Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Vankhea

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០១:៥៣ ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០០៩ ដោយ 58.187.38.232 (ការពិភាក្សា)

Latest comment: ១៥ ឆ្នាំ​មុន by 58.187.38.232

សួស្ដី​លោក វ៉ាន់ ឃា! ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិគីភីឌាភាសា​ខ្មែរ​។ តែ​ខ្ញុំ​ចង់​ដឹង​ណាស់ តើ​អ្វី​ទៅ​ជា "វិសមភាព វ៉ាន់ ឃា"​? តើ​វិសមភាព​ដែល​លោក​បាន​​បង្កើត​ឡើង​នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជំនាញ​ណាខ្លះ​? ឈ្មោះ​នៃ​សមភាព វិសមភាព រូបមន្ត ទ្រឺស្ដីបទ ឬ អនុគមន៍ ណាមួយ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកប្រាជ្ញ​គណិតវិទ្យា​ល្បីៗ​លើ​ពិភពលោក ដូចជា ពីការគរ តាលែស ជាដើម​។ ហើយ​ឈ្មោះ​ទៀត​សោត ត្រូវ​បាន​ទទួលស្គាល់ និង​ប្រសិទ្ធនាម​ដោយ​អ្នកសិក្សា​ជំនាន់​ក្រោយ ដើម្បី​ជា​កិត្តិយស​ ឬ ជា​ការ​រំលឹក​ដល់​អ្នកប្រាជ្ញ​ទាំង​នោះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព ដោយ​ឃើញ​កូន​ខ្មែរ​ណាម្នាក់​អាច​រក​ឃើញ ឬ បង្កើត​បាន​អ្វី​ថ្មី​មួយ​បាន​នោះ តែ​គួរ​កុំ​ប្រញ៉ាប់​ពេក ក្នុង​ការ​យក​ឈ្មោះ​របស់​ខ្លួនឯង​មក​ដាក់ ព្រោះ​វា​មិន​ខុស​ណា​ពី​អង្គុយ​លើ​ចង្អេ​លើក​ខ្លួន​ឯង​នោះ​ទេ។ ទោះ​យ៉ាងណា ខ្ញុំ​នៅតែ​មាន​ចិត្ត​សប្បាយ​រីករាយ និង​បន្ត​គាំទ្រ​ការ​រួមចំណែក​ដ៏​សំខាន់​របស់​លោក​ក្នុង​វិគីភីឌា​ភាសាខ្មែរ​នេះ ជានិច្ច​។ --ធារិត ម៉ោង១០:០៦ ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០០៩ (

អរគុណលោកធារិត វិសមភាពនេះត្រូវបានខ្ញុំបង្កើតវាឡើងកាលពីឆ្នាំ 2006 ។ ហើយបន្តមកទៀតខ្ញុំពុំហ៊ានដាក់ផ្សាយទេព្រោះខ្ញុំខ្លាចការបង្កើតរបស់ខ្ញុំនឹងវាជាន់គ្នា ជាមួយវិសមភាពដ៏ទៃទៀត។ ហេតុនេះខ្ញុំខំស្រាវជ្រាវបន្ថែមអស់រយៈពេល​ 3 ឆ្នាំផ្នែកវិសមភាពគឺគិតចាប់ពីឆ្នាំ 2006 មកទល់ឆ្នាំ 2009 នេះ។ ខ្ញុំទើបនឹងដាក់វាផ្សាយដើម្បីអោយមហាជនជួយវាយតំលៃពីស្នាដៃនេះ ហើយមិនមែនមានតែវិសមភាពមួយនេះទេដែលខ្ញុំបានបង្កើត នៅមាន វិធីស្រាយទ្រឹស្ដីបទផ្សេងៗទៀតមួយចំនួនផងដែរ។ ហើយវិសមភាពនេះគឺពុំទាន់មានការទទួលយល់ព្រមពីស្ថាប័ណ្ណណាមួយឡើយ។ ពីខ្ញុំ វ៉ាន់ ឃា "58.187.38.232 (ពិភាក្សា) ម៉ោង០១:៥៣ ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០០៩ (UTC)"Reply