សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
ទង់ជាតិអាស៊ាន | |
បាវចនា៖ "One Vision, One Identity, One Community" (ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ) "10 countries, 1 identity" (ប្រទេស១០ អត្តសញ្ញាណ១) | |
បទភ្លេងនិងចំរៀង៖ "The ASEAN Way" (វិថីអាស៊ាន) | |
![]() | |
សមាជិក |
|
លេខាធិការដ្ឋានអាស៊ាន | ចាការតា |
រដ្ឋបាល -ប្រធាន -អគ្គលេខាធិការ |
អង្គការតំបន់![]() ![]() |
បង្កើត | ៨ សីហា ១៩៦៧ |
ផ្ទៃដីសរុប | ៤ ៤៧៩ ២១០,៥គម2 |
ចំនួនប្រជាជន - ស្ថិតិឆ្នាំ២០១០ |
៦១០លាននាក់ ១៣៥នាក់/គម² |
GDP (PPP) - សរុប |
ស្ថិតិឆ្នាំ២០១០ |
GDP (ធម្មតា) - សរុប |
ស្ថិតិឆ្នាំ២០១០ |
រូបិយវត្ថុ |
|
ល្វែងម៉ោង | UTC +៦ ទៅ +១០ |
កែសំរួល |
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៦៧ ដោយរួមមានប្រទេសហ្វីលីពីន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីជានិមិត្តិរូបនៃសាមគ្គីភាពប្រឆាំងនឹងការរីកសាយនៃលិទ្ធិកុម្មុយនិស្ត នៅប្រទេសវៀតណាម និងកុបកម្មនានានៅតាមបណ្តោយព្រំដែនរបស់ប្រទេសខ្លួន ។ បន្ទាប់ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការនេះបានបង្កើតនូវកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមួយ ដែលជួបប្រទះការជាប់គាំក្នុងកំឡុងពាក់កណ្ដាលទសវត្សរ៍ទី៨០ ហើយបានដំនើរការឡើងវិញក្នុងរូបភាពជាគម្រោងសំនើតំបន់ពាណិជ្ជកម្មសេរី ថ្នាក់តំបន់មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។
សមាជិក
អាស៊ានបានបង្កើតឡើងដោយរដ្ឋចំនួន៥ ដែលភាគច្រើនជាប្រទេសនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ទឹកលិច : ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងថៃឡង់ដ៍ ។
ប្រទេសប្រុយណេ បានចូលជាសមាជិកអាស៊ាន ៦ថ្ងៃបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅថ្ងៃ៨ មករា ឆ្នាំ១៩៨៤ ។
រដ្ឋនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ដីគោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលជាសមាជិកនៅពេលក្រោយ ។ វៀតណាមបានចូលក្នុងអាស៊ាននៅថ្ងៃទី ២៨ កក្ដដា ឆ្នាំ១៩៩៥ ។ ប្រទេសឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលទៅក្នុងអាស៊ាននៅថ្ងៃទី២៣ កក្ដដា ឆ្នាំ១៩៩៧ ។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកថ្មីស្រឡាង នៅពេលដែលខ្លួនត្រូវបានអនុញ្ញាត្តិនៅថ្ងៃទី ៣០ មេសា ឆ្នាំ១៩៩៩ ។
ប្រវត្តិ
អាស៊ានត្រូវបានចុះហត្ថលេខា បង្កើតឡើងដោយប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាលេស្យា ភីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។
ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖
- ប្រទេសព្រុយនេ សមាជិកទី៦ ចូលថ្ងៃទី ០៨ មករា ឆ្នាំ ១៩៨៤។
- សាធារណរដ្ឋសង្គមនិយមវៀតណាម ជាសមាជិកទី៧ ចូលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩៩៥។
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសមាជិកទី៨ ចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
- សហភាពមីយ៉ាន់ម៉ា ជាសមាជិកទី៩ ចូលនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
- ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ ចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។
ទិសដៅអាស៊ាន
គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖
- សេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
- វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
- តំហែរក្សា សន្ដិភាព សន្ដិសុខ ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ។
- តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។
គោលការណ៍នានា
អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពី ឆ្នាំ១៩៦៧មក៖
ការបង្កើតតំបន់សន្តិភាព សេរីភាព និង អព្យាក្រឹតភាព
ZOPFAN: Zone of Peace, Freedom and Neutrality
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ។
- សមាជិកអាស៊ានប្ដេជ្ញា ខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ។
- សមាជិកអាស៊ានខិតខំបង្កើនសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នា នឹងគ្នា។
- មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍។
- គោរពបូរណភាពដែនដីរបស់រដ្ឋដទៃទៀត ដោះស្រាយដោយសន្តិវិធីរាល់ទំនាស់ជាអន្តរជាតិនានាដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ។
ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
TAC: Treaty of Amity and Cooperation
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃបណ្ដាប្រទេសទាំងអស់។
- គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ។
- មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
- ដោះស្រាយរាល់ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី។
- ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព។
- រួមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគ្នា និងគ្នា។
- ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ។
ការបង្កើត តំបន់ពាណិជ្ជកម្មសេរី អាស៊ាន
AFTA: Asean Free Trade Area
ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTAបានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTAមានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖
- សម្រេចអនុវត្តលើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤។
- លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស។
- ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀត ក្នុងពិភពលោកជាពហុភាគី។
នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖
- ថ្ងៃទី២១ខែកញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការ ពី១៥ឆ្នាំ មកត្រឹម១០ឆ្នាំ។
- ជម្រុញចលនាសេរីនីយកម្មក្នុងបណ្ដាប្រទេសអាស៊ាន។
- យោងតាមការសម្រួលថ្មី ផែនការAFTAនឹងត្រូវសម្រេចបានជោគជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨។
- បញ្ចូលAFTAទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មផ្សេងៗ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។
ការបង្កើត វេទិកាតំបន់អាស៊ាន
ARF: ASEAN Regional Forum
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕