវចនានុក្រមខ្មែរជាគោលចំពោះឈ្មោះប្រទេសខ្លះដែលមាននៅក្នុងវចនានុក្រម ប្រសិនបើពុំទាន់មាននៅក្នុងវចនានុក្រមទេនោះ គួរសរសេរឱ្យបានសមស្របទៅបានហើយ។ តាមវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាសខ្មែរ ចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា៖ កូរ៉េ គឺឈ្មោះប្រទេសមួយ ដូច្នេះ Korea គឺសរសេរ កូរ៉េ ជាការត្រឹមត្រូវ។ វិធីចុងក្រោយមានតែដាក់សំណើនៅក្នុង Forum របស់ KhmerOS ប្រហែលជាមានសង្ឃឹមខ្លះព្រោះនឹងមានអ្នកជំនាញច្រើននៅទីនោះ។
'ខ្ញុំក៏មិនខុសពីអ្នទាំងងស់គ្នាដែរ ដែលអន់ចិត្តចំពោះពាក្រខ្មែរឥឡូវចេះតែផ្លាស់ប្តូរតាមតែចិត្តអ្នកសរសេរ គឺសរសេរតាមតែអំពើចិត្តខ្លួនឯង ពាក្យខ្លះយើងធ្លាប់តែសរសេរពីមុនមក របៀបនេះ គេបែរជាទៅសរសេរបែបនោះ ដូចជាៈ សុបិន្ត => សុបិន អវសាន្ត => អវសាន អាស័យដ្ឋាន => អាសយដ្ឋាន ពត៌មាន => ព័ត៌មាន អនុញ្ញាតិ => អនុញ្ញាត សន្និសិទ្ធ => សន្និសីទ សូរិយា => សុរិយា កូលាប => កុលាប និងមានពាក្យជាច្រើនទៀតដែល កំពុងតែត្រូវបានលុបបំបាត់និងផ្លាស់ប្តូរជាបន្តបន្ទាប់ ដូចជាពាក្យថាៈ “ឧបករណ៍” យើងធ្លាប់ឃើញគេសរសេបែបនេះរហូតមក តែក្មេងៗឥឡូវគេនាំគ្នាសរសេរ”ឧបករ” ខ្ញុំសូមបញ្ជាក់ថ ប្រទេសថៃ ពាក្យណាដែលគេបានយកពីខ្មែរមកប្រើ គឺគេមិនដែលលុបបំបាត់និងផ្លាស់ប្តូរឬក៏កែសម្រូលអ្វី គឺគេរក្សាទុកឲ្យនៅដូច ដើមដដែល
ហេតុអ្វីបានជា Googleខ្មែរមិនសូវទំនើបដូចជា Googleថៃអញ្ចិង? Google ថៃគេមានបញ្ចូលលំដាប់ពាក្យភាសាគេក្នុងកម្មវិធីGoogleនោះតែម្ដង មិនថាស្វែងរកបទចម្រៀង ឬទិន្នន័យអ្វីទេ គឺអាចស្វែងរកបានទាំងអស់នៅក្នុងGoogle ថៃ ទោះបីជាពាក្រដែលត្រូវស្វែងរកនោះ សរសេរវែងប៉ុណ្ណាក៏ដោយ វាក៏អាចស្វែង រកឃើញផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺវាមានរបា ត្រង់កន្លែង” ប្រែភាសា” មានភាសាជា ជាច្រើនប្រទេស មិនតិចជាង៤០ ភាសា វាមានន័យថាបើយើងចង់ប្រែប្រយោគ ឬឯកសារផ្សេងៗ ឲ្យទៅជាភាសាប្រទេស ដដៃទៀត តាមចំណងចំណូលចិត្តក៏បាននិងមានលក្ខណៈរហ័សទៀតផង ដោយពុំចាំបាច់ រកអ្នកបកប្រែឡើយ។ ឧទាហរណ៍ៈ លោកអ្នកចង់បកប្រែឯកសារមួយទំព័រពីភាសា អង់គ្លេស ទៅជាភាសាចិនក៏បាន ដោយលោកអ្នកគ្រាន់តែចុចលើពាក្រ “ Translate” និងរងចាំប្រហែលជា១នាទីប៉ុណ្ណោះ ឯកសារនោះនឹងត្រូវបានបកប្រែរួចរាល់ ហើយអាចបកប្រែពីភាសាណា ទៅភាសាណាក៏បាន មិនចំពោះតែភាសាអង់គ្លេស ទៅជាភាសាចិនប៉ុណ្ណោះតែ វាអាចប្រែត្រលប់ពីភាសាចិន ទៅជាភាសាថៃ ទៅ ភាសាជប៉ុន ទៅភាសាម៉ាលេស៊ី ទៅភាសាឥណ្ឌូនេស៊ី គឺវាអាចបកប្រែបាន ទាំងអស់ ប្រហែលជាង៤០ភាសា លើកលែងតែភាសាខ្មែរចេញ ដែលមិនឃើញ មាននិងគេសោះ ហើយខ្ញុំចង់ឲ្យក្រុមGoogle ខ្មែរមានដាក់របា ”ប្រែភាសា” ដូចជាគេអញ្ចឹងដែរ។ នឹងអ្វីដែលអន់ចិត្តបន្តិចនោះគឺ Google ខ្មែរមិនអាច សរសេភាសាខ្មែរដែលវែងបាន លើប្រព័ន្ធGoogle របស់ខ្លួន គឺអាចសរសេរបាន តែពាក្យខ្លីៗ មិនលើសពីមួយម៉ាត់។
ឧទាហរណ៍ យើងសរសេរលើGoogleខ្មែរពាក្យថាៈ ភាសា , ខ្មែរ , ប្រវត្តិ ,
វត្ត , ព្រះវិហារ , បើសរសេរខ្លីៗ ដូចពាក្យឧទាហរណ៍ខាងលើបាន
ប៉ុន្តែបើលោកអ្នកហ៊ានតែសរសេរពាក្យវែងបន្តិច គឺប្រាកដជាស្វែងរកមិនបាន។ ឧទាហរណ៍ យើងចង់សរសេរលើGoogleខ្មែរពាក្យវែងៗ និងចង់រកភាពយន្ត ,ឯកសារ , ខារ៉ាអូខេ , បទចម្រៀងផ្សេងៗមកទស្សនាកំសាន្ត ដោយសរសេរជាភាសាខ្មែរ
ដូចជាបទៈ បុប្ផាតែមួយ , ស្រណោះដីខ្មែរ , ចៅពស់កេងកង , ភូមិគ្រឹស្ដចំលែក ,មមាចប្រលែងភ្លើង.....ជាដើម ។ បន្ទាប់មកក្រុមGoogleខ្មែរ ប្រាកដជាឆ្លើយតប ថាៈ ស្វែងរកមិនបាន ឬមិនឃើញ ត្រង់ចំនុចនេះគួរឲ្យសោកស្ដាយផងដែរ។ វាខុសពី ក្រុមGoogle ប្រទេសគេដដៃ គេអាចសរសេរភាសារបស់ជាតិគេបាន លើGoogle របស់គេ ទោះបីជាពាក្រនោះខ្លី ឬវែង ក៏ដោយ ឬចំណងជើង បទចម្រៀងក៏ដោយ , ខ្សែភាពយន្តក៏ដោយ ចង់ downloadកម្មវិធីក៏ដោយ ក៏គេអាចស្វែងរកឲ្យបានទាំងអស់។ ដោយលែកការសរសេរភាសាខ្មែរលើ Googleក្ដី លើ youtube ក្ដី គឺមួយរយភាគរយប្រាកដជាមិនបាន។ ក៏ប៉ុន្ដែបើចង់ស្ដាប់ ឬdownloadបទចម្រៀ , ខារ៉ាអូខេ , ភាពយន្ត ពី youtubeវិញ លុះណាតែសរសេរជាអក្សរឡាតាំងទើបប្រហែលជាអាចស្វែង រកបានខ្លះ ឧទាហរណ៍ចង់មើលភាពយន្តខ្មែររឿង “ទុំទាវ” លើ y youtubeវិញ យើងត្រូវសរសេរជាអក្សរឡាតាំងថាៈ “tumteav ” ឬចង់ដឹងពីស្ថានការណ៍ជំលោះ ព្រះវិហារវាងខ្មែ-ថៃ គឺត្រូវសរសេរថា“preah vihear ” ទើបអាចមើលបាន។ បើយើងគិតពិចារណាមើលទៅ វាហាក់ដូចជាភាសាខ្មែរពុំមានទាល់តែសោះ។ នៅលើវិបសាយ youtube ស្ទើរតែមួយរយភាគរយបើចង់ស្ដាប់ ឬdownloadបទចម្រៀ , ខារ៉ាអូខេ , ភាពយន្ត ពី youtube វាចាំបាច់ត្រូវសរសេរជា អក្សរឡាតាំង។ ពិតជាខ្មាស់ប្រទេសជិតខាងណាស់ ដែលគេអាចសរសេរភាសារបស់គេលើ youtube បាន មិនថាបទចម្រៀ , ខារ៉ាអូខេ , ភាពយន្ត ទេគឺបានទាំងអស់ ដោយគ្រាន់តែយើងស្គាល់ចំណងជើងវាប៉ុណ្ណោះ ហើយក៏អាចស្វែងរកបានភ្លាម
ហើយខ្ញុំក៏ចង់ស្នើរដល់អ្នកដែលចេះ Upload វីដេអូ ខារ៉ាអូខេ , ភាពយន្ត បញ្ចូលក្នុង youtubeទាំងអស់មេត្តាជួយនាំគ្នាសរសេរចំណងជើង វីដេអូ ក្ដី ខារ៉ាអូខេ ក្ដី , ភាពយន្ត ក្ដី សូមជួយសរសេរជាភាសាខ្មែរយើងផង ដើម្បីងាយស្រួលក្នុងការស្វែងរក និងម្យ៉ាងទៀតដើម្បីជួលើកដំកើននិងឲ្យតំលៃ លើភាសាខ្មែរយើងផង។ សូមអរគុណ!
អរគុណណាស់ចំពោះការឆ្លើយតប
ខ្ញុំនឹងព្យាយាមស្នើkhmeros អោយគេជួយ ព្រោះនេះជាការងារយើងទាំងអស់គ្នាដែលមានលទ្ធភាពអាចជួយ។ ថ្វីត្បិតតែយើងទាំងអស់គ្នាមិនបានទទួលលុយសូម្បីតែ១សេនក៏ដោយ ក៏យើងគួរតែជួយតាមដែលអាចធ្វើបាន។ --T-Rithy ម៉ោង០២:៥៦ ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
*ខ្ញុំចង់ឲ្យក្រុមវិបសាយGoogleខ្មែរបញ្ចូលលំដាប់ពាក្យភាសាខ្មែរក្នុងGoogleរបស់ខ្មែរយើងអោយដូចជា វិបសាយ វិគី អញ្ចឹងដែរ ដើម្បីងាយស្រួលស្វែងរកេកសារផ្សេងៗ
ឧទាហរណ៍ៈ យើងសរសេរថា”ប្រាសាទ” នៅលើ វិគីភិឌាខ្មែរ គ្រាន់តែយើងចាប់ផ្ដើមពាក្យ “ប្រ” នោះវានឹងចេញនូវលំដាប់ពាក្យប្រផ្សេងៗឯទៀតមកឲ្យយើង ជ្រើសរើស ដូចជាៈ ប្រាសាទ , ប្រពន្ធ , ប្រយោជន៍ ....ជាដើម បន្ទាប់មកយើងពុំ ចាំបាច់សរសេរនោះទេ គឺជ្រើសរើសយកពាក្យតែម្ដង។
បើសិនជាGoogleខ្មែរ ធ្វើបានអញ្ចឹងមែននោះវាពិតជាពិសេសណាស់សម្រាប់Google ប្រទេសយើង។ ហើយវានឹងមានស្តង់ដាដូចជាGoogle របស់ប្រទេសថៃជាមិនខាន។
ស្នើសុំយោបល់
ខ្ញុំឃើញអ្នកខ្លះសរសេរ Slovenia បកជាភាសាខ្មែរ៖ ស្លូវីនៀរ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំយល់ថាគួរតែសរសេរវាតាមភាសាបារាំង ស្លូវ៉េនី ដូចដែលខ្ញុំបានដាក់នៅក្នុង {{ទំព័រគំរូ:ប្រទេសជាសមាជិកសហភាពអឺរ៉ុប}}។ ម៉្យាងទៀតមានឈ្មោះប្រទេស ទីកន្លែងផ្សេងៗ និងពាក្យបច្ចេកទេសជាច្រើនដែលមិនមានការកំនត់ជាក់លាក់ក្នុងការសរសេរជាភាសាខ្មែរ។ បើតាមយោបល់លោក តើលោកយល់ឃើញយ៉ាងបែបណា? សូមជួយផ្តល់ជាយោបល់។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ។ --Kiensvay ម៉ោង០៨:០២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ខ្ញុំពុំមានអ្វីជំទាស់ទេ ចំពោះឈ្មោះនៃប្រទេសមួយចំនួន ដែលពុំទាន់បានបញ្ចូលក្នុងវចនានុក្រមភាសាខ្មែរ។ បើតាមកម្មវធី OpenOffice ភាសាខ្មែរ ដែលបកប្រែដោយក្រុមការងារ KhmerOS គេសរសេរថា ស្លូវ៉ានី ទៅវិញ។ ខ្ញុំមានគំនិតមួយចង់ឲ្យមានវេទិកាមួយសម្រាប់ផ្ដោះប្ដូរយោបល់គ្នាក្នុងការកំណត់សរសេរឈ្មោះប្រទេសជាភាសាខ្មែរ ឲ្យមានការឯកភាពគ្នាតែមួយ។ ឧទាហរណ៍ ករណីប្រទេស New Zealand (ជាភាសាអង់គ្លេស) ខ្មែរយើងសរសេរតាមជា ញូ ហ្សេឡែនដ៍ ហើយ Nouvelle-Zélande (ជាភាសាបារាំង) ខ្មែរយើងសរសេរតាមជា ណូវ៉ែល ហ្សេឡង់ តែបើតាមសៀវភៅខ្លះទៀត ដែលខ្ញុំធ្លាប់បានអានក៏មានសរសេរជា សេឡង់ថ្មី ក៏មាន។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដូចជា Greece មានសរសេរជា ក្រិច ខ្លះទៀត ក្រិក , Pakistan មានសរសេរជា ប៉ាគីស្តង់, ប៉ាគិស្ថាន ខ្លះទៀត ប៉ាគីស្ថាន។ --ធារិត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
- OK, នៅពេលខ្ញុំមានពេលគ្រប់គ្រាន់នឹងជួយសរសេរអំពីឈ្មោះប្រទេសមួយចំនួន និងចូលរួមពិភាក្សាអំពីឈ្មោះប្រទេសទាំងនោះជាភាសាខ្មែរដើម្បីជួយវិគីភីឌាភាសាខ្មែរអោយកាន់តែរីកចំរើនប្រកបដោយគុណភាព។ នៅពេលនេះវិគីខ្មែរហាក់បីដូចជានៅមិនទាន់មានសកម្មភាពខ្លាំងនិងទទួលបានការចាប់អារម្មណ៍ពីប៉ុន្មានទេ ពីព្រោះខ្ញុំដូចជាកំរឃើញបងប្អូនយើងនៅស្រុកខ្មែរ មកចូលរួមសកម្មក្នុងវិគីនេះសោះ។ ខ្ញុំសង្កេតឃើញលោកបានសរសេរឈ្មោះប្រទេស switzerland ជា ស្វីតហ្សឺឡែន ប៉ុន្តែខ្ញុំយល់ថាគួរតែសរសេរជា «ស្វីស» វិញទើបត្រឹមត្រូវជាង។ ចំនែកឈ្មោះទីក្រុង Nice របស់ប្រទេសបារាំង វិញគួរសរសេរ នីស (ទីក្រុងនីស) ពីព្រោះវាមានសំលេងអាន IPA: nis មិនមែន ណាយ្ស៍ ដូចពាក្យ nice ដែលបកប្រែថា«ល្អ» ទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសេចក្តីគោរពរាប់អាន ពី Kiensvay ម៉ោង១៦:១៤ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ឈ្មោះប្រទេស
តាមពិតទៅអត្ថបទស្ដីពីសហភាពអឺរ៉ុបនេះ ពុំមែនជាការបកប្រែរបស់ខ្ញុំទេ តែវាត្រូវបានបកប្រែដោយមិត្តភក្ដិខ្ញុំម្នាក់ដូចដែលខ្ញុំបានសរសេរនៅក្នុងឯកសារយោងអញ្ជឹង។ ចំពោះឈ្មោះប្រទេស និងអក្ខរាវិរុទ្ធមួយចំនួនខ្ញុំបានកែប្រែ តែរក្សាអត្ថន័យនៅដដែលទេ។ តែខ្ញុំទទួលស្គាល់ថាវាមានកំហុសខ្លះដូចដែលអ្នកបានឃើញអញ្ជឹង ខ្ញុំមិនជំទាស់ទេ គឺ Switzerland គួរសរសេរថា ស្វីស ជាការត្រឹមត្រូវណាស់។ ឯពាក្យ Nice ខ្ញុំមិនដឹងថាអានជាភាសាបារាំងយ៉ាងម៉េចដែរ ទើបខ្ញុំពុំហ៊ានកែប្រែ តែខ្ញុំជឿលើការស្រាវជ្រាវរបស់លោក ដូចនេះខ្ញុំពុំមានអ្វីជំទាស់ទេ។ ជួយគ្នាលើកកម្ពស់ភាសាជាតិ។
--ធារិត ម៉ោង០៥:៥៦ ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
និរន្តរន៍ ពិសិដ្ឋ
ចំពោះអត្ថបទអំពីប្រវត្តិសាស្ត្រខ្មែរនៅសម័យអាណាចក្រ ចេនឡា ... ខ្ញុំមានដែរ គឺនៅសៀវភៅកាលពីខ្ញុំរៀននៅបឋមសិក្សា ប៉ុន្តែឥឡូវវាបាត់អស់ទៅហើយ។ ប៉ុន្តែមិនអីទេ ខ្ញុំនឹងព្យាយាមរកវាឡើងវិញ ហើយសរសេរវាឡើងនៅទីនេះ។
បុណ្យចូលឆ្នាំខែ្មរ
ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ អត្ងបទទាំងពីរគួរបញ្ចូលគ្នាហើយយកចំនងជើង ពិធីបុណ្យចូលឆ្នាំខែ្មរ ឬ បុណ្យចូលឆ្នាំខែ្មរ។ សូមជួយកែសំរួល ។ --Kiensvay ម៉ោង១០:៣៩ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំនែ
ខ្ញុំគិតថា ពាក្យថា កំឡុង ឬ កំលុង វាត្រឹមត្រូវដូចគ្នាបើយើងគិតពីសំលេង "អ" ឬ "អ៊" តែខ្ញុំមិនដែលឃើញគេសរសេរ កំលុង ទាល់តែសោះ ៕ ប្រសិនបើមានត្រង់ណាខុសឆ្គង សូមមេតាពិភាក្សាបន្ត។ សូមអរគុណ ។--T-Rithy ម៉ោង០៨:៣៤ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំលុង
តាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាត មានសរសេរតែ "កំលុង" មិនឃើញមានពាក្យ "កំឡុង" ទេ។ កំលុង កំ-ល៉ុង ( ន. ) ទី, ពួក, ក្រុម, ក្រវល់ : នៅក្នុងកំលុងជាមួយគ្នា ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
- កំលុង និង កំឡុង សរសេរមួយណាក៏បានដែរ ស្រេចតែការពេញចិត្តរបស់អ្នកសរសេរ។ --គីមស៊្រុន ម៉ោង១១:៥៧ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
រដ្ឋធម្មនុញ្ញ
Thanks so much. I didn't think of the point. I changed it to "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា"--Phearahak ម៉ោង០៥:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
I searched before I wrote the article but it appeared nowhere. So I decided to write the new one. Anyway, thanks so much for informing me. I've combined the two article into one. Take a look at it បុណ្យភ្ជុំបិណ្ឌ--Phearahak ម៉ោង០៨:៥៥ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
មូលហេតុគឺមកពី មានដកឃ្លារឺអត់អញ្ចឹងទេ!អរគុណច្រើនណាស់ដែលបានប្រាប់។--Phearahak ម៉ោង១០:១១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ប្រទេសក្នុងទ្វីបអាស៊ី
អាស៊ី និងប្រទេសក្នុងទ្វីបអាស៊ី អាចមានន័យខុសគ្នា។ អាស៊ី ជាទ្វីបមួយ នៅពេលដែលលោកសរសេរតែ អាស៊ី ដូច្នេះ មានន័យថា លោកនិយាយពីទ្វីបអាស៊ី ក្នុងនោះលោកអាចបញ្ជូលប្រទេសនៅក្នុងទ្វីបអាស៊ីក៏បាន សំខាន់ឲ្យតែពាក់ព័ន្ធនឹងទ្វីបអាស៊ី ប៉ុន្តែ ប្រទេសក្នុងទ្វីបអាស៊ី គឺសំដៅតែលើប្រទេសក្នុងទ្វីបអាស៊ីមួយគត់ មិនសំដៅដល់ស្ថានភាពរបស់ទ្វីបឡើយ។ តែជាប្រទេសទៅវិញ។ និយាយឲ្យខ្លី ចំណាត់ក្រុមរបស់វាស្ថិតក្នុង ប្រទេស, ចំណែក អាស៊ី ចំណាត់ក្រុម គឺ ទ្វីប។ ដូច្នេះ អត្ថបទទាំងពីរនេះខុសគ្នាដាច់។ ចំពោះប្រទេសក្នុងទ្វីបអាស៊ីនោះខ្ញុំក៏មិនទាន់រៀបចំរួចនៅឡើយ។ --ទឹម បឿន ម៉ោង០៣:០១ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កែប្រែ
អត្ថបទ អាស៊ី មិនបាច់លុបទេ តែគួរកែអត្ថបទខាងក្នុងវិញទើបត្រូវ។ ចំណងជើងនិយាយពីអាស៊ី ត្រូវនិយាយទូទៅពីអាស៊ី មិនមែនអាស៊ិ និយាយពីឈ្មោះប្រទេសនោះទេ។ --ទឹម បឿន ម៉ោង០៣:៣៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សំណូមពរ
ធារិត ការកែប្រែចំណងជើងទំព័រអាចប៉ះពាល់ដល់តំណផ្សេងៗ។ ប្រទេសក្នុងទ្វីបអាស៊ី មានតំណមកពីពីរបីភាសាទៀត នៅពេលដែលលោកកែចំណងជើងទៅ ប្រទេសនៅទ្វីបអាស៊ី តំណពី វិគីភីឌា ប៉ុន្មានភាសាដែលតមកនោះ ត្រូវផ្ដាច់អស់។ ម្យ៉ាងទៀត ក្នុងការកែ លោកត្រូវប្រយ័ត្នចំពោះការដកឃ្លាពាក្យផង។ ពាក្យ ប្រទេសក្នុងទ្វីបអាស៊ី មានបីពាក្យ គឺពាក្យ ប្រទេស, ក្នុង និងទ្វីបអាស៊ី ដូច្នេះពេលសរសេរ ត្រូវសរសេរ ប្រទេស(space)ក្នុង(space)ទ្វីបអាស៊ី ។ សូមអរគុណ! --ទឹម បឿន ម៉ោង០៥:០៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
"ប្រទេសនៅទ្វីបអាស៊ី" ឃើញថាល្អ ខ្ញុំយកតាម។ --ទឹម បឿន ម៉ោង០៥:២៩ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
- លោកធារិត ខ្ញុំមានបញ្ហានៅពេលសរសេរដកឃ្លាពាក្យនៅចំណងជើង។ ខ្ញុំមិនអាចប្រើ "ប្រទេសនៅទ្វីបអាស៊ី" ដែលសរសេរ "ប្រទេស(space)នៅ(space)ទ្វីបអាស៊ី" បានទេ។ (space) គឺចុច spacebar ដើម្បីដកឃ្លាពាក្យ។ ហើយក៏មិនអាចសរសេរ ប្រទេសនៅទ្វីបអឺរ៉ុប ដោយសរសេរដកឃ្លាដូច្នេះដែរ។ មើលទៅអាចមានវិធីណាដោះស្រាយបានទេ ព្រោះការដកឃ្លាពាក្យសំខាន់ណាស់។ វាជួយឲ្យស្រួលរកតាម ហ្គូហ្គល និងត្រូវតាមរបៀបវាយអក្សរខ្មែរផង។
- មួយទៀត ខ្ញុំគិតថា ឈ្មោះគួរតែកាត់ខ្លីដូច្នេះវិញ "ប្រទេសនៅអាស៊ី", "ប្រទេសនៅអឺរ៉ុប"។ ស្រួលស្ដាប់ ហើយន័យគ្រប់គ្រាន់។ លោកយល់យ៉ាងណា? --ទឹម បឿន ម៉ោង០៨:១៦ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អូខេ, អរគុណ --ទឹម បឿន ម៉ោង០៨:៤៣ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
- ចំពោះចំនងជើង យើងគួរចៀសវាងប្រើការដកឃ្លាមើលមិនឃើញ ព្រោះវានាំអោយអ្នកប្រើប្រាស់ពិបាករកមើលពាក្យ តាមរយៈប្រអប់ស្វែងរករបស់វិគីភីឌា។ ការប្រើប្រាស់ដកឃ្លាមើលមិនឃើញក្នុងអត្ថបទ ត្រូវបានលើកទឹកចិត្ត។ --គីមស៊្រុន ម៉ោង១២:៤០ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ការសរសេរមិនកាត់ពាក្យ គឺខុសរបៀបសរសេរខ្មែរយូនីកូដ និងជាទម្លាប់មិនល្អមួយ ។ សរសេរចំណងជើងដោយមិនកាត់ពាក្យនៅទីនេះ ប្រៀបដូចបង្រៀនអ្នកផ្សេងទៀតឲ្យនៅតែខុសដែរ ។ ការសរសេរកាត់ពាក្យមានប្រយោជន៍ច្រើន។ ១ អាចដឹងពាក្យរបស់ខ្មែរ, ២ គេអាចចម្លងយកទៅបោះពុម្ភ ឬរៀបចំជាអត្ថបទស្រួល ដោយមិនបាច់សេរេតម្រឹមឲ្យធ្លាក់បន្ទាត់ ដូចកាលប្រើពុម្ពអក្សរលីមូន ឬអេប៊ីស៊ី កាលពីមុន, ៣ អាចផ្ទៀងអក្ខរាវិរុទ្ធនៅពេលវាយ ឬអាចចម្លងអត្ថបទទាំងមូលយកទៅផ្ទៀងអក្ខរាវិរុទ្ធក៏បាន ដែលកុំព្យូទ័រជាអ្នកផ្ទៀងឲ្យស្រាប់ ហើយនិងមានប្រយោជន៍ផ្សេងៗទៀត។ មួយណាល្អជាង គួរទម្លាប់ធ្វើមួយឲ្យស្ទាត់មួយហ្នឹងទៅ បើទោះជាលំបាកជាងបន្តិចក៏ដោយចុះ នោះនឹងអាចចៀសផុតពីបញ្ហានៅពេលក្រោយ។ ម្យ៉ាងយើងក៏គួរកុំទម្លាប់ចង់បានអ្វីដែលស្រួលពេក ខ្លាចតែស្រួលជ្រុល ចុងក្រោយទៅជាឥតប្រយោជន៍។ --ទឹម បឿន ម៉ោង០៣:១៩ ថៃ្ងព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
Barnstar Award
![]() |
The Tireless Contributor Barnstar | |
I award the Tireless Contributor's Barnstar to Thearith for his brilliant contributions Khmer Wikipedia. --Jose77 ម៉ោង០៨:៣៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC) |
running bot
ប្រសិនបើធារិតចង់ប្រើ bot ដើម្បីភ្ជាប់ទៅនឹងភាសាផ្សេងៗ ដំបូងត្រូវមានកម្មវិធីមួយចំនួនដូចជាកម្មវិធី Python ដែលត្រូវគេប្រើប្រាស់ជាច្រើនចំពោះ Bot Account នៅលើគំរោងរបស់ Wikimedia Foundation (ដូចជាវិគីភីឌាជាដើម)។ បន្ទាប់មក Download PyWikipediaBot នៅ គេហទំព័រនេះ ។
ចំពោះសេចក្តីលំអិតមាននៅ meta:Using_the_python_wikipediabot
--Kiensvay ម៉ោង០៨:១១ ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)
អរគុណចំពោះការណែនាំរបស់ Kiensvay ខ្ញុំនឹងព្យាយាមស្វែងយល់អំពីរូបយន្តនេះ។ ប្រសិនបើមានបញ្ហា ខ្ញុំនឹងសួរបន្ថែមទៀត។ --ធារិត ម៉ោង០៧:២៧ ថៃ្ងព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ការសរសេរពាក្យ
ពាក្យខ្មែរយើងមានការសរសេរតាមបែបផ្សែងគ្នា ឧទាហរណ៍: សំនួរ ឬ សំណួរ ចំងល់ ឬ ចម្ងល់ សំរាប់ ឬ សម្រាប់ .........................ពាក្យទាំងនេះគឺអាចប្រើបានដូចគ្នា វាមិនខុសទេ។ តែបច្ចុប្បន្ន គេនិយមសរសេរ ឧទាហរណ៍: ចំរៀង ឬ ចម្រៀង គេនិយមប្រើ ចំរៀង គេមិនសូវប្រើ ចម្រៀង ទេ តែវាត្រូវដូចគ្នា វាមិនខុសទេ។ ដោយហេតុនេះហើយ ពេលធារិទ្ឋិឃើញពាក្យទាំងនោះសូមមេត្តាកុំកែ ឬ បើកែសូមមេត្តាកុំដាក់ថា ខុសអក្ខរាវិរុទ្ធ ព្រោះពាក្យដែលគេបានសរសេរទាំងនោះវាមិនខុសទេ ហើយវាជាពាក្យដែលគេប្រើនៅក្នុងសៀវភៅរបស់ក្រសួងអប់រំជាធម្មតាទៀតផង។ តែទោះយ៉ាងណាក៏ដោយក៏មានពាក្យខ្លះត្រូវបានគេសរសេរខុសដោយអចេតនាដែរ ប្រសិនបើធារិទ្ធិឃើញពាក្យទាំងនោះសូមមេត្តាកែតំរូវផង។ អរគុណ។ --T-Rithy ម៉ោង១៦:៣២ ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ប៉ុន្តែ
ទោះយ៉ាងណាក៏ដោយ ក៏ពាក្យទាំងនោះគេប្រើស្ទើតែជាផ្លូវការទៅហើយ។ ម្យ៉ាងទៀតបើគិតទៅលើវេយ្យាករណ៍ ក៏វាមិនខុដែរ ឧទាហរណ៍ ពាក្យ ដើរ ទៅជា ដំនើរ ឬ ដំណើរ គឺមានន័យដូចតែគ្នា។ ដូច្នេះយើងគួរតែរង់ចាំការពិភាក្សា ឬ ការបញ្ចេញយោបល់ពីអ្នកដទៃទៀត ក្រែងមានដំណោះស្រាយល្អ។ --T-Rithy ម៉ោង១៤:៤៣ ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០០៨ (UTC)
បឿន
- ឲ្យតែមានពេល ខ្ញុំចេះតែព្យាយាមសរសេរហើយ ប៉ុន្តែពេលខ្លះក៏ដូចជាអត់កម្លាំងចិត្តសរសេរផងដែរ ដូចជា មានអ្នកមកជួយកែពាក្យខ្ញុំ ពេលខ្លះ កែពីត្រូវមកខុសជាដើម ។
- ឃើញការពិភាក្សាខាងលើនេះ ដូចជានៅមានបញ្ហានឹងពាក្យដែលប្រើ ន ឬ ណ ឬពាក្យតម្រួត ឬពាក្យរាយ ។ ពាក្យ ដំនើរ និង ដំណើរ មិនត្រូវទាំងពីរទេ ។ ពាក្យដែលត្រូវ គឺ ដំណើរ ។ ដើរ -> ដំណើរ ។ ត្រូវចាំថា ពាក្យណាដែលក្លាយពីពាក្យឫសអក្សរ ដ ឬសូរ អ ក្នុងផ្នត់ [អ'ម] ត្រូវសរសេរអក្សរ ណ មិនមែន ន ទេ ។ ពាក្យមួយៗ សុទ្ធតែមានច្បាប់ក្បួនច្បាស់លាស់ តែគួរឲ្យស្ដាយ ដែលមានអ្នកខ្មែរនិយមជ្រុល មកកែច្នៃ ចង់បានតែភាពងាយស្រួល មិនបានគិតថានឹងអាចបាត់បង់អត្តសញ្ញាណអក្សរជាតិទៅថ្ងៃអនាគត ទើបចង់លុបចោលតួអក្សរ ណ និង ឡ ក្នុងភាសាខ្មែរ ហើយថែមទាំងអត់ប្រើ ស្រៈពេញតួ ថែមទៀត ដោយជំនួស អក្សរ អ ។ ឥឡូវបានត្រឹមតែធ្វើឲ្យកូនខ្មែរជំនាន់ក្រោយភាន់ច្រឡំ និងសរសេរខុសរាប់មិនអស់ ។ ខ្ញុំសង្ឃឹមថា នឹងមានការប្រយ័ត្នចំពោះការសេសេរអក្ខរាវិរុទ្ធ ពិសេស ការប្រើ ន, ណ, ល, ឡ និងព្យាង្គតម្រួត និងមិនតម្រួត ។ --ទឹម បឿន ម៉ោង០៨:៤២ ថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ការបកស្រាយ
ខ្ញុំបានឃើញវិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការសំរេចចិត្តលាលែងពីតំនែងរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមានការយល់ច្រលំអំពីមូលហេតុដែលខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យនិងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយមមួយចំនួន។
ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖
១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែនមិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរតាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។
២. ខ្ញុំអោយតំលៃលើលទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័តនឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិតទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថាការផ្ទេរសិទ្ធគ្រប់គ្រងនិងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌាខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។
៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។
៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។
បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖
១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។
២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិគួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុតសំរាប់អោយគេគោរពឬមិនគោរព។
៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែមានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរនិងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបងគេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណតាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេចនិងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរសម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាលរបស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។
ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣២ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)
អរគុណ
ខ្ញុំពិតជាស្គាល់ពួកគេទាំង២ ការចាកចេញពីវិគីរបស់ពួកគេ ក៏ដោយសារតែពួកគេជាប់រវល់នឹងការសិក្សា។ ខ្ញុំបានសួរពួកគេទាំង២ហើយ។ មិនថាពួកគេទេ ខ្ញុំក៏រវល់នឹងការសិក្សាណាស់ដែរ ដូច្នេះហើយបានជាខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗ។ ខ្ញុំសង្ឃឹមថានឹងមានខ្មែរយើងសរសេរអត្ថបទថ្មីៗល្អៗ ជាច្រើនទៀតមិនខានឡើយ។ --T-Rithy ម៉ោង០៩:១៣ ថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០០៩ (UTC)
អរគុណ
យើងទាំងអស់គ្នា ពិតជារវល់នឹងការសិក្សា។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកចូលរួមថ្មីៗជាច្រើនទៀត ដើម្បីជួយអភិវឌ្ឍន៍វិគីខ្មែរយើង។ ខ្ញុំក៏សង្ឃឹមថាធារិ និង ពិសិដ្ធនឹងក្លាយជាអ្នកការិយាល័យ ដូចភារ៉ាដែរ។ សូមជួនពរ។
--T-Rithy ម៉ោង១០:១៦ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០០៩ (UTC)
Dear Thearith!!!
Long time no talk. How are you doing? Would you like to be a Bureaucrat which will extend your right in promote someone to be an administrator of Khmer Wikipedia? I hope you will accept the promotion.--Phearahak ម៉ោង០២:០៧ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)
អបអរសាទរ
សួស្តីធារិត!!! សូមអបអរសាទរចំពោះការក្លាយជាអ្នកការិយាល័យក្នុងវិគីភីឌាខ្មែរ ដែលធារិតអាចមានសិទ្ឋិតែងតាំងអ្នកប្រើប្រាស់ណាម្នាក់ដែលសកម្មឲ្យក្លាយជាអភិបាល។ យើងនឹងសហការគ្នាតទៅទៀតដើម្បីការរីកចំរើនលូតលាស់នៃវិគីភីឌាខ្មែរយើង។--Phearahak ម៉ោង០៩:៣៧ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)
សួស្តី
ខ្ញុំគិតថាទំព័រទាំងនោះមិនបាត់បង់ទេ តែត្រូវបានផ្លាស់ប្តូរទីកន្លែង ពីព្រោះប្រហែលជាមួយខែមុននេះខ្ញុំបានឃើញផ្លាកប្រកាសលើទំព័រដើមថាWikipediaកំពុងកែសំរួលSystem។ តែខ្ញុំមិនដឹងច្បាស់ថាគេកែអ្វីខ្លះទេ។ គ្រាន់តែដឹងថាអត្ថបទមួយចំនួនធំរបស់ខ្ញុំត្រូវបានផ្តូរទីតាំងដោយស្វ័យប្រវត្តិ។ ការប្តូរនោះកើតឡើងចំពោះចំនងជើងអត្ថបទដែលបានសរសេរដោយប្រើដំនកឃ្លាមើលមិនឃើញមួយចំនួនធំ គឺវាត្រូវបានប្តូរជាការសរសេរដោយប្រើដំនកឃ្លាមើលឃើញវិញ។ ឧទាហរណ៍៖
ដោយហេតុនេះអត្ថបទមួយចំនួនធំរបស់ខ្ញុំបានដាច់តំនភ្ជាប់។ ខ្ញុំបានព្យាយាមតភ្ជាប់តំនម្តងមួយៗឡើងវិញ នឹងកែចំនងជើងដែលត្រូវបានប្តូរដោយស្វ័យប្រវត្តិទៅជាចំនងជើងដែលសរសេរដោយប្រើដំនកឃ្លាមើលមិនឃើញវិញ។ ការកែឡើងវិញម្តង១ៗបែបនេះត្រូវចំណាយពេលវេលាច្រើន។ ខ្ញុំមិនដឹងថាមានវិធីណាល្អជាងនេះទេ។
--Phearahak ម៉ោង១៣:១០ ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០០៩ (UTC)