Jump to content

សាលាដុនបូស្កូខេត្តព្រះសីហនុ

ពីវិគីភីឌា

សាលាបច្ចេកទេសដុនបូស្កូ

លោកឪពុកបូស្កូ។

​​​​​ សាលាបច្ចេកទេសដុនបូស្កូ មានទីតាំងស្ថិតនៅផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:

សាលាប្ដុនបូស្កូគឺជាទីសង្ឈឹម​ និង​ ជាទំនុកចិត្តរបស់លោកអ្នក!!


   បុរេប្រវត្តិកម្ពុជា
   សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយដែលពេលនោះមនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់កត់ត្រាហេតុការណ៏អ្វីឡើយ។គេអាច ដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដាសំភារៈកំទេចសំនល់គ្រប់បែបយ៉ាងដែលមនុស្សជំនាន់ មុនបានបន្សល់ទុក។នៅប្រទេសកម្ពុជាយើងមានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖-ស្ថានីយបុរេប្រវត្ដិសំរោងសែននិងអន្លងផ្តៅ(កំពុងឆ្នាំង)-ស្ថានីយបុរេប្រវត្ដិម្លូព្រៃ(ព្រះវិហារ)ស្ថានីយបុរេប្រវត្ដិល្អាងស្ពាន(បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះគេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ពូថៅញញួរពន្លាកធ្វើ ពីថ្មផ្លែព្រួញផ្លែសន្ទូចច្បូកផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វក្អមឆ្នាំងចានធ្វើពីដីដុត។ក្រៅពីនេះគេនៅឃើញមានត្រល់សំរាប់ត្បាញសំពត់។ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិគេអាចសន្និដ្ឋានថានៅលើទឹកដីកម្ពូជាយើងមានមនុស្សរស់នៅជាយូរលង់ណាស់មកហើយគឺតាំងពីសម័យយុគថ្មរំលើម៉្លេះពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។គេចេះត្យាញសំពត់បិទបាំងរាងកាយ។និងការរកស៊ីដោយបរបាញ់និងនេសាទ។តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួចណាស់។រីឯប្រពៃណីគេពុំមានសាសនាឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលងហើយជឿលើអ្នកតា។កាលណាមានមនុស្សស្លាប់គេ យកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់បង្ហាញប្រវត្តិសាស្ត្រពិតកម្ពុជា-ថៃក្នុងអតីតកាលបន្ទាប់ពីការបំភ្លៃប្រវត្តិសាស្ត្រតាមរយៈការបង្ហោះវេបសាយជាវីដេអូឃ្លីបរយៈពេលខ្លីមួយដែលគេសន្និដ្ឋានថាគេហទំព័ររបស់ប្រទេសថៃនោះអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដ៏ល្បីមួយរូបបានសរសេរអំពីប្រវត្តិសាស្ត្រទាក់ទងនៅនឹងប្រទេសថៃនិងកម្ពុជាតាមប្រវត្តិសាស្ត្រពិតពីអតីតកាល។លោកឡុងសុគន្ធអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបផ្នែកប្រវត្តិសាស្ត្របានសរសេរអត្ថបទមួយទាក់ទងនឹងប្រវត្តិសាស្ត្រពិតរវាងកម្ពុជាថៃហើយឯកសារនេះបានផ្ញើមកកាសែតកម្ពុជាថ្មីផងដែរបានបញ្ជាក់ថានៅពេលថ្មីៗនេះមានការបង្ហោះវីដេអូឃ្លីបប្រហែល៥នាទីដែលបានបង្ហោះផ្សាយតាមវេបសាយilovethailand.orgដែលមតិជាតិនិងអន្តរជាតិយល់ឃើញថាជាគោលដៅរបស់ថៃដើម្បីអប់រំប្រជាជនរបស់ខ្លួនឯងឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រទឹកដីក៏ប៉ុន្តែអត្ថន័យនៃការបង្ហោះនោះមិនបានបង្ហាញនូវប្រវត្តិសាស្ត្រពិតរបស់ ថៃចំពោះកម្ពុជាឡើយ។ផ្ទុយទៅវិញការបង្ហោះនោះគ្រាន់តែជាការបោកប្រាស់ប្រជាជនថៃខ្លួនឯងនិងអន្តរជាតិឱ្យយល់ច្រឡំចំពោះការពិតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងកម្ពុជា។ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រពិតនិងជាម្ចាស់នៃអរិយធម៌ដំបូងនិងវ័យចំណាស់នៅអាស៊ីរបស់ខ្លួនដែលបានចាប់ផ្តើមឡើងពីសតវត្សទី១នៃគ្រិស្តសករាជហើយបែងចែកជាសម័យកាលធំៗ៣គឺសម័យមុនអង្គរ(សតវត្សទី១គ.ស៨០២)សម័យអង្គរ(គ.ស៨០៥១៤៣១)សម័យក្រោយអង្គរ(ចាប់ពីគ.ស១៤៣១)។ដោយឡែកប្រទេសថៃទើបតែមានប្រវត្តិសាស្ត្ររបស់ខ្លួនឯងក្នុងសតវត្សទី១៣សម័យសុខោទ័យហើយមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាក្នុងពាក់កណ្តាលសតវត្សទី១៣ក្នុងដំណាក់កាលចុះខ្សោយនៃសម័យអង្គរ។ក្នុងសម័យសុខោទ័យប្រទេសថៃពីគ.ស១២៣៨បានពង្រីកអំណាចរបស់ខ្លួនឆ្ពោះមក ទិសខាងត្បូងដោយបានដណ្តើមដីខ្មែរជាបន្តបន្ទាប់និងបានទទួលយកឥទ្ធិពលអរិយធម៌ខ្មែរយ៉ាងច្រើន។នៅក្នុងអយុធ្យាពាក់កណ្តាលសតវត្សទី១៤គ.ស១៣៥០ប្រទេសថៃបានវាយដណ្តើមយករាជធានីអង្គរនៃចក្រភពខ្មែរចំនួន៣លើកគឺលើកទី១នៅគ.ស១៣៥៣លើកទី២នៅគ.ស១៣៨០និងលើកទី៣នៅគ.ស១៤៣១។នៅគ.ស១៧៩៥ក្នុងរជ្ជកាលព្រះរាជាខ្មែរព្រះនាមអង្គអេងថៃបានកាន់កាប់ខេត្តបាត់ដំបងនិងសៀមរាបជាខេត្តពីររបស់ខ្មែរនៅភូមិភាគពាយ័ព្យជាលើកដំបូងដោយអំពើក្បត់នៃមន្ត្រី។តាមអត្ថបទស្រាវជ្រាវឱ្យដឹងទៀតថាឆ្លូះបញ្ចាំងតាមប្រវត្តិសាស្ត្រនេះបានបង្ហាញឱ្យឃើញថា ថៃជាអ្នកចំណូលថ្មីក្នុងអាស៊ីដែលទើបតែកើតបានជារដ្ឋមួយក្នុងសតវត្សទី១៣ ហើយបានវាយលុកយករាជធានីអង្គរនៃចក្រភពខ្មែរនិងបានយកទឹកដីខ្មែរជាច្រើនដូចជាខេត្តសុរិន្ទក្នុងប្រទេសថៃសព្វថ្ងៃដែលប្រជាជនភាគច្រើននិយាយភាសាខ្មែរនិងរៀនអក្សរខ្មែរ។ក៏ប៉ុន្តែប្រទេសថៃមិនដែលធ្លាប់រំលឹកអំពីទឹកដីខ្មែរដែលថៃបានលួចប្លន់យកទៅនិងដាក់ក្រោមចំណុះរបស់ខ្លួនកាលពីអតីតកាលនោះឡើយ។ថៃរឹតតែធ្វើភ្លេចហើយថែមទាំងធ្វើបំភ័ន្តអំពីវត្តមានជនជាតិខ្មែររាប់លាននាក់កំពុងរស់ នៅក្នុងបណ្តាខេត្តភាគឦសានប្រទេសបច្ចុប្បន្នហើយប្រជាជនទាំង នោះកំពុងរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ទំនៀមទំលាប់និង អរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។លើសពីនេះប្រទេសថៃមិនបានទទួលស្គាល់ថាថៃបានខ្ជីភាសាវប្បធម៌និងអរិយធម៌ខ្មែរឡើយហើយថៃភ្លេចថាប្រទេសថៃខ្លួនឯងទើបតែកើតឡើងនៅសតវត្សទី១៣ដោយដណ្តើមយកទឹកដីខ្មែរដោយគ្មានការអៀនខ្មាស់។នៅពេលសហភាព
   ឥណ្ឌូចិនបានកើតឡើងក្នុងឆ្នាំ១៨៨៧ក្នុងនោះកម្ពុជាវៀតណាមឡា
   វស្ថិតក្រោមអាណាព្យាបាលបារាំងទឹកដីមួយភាគធំរបស់ខ្មែរនៅប្រ
   ទេសថៃត្រូវបានទាមទារយកត្រឡប់មកឱ្យខ្មែរវិញតាមកិច្ចព្រមព្រៀង
   អន្តរជាតិធ្វើឡើងរវាងប្រទេសបារាំងនិងសៀម។ដោយសារវត្តមានអំ
   ណាចរបស់បារាំងនៅឥណ្ឌូចិននិងកិច្ចព្រមព្រៀងទាំងឡាយ
   ទាក់ទងនឹងទឹកដីថៃបានសំរេចដកខ្លួនចេញពីទឹកដីខ្មែរនិងប្រគល់ទឹកដីនៅ
   ភាគខាងជើងនិងពាយ័ព្យឱ្យមកខ្មែរវិញក្នុង៤ដំណាក់កាលគឺនៅឆ្នាំ១៨៩០
   ថៃបានដកពីឆ្លូងលើនៅឆ្នាំ១៨៩៣ថៃបានដកពីខេត្តស្ទឹងត្រែងនៅឆ្នាំ១៩០៤
   ថៃបានដកពីខេត្តម្លូព្រៃនិងទន្លេពៅ នៅឆ្នាំ១៩០៧ ថៃបានដក ពីខេត្តបាត់ដំបង
   សៀមរាបនិងស៊ីសុផុន។ឯកសារស្រាវជ្រាវនេះបន្តថានៅសម័យមុនអង្គរនិង
   ក្រោយអង្គរចក្រភពខ្មែរមានទឹកដីធំទូលាយហើយប្រាសាទរាប់ពាន់ត្រូវ
   បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរហើយប្រាសាទខ្មែរជាច្រើនប
   ច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។ដូច្នេះខ្មែរជាពូជអ្នកកសាងប្រាសាទមិន
   មែនជាពូជសាសន៍លួចប្លន់ទឹកដីឡើយ។គួរតែខ្មែរទេជាអ្នកឈឺចាប់ដោយ
   សារបាត់បង់ទឹកដីមិនមែនថៃទេដែលជាអ្នកបាត់បង់ទឹកដី។ប្រវត្តិសាស្ត្របាន
   បង្ហាញថាថៃបានវាយលុករាជធានីអង្គរនៃចក្រភពខ្មែរហើយក៏ជាអ្នកបំផ្លាញ
   ប្រាង្គប្រាសាទទាំងនេះផ្ទុយទៅវិញថៃទេដែលបច្ចុប្បន្នបានទទួលផលប្រ
   យោជន៍យ៉ាងច្រើនពីអង្គរក្នុងវិស័យទេសចរណ៍។ដូច្នេះវាមិនមែនជារឿង
   ចំឡែកឡើយដែលថៃបានផលិតវីដេអូឃ្លីបបង្ហាញនូវប្រវត្តិសាស្ត្រក្លែង
   ក្លាយបន្ទាប់ពីថៃបានផលិតផែនទីឯកតោភាគីសម្ងាត់ដែលជាគំនិតចក្រពត្តិ
   និយមនិងយោធានិយមតាមបែបហ្វាស៊ីសនិងណាស៊ីសដូចសម័យអ៊ីត្លែរ
   និងមូសូលីនីប្រើកម្លាំងវាយដណ្តើមយកទឹកដីប្រទេសជិតខាងដោយគ្មាន
   ការអៀនខ្មាស់។កម្ពុជាជាប្រទេសប្រកាន់យកសន្តិភាពនិយមបាននិងកំពុង
   សម្លឹងមើលហួសពីបញ្ហាព្រំដែនចង់រួមរស់ជាមួយប្រទេសជិតខាងដោយស
   ន្តិភាពប្រាថ្នាចង់បានទំនាក់ទំនងល្អដើម្បីកិច្ចសហប្រតិបត្តិការស្មើភាពនិង
   ស្មើសិទ្ធិក្នុងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ
   ហើយពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតទៅថ្ងៃអនាគតរវាង
   ប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីជាផលប្រយោជន៍យូរអង្វែងសំរាប់ប្រជាជន
   នៃប្រទេសទាំងពីរ។កម្ពុជាថៃបានបង្កើតឱ្យមានរួចទៅហើយនូវគណៈកម្ម
   ការវប្បធម៌កម្ពុជាថៃដែលមានភារកិច្ចនៅក្នុងការកាត់បន្ថយអរិភាពនិង
   បង្កើតការយល់គ្នាតាមរយៈការយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្រទៅវិញទៅមក
   ដើម្បីពង្រឹកនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តិភាពនិងសហប្រតិបត្តិការល្អជាមួយផល
   ប្រយោជន៍យូរអង្វែងសំរាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃ។
   (អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី)